រុញថយក្រោយសកម្មភាពរបស់រដ្ឋឥស្លាមស្វ័យប្រកាស (IS) ការសាកល្បងមិនតូចឡើយ
HONG VAN -  
|
រុញថយក្រោយសកម្មភាពរបស់រដ្ឋឥស្លាមស្វ័យប្រកាស (IS) ការសាកល្បងមិនតូចឡើយ (pamelageller) |
Vovworld-សហគមន៍អន្តរជាតិកំពុងព្រួយបារម្ភអំពីការគំរាមកំហែង IS បន្ទាប់ពីការវាយប្រហារនានារបស់ក្រុមនេះនៅទូទាំងប្រទេសអ៊ីរ៉ាក់និងពិសេស
គឺករណីសម្លាប់អ្នកកាសែតអាមេរិកលោក James Foley នៅស៊ីរី។ គួឲ្យយកចិត្ត
ទុកដាក់គឺកំលាំង IS នៅស៊ីរីជាលើកដំបូងពង្រឹងការត្រួតពិនិត្យរបស់ខ្លួនចំពោះខេត្តនៅភាគខាងជើង Raqqa បន្ទាប់ពីទន្ទ្រានកាន់កាប់មូលដ្ឋានសឹកកងទ័ពជើងអាកាសយុទ្ធសាស្ត្រ al-Tabaqa។ បណ្ដាជនប្រដាប់អាវុធ IS បានសម្លាប់ ចាប់
ចំរិត ធ្វើទារុណកម្មជួញដូរមនុស្សមិនមែនមានដើមកំណើតអារ៉ាប់និងជនមិន
មែនក្នុងនិកាយឥស្លាម Sunni នៅអ៊ីរ៉ាក់។ មនុស្សរាប់រយនាក់ត្រូវ IS សម្លាប់រង្គាលនិងជាង២៥០០នាក់ត្រូវចាប់ជំរិតតាំងពីដើមខែសីហាមក។
បង្កើតសម្ព័ន្ធភាពអន្តរជាតិប្រឆាំងនឹង IS គឺចាំបាច់
ប្រធានក្រុមប្រឹក្សាសេនាធិការកងទ័ពអាមេរិក ឧត្តមសេនីយ៍ Martin Dempsey
បានចាត់ទុកថា បណ្ដាជនប្រដាប់អាវុធជ្រុលនិយមចំណុះក្រុម IS ជាគ្រោះអាសន្ន
គំរាមកំហែងផ្ទាល់ដល់សន្តិសុខដំបន់មជ្ឈឹមបូព៌ាប៉ុន្តែនឹងក្លាយទៅជាគ្រោះអាសន្ន
គំរាមកំហែងផ្ទាល់ដល់មិនត្រឹមតែរបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងទ្វីបអឺរ៉ុបទៀត
ផង។ ដោយហេតុនេះការបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយប្រឆាំងនឹង IS ឥឡូវគឺចាំ
បាច់។ លើស្ថានភាពជាក់ស្ដែងពោលខាងលើ ប្រទេសចំនួន៧ (អង់គ្លេស៍ កាណាដា
អាល់បានី Croatia ដាណឺម៉ាក់ អ៊ីតាលីនិងបារាំង) បានឯកភាពរួមជាមួយអាមេរិក
ផ្គត់ផ្គងអាវុធសំរាប់កំលាំងជន Kurd នៅភាគខាងជើងអ៊ីរ៉ាក់ដើម្បីប្រឆាំងនឹងការ
វាយប្រហារទៅលើបណ្ដាជនប្រដាប់អាវុធ IS។ ក្រសួងការបរទេសអាល្លឺម៉ង់បាន
ឲ្យដឹងថា ប្រទេសនេះកំពុងពិភាគ្សាជាមួយអាមេរិកនិងដៃគូរអន្តរជាតិផ្សេងៗអំពី
លទ្ធភាពមានសកម្មភាពយោធាតម្រង់ទៅលើ IS នៅស៊ីរី។ គណៈកម្មាធិការ
ប្រឆាំងការប្រកាន់ពូជសាសន៍អង្គការសហប្រជាជាតិក៏ស្នើរក្រុមប្រឹក្សាសន្តិសុខ
អង្គការសហប្រជាជាតិដាក់ពង្រាយកំលាំងរក្សាសន្តិភាពទៅកាន់អ៊ីរ៉ាក់។ តាម
គំរោង ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHCR) នឹងរៀបចំកិច្ច
ប្រជុំបន្ទាន់នៅ Geneva នាថ្ងៃទី១កញ្ញាដើម្បីពិភាគ្សាអំពីបណ្ដាអំពើរសាហាវ
ឃោឃៅរបស់ IS និងក្រុមជនប៉ះបោរផ្សេងៗនៅអ៊ីរ៉ាក់។
លើសមរភូមិ សកម្មភាពរបស់ IS នៅអ៊ីរ៉ាក់បានចាប់បង្ខំអាមេរិកត្រូវដំណើរការវាយប្រហារដោយជើងអាកាសនៅភាគខាងជើងអ៊ីរ៉ាក់តាំងពីដើមខែសីហា។
ការលំបាកមិនតិចតួចឡើយ
មន្ត្រីនិងអ្នកជំនាញការសន្តិសុខជាច្រើនបានចាត់ទុកថា ការដែល IS វាយប្រហារអាមេរិកនិងលោកខាងលិចត្រឹមតែជាបញ្ហាពេលវេលាប៉ុណ្ណោះ។ អតីតនាយកទីភ្នាក់ងារចារកម្មកណ្ដាលអាមេរិក (CIA) លោក Michael Hayden បានចាត់ទុកការវាយប្រហារទៅលើលោកខាងលិចគឺដើម្បី IS បង្ហាញនូវមហិច្ឆតា។
ហេតុនេះហើយ ការប្រឆាំង IS ទាមទាលទ្ធភាពឯកភាពនិងសហប្រតិបត្តិការរវាង
បណ្ដាប្រទេស។ប៉ុន្តែលើស្ថានភាពជាក់ស្ដែងប្រការនេះគឺពិបាកណាស់។ ឧទាហរណ៍គឺមជ្ឈដ្ឋានមន្ត្រីអាមេរិកនាថ្ងៃទី២៦សីហាបានបដិសេធលទ្ធភាពសហប្រតិបត្តិការជាមួយ Damascus ប្រឆាំងនឹង IS នៅស៊ីរី។ មូលហេតុដែលបានអ្នកនាំពាក្យសេតវិមានលោក Josh Earnest នាំចេញគឺអាមេរិកចាត់ទុករបបរបស់
ប្រធានាធិបតី Bashar Al Assad ជាការគំរាមកំហែងភេរវកម្ម។ សេចក្តីប្រកាសនេះ
ហាក់ដូចជាចាក់ទឹកត្រជាក់ទៅលើរដ្ឋអំណាច់ស៊ីរីបន្ទាប់ពីស៊ីរីជាលើកដំបូងសម្ដែង
ការត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិដើម្បីរុញថយ
ក្រោយជនប្រដាប់អាវុធជ្រុលនិយម IS។ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Walid
Muallem បានព្រមមានថាស៊ីរីមិនយល់ព្រមការវាយប្រហារដោយឯកតោភាពគី
របស់អាមេរិករឺប្រទេសណាមួយផ្សេងៗឡើយ។ រាល់សកម្មភាពរំលោភលើ
អធិបតេយ្យភាពរបស់ស៊ីរីនឹងត្រូវបានចាត់ទុកជាការឈ្លានពាន។
គួរឲ្យព្រួយបារម្ភជាទៀតគឺក្នុងសេចក្តីប្រកាសថ្មីបំផុតនាថ្ងៃទី២៨សីហា
រដ្ឋាភិបាលអាមេរិកនិងអូស្ត្រាលីក៏ព្រមានអំពីស្ថានភាពពលរដ្ឋរបស់ខ្លួនមកស៊ីរី
ដើម្បីចូលរួមអង្គការភេរវកម្មរដ្ឋឥស្លាម IS។ មន្ត្រីអាមេរិកមួយនាក់បានទទួលស្គាល់
ការគំរាមកំហែងធំបំផុតចំពោះអាមេរិកនាបច្ចុប្បន្នគឺបណ្ដាជនប្រដាប់អាវុធនេះ
ត្រឡប់មកប្រទេសវិញនិងរៀបចំការវាយប្រហារភេរវកម្ម។ ក្នុងពេលនោះ នាយក
ចារកម្មអូស្ត្រាលីលោក David Irvine បានគិតថា ពលរដ្ឋប្រមាណ៦០នាក់នៃប្រទេស
នេះបានក្លាយទៅជាសមាជិករបស់ IS និងក្រុម Al Nusra (មានទំនាក់ទំនងជាមួយ
Al Qaeda)។ ក្រៅពីនោះមានជនអូស្ត្រាលីប្រមាណ១រយនាក់កំពុងជួយឧបត្ថម្ភ
បណ្ដាញ់ជ្រើសរើសកងទ័ពរបស់បណ្ដាអង្គការជ្រុលនិយមនៅស៊ីរីនិងអ៊ីរ៉ាក់។
ក្នុងពេលដែលកំលាំងរដ្ឋឥស្លាមជ្រុលនិយម (IS) កំពុងបើកទូលាយឥទ្ធិពល
ដោយឥតឈប់ឈរនោះ ការដែលអន្តរជាតិចងសម្ព័ន្ធរារាំងបណ្ដាជនប្រដាប់អាវុធ
នេះគឺជាការចាំបាច់ណាស់។ ប៉ុន្តែស្ថានភាពជាក់ស្ដែងបានសឲ្យឃើញថា ការងារ
នេះមានលទ្ធផលគឺជាប្រការមិនងាយស្រួលឡើយ៕
HONG VAN