រដ្ឋធម្មនុញ្ញវៀតណាមស្ដែងចេញឆ័ន្ទះនិងគោលបំណងរបស់ប្រជាជនវៀតណាម

 

          (VOV)_បញ្ហាសំខាន់មួយរបស់ប្រទេសជាតិវៀតណាមនឹងបានសម្រេចចិត្តនៅ​ក្នុងសម័យប្រជុំ លើកទី៦ រដ្ឋសភានីតិកាលទី១៣ ដែលកំពុងប្រព្រឹត្តទៅនៅរដ្ឋធានី
ហាណូយ នោះគឺអនុម័តទៅលើសេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្ម​នុញ្ញ ឆ្នាំ ១៩៩២  ដើម្បីបំពេញបានតាមសំណូមបរ កាសផ្លាស់ប្តូរថ្មីប្រទេសជាតិ និងតាមគោលបំណង
របស់ប្រជាជន។ ប៉ុន្តែ នាបច្ចុប្បន្នបានមានបណ្ដាសេចក្ដីអំពាវនាវ បណ្ដាបទដ្ឋាន ប្រកាស ការលើកសំណើររបស់ក្រុមមនុស្សមួយចំនួនស្នើអោយរដ្ឋសភា៖ ផ្អាក់ការ
អនុម័តទៅលើ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ​ឆ្នាំ ​


 រដ្ឋធម្មនុញ្ញវៀតណាមស្ដែងចេញឆ័ន្ទះនិងគោលបំណងរបស់ប្រជាជនវៀតណាម - ảnh 1
រដ្ឋធម្ម​នុញ្ញ ឆ្នាំ ១៩៩២ (internet)

ល្បិចកលចាស់កម្រិល

        របស់ដែលហៅថា៖​​សេចក្ដីប្រកាស​សង្គមស៊ីវិល របស់មនុស្ស១ក្រុមបានស្នើ រដ្ឋសភាវៀតណាមផ្អាកការអនុម័តទៅលើ​ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ​
អូសបន្លាយ​រយះ​ពេលពិភាក្សាសំដៅបន្តស្រាវជ្រាវ បំពេញបន្ថែមខ្លឹមសារនៃបណ្ដា
សេចក្ដីព្រាង ផ្សេងៗទៀត ដោយបណ្ដាអ្នកប្រជាធិបតេយ្យ  ជឿនលឿនតាក់តែង
ឡើង។

          ហើយអង្គការ Human Right Watch ( HRW) ក៏បាន​ផ្ញើ​​លិខិតទៅកាន់ប្រធាន
រដ្ឋសភា វៀតណាម ដោយមាន​ឥរិយាបទ និង​ពាក្យសំដីមិនសមរម្យ ដាស់តឿន
វៀតណាម ត្រូវធានាបណ្ដាបទដ្ឋានអន្តរជាតិអំពីសិទ្ធិមនុស្ស ក្នុង​ សេចក្ដីព្រាងធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២។

 រដ្ឋធម្មនុញ្ញវៀតណាមស្ដែងចេញឆ័ន្ទះនិងគោលបំណងរបស់ប្រជាជនវៀតណាម - ảnh 2
សម័យប្រជុំរដ្ឋសភាវៀតណាម(internet)

ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញជា​ឆ័ន្ទះនិងគោលបំណងរបស់ប្រជាជនវៀត
ណាម

ប្រការទី៦ នៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២របស់វៀតណាមបានកំណត់ថា៖ ​ប្រជាជន
ប្រើសិទ្ធិ អំណាចរបស់រដ្ឋតាមរយះរដ្ឋសភានិងក្រុមប្រឹក្សារប្រជា​ជន នោះគឺជាបណ្ដា ស្ថាប័នដំណាងអោយ​ឆ័ន្ទះនិងគោលបំណងរបស់​ប្រជាជន ដោយប្រជាជនជ្រើសតាំង  និងត្រូវទទួលខុសត្រូវចំពោះមុខប្រជាជន។ ដូច្នេះ រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ បានកំ
ណត់ ថា៖ រដ្ឋសភាជាស្ថាប័នតែមួយគត់មានសិទ្ធិតាក់តែច្បាប់និងរដ្ឋធម្មនុញ្ញ។ និង
ប្រការទី៨៤ នៃ​រដ្ឋធម្មនុញ្ញ​​​បាន​កំណត់ថា៖​មានតែរដ្ឋសភាទើបមានសិទ្ធិធ្វើ វិសោធន កម្មរដ្ឋធម្មនុញ្ញ។

ក្នុងសភាពការណ៍ជាក់ស្ដែង រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ របស់វៀតណាមបាននិង
កំពុងអនុវត្តតាមដំណើរការនេះ។ មុនពេលដាក់ជូនរដ្ឋសភា សេចក្ដីព្រាង ធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ​ត្រូវបានស្ទង់មតិ​របស់​ប្រជាជនទាំងមូល។ ពីថ្ងៃទី១មករាឆ្នាំ២០១៣ ដល់ថ្ងៃទី ៣០កញ្ញាឆ្នាំ ​២០១៣ បានមានការរួមមតិចំនួន 
២៦លាន  របស់បណ្ដាស្ថាប័ន អង្គការ និងបុគ្គលនៅក្នុងនិងក្រៅប្រទេសចំពោះ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋ​ធម្មនុញ្ញ ​ឆ្នាំ ១៩៩២។ ក៏ក្នុងរយះពេលនេះដែរ 
បានមានសន្និសីទ ​សិក្ខា​សាលា ជំនួបពិភាក្សាអំពីការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ចំនួនជាង ២៨ ១០០ បានប្រព្រឹត្តទៅ។

ដូច្នេះអាចអះអាងបានថា៖មុនពេលបានដាក់ជូនរដ្ឋសភាវៀតណាមនៅ សម័យប្រជុំលើកទី៦នេះ ខ្លឹមសារនៃ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​​
បាន​បង្ហាញច្បាស់នូវ​ឆ័ន្ទះនិងគោលបំណងរបស់ប្រជាជនគ្រប់ស្រទាប់ និង​ប្រជាជាតិទាំងមូល ស្ដែងចេញច្បាស់លាស់និងពេញលេញច្បាស់និងគ្រប់គ្រាន់
នូវអត្តចរិតប្រជាធិបតេយ្យ ភាពជឿនលឿនរបស់រដ្ឋនិងរបប…។ល។

គ្មានអ្នកណាអាចសម្រេចកំណត់រដ្ឋធម្មនុញ្ញជំនួសអោយប្រជាជនបានទេ

ពិនិត្យដល់ទីបញ្ចប់ថា ​ការកសាងរដ្ឋធម្មនុញ្ញនៅមិនថាប្រទេសណា​ ​ការ
ជ្រើស រើសគឺសម្រេចលើប្រជាជន។ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ  ឆ្នាំ ១៩៩២ដែលប្រជាជនវៀតណាមបាននិងកំពុងកសាង អនុម័តតាមរយះ
ស្ថាប័នដំណាងខ្ពស់បំផុតគឺរដ្ឋសភា មិនគ្រាន់តែជាការប្រមូលផ្តុំលទ្ធផលនៃ​បដិវត្តន៍ប៉ុណ្ណោះទេ ថែមទាំងនាំចេញទិសដៅ ភារកិច្ចសំរាប់​ប្រជាជននាអនា
គតទៀតផង។

​     សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ជាសេចក្ដី​ស្ដែងចេញ ឆ័ន្ទះនិងគោលបំណងរបស់ប្រជាជនវៀតណាម។ ហេតុនេះហើយ គ្មាននរណា  ឬ អង្គការណាអាចឆ្លៀតយកបណ្ដាបញ្ហាប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដើម្បី
បំផ្លិចបំផ្លាញ់ដំណើរការកសាងរដ្ឋធម្មនុញ្ញនេះនៅវៀតណាមបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ