(VOVworld)-បន្ទាប់ពីការធ្វើរដ្ឋប្រហារបរាជ័យនាថ្ងៃទី១៥កក្កដាមក រដ្ឋអំណាច
ទួរគីកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាស្ថិរភាពសន្តិសុខប្រទេសជាតិ។ ដោយសេច
ក្តីប្រកាសថា “គ្មានសិទ្ធិអំណាចឬកម្លាំងណាមួយខ្លាំងជាងកម្លាំង ពលំរបស់ប្រជា
ជនឡើយ”នោះ ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ត្រូវបានវាយតម្លៃ
ថាឈ្លាសវៃ ដែលលោករូបនេះចេះយកការស្រុះចិត្តរបស់ប្រជា ជនធ្វើជាបង្អែក
របស់ខ្លួនក្នុងការពង្រឹងអំណាចនិងធ្វើកំណែទម្រង់ក្បាលម៉ាស៊ីន រដ្ឋ ថ្វីត្បិត នេះ
ជាភារកិច្ចពោរពេញដោយឧបស័គ្គក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដោយ។
|
ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ថ្លែងមតិនៅក្នុងព្រឹត្តិការណ៍មួយនាថ្ងៃទី២សីហា(រូបថតៈ AFP/TTXVN) |
នាយប់ថ្ងៃទី១៥កក្កដា ពិភពលោកទាំងមូលសុទ្ធតែតក់ស្លុតចំពោះទិដ្ឋភាព
ចលាចលនៅរដ្ឋធានី Ankara និងទីក្រុង Istanbul ដែលត្រូវបានចាក់ផ្សាយ ជាបន្ត
បន្ទាប់នៅលើប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ការធ្វើរដ្ឋប្រហារបានចាប់ផ្តើម ដោយ
ព្រឹត្តិការណ៍រថគ្រោះ ហ៊ុំព័ទ្ធជុំវិញស្ពានល្បីឈ្មោះ Bosphorus ស្ថិតក្នុង ទីក្រុង
Istanbul។ ក្នុងពេលជាមួយគ្នានោះ នៅរដ្ឋធានី Ankara វិញ ឧទ្ធម្ភាគចក្រ ហោះ
ហើរលើផ្ទៃមេឃនិងទាហានចូលរួមការធ្វើរដ្ឋប្រហារបានអនុវត្តការវាយ ប្រហារ
ទៅលើស្ថាប័នឃោសនា ទីស្នាក់ការប៉ូលីស្ត វិមានរដ្ឋសភានិងវិមានរបស់ ប្រធា
នាធិបតី។ ប៉ុន្តែ រដ្ឋអំណាច Ankara បានបង្ក្រាបការធ្វើរដ្ឋប្រហារភ្លាមមួយរំពេច។
ទោះជាយ៉ាងណាក៏ដោយ ការធ្វើរដ្ឋប្រហារនេះក៏បណ្តាលឲ្យមនុស្សជាង ៣០០
នាក់ត្រូវស្លាប់និងមនុស្ស ២ពាន់នាក់ត្រូវរងរបួស។ មិនត្រឹមតែប៉ុណ្ណោះ រឿងហេតុ
នេះក៏ធ្វើឲ្យខឿនសេដ្ឋកិច្ចរបស់ទួរគីរងការខូចខាតប្រមាណជាង ១០០ ពាន់
លានដុល្លារអាមេរិក។
ធ្វើកំណែទម្រង់យ៉ាងខ្លាំងក្បាលម៉ាសីនរដ្ឋ
បន្ទាប់ពីបង្រាបប្រកបដោយជោគជ័យការធ្វើរដ្ឋប្រហារមក ប្រធានាធិបតី
ទួរគីលោក R. Erdogan បានប្រកាសស្ថានភាពអាសន្ននិងអូសបន្លាយរយៈពេល
៣ខែលើទូទាំងប្រទេស។ ជាពិសេស បន្ទាប់ពីរដ្ឋប្រហារ លោក Erdogan បាន
អនុវត្ត យុទ្ធនាការរុះរើគណៈរដ្ឋមន្ត្រីដែលមិនធ្លាប់មានតាំងពីមុនមក។ មកទល់
ពេល នេះ មនុស្សជាង៧.៥០០នាក់ត្រូវចាប់ខ្លួន ហើយប៉ូលីស្តជាង៨ពាន់នាក់
ត្រូវបណ្តេញចេញពីមុខដំណែង។ លោករូបនេះក៏បានប្រកាសថា នឹងមិនអាច
លើកលែងបានករណីដាក់ទណ្ឌកម្មប្រ ហារជីវិតចំពោះ“ជនក្បត់ជាតិ” ទេ។
ប៉ុន្តែ កាយវិការនេះរបស់អាជ្ញាធរទួរគីធ្វើឲ្យសម្ព័ន្ធមិត្តខាងលិចព្រួយបារម្ភ
យ៉ាងខ្លាំង ទោះបីជាមុននេះពួកគេគាំទ្រលោក Erdogan ក្នុងការបង្រាបរដ្ឋប្រហារ
ក៏ដោយ។ អាមេរិកនិងសហភាពអឺរ៉ុបសុទ្ធតែនាំចេញការព្រមានចំពោះលោក
Erdogan ពាក់ព័ន្ធទៅនឹងការបោសសំអាតដែលអាជ្ញាធរនៃប្រទេសនេះកំពុងអនុ
វត្តទៅលើសមាសភាពប្រឆាំងបន្ទាប់ពីការប៉ុនប៉ង់ធ្វើរដ្ឋប្រហារមក។ ប៉ុន្តែ លោក
Erdogan នៅតែការពារជាដាច់ខាតទស្សនៈ “លទ្ធិប្រជាធិបតេយ្យគ្មាន ការ
សម្របសម្រួល” ហើយចាត់ទុកនេះជាប្រការចាំបាច់សំដៅបង្កើតសន្តិភាព
មួយសម្រាប់ប្រជាជន។
ផលវិបាកក្រោយការប៉ុនប៉ងធ្វើរដ្ឋប្រហារ
រហូតមកដល់ពេលនេះ សំនួរចោទថា តើនរណាឈរនៅពីក្រោយការធ្វើ
រដ្ឋប្រហារនេះ នៅតែជាការជជែកវែកញែកនិងមន្ទីលសង្ស័យ។រដ្ឋអំណាច
របស់លោក Erdogan បានចោទប្រកាន់បុព្វជិត Fethullah Gulen ដែលកំពុង
និរទេសខ្លួននៅអាមេរិកជាមេក្លោង។ខណៈដែល លោក Gulen អាយុ ៧៧ឆ្នាំ
បានបដិសេធការចោទប្រកាន់ខាងលើ ព្រមទាំងចោទប្រកាន់បកវិញថាលោក
Erdogan ទេ ជាមេក្លោងការធ្វើរដ្ឋប្រហារក្នុងបំណងជួយខ្លួនពង្រឹងសិទ្ធិអំ
ណាច ។
ខុស ត្រូវនៅមិនទាន់បានដឹងច្បាស់នៅឡើយ ប៉ុន្តែប្រការគួរឲ្យបារម្ភបំផុត
គឺ រដ្ឋប្រហារបញ្ចប់ពុំមានន័យថាភាពច្របូកច្របល់នៅទួរគីក៏បានបញ្ចប់ដែរ
ទេ។ ផ្ទុយទៅវិញ មានមតិជាច្រើនបានចាត់ទុកថា នេះគ្រាន់តែជាការចាប់ផ្តើម
នៃដំណាក់ កាលអស្ថិរភាពនៅទួរគីតែប៉ុណ្ណោះ។
បន្ទាប់ពីការធ្វើរដ្ឋប្រហារ ទួរគីនឹងក្លាយទៅជាប្រទេសកាន់តែមានភាព
សាមគ្គីឬបែកបាក។ សំនួរនេះគឺស្ថិតក្នុងដៃថ្នាក់ដឹកនាំនៃប្រទេសនេះ។ ទួរគី
ពិតជាត្រូវពិចារ ណានូវផលវិបាកនៃការបះបោរនេះ ដើម្បីដកចេញមេរៀននិង
បទពិសោធន៍។ សហគមន៍អន្តរជាតិកំពុងទន្ទឹងរងចាំលោក Erdogan នឹងឆ្លៀត
យកឱកាសនេះ ដើម្បីផ្សះផ្សាការប្រេះស្រាំនយោបាយនិងឈានដល់សាមគ្គីប្រ
ទេសជាតិនាំទួរគី ដើរតួនាទីកាន់តែសំខាន់ក្នុងតំបន់៕