រក្សារឹងមាំឯករាជ្យ ម្ចាស់ការក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ

(VOVWORLD)-ក្នុងដំណើការអភិវឌ្ឍន៍ប្រទេសជាតិនិងធ្វើសមាហរណកម្មស៊ីជំរៅ  និងទូលំទូលាយក្នុងខឿនសេដ្ឋកិច្ចពិភពលោក បញ្ហារក្សាឯករាជ្យ ម្ចាស់ការ ជាពិសេសគឺឯករាជ្យ ម្ចាស់ការអំពីសេដ្ឋកិច្ច បានដាក់ចេញនូវឧបសគ្គជាច្រើនសំរាប់ វៀតណាម។ បញ្ហាដោះស្រាយទំនាក់ទំនងរវាងការរក្សាឯករាជ្យ ម្ចាស់ការ និងសមាហរណកម្មអន្តរជាតិ ផ្សាភ្ជាប់ជាមួយភាពម្ចាស់ការ ឬទ្ធានុភាពនិងការជ្រើសរើស។ 

ក្នុងដំណើការអភិវឌ្ឍន៍ប្រទេសជាតិនិងធ្វើសមាហរណកម្មស៊ីជំរៅ និងទូលំទូលាយក្នុងខឿនសេដ្ឋកិច្ចពិភព លោក បញ្ហារក្សាឯករាជ្យ ម្ចាស់ការ ជាពិសេសគឺឯករាជ្យ ម្ចាស់ការអំពីសេដ្ឋកិច្ច បានដាក់ចេញនូវឧបសគ្គជាច្រើនសំរាប់វៀតណាម។ បញ្ហាដោះស្រាយទំនាក់ទំនងរវាងការរក្សាឯករាជ្យ ម្ចាស់ការ និងសមាហរណកម្មអន្តរ ជាតិ ផ្សាភ្ជាប់ជាមួយភាពម្ចាស់ការ ឬទ្ធានុភាពនិងការជ្រើសរើស។ 

រក្សារឹងមាំឯករាជ្យ ម្ចាស់ការក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1

រក្សារឹងមាំឯករាជ្យ ម្ចាស់ការក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ

ក្រោយរយៈពេលជាង៣០ឆ្នាំផ្លាស់ប្តូរថ្មីនិងធ្វើសមាហរណកម្ម វៀតណា មើទទួលបានលទ្ធផលជាច្រើនគួរអោយ កត់សម្គាល់។ ចាប់ផ្តើមពីប្រទេសអភិវឌ្ឍន៍យឹតយ៉ាវ វៀតណាមបានក្លាយទៅជាប្រទេសកំពុងអភិវឌ្ឍន៍  បង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៨៥ ជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ជាមួយទីផ្សារចំនួន២២៤ លើទូទាំងពិភពលោក។

          អភិវឌ្ឍន៍សេដ្ឋកិច្ចដើម្បីធ្វើសមាហរណកម្មម្ចាស់ការ

         ទោះបីជាដូច្នេះហានិភ័យនៃការពឹងផ្អែកលើសេដ្ឋកិច្ចប្រទេសដទៃទៀតនៅតែមាននៅពេលដែលវៀតណាម មានចំនួនប្រជាជនជិត 80% ប្រកបមុខ របរ កសិកម្ម ប៉ុន្តែដើមឈើ សត្វ ពូជស្រូវជាច្រើនប្រភេទត្រូវពឹងផ្អែកទាំង ស្រុងលើ ការនាំចូល។ កសិផលរបស់វៀតណាមភាគច្រើននៅតែជាវត្ថុធាតុដើម ចំណុះទៅលើទីផ្សារបរទេស។បច្ចេកវិទ្យារបស់វៀតណាមក៏ថយក្រោយផងដែរ ជាពិសេស ឧស្សាហកម្មឧបត្ថម្ភមិនទាន់បំពេញបានតម្រូវការរបស់ផ្នែកកែច្នៃ។ សាស្រ្តាចារ្យ  បណ្ឌិត Truong Giang Long អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ  និងជា នាយកវិទ្យាស្ថាននយោបាយនគរបាលប្រជាជនវៀតណាម ថា៖ ដើម្បីរក្សា ឯករាជ្យ ភាពនិងម្ចាស់ការក្នុងដំណើការធ្វើសមាហរណកម្មគឺត្រូវមាន ខឿនសេដ្ឋកិច្ចខ្លាំង៖

          “ បញ្ហាស្នូលនៃដំណើការធ្វើសមាហរណកម្មនោះគឺសេដ្ឋកិច្ច។ ប្រសិនបើត្រូវអាស្រ័យអំពីសេដ្ឋកិច្ច គឺមិនអាចឯករាជ្យបានអ្វីឡើយ។បញ្ហាមួយដែលយើងកំពុងប្រឈមមុខនោះគឺធ្វើយ៉ាងមេចដើម្បីម្ចាស់ការអំពីសេដ្ឋ កិច្ច។”

          ម្ចាស់ការជ្រើសរើសគោលនយោបាយធ្វើសមាហរណកម្ម

        ការដែលវៀតណាមចុះហត្ថលេខា អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជំនាន់ថ្មី បានបង្កើតឡើងឱកាសជាច្រើនក៏ដូចជានាំចេញហានិភ័យជាច្រើន  ជាពិសេសគឺក្នុងស្ថានភាពពិភពលោកមានបំរ៉ែបំរួលជាច្រើន លឿននិងពិបាកព្យា ករណ៍។ តាមសាស្ត្រាចារ បណ្ឌិត Nguyen Vu Tung នាយកបណ្ឌិតសភាការទូត ថា៖ 

          “ គោលការណ៍នៃការគ្រប់គ្រងទំនាក់ទំនងដោយខ្លួនឯង បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តសម្រេចដោយខ្លួនឯងរបស់យើង ក្នុងដំណើរការជ្រើសរើសគោល នយោបាយសមាហរណកម្ម។ តាមការពិត ជម្រើសនេះហាក់ដូចជាតិចជាង។ជម្រើសនេះត្រូវបានបង្កើតឡើងដោយកម្លាំងខាងក្រៅដែលយើងមិនអាចទប់ទល់បាន។ ដោយ ចាប់ផ្តើមពីបញ្ហាប្រកួតប្រជែងជាមួយប្រទេសធំៗបញ្ហាសំខាន់នៅក្នុងការប្រកួតប្រជែងនេះគឺការប្រកួតប្រជែង ដែលជារបៀបនៃការប្រកួតតែប៉ុណ្ណោះ។”

          ទទួលការវិនិយោគមានជម្រើស

        បណ្ដាអ្នកស្រាវជ្រាវបានក្រើនរំលឹកថា៖ការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច ទទួលការវិនិយោគជាឧត្តមភាពនៃដំណើការធ្វើសមាហរណកម្ម។ ប៉ុន្តែការទទួលវិនិយោគក៏ត្រូវការមានជម្រើសដែរ។ តាមសាស្ត្រាចារ្យ បណ្ឌិត Nguyen Trong Chuan បណ្ឌិត្យសភាវិទ្យាសាស្ត្រ សង្គមសាស្ត្រវៀតណាម បានអោយដឹងថា៖

          “  ការកាត់បន្ថយស្តង់ដារដើម្បីស្រូបយកទុនវិនិយោគពីបរទេសមានគ្រោះ ថ្នាក់យ៉ាងខ្លាំង។ហើយប្រសិន បើកាត់បន្ថយស្តង់ដារអនាម័យទាបជាងមុន គឺការ ចំណាយក្រោយមកទៀតដើម្បីជួសជុលវាគឺធំជាងអ្វីដែលយើងទទួលបាន។ គោលនយោបាយរបស់រដ្ឋគឺត្រឹមត្រូវណាស់នោះគឺជាការបង្កគ្រប់លក្ខណះ ដើម្បីទាក់ទាញការវិនិយោគគឺត្រឹមត្រូវ ប៉ុន្ដែការវិនិយោគក៏មានជម្រើសដែរ។”

          ក្នុងសភាពការណ៍ដែលស្ថានភាពសមហរណកម្មខឿនសេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងក្លា វៀតណាមបាន អនុវត្តគោលការណ៍ជាមូលដ្ឋានគឺម្ចាស់ការ ឬទ្ធានុ ភាព និងជ្រើសរើសដើម្បីរក្សាបានឯករាជ្យម្ចាស់ការក្នុងដំណើការធ្វើសមាហរណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ