ឆ្នាំ២០១២ រួមជាមួយការរៀបចំឡើងវីញ រចនាសំព័ន្ធអង្គភាពអាជីវកម្ម
រដ្ឋនឹងធនាគារ វៀតណាមក៏មានផែនការកែទម្រង់ទីផ្សារមូលប័ត្រយ៉ាង
ខ្លាំងក្លាដែរ។នេះត្រូវបានចាត់ទុកជាចំណែកសំខាន់១របស់ទីផ្សាហិរញ្ញវត្ថុ
ក្នុងការបំផុសប្រភពទុនសំរាប់ការអភិវឌ្ឌ្យប្រទេសជាតិ។
គណះកម្មាការមូលប័ត្ររដ្ឋ បានជ្រើសរើសឆ្នាំ ២០១២ធ្វើជាឆ្នាំរៀបចំ
ឡើងវិញទីផ្សារមូលប័ត្រ ហើយបានដាក់ជូនរដ្ឋាភិបាលនូវគំរោងការណ៏
រៀបចំឡើងវិញទីផ្សារ។ តាមបណ្តាអ្នកជំនាញការថា៖នេះជាការងារ
ចាំបាច់១។ក្នុងរយះពេលជាង១១ឆ្នាំធ្វើសកម្មភាព ទីផ្សារមូលប័ត្រ វៀត
ណាមបានបំផុសទឹកប្រាក់ចំនួន 400 លានលានដុង។ពីនោះជួយដល់
បណ្តាអង្គភាពអាជីវកម្មធ្វើសកម្មភាពប្រកបដោយមានប្រសិទ្ធភាព។
ក៏ប៉ុន្តែក្នុងរយះពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទីផ្សារមូលប័ត្រវៀតណាមមានសញ្ញា
បាត់តុល្យភាព។គិតមកដល់ចុងឆ្នាំ២០១១ សន្ទស្សលើទីផ្សារគឺ VN – Index
ថយចុះ២៥%បើប្រៀបទៅនឹងឆ្នាំ២០១០។ការថយចុះយ៉ាងខ្លាំងរបស់ទីផ្សារ
មូលប័ត្រនេះ ១ចំណែកនេះគឺដោយសារសភាពការណ៏សេដ្ឋកិច្ចពិភពលោក
ជួបការលំបាក។ ក៏ប៉ុន្តែភាគច្រើនគឺដោយសារបណ្តាបញ្ហានៅខាងក្នុងទីផ្សារ
ក្នុងប្រទេសដែលតាមបណ្តាអ្នកជំនាញការថា៖បើមិនដោះស្រាយឆាប់ៗនឹងពិបាកទាញទំនុកទុកចិត្តរបស់បណ្តាវិនិយោគិនមកវិញបានឡើយ។នា
ឆ្នាំ២០០0 នៅទូទាំងប្រទេសវៀតណាមមានតែក្រុមហ៊ុនមូលប័ត្រចំនូន៦និង
មានតែក្រុមហ៊ុន២ចុះឈ្មោះចូលរួមទីផ្សារមូលប័ត្រប៉ុណ្ណោះប៉ុន្តែរហូតមកដល់ពេលនេះនៅទីផ្សារបានមានការចូលរូមរបស់ក្រុមហ៊ុន
មូលប័ត្រចំនូន១០៥។ក្នុងនោះក្រុមហ៊ុនជាច្រើនមានទ្រង់ទ្រាយតូចសមត្ថភាព
ហិរញ្ញវត្ថុខ្សោយមិនធានាបានប្រសឹទ្ឋភាពធ្វើសកម្មភាព។តាមបណ្តាអ្នកជំនាញការថា:គប្បីជ្រើសរើសក្រុមហ៊ុនមូលប័ត្រពី២០ដល់៣០អោយគង់វង្សលើទីផ្សារដោយមាន មុខងារធ្វើសកម្មភាពដ៍ច្បាស់លាស់និងជូនដំណឹងមានលក្ខណចំហរនិងតម្លាភាព។
អគ្គលេខាធិការសម្ព័ន្ឋសមាគមអាជីវកម្មមូលប័ត្រវៀតណាម លោក
Nguyen Thanh Ky ចាត់ទុកថា: “ អាចនិយាយបានថា:ក្នុងរយះពេល
កន្លងទៅទីផ្សារមូលប័ត្រវៀតណាមមានការទ្រេកទ្រោតនិងបញ្ហា
ជាច្រើនក្នុងការងារកំណត់បទដ្ឋានរបាយការណ៍ពត៏-មាន។ប្រការនេះនាំមកស្ថានភាពខ្វះចរិតលក្ខណះបើកចំហរតម្លាភាព
និងមិនទាន់ពេល វេលា “។
រួមជាមួយនោះការចុះបញ្ជីលើទីផ្សារមូលប័ត្ររបស់បណ្តាអង្គភាពអាជីវកម្មនាពេលកន្លងទៅពុំទាន់ទទូលបានប្រសឹទ្ឋភាពនៅឡើយ។
ពុំនោះសោត ក្រុមហ៊ុនជាច្រើនសូមលុបចោលការចុះឈ្មោះដើម្បី
សង្គ្រោះតំលៃភាគហ៊ុនដែលកំពុងត្រូវធ្លាក់ចុះយ៉ាងខ្លាំង។ អ្នកជំនាញ
ការវិភាគនៃក្រុមហ៊ុនមូលប័ត្រ Habubank Do Bao Ngoc ឲ្យដឹងថា៖មានការពិតជាក់ស្តែង១គឺតំលៃភាគហ៊ុនរបស់ក្រុមហ៊ុនជាច្រើនថយចុះ
ក្រោមតំលៃបញ្ជី។អង្គភាពអាជីវកម្មជាច្រើនចាត់ទុកថា៖ តំលៃ
ភាគហ៊ុនលើទីផ្សារនាសព្វថ្ងៃទាបជាងតំលៃពិតរបស់អង្គភាព
អាជីវកម្មយ៉ាងច្រើន។ដោយមានគំនិតគិតគូរដូច្នេះអង្គភាពអាជីវកម្ម
បានពិនិត្យឃើញថា៖ការចុះឈ្មោះលើផ្សារមូលប័ត្រនាសព្វថ្ងៃចំពោះ
គេគឺជាទណ្ឌកម្ម១ ក្នុងពេលដែលគេកំពុងធ្វើអាជីវកម្មរកស៊ីល្អ។
នៅចំពោះមុខស្ថានភាពស្រុតចុះរបស់ទីផ្សារមូលប័ត្រគណះកម្មាការ
មូលប័ត្ររដ្ឋ បានកសាងគំរោងការណ៏រៀបចំឡើងវិញទីផ្សារមូលប័ត្រដែលគ្រោង
អនុវត្តចាប់ពីថ្ងៃទី១មេសាឆ្នាំនេះ។គំរោងការណ៏នឹងត្រូវបានអនុវត្ត ក្នុងដំណាក់
កាលចំនួន២ គឺពីឆ្នាំ២០១២ដល់ឆ្នាំ២០១៣ នឹងពីឆ្នាំ២០១៣ដល់ឆ្នាំ២០១៥។ដើម្បីធានាឲ្យដំណើរការនេះទទួលជោគជ័យ អ្នកជំនាញការជាច្រើនចាត់ទុក
ថា៖ត្រូវការអនុវត្តទាំងវិធានការណ៏សេដ្ឋកិច្ចនឹងរដ្ឋបាលក្នុងនោះសំខាន់គឺ
ដំណោះស្រាយសេដ្ឋកិច្ច។ទោះបីជាលំបាក់ក៏ដោយ ក៏ប៉ុន្តែ ការរៀបចំឡើងវិញ
រចនាសំព័ន្ធទីផ្សារមូលប័ត្រ គឺជាតំរូវការចាំបាច់១សំដៅលើកទិផ្សារសំខាន់នេះ
ងើបឡើងវិញជួយឧបត្ថម្ភប្រកបដោយមានប្រសិទ្ថភាពដល់ការអភិវឌ្ឌ្យប្រទេស
ជាតិក្នុងឆ្នាំ២០១២៕