មហាសន្និបាតជនជាតិភាគតិចលើកទី ២៖ សាមគ្គីភាព ដើម្បីរួមគ្នាអភិវឌ្ឍន៍
(VOVWORLD) - ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែធ្នូ មហាសន្និបាតតំណាងទូទាំងប្រទេសនៃបណ្ដាជនជាតិភាគតិចវៀតណាមលើកទី ២ ឆ្នាំ ២០២០ បានប្រព្រឹត្តិទៅនៅទីក្រុងហាណូយ។ ដោយប្រធានបទ“ ក្រោមទង់ដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាមបណ្ដាជនជាតិមានសមភាព សាមគ្គីភាព គោរពគ្នា ជួយគ្នាទៅវិញទៅមក ពង្រីកកម្លាំងផ្ទៃក្នុង រួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសជាតិ” នោះ មហាសន្និបាតលើកនេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ហើយជាមហោស្រពសាមគ្គីភាព ពង្រឹងជំនឿទុកចិត្ត និងការស្រុះចិត្តគំនិតរបស់ជនរួមជាតិក្រោមការដឹកនាំរបស់បក្ស។
សហគមន៍ជនជាតិភាគតិចវៀតណាម (រូបថត៖ baodantoc.vn) |
បង្រួញគម្លាតអភិវឌ្ឍន៍
ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមជានិច្ចកាលបានផ្តល់អាទិភាពដល់ប្រភពធនធាន វិនិយោគអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ ជាពិសេសគឺភូមិដ្ឋានសេដ្ឋកិច្ច សង្គមដែលមានការលំបាកពិសេស។ អាស្រ័យហេតនេះ ជាមធ្យមប្រចាំឆ្នាំ អត្រាក្រុមគ្រួសារក្ដីក្រនៅតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំបានថយចុះ ២ ទៅ ៣% ។ ក្នុងដំណាក់កាលឆ្នាំ ២០១៥ - ២០១៩ ឃុំចំនួន ១០០% មានបណ្តាញអគ្គិសនី ជាតិ ឃុំចំនួន ១០០% មានសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យ ឃុំចំនួន ៩៩,៥% មានគិលានដ្ឋាន។ ឃុំចំនួនជាង ១ ពាន់នៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ (ស្រូបយក ២២,២៩% ) ទទួលស្តង់ដារជនបទថ្មី។ តួលេខពោលខាងលើបានបង្ហាញថា បណ្ដាគោលដៅដែលបានដាក់ចេញនៅក្នុងមហាសន្និបាតលើកដំបូងត្រូវបានសម្រចជាមូលដ្ឋាន។ បច្ចុប្បន្ននេះ ការយកចិត្តទុកដាក់វិនិយោគសម្រាប់តំបន់ជនជាតិភាគតិចនៅតែត្រូវបានជំរុញខ្លាំង។ ទាក់ទងនឹងវិស័យបច្ចេកវិទ្យាព័ត៌មាននោះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សព្វផ្សាយ លោក Nguyen Manh Hung បានឲ្យដឹងថា៖ “ទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នោះ ក្រសួងកំពុង ដឹកនាំ ការគ្របដណ្តប់សេវាកម្ម 3G, 4G និង 5G ដើម្បីចូលប្រើប្រាស់អ៊ីនធឺណិត ជូនចំពោះ បងប្អូនទាំងអស់នៅតំបន់ព្រៃភ្នំ និងតំបន់ឆ្ងាយដាច់ស្រយាល។ ទាក់ទងនឹងហេដ្ឋារចនាសម្ពន្ធ័ទូទាត់តាមអេឡិចត្រូនិកនោះ គឺក្នុងឆ្នាំនេះ លោកនាយករដ្ឋមន្រ្តី និងធនាគាររដ្ឋនឹងធ្វើការសាកល្បងលើកម្មវិធី Mobile Money ដើម្បីឱ្យប្រជាជននៅតំបន់ឆ្ងាយដាច់ស្រយាលអាចធ្វើការទូទាត់តាមអេឡិចត្រូនិក”។
នាពេលថ្មីៗនេះ រដ្ឋសភាវៀតណាមបានអនុម័តលើគម្រោង“ ផែនការមេស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំ” ។ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh បានអះអាងថា៖ “នេះជាការសម្រេចកំណត់អំពីឆន្ទៈរបស់បក្ស និងទឹកចិត្តរបស់ប្រជាជន។ យើងខ្ញុំបានកំណត់គោលដៅគឺត្រូវតែអភិវឌ្ឍន៍សេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ កែ លម្អជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ប្រជាជន ព្រមទាំងបង្រួញគំលាតតំបន់លំបាកពិសេស ជាបណ្តើរ ៗ និងបង្រួញគំលាតជាមួយតំបន់អភិវឌ្ឍន៍បង្កើនទំនុកទុកចិត្តរបស់ប្រជាជនចំពោះបក្ស រដ្ឋ ក៏ដូចជាការពារអធិបតេយ្យភាព សន្តិសុខព្រំដែនជាតិផងដែរ”។
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលលោក Truong Hoa Binh (រូបថត៖VGP) |
សាមគ្គីភាពដើម្បីរួមគ្នាអភិវឌ្ឍន៍
ដោយប្រធានបទ“ ក្រោមទង់ដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម បណ្ដាជនជាតិមានសមភាព សាមគ្គីភាព គោរពគ្នា ជួយគ្នាទៅវិញទៅមក ពង្រីកកម្លាំងផ្ទៃក្នុង រួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសជាតិ” នោះ មហាសន្និបាតតំណាងទូទាំងប្រទេសនៃបណ្ដាជនជាតិភាគតិចវៀតណាមលើកទី ២ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់ ដោយបានតភ្ជាប់ និងរីកសុះសាយកម្លាំងមហាសាមគ្គីជាតិទាំងមូល។ នៅក្នុងមហាសន្និបាតនេះ គណៈចាត់តាំងនឹងរៀបចំពីធីលើកតម្កើង លើកសរសើរ និងជូនអំណោយដល់បណ្ដាសមូហភាព បុគ្គលឆ្នើម ក្នុងចំណោមជនជាតិភាគតិចវៀតណាមក្នុងសម័យកាលធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍ប្រទេសជាតិសម្រាប់ដំណាក់កាល ២០១០-២០២០ ។ លោកស្រី Hoang Thi Hanh អនុរដ្ឋមន្រ្តី និងជាជាអនុប្រធានគណៈកម្មាធិការជនជាតិបានឲ្យដឹងថា៖ “មហាសន្និបាតបន្តអះអាង និងទទួលស្គាល់គុណូបការរបស់ជនរួមជាតិជាជនជាតិភាគិតិចក្នុងបុព្វហេតុកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ អនុវត្តគោលនយោបាយជនជាតិ កសាង ការពារប្រទេសជាតិ និងធ្វើសមាហរណកម្មអន្តរជាតិ។ មហាសន្និបាតបានធ្វើការវាយតម្លៃលើសមិទ្ធិផល លទ្ធផលនៃការអនុវត្តគោលនយោបាយជនជាតិ និងកិច្ចការជនជាតិក្នុងដំណាក់កាលឆ្នាំ ២០០៩-២០១៩ ។ តាមនោះ ដកមេរៀនបទពិសោធន៍ បន្តសុក្រឹតគោលនយោបាយជនជាតិ ក៏ដូចជាដាក់ចេញទិសដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយនៃការងារជនជាតិដំណាក់កាលឆ្នាំ ២០២១ - ២០៣០” ។
វៀតណាមមានជនរួមជាតិជាជនជាតិភាគតិចជាង ១៤,២ លាននាក់ក្នុងចំណោមជនជាតិជាភារតៈទាំង ៥៤។ អស់រយៈពេលជាច្រើនជំនាន់មកហើយ ជនរួមជាតិជាជនជាតិភាគតិចជានិច្ចកាលរួមដំណើរជាមួយប្រជាជនទូទាំងប្រទេសបានអនុវត្តន៍បុព្វបទកសាង និងការពារមាតុភូមិប្រកបដោយជោគជ័យ។ ការដែលមហាសន្និបាតជនជាតិភាគតិចលើកទី ២ ត្រូវបានប្រព្រឹត្តិទៅ នឹងបន្តបំផុសកម្លាំងមហាសាមគ្គីភាពក្នុងសហគមន៍បណ្ដាជនជាតិ រួមកម្លាំងកាយ ស្រុះចិត្តគំនិតអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕