រដ្ឋាភិបាលខំប្រឹងប្រែងសម្រេចរាល់គោលដៅដែលបានដាក់ចេញ

(VOV)_របាយការណ៍របស់រដ្ឋាភិបាលស្ដីអំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច ឆ្នាំ 
២០១៦ និងផែនការឆ្នាំ២០១៧ ដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ​ បង្ហាញ
 នៅសម័យបើក រដ្ឋសភាវៀតណាម នាព្រឹកថ្ងៃទី២០តុលា បាន​សង្កត់ធ្ងន់ថា៖ ទោះបីជា
ជួបការលំបាកជាច្រើនក្តី ប៉ុន្តែវៀតណាមនៅទទួលបានសមិទ្ធិផលសំខាន់ជាច្រើន លើ
គ្រប់ជ្រុងជ្រោយ។ ប្រការនេះបានបង្ហាញច្បាស់នូវការខំប្រឹងប្រែងរបស់បក្សទាំងមូល 
ប្រជាជនទាំងមូល និងកងទ័ពទាំងមូល។ ​បណ្ដាលទ្ធផលដែលទទួលបាន ក្នុងឆ្នាំ ២០១៦
 និងឆ្នាំ ២០១៧ វៀតណាមនឹងខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីទទួលបានលទ្ធ
ផលខ្ពស់ថែមទៀត ក្នុង​ដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ច។

រដ្ឋាភិបាលខំប្រឹងប្រែងសម្រេចរាល់គោលដៅដែលបានដាក់ចេញ - ảnh 1
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc

ឆ្នាំ ២០១៦ រួមជាមួយលក្ខណះងាយស្រួល វៀតណាមក៏ប្រឈមមុខនឹងការលំបាក 
សាកល្បងជាច្រើន។ ស្ថានភាពនៅសមុទ្រខាងកើតមានភាពស្មុគ្រស្មាញ។ បំរ៉ែបំរួលអា
កាសធាតុប្រព្រឹត្តទៅលឿនជាងការព្យាករណ៍។ គ្រោះធម្មជាតិបានកើតមានឡើងនៅ
ភាគខាងជើង តំបន់ប៉ែកខាងត្បូងភូមិភាគកណ្ដាល Tay Nguyen តំបន់វាលសណ្ដរ
ទន្លេ Cuu Long ក៏ដូចជាវិបត្តិបរិស្ថាននៅ៤​ខេត្ត ​នៅភាគ​កណ្ដាល បានជះឥទ្ធិពល
ជាច្រើន ដល់សេដ្ឋកិច្ច សង្គមប្រទេសជាតិ។ ប៉ុន្តែ ​ដោយមានការខំប្រឹងប្រែងរបស់
ប្រព័ន្ធទាំងមូលស្ថានភាពសេដ្ឋកិច្ច សង្គមវៀតណាមនៅទទួលបានសមិទ្ធិផលសំខាន់
ជាច្រើន លើគ្រប់ជ្រុងជ្រោយ។

          ឆ្នាំ ២០១៦ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាពតុល្យភាពធំៗត្រូវបានធានាជាសារវន្ត

        ដើម្បីទទួលអោយបានលទ្ធផលទាំងនេះ រដ្ឋាភិបាលបានប្រមូលផ្តុំបញ្ជាណែនាំ 
រួមផ្សុំជាមួយគោលនយោបាយសារពើព័ន្ធរូបីយវត្ថុ និងគោលនយោបាយ​នានាដើម្បី
គ្រប់គ្រងអតិផរណា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន។ ​សន្ទស្សន៍ប្រើប្រាស់
 (CPI) ក្នុងឆ្នាំ ២០១៦ ទទួលបាន៤%។ 

          ឆ្នាំ ២០១៦ រដ្ឋាភិបាលវៀតណាមបានប្រមូលផ្តុំដោះស្រាយការលំបាកសាកល្បង 
សំរាប់ផលិតកម្ម អាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច។ ក្នុងរយៈពេល៩ខែ​កន្លងទៅ អង្គ
ភាពអាជីវកម្មចំនួនជាង៨១ពាន់អង្គភាពត្រូវបានបង្កើត និងជាងពីរហ្មឺនអង្គភាព
អាជីវកម្មស្ដារសកម្មភាពឡើងវិញ បង្កើតឡើងទំនុកទុកចិត្ត និងបរិយា​កាសសប្បាយ
រីករាយចំពោះប្រជាជន វិនិយោគិន និងអង្គភាពអាជីវកម្ម។

          រៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ទទួលបានសមិទ្ធិផលជាជំហានដំ
បូង។ ប៉ុន្តែ នាយករដ្ឋមន្ត្រី លោកNguyen Xuan Phuc ក៏បានអោយដឹង​ថា៖ តាមការ
ព្យាករណ៍កំណើនGDP ក្នុងឆ្នាំនេះអាចទាបជាងផែនការដែល​បានដាក់ចេញ (6,7%)
 ។ វាយតំលៃទូទៅ អំពីស្ថានភាពសេដ្ឋកិច្ចឆ្នាំ ២០១៦ លោកបានអះអាងថា៖

          “ ទោះបីជាមានការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ច 
សង្គមរបស់វៀតណាម បន្តមានបំរ៉ែបំរួលសកម្មជាច្រើន ទទួលបានលទ្ធផល​វិជ្ជមាន
នៅលើគ្រប់វិស័យ។ ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាអាចម្ចាស់ការបានលើ
គ្រប់វិស័យ ផលិតកម្ម អាជីវកម្មបន្តអភិវឌ្ឍន៍ ទំនុកទុកចិត្តរបស់សង្គមនិង​ទីផ្សារ
មាន​ការរីកចំរើន។”

          ឆ្នាំ ២០១៧៖ធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ខំប្រឹងប្រែងទទួល GDP បាន៦,៧%

          អនុវត្តគោលដៅខាងលើ ភារកិច្ចដំបូងដែលបានរដ្ឋាភិបាលយកចិត្តទុកដាក់
 នោះគឺស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាតុល្យភាពធំៗរបស់ខឿនសេដ្ឋកិច្ច។ តាមនោះ
រដ្ឋាភិបាលនឹងបញ្ជាណែនាំអនុវត្តគោលនយោបាយសារពើព័ន្ធ និងគោលនយោបាយ
រូបីយវត្ថុ ម្ចាសការអតិផរណា តាមគោលដៅដែលបានដាក់ចេញ៖

          “ អនុវត្តគោលនយោបាយរូបីយវត្ថុម្ចាស់ការ សកម្ម ប្រកបដោយប្រសិទ្ធិភាព
 បញ្ជាណែនាំការប្រាក់អោយសមស្របជាមួយបំរ៉ែបំរូលម៉ាក្រូសេដ្ឋកិច្ច អតិ​ផរណា 
និងទីផ្សាររូបីយវត្ថុ លើកកំពស់គុណភាព និងធានាអំពីឥណទាន សំរាប់ខឿនសេដ្ឋកិច្ច។”

          វៀតណាម​នឹងអនុវត្តគោលនយោបាយសារពើព័ន្ធយ៉ាងហ្មត់ចត់ រឹតបន្តឹង​វិ
ន័យ​ហិរញ្ញវត្ថុ ថវិការដ្ឋ។ ទាក់ទាញទុនវិនិយោគពីបរទេស រួមទាំងមណ្ឌលFDI ចូលរួម
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់
ធ្ងន់ថា៖

          “ ជំរញខ្លាំងសកម្មភាពពាណិជ្ជកម្ម បើកទូលាយទីផ្សារនាំចេញ តភ្ជាប់​ជាមួយ
ការកសាងពាណិជ្ជសញ្ញាទំនិញវៀតណាម ចូលរួមបណ្ដាញផលិតកម្ម និងខ្សែរសង្វាក់
តំលៃក្នុងតំបន់និងសកល។ ពិនិត្យមើល និងកាត់បន្ថយបែបបទរដ្ឋបាលនៃការនាំ
ចេញ នាំចូល។ ជួយឧបត្ថម្ភអង្គភាពអាជីវកម្មម្ចាស់ការធ្វើសមាហរណកម្ម ចូលរួម
សហគមន៍អាស៊ានប្រកបដោយប្រសិទ្ធិភាព និងកិច្ចព្រមព្រៀងពាណិជ្ជ​កម្មសេរី (FTA)។”​

          ឆ្នាំ ២០១៧តាមការព្យាករណ៍ថា៖ស្ថានភាពនៅក្នុងនិងក្រៅប្រទេសមាន​បំរ៉ែបំ
រួលស្មុគ្រស្មាញ​ច្រើន។ ប៉ុន្តែ រដ្ឋាភិបាលវៀតណាមបានប្តេជ្ញាចិត្តធ្វើ​សកម្មភាព ខំប្រឹង
ប្រែងទទួលអោយបានកំរិតខ្ពស់បំផុតបណ្ដាគោលដៅអំពីការ​អភិវឌ្ឍន៍សេដ្ឋកិច្ច 
សង្គម ដែលបានដាក់ចេញ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ