(VOVworld)-នៅសល់តែ២ថ្ងៃទៀត គ្រួសារនីមួយៗ ជនវៀតណាមគ្រប់រូបនឹង
ជួបជុំ គ្នាសប្បាយទទួលបុណ្យតេតប្រពៃណីរបស់ប្រជាជាតិ។ វប្បធម៌អាស៊ី
គោរព ការរាប់អានគ្នានិងសាមគ្គីភាព។ ប្រការនេះក៏បង្កើតឡើងទំនៀមទំលាប់
ក្នុងគ្រួ សារនីមួយ ត្រកូលនីមួយៗផងដែរ។ ជាច្បាស់លាស់ថា មហាសាមគ្គី
ភាពនាំមក នូវភាពសម្បូរុងរឿងសម្រាប់ប្រទេសជាតិទាំងមូល។ ដោយហេតុ
នេះ ពេលដែល បុណ្យតេតមកដល់ម្តងៗ ជនវៀតណាមគ្រប់រូបបានរួមគ្នាពូន
ជ្រុំដើមសាមគ្គី។
ពូនជ្រុំប្រពៃណីសាមគ្គី
ក្នុងឱកាសបុណ្យតេតប្រពៃណីមកដល់ម្តងៗ ថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្ស
មាតុភូមិ និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់ បានទៅសាកសួរសុខទុក្ខ ជូនពរឆ្នាំថ្មីប្រជា ជនវៀតណាមគ្រប់ស្រទាប់នៅទូទាំងប្រទេស។ អំណោយតេតរបស់លោកប្រធាន
រដ្ឋ របស់រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ ត្រូវបានជូនសម្រាប់គ្រួសារគោលនយោបាយ ជនមានគុណូបការៈ ជនក្រីក្រ និងជនរួមជាតិជាជនជាតិភាគតិចលើគ្រប់ទិសទី។ មុននឹងបុណ្យចូលឆ្នាំថ្មីមកដល់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានសម្រេចចិត្តជូន
អំណោយ ជាអង្ករសម្រាប់ជនរួមជាតិក្រីក្រដើម្បីធានាថា អ្នកណាក៏បានទទួល
បុណ្យតេត គ្រប់គ្រាន់។
|
ទិដ្ឋភាពនៃកម្មវិធីនិទាឃៈរដូវស្រុកកំណើតឆ្នាំ២០១៥
(រូបថតៈ dan tri) |
មិនត្រឹមតែយកចិត្តទុកដាក់ដើម្បីប្រជាជនទទួលបុណ្យតេតសប្បាយរីក
រាយអំពីខាងសម្ភារៈបុណ្ណោះទេ ថែមទាំងកក់ក្តៅអំពីខាងស្មារតីផងដែរ។ តាម
នោះ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅទិវាបុណ្យ “និទាឃៈរដូវលើទូទាំងប្រ
ទេស”ដោយមានការចូលរួមរបស់មេភូមិឆ្នើម បញ្ញាវ័ន្ត សិល្បៈករជាច្រើនមកពី សហគមន៍ជនជាតិភាគតិច ជនវៀតណាមនៅឯបរទេសផងដែរ។ ទិវាបុណ្យ
នេះរួមចំណែកពង្រឹងនិងពង្រីកទំនាមទំលាប់ល្អប្រសើរបស់បណ្តាជនជាតិ
វៀតណាម ក្នុងបុណ្យតេតប្រពៃណី តាមនោះរួមចំណែកពង្រឹងផែនមហាសា
មគ្គីជាតិទាំងមូល។
ចំពោះជនរួមជាតិវៀតណាមនៅឯបរទេសបានមកស្រុកកំណើតទទួល បុណ្យតេតក្នុងឱកាសនេះ ក្រសួងការបរទេសនិងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំកម្មវិធី “និទាឃៈរដូវស្រុកកំណើត” ក្រោមប្រធាន
បទ “មាតុប្រទេសសម្បូររុងរឿង” នៅទីក្រុងហូជីមិញដោយមានការចូលរួម
របស់ជន វៀតណាមនៅឯបរទេសចំនួន១.៥០០នាក់។
ពង្រីកតួនាទីរបស់រណសិរ្សមាតុភូមិ
សកម្មភាពជាច្រើនសំដៅបង្កើនផែនមហាសមាគ្គីប្រជាជនទាំងមូល
ចំពោះ មុខនិទាឃៈរដូវថ្មី ក្នុងនោះមានចលនាប្រឡងប្រណាំងស្នេហារជាតិ
ដែលបាន ប្រព័ន្ធរណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ និងបណ្តាអង្គការជាសមា
ជិក លាតត្រដាងអនុវត្តក្នុងឆ្នាំ២០១៤ និងបណ្តាឆ្នាំកន្លងមក។ សកម្មភាព
ទាំងអស់នេះ ទាក់ទាញ ការចូលរួមរបស់ប្រជាជនគ្រប់ស្រទាប់ ដោយស្មារតី
ច្នៃប្រឌិត រួមចំណែកសកម្ម ក្នុងការកាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី និងធានាសុខុមាលភាពសង្គម។ លោក Tran Hau ជាអតីតនិពន្ធនាយក
ទស្សនាវដ្តីរណសិរ្សបានចាត់ទុកថា៖
“ការងារត្រូវធ្វើខាងមុខ គឺរណសិរ្សមាតភូមិបង្កើនការប្រមូលផ្តុំ សាមគ្គី
ប្រជា ជនទាំងមូលលើគ្រប់ជ្រុងជ្រោយ។ត្រុវផ្លាស់ប្តូរការយល់ដឹងអំពីតួនាទី
ឋានៈរបស់ រណសិរ្សមាតុភូមិវៀតណាម មិនត្រឹមតែជាអង្គការឃោសនា ផ្សព្វ
ផ្សាយ បំផុស ចលនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីឃ្លាំមើលសង្គម ដើម្បី
គោលដៅរួមរបស់ ប្រទេសជាតិ”។
|
ទិវាបុណ្យ “និទាឃៈរដូវលើទូទាំងប្រទេស” ទាក់ទាញការ
យកចិត្តទុកដាក់របស់ប្រជាជនជាច្រើនកុះករ (រូបថតៈ ĐCSVN)
|
ក្នុងសម័យប្រជុំបំណាច់ឆ្នាំ២០១៤នៃរដ្ឋសភាវៀតណាមនិតិកាលទី១៣ បានកំណត់គោលដៅទូទៅសម្រាប់ឆ្នាំ២០១៥គឺ បង្កើតស្ថិរភាពម៉ាក្រូសេដ្ឋ
កិច្ច ប្រមូលផ្តុំដោះស្រាយការលំបាកសម្រាប់សកម្មភាពផលិតកម្ម ធ្វើអាជីវ
កម្ម។ អនុ វត្តយ៉ាងខ្លាំងក្លារការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ
ដោយផ្សារភ្ជាប់ ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន លើកកំពស់ប្រសិទ្ធ
ភាពនិងសមត្ថភាព ប្រគួតប្រជែង។ ម្យ៉ាងវិញទៀត អភិវឌ្ឍន៍បណ្តាវិស័យ
ដូចជា វប្បធម៌ វិទ្យាសាស្រ្ត កែលំអរជីវភាពរស់នៅសម្រាប់ប្រជាជន ធានា
សណ្តាប់ធ្នាប់សង្គមជាដើម។ ដូច្នេះ ខ្លឹមសារនៃការប្រមូលផ្តុំសាមគ្គីជាតិ
ក្នុងស្ថានភាពថ្មីគឺសម្បូរបែប និងដាក់ចេញ សំណូមពរមិនត្រឹមតែសម្រាប់
រណសិរ្សមាតុភូមិប៉ុណ្ណោះទេ ថែមទាំងសម្រាប់ ប្រព័ន្ធនយោបាយគ្រប់ជាន់
ថ្នាក់ទៀតផង។ លោក Pham The Duyet អតីត ប្រធានរណសិរ្សមាតុភូមិវៀត
ណាមបានចាត់ទុកថា៖
“ជាងពេលណាទាំងអស់ បើចង់ពង្រីកបានកម្លាំងពលំផែនមហាសាមគ្គី គឺទាមទារបក្សត្រូវអនុវត្តឲ្យបានគោលមាគ៌ា និងសេចក្តីសម្រេចដែលបាន
ដាក់ ចេញ។ ធ្វើបានល្អប្រការនេះ យើងនឹងពង្រីកបានកម្លាំងមហាសាមគ្គី
ដើម្បីអនុវត្ត បុព្វហេតុឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេស
ជាតិ”។
និទាឃៈរដូវជារដូវពន្លកលូតលាស់ ក៏ជាឱកាសដើម្បីពង្រឹងនិងពង្រីក
កម្លាំង ពលំសាមគ្គីជាតិទាំងមូលសំដៅឈានចូលឆ្នាំមមែសប្តស័ក២០១៥៕