(VOV5)_នៅលើបណ្ដាញ Internet ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មាន មនុស្ស១ ក្រុម
បាន អះអាងដោយខ្លួនឯងថា÷ បណ្ដាញ Blogger វៀតណាម ដោយបាន ចុះផ្សាយ របស់ដែលបានហៅថា÷ “សេចក្ដីថ្លែងការណ៍ លេខ ២៥៨” ចាត់ទុកថា÷ វៀតណាមខ្វះ សេរីភាពខាងនិយាយស្ដីតាមរបៀបលោកខាងលិចនៅវៀតណាម។ ប៉ុន្តែអ្នកណាក៏
យល់ បានដែរ÷ប្រទេសណាក៏មានការកំណត់អំពីសេរីភាពខាងនិយាយស្ដីដោយ
ឡែករបស់ខ្លួនដែរ។
|
យល់អោយត្រឹមត្រូវអំពីសេរីភាពខាងនិយាយស្ដី |
រហូតមកដល់ពេលនេះ សហគមន៍អន្តរជាតិបានព្រមព្រៀងជាមួយគ្នានូវបទ ដ្ឋានរួមស្ដីពីបណ្ដាសិទ្ធិជាសារវ័ន្តរបស់មនុស្ស ដែលក្នុងនោះមានសិទ្ធិ សេរីភាពខាង
និយាយស្ដី ។ ប្រការទី១០ របស់អនុសញ្ញាសិទ្ធិមនុស្សរបស់អឺរ៉ុប ដែលមាន សុពល
ភាព ចាប់ពីថ្ងៃទី ៣ កញ្ញាឆ្នាំ ១៩៥៣ បានសរសេរច្បាស់ថា÷ មនុស្សគ្រប់រូបសុទ្ធតែ
មានសិទ្ធិ សេរីភាពបញ្ជេញមតិរបស់ខ្លួន។ សិទ្ធិនេះរួមមាន÷សេរីភាពខាងបញ្ជេញមតិ និងផ្លាស់ប្តូរបណ្ដាព័ត៍មាន។
ប៉ុន្តែ សិទ្ធិនេះមិនមែនមានន័យថា÷រាំងស្កាត់ប្រទេសជាសមាជិកនានានាំចេញ
វិ ធានការគ្រប់គ្រងចំពោះបណ្ដាអង្គភាពអាជីវកម្មផ្សាយសម្លេង ទូរទស្សន៍និងខ្សែរ ភាពយន្តនោះទេ។ ការអនុវត្តបណ្ដាសិទ្ធិពោលខាងលើ រួមមាន÷កាតព្វកិច្ច ការទ
ទួលខុសត្រូវ រូបភាព និងលក្ខណះ ដើម្បីការពាសង្គមប្រជាធិបតេយ្យ១។ ដើម្បីផលប្រយោជន៍សន្តិសុខជាតិ បូរណភាពដែនដី រក្សារសណ្ដាប់ធ្នាប់សាធារណះ និងបង្កាប្រឆាំងបទល្មើស ការពារសុខភាព សិលធម៌ …។ល។
ដូច្នេះ អនុសញ្ញាសិទ្ធិមនុស្សទ្វីបអឺរ៉ុប បានកំណត់លក្ខខ័ណ្ឌរួមស្ដីពី សេរីភាព ខាងនិយាយស្ដី។ តាមនោះ អ្នកណាក៏មានសិទ្ធិបញ្ជេញ ផ្លាស់ប្តូរទស្សនះរបស់ខ្លួន ដែលមិនបែងចែកថានះក្នុងសង្គម ភេទ ព្រំដែន។ ប៉ុន្តែ អនុសញ្ញានេះក៏បានកំណត់ អំពីការអនុវត្តរាល់សិទ្ធិនោះ ក្នុងក្របខ័ណ្ឌច្បាប់របស់ប្រទេសនិមួយៗ។ ដោយហេតុនេះប្រទេសនិមួយៗនឹងស្រាវជ្រាវសភាពការណ៍ជាក់ស្ដែងរបស់ខ្លួន ដើម្បីនាំចេញបណ្ដា
ច្បាប់អោយសមស្រប ជាមួយការអនុវត្តសិទ្ធិ សេរីភាពខាងនិយាយស្ដី របស់ប្រជា
ពលរដ្ឋ។
អំពីប្រការទី ២៥៨ នៃក្រមច្បាប់ព្រហ្មទណ្ឌវៀតណាមគឺ÷ប្រការនេះបានកំណត់
អំពីបទល្មើសឆ្លៀតយកបណ្ដាសិទ្ធិសេរីភាព ប្រជាធិបតេយ្យរំលោភទៅលើផលប្រ
យោជន៍ របស់រដ្ឋ សិទ្ធិ ផលប្រយោជន៍ស្របតាមច្បាប់របស់អង្គការ ពលរដ្ឋ។ មានន័យថា÷ ប្រការនេះកំណត់ការរំលោភ ច្បាប់ដែលប៉ះពាល់ដល់ោកប្រយោជន៍ បស់រដ្ឋ អង្គការ។សកម្មភាពសេរីភាពខាងនិយាយស្ដី សេរីភាពខាងសារព័ត៍មាន សេរី ភាពខាងជំនឿសាសនា សេរីភាពប្រជុំ និងបណ្ដាសិទ្ធិប្រជាធិបតេយ្យទៀត សុទ្ធតែ
បានរដ្ឋធម្មនុញ្ញា និងច្បាប់វៀតណាមកាពារនិងជួយជ្រោមជ្រែង។
ដូច្នេះ មាត្រាទី ២៥៨ ក្នុង ក្រមច្បាប់ព្រហ្មទ័ណ្ឌវៀតណាមគឺសមស្របទាំង
ស្រុងទៅនិងអនុសញ្ញាអំពីសិទ្ធិមនុស្សរបស់ទ្វីបអឺរ៉ុប។ និងអនុសញ្ញាអន្តរជាតិស្ដីពី
សិទ្ធិរដ្ឋប្ប វេណីនយោបាយ ឆ្នាំ ១៩៦៦ទៀតផង។
សេរីភាពខាងនិយាយស្ដីត្រូវគោរពសិទ្ធិរបស់អ្នកផ្សេងៗនិងត្រូវធានាសន្តិសុខ
ជាតិសណ្ដាប់ ធ្នាប់ សាធារណៈសុខភាពនិងសីលធម៍សង្គម។ ដូច្នេះមិនអាចបដិ
សេធថាចរិតលក្ខណៈកត្តិយុតវិទ្យាសាស្ត្រនៃមាត្រាច្បាប់លេខ ២៥៨ ច្បាស់ណាស់
ថាបានគោរពគោលការណ៍នេះរបស់អនុសញ្ញាអន្តរជាតិអំពីសិទ្ធិរដ្ឋប្បវេណីនិងន
យោបាយ ឆ្នាំ១៩៦៦និងអនុសញ្ញាអន្តរជាតិផ្សេងៗទាក់ទិនដល់សេរីភាពខាងនិយាយស្ដី។
អំពីការដែលលើបណ្ដាញ Internet ក្រុម blogger វៀតណាម ទាមទាអនុវត្តរូប
សណ្ឋានសេរីភាពខាងនិយាយស្ដីតាមបែបលោកខាងលិចចូលមកវៀតណាមនោះ។
ក្រុមមនុស្សនេះបានភ្លេចថា មិនអាចមានសេរីភាពគ្មានកោះត្រើយឡើយ រាប់ទាំងបណ្ដាប្រទេសលោកខាងលិចដែលបានចូលរួមតាក់តែងបណ្ដាអនុសញ្ញាអន្តរ
ជាតិ ទាក់ទិនដល់សេរីភាពខាងនិយាយស្ដីនិងត្រូវបានចាត់ទុកថាគំរូអំពីសេរីភាព
ខាងនិយាយស្ដី។ ច្បាប់ស្ដីអំពីសេរីភាពខាងនិយាយស្ដីរបស់បារាំងបានដាក់ចេញ
ការកំណត់ ម៉ឹងម៉ាត់ផ្ដន្ទាទោសអ្នកណាប្រើប្រាស់សិទ្ធិសេរីភាពខាងនិយាយស្ដីដែល
ធ្វើជះ ឥទ្ធិពលដល់សិទ្ធិប្រយោជន៍ស្របច្បាប់របស់អ្នកផ្សេងៗ។ ច្បាប់នៃប្រទេសនេះ ក៏បាននាំចេញការកំណត់សំដៅការពារផល ប្រយោជន៍សារវ័ន្តរបស់ប្រទេសជាតិផងដែរ។
ក្នុងស្ថានភាពជាក់ស្ដែង មិនត្រឹមតែនៅវៀតណាមទើបមានការកំណត់ចំពោះទង្វើឆ្លៀតប្រើប្រាស់សេរីភាពខាងនិយាយស្ដីសេរីភាពខាងសារព័ត៌មានដើម្បីរំលោភច្បាប់ប៉ុណ្ណោះទេ ថែមទាំងនៅបារាំងអាមេរិកសហព័ន្ធអាល្លឺម៉ង់ជាដើមសុទ្ធតែមានច្បាប់និងមាត្រាច្បាប់ចាត់ការយ៉ាងម៉ឹងម៉ាត់នូវទង្វើឆ្លៀតប្រើប្រាស់សេរីភាពខាងនិយាយស្ដីសេរីភាពខាងសារព័ត៌មាន។
ច្បាស់ណាស់ថា សេរីភាពខាងនិយាយស្ដីនៅប្រទេសណាមួយក៏មានកំណត់នៅក្នុងក្របខ័ណ្ឌច្បាប់ដែរ។ ប្រការនេះស្ថិតក្នុងក្របខ័ណ្ឌការអនុវត្តសិទ្ធិមនុស្សត្រូវតាមបណ្ដាច្បាប់និងអនុសញ្ញាអន្តរជាតិដែលសហគមន៍អន្តរជាតិបានព្រមព្រៀងជាមួយគ្នា៕