(VOV)_សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣ បានលៃទុករយៈ
ពេល២ថ្ងៃកន្លះ សំរាប់ការសួរដេញដោលនិងឆ្លើយការសួរដេញដោល ចំពោះ
បណ្ដាសមាជិករដ្ឋាភិបាល។ បណ្ដាសមាជិក សមាជិកាសភាបានសួរដេញដោល
រដ្ឋមន្ត្រីចំនួន៤រូប។ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បំភ្លឺប
ន្ថែមបញ្ហាមួយចំនួនក្នុងការបញ្ជាណែនាំប្រតិបត្តិសេដ្ឋកិច្ចសង្គមរបស់រដ្ឋាភិបាល
និងឆ្លើយសំនួរដេញដោលផ្ទាល់ពីបណ្ដាសមាជិក សមាជិកាសភា។
|
សម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣ |
ការសួរដេញដោលនិងឆ្លើយសំនួរសួរដេញដោលជាសកម្មភាពឃ្លាំមើលដ៏
សែនសំខាន់។ នៅសម័យប្រជុំលើកទី៩ រដ្ឋសភាវៀតណាម នីតិកាលទី១៣
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលបានឯកសារសួរដេញដោលចំនួន៤៦
ដោយមានសំនួរសួរដេញដោលចំនួន៦១ របស់សមាជិក សមាជិកាសភា ចំពោះ
នាយករដ្ឋមន្ត្រីរដ្ឋាភិបាល និងរដ្ឋមន្ត្រី ប្រធានផ្នែកចំនួន១៥រូប។
បណ្ដាបញ្ហាដែលបានសារធារណមតិយកចិត្តទុកដាក់សុទ្ធតែបានយកមក
សួរដេញដោល
នៅសម័យប្រជុំលើកនេះ រដ្ឋមន្ត្រីចំនួន៤រូបចូលរួមការសួរដេញដោល គឺរដ្ឋ
មន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្ម រដ្ឋ
មន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា និងរដ្ឋមន្ត្រីក្រសួងអប់រំនិងបណ្ដុះបណ្ដាល។
នៅចុងសម័យសួរដេញដោលនាព្រឹកថ្ងៃទី១៣ មិថុនា ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc នឹងតាងនាមអោយរដ្ឋាភិបាលបំភ្លឺបញ្ហាមួយចំនួន ក្នុងការបញ្ជាណែនាំប្រតិបត្តិ សេដ្ឋកិច្ច សង្គម របស់រដ្ឋាភិបាល និង ឆ្លើយសំនួរដេញដោលផ្ទាល់របស់
បណ្ដាសមាជិក សមាជិកាសភា។ លោក Le Bo Linh អនុប្រធានគណៈកម្មាធិការ
វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាន នៃរដ្ឋសភា សមាជិកលេខាធិការដ្ឋាននៃ
សម័យប្រជុំរដ្ឋសភា បានចាត់ទុកថា៖
“ ក្នុងសម័យប្រជុំលើកនេះ រដ្ឋសភាសួរដេញដោលរដ្ឋមន្ត្រីចំនួន៤រូប ដែល
ក្នុងនោះមានរដ្ឋមន្ត្រីចំនួន២រូបអំពីវិស័យសេដ្ឋកិច្ច រដ្ឋមន្ត្រី២រូប អំពីវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា អប់រំ និងបណ្ដុះបណ្ដាល។ ខ្ញុំចាត់ទុកថា៖ នេះគឺជាបញ្ហាស្នូល
ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម។ ជាពិសេសគឺបញ្ហាផលិតកម្ម តភ្ជាប់ជាមួយទី
ផ្សារប្រើប្រាស់។”
បណ្ដាបញ្ហាដែលបានលើកយកមកសួរដេញដោល សមាជិករដ្ឋាភិបាល
លើកនេះ សុទ្ធតែប្រមូលផ្តុំទៅលើបញ្ហានានាដែលបានសាធារណៈមតិយកចិត្ត
ទុកដាក់។ នេះគឺដំណោះស្រាយអភិវឌ្ឍន៍ទីផ្សារនាំចេញ ក្នុងសភាពការណ៍ វៀត
ណាមបាននិងកំពុងចូលរួម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាច្រើន
ស្វែងរកទីផ្សារសំរាប់ផលិតផល កសិផល និងអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូល
ក្នុងផលិតកម្ម ដើម្បីលើកកំពស់សមត្ថភាពប្រកួតប្រជែង និងអភិវឌ្ឍន៍និរន្តរភាព។
បន្ទាប់ពីការសួរដេញដោល កម្មវិធីធ្វើសកម្មភាពត្រូវបានអនុវត្តន៍ជាក់ស្ដែង
សម័យសួរដេញដោលលើកនេះ មានការផ្លាស់ប្តូរថ្មី តាមនោះគឺរបាយការណ៍
ណាក៏បានសង្ខេប ប្រមូលផ្តុំចូលក្នុងខ្លឹមសារដែរ។ សមាជិក សមាជិកាសភាក៏ដូច
ជាអ្នកបោះឆ្នោត មានគោលបំណងថា៖ បណ្ដារដ្ឋមន្ត្រីនាំចេញបានដំណោះស្រាយ
ជាក់ស្ដែង។ លោក Le Nhu Tien អនុប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន
និងកុមារជំទង់ នៃរដ្ឋសភា សមាជិកសភាមណ្ឌលខេត្ត Quang Tri បានអោយដឹងថា៖
“ ប្រការសំខាន់នៃការសួរដេញដោល គឺត្រូវកំណត់ការទទួលខុសត្រូវរបស់
បុគ្គល មិនមែនជាសួរដេញដោលដើម្បីស្វែងយល់អំពីព័ត៍មានទេ។ បន្ទាប់ពីការសួរ
ដេញដោល គឺត្រូវធ្វើសកម្មភាព ពីព្រោះ មិនបានអនុវត្ត ទេនោះការសួរដេញដោល
គ្មានអត្ថន័យអ្វីទេ។”
រីឯ លោកស្រី Nguyen Thanh Hai សមាជិកាសភាមណ្ឌលខេត្ត Hoa Binh បាន
អោយដឹងថា៖
“ សមាជិក សមាជិកាសភាអាចសួរដេញដោលពេញមួយឆ្នាំ មិនមែននៅ
សម័យប្រជុំរដ្ឋសភានេះទេ។ ខ្ញុំនិងសមាជិក សមាជិកាសភានានា យកចិត្តទុកដាក់
ជាច្រើនចំពោះលទ្ធផលក្រោយពីពេលឃ្លាំមើល ដែលក្នុងនោះមានការសួរដេញ
ដោល។ លទ្ធផលនៃការសួរដេញដោលនេះនឹងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។”
សកម្មភាពសួរដេញដោលនិងឆ្លើយការសួរដេញដោលបានបង្កើតឡើងបរិ
យាកាសស្មោះត្រង់ បើកចំហរ និងប្រជាធិបតេយ្យ នៅសម័យប្រជុំរដ្ឋសភា។ នៅ
សម័យប្រជុំរដ្ឋសភាម្តងៗ គ្រប់បញ្ហាសំខាន់ៗ របស់ប្រទេសជាតិសុទ្ធតែបានយក
មកសួរដេញដោល បំពេញគោលបំណងរបស់អ្នកបោះឆ្នោត។ អ្នកបោះឆ្នោត និង
ប្រជាជនក្នុងទូទាំងប្រទេស តាមដានសម័យប្រជុំសួរដេញដោល ដោយមានគោលបំណងថា រដ្ឋសភាស្វែងរកដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
នាពេលកន្លងទៅ មតិសួរដេញដោលជាច្រើននៅសម័យប្រជុំរដ្ឋសភា ត្រូវបាន
ដោះស្រាយ ដោយស្មារតីស្ថាបនា និង ពាក្យសន្យាជាច្រើន បានអនុវត្ត ហើយ
ក្លាយទៅជាការពិតជាក់ស្ដែងក្នុងជីវភាពរស់នៅ បង្កើនទំនុកទុកចិត្តសំរាប់អ្នក
បោះឆ្នោត និងប្រជាជនក្នុងទូទាំងប្រទេស៕