រក្សាទំនាក់ទំនងមិត្តភាពស្អិតរមួតរវាងវៀតណាមនិងឡាវ

(VOVWORLD) -ទទួលការអញ្ជើញរបស់រដ្ឋមន្រ្តីការបរទេសឡាវ លោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក  Pham Binh Minh បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅឡាវ និងធ្វើជាសហអធិបតីក្នុងជំនួពពិគ្រោះយោបល់នយោបាយថ្នាក់រដ្ឋមន្ត្រីវៀតណាម - ឡាវ លើកទី ៥ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៨។ ដំណើរទស្សនកិច្ច នេះបានបន្តជោគជ័យនៃឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម - ឡាវ ២០១៧ ហើយក៏ជាឱកាសសម្រាប់ប្រទេសទាំងពីរតម្រង់ទិសដៅទំនាក់ទំនងរវាងប្រទេសទាំង
ពីរនាពេលខាងមុខ។

នៅលើពិភពលោកនេះ កម្រមានប្រទេសណាមួយដែលមានការផ្លាស់ប្ដូរគណប្រតិភូរវាងបក្ស និងរដ្ឋជាញឹកញាប់ដូចជាវៀតណាម និងឡាវ។ តាមរយៈដំណើរទស្សកិច្ច និងជំនួបជាន់ខ្ពស់ទាំងនេះ ក្រៅពីការបង្កើនទំនុកទុកចិត្តគ្នាទៅវិញទៅមកនោះ ថ្នាក់ដឹកនាំបក្ស រដ្ឋនៃប្រទេសទាំងពីរទទួលបានការព្រមព្រៀងដ៏សំខាន់ជាច្រើន ដែលមានចរិតលក្ខណៈយុទ្ធសាស្ត្រ ក៏ដូចជាពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីប្រកបដោយប្រសិទ្ធភាពផងដែរ។

អះអាងនូវឋានៈនៃចំណងមិត្តភាពរវាងវៀតណាម និងឡាវ

ពិតណាស់ថា នារយៈពេលកន្លងទៅ ភាគីទាំងពីរបានផ្ដល់ការយកចិត្តទុកដាក់ដល់ការងារឃោសនា និងអប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺជំនាន់វ័យក្មេងអំពីប្រពៃណី អត្ថន័យយុទ្ធសាស្ត្រ និងសារៈសំខាន់ពិសេសនៃទំនាក់ទំនងរវាងវៀតណាម និងឡាវ។ ភាគីទាំងពីរបានរួមសហការគ្នារៀបចំរាល់ព្រឹត្តិការណ៍ធំៗរវាងប្រទេសទាំងពីរប្រកដោយជោគជ័យ ជាពិសេសគឺក្នុងឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាម -ឡាវ   ឡាវ -វៀតណាម ២០១៧។ លោក Don Tuan Phong អនុប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមបានឲ្យដឹងថា៖

        “ឆ្នាំ២០១៧ គឺជាឆ្នាំរស់រវើកអំពីទំនាក់ទំនងជាមួយប្រទេសឡាវ។ វៀតណាមបានរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៥ នៃការបង្កើតទំនាក់ទំនងការទូត និងលើកទី ៤០ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព កិច្ចសហប្រតិបត្តិការ។ សកម្មភាពទាំងនេះគឺសម្បូរបែបណាស់ ដែលរួមមាន ការផ្លាស់ប្ដូរគណៈប្រតិភូ  ការរៀបចំគណៈប្រតិភូអតីតកងទ័ពស្ម័គ្រចិត្ត អតីតអ្នកជំនាញទៅទស្សនាសមរភូមិឡើងវិញ។ ភាគីទាំងពីរបានបោះពុម្ភផ្សាយសៀវភៅពិសេសជាភាសារវៀតណាម និងឡាវ ដោយមានចំណងជើងថា "ជួរភ្នំ Truong Son រួម"។ ម៉្យាងវិញទៀត យើងក៏បានរៀបចំសកម្មភាពឃោសនា លើកកម្ពស់ការយល់ដឹង សកម្មភាពតបស្នងសងគុណ និងសកម្មភាពរវាងយុវជន និងនិស្សិតរវាងប្រទេសទៀតផង។ សកម្មភាពទាំងនេះបានរួមចំណែក និងអប់រំឃោសនានូវទំនាក់ទំនងពិសេស ស្មោះត្រង់រវាងវៀតណាម និងឡាវ”។

ពូនជ្រំទំនាក់ទំនងវៀតណាម ឡាវគឺជាអាទិភាពចម្បងនាបច្ចុប្បន្ន

នាបច្ចុប្បន្ននេះ ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀងណាម និងឡាវក៏ត្រូវប្រឈមនឹងការលំបាកសាកល្បងជាច្រើន ដោយសារការអភិវឌ្ឍរបស់ប្រទេសនីមួយៗ ក៏ដូចជាបរិយាសកាសអន្តរជាតិ និងតំបន់ផងដែរ។ទោះជាយ៉ាងណាក៏ដោយ ប្រជាជននៃប្រទេសទាំងពីរមានក្ដីសប្បាយរីករាយដោយឃើញថា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ រដ្ឋទាំងពីបានប្ដេជ្ញាចិត្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីពូនជ្រំទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។ លោក Ta Minh Chau អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវបានចាត់ទុកថា៖

        “នារយៈពេលកន្លងទៅ ស្ថានភាពអន្តរជាតិ មាន បម្រែបម្រួលយ៉ាង ស្មុគស្មាញ។ ទន្ទឹមនឹងនេះ អាស៊ានក៏បានក្លាយទៅជាសមាគមតែមួយ ដំបូល តែមួយ។ ហេតុដូច្នេះ ខ្ញុំគិតថាវៀតណា មនិ ងឡាវ គប្បីពង្រីក សមិទ្ធិផល ដែល ទទួលបាន។ ទំនាក់ទំនងវៀតណាម និងឡាវកាន់តែអភិវឌ្ឍន៍ ដើម្បី នាំមកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រទេសទាំងពីរ។ ប្រការទាំងនេះ នឹងរួមចំណែកធ្វើឲ្យអាស៊ានកាន់តែខ្លាំងមាំមួន និងស្ថិរភាពក្នុងតំបន់ផងដែរ”។

        នាបច្ចុប្បន្ននេះ វៀតណាម និងឡាវបានផ្ដល់អាទិភាពលើការជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យឡើងកម្ពស់ថ្មីប្រកបដោយភាពជាក់ស្ដែង និងប្រសិទ្ធភាព។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានអះអាងជាច្រើនដងបន្តគោរពទំនាក់ទំនងរវាងបក្សទាំងពីរ រឹតបន្តឹងទំនាក់ទំនងនយោបាយ បង្កើនការអប់រំប្រជាជន ជាពិសេសគឺជំនាន់វ័យក្មេងអំពីប្រពៃណី និងតម្លៃនៃទំនាក់ទំនងវៀតណាម និងឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ