រដ្ឋាភិបាលវៀតណាមរក្សារគោលដៅធំៗដែលបានដាក់ចេញ

(VOV)_ក្រោមការបញ្ជាណែនាំរបស់រដ្ឋាភិបាលម៉ាក្រូសេដ្ឋកិច្ចរក្សារបានស្ថិរ
ភាពកំណើនត្រូវបានកើនឡើងជាបណ្ដើរៗ។ ការអនុវត្តការរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ច​ឡើងវិញទទួលបានលទ្ធផលលើវិស័យមួយចំនួន។ សុខុមាលភាព​
សង្គម នៅកើន ឡើងក្នុងស្ថានភាពខឿនសេដ្ឋកិច្ចជួបប្រទះនឹងការលំបាក។ដោយ
បណ្ដាសន្ទុះនេះ  នៅសម័យប្រជុំប្រចាំខែ នាថ្ងៃទី ២៦ ឧសភារដ្ឋាភិបាលវៀតណាម
បានអះអាងនូវ​ការ​ប្តេជ្ញា​ចិត្តរក្សាររាល់គោលដៅអាទិភាពអំពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
 រាំង​ស្កាត់ អតិផរណា រក្សារកំណើននៅកំរិតសមស្រប។ ​

រដ្ឋាភិបាលវៀតណាមរក្សារគោលដៅធំៗដែលបានដាក់ចេញ - ảnh 1
សម័យប្រជុំប្រចាំខែឧសផារបស់រដ្ឋាភិបាលវៀតណាម(​vtv.vn)

   តាមបណ្ដាតួលេខស្ថិតិបានសរអោយឃើញថា÷ ស្ថានភាពសេដ្ឋកិច្ច សង្គម ក្នុងខែ
ឧសភា និងរយះពេល៥ខែ ដើមឆ្នាំ ២០១៣នេះ ត្រូវបាន​ប្រព្រឹត្តទៅតាមការ ព្យា ករណ៍ និងក្ដាប់ជាប់គោលដៅដែលមជ្ឈឹម និងរដ្ឋ​សភានាំចេញ សំរាប់ឆ្នាំ ២០១៣ ​គឺ÷ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រាំងស្កាត់​អតិផរណា រក្សារកំណើននៅកំរិតសមស្រប។ ​ក្នុងខែឧសភាកន្លងទៅ​ រដ្ឋាភិបាលបានបញ្ជាណែនាំយ៉ាងទៀងទាត់ ​ដោះស្រាយ
បាន​បញ្ហាជាច្រើន ដូចជា÷​ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានសញ្ញាល្អជាង ទំនិញ​សេស
សល់ក្នុង​ឃ្លាំងត្រូវបានថយចុះជាច្រើន ការរំដោះទុនODA កើនឡើង ​បើ​ប្រៀប​នឹង​រយះពេលដូចគ្នាពីឆ្នាំទៅមិញ…។ល។

          ប៉ុន្តែ បណ្ដាសមាជិករដ្ឋាភិបាលវៀតណាមនៅអះអាងថា÷ខឿន​សេដ្ឋកិច្ចនៅ​មានការលំបាក ផលិតកម្មរបស់អង្គភាពអាជីវកម្មជា្រច្រើនត្រូវបានផ្អាក់…ជាដើម។ ស្ដីពីការដោះស្រាយការលំបាកសំរាប់ទីផ្សារអចលន​វត្ថុ ជាកត្តាសំខាន់ ដើម្បីជំរុញ​ខឿនសេដ្ឋកិច្ច រដ្ឋមន្ត្រីក្រសួងសំណង់ Trinh Dinh Dung បានអះអាងថា÷

          “ យើងខ្ញុំកំពុងសកម្មដោះស្រាយការលំបាកនៃទីផ្សារអចលនវត្ថុដោយ​ការ​អនុវត្តយុទ្ធសាស្ត្រផ្ទះស្នាក់នៅ ដែលនាយករដ្ឋមន្ត្រីបានអនុម័ត្ត។ នេះគឺជារបៀប
ដោះ​ស្រាយត្រូវទិស ដើម្បីជំនេះពុះពារលើការបាត់តុល្យភាពរវាងការផ្គត់ផ្គង់​និង​តម្រូវការ របស់ប្រជាជនចំពោះបញ្ហាផ្ទះស្នាក់នៅ។”

ដើម្បីលើកកំពស់តម្រូវការមេសំរាប់ខឿនសេដ្ឋកិច្ច បំរើអោយការកកសាងសំ
ណង់ស្នូលនានា ក្នុងស្ថានភាព ទុនវិនិយោគសរុប​កសាង​ក្នុងថវិកា​ត្រូវថយចុះ ​១៩%​( បណ្ដាឆ្នាំមុនៗអត្រានេះពី៣០-៤០%) រដ្ឋមន្ត្រី និងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាល​
វៀតណាម ​លោក Vu Duc Dam បានអោយដឹងថា÷

          “ ក្នុងសម័យប្រជុំប្រចាំខែមេសា រដ្ឋាភិបាលបានពិភាក្សាអំពីបញ្ហានេះ​ហើយ។ រដ្ឋាភិបាលបានស្ដាប់រដ្ឋមន្ត្រីក្រសួងគមនាគម ដឹកជញ្ជូននិងរដ្ឋមន្ត្រីនៃក្រសួងទាក់
ទិននានាបានផ្តល់មតិ និងយល់ព្រមដាក់ជូនរដ្ឋសភា អនុញ្ញាត្តិអោយរដ្ឋាភិបាលចេញ
ប័ណ្ណជាតិ ដើម្បីកសាងផ្លូវជាតិ លេខ១A …។ល។”

          ទន្ទឹមនឹងបណ្ដាដំណោះនោះ ធនាគារជាតិ នឹងបន្តបញ្ជាណែនាំ​ស្ថិរភាពតំលៃ 
និង​អត្រាប្តូរប្រាក់ និងបណ្ដយការប្រាក់អោយបញ្ញើ …។ល។ ទន្ទឹមនឹងនោះ គ្រប់ក្រ
សួងស្ថាប័ន​និងតំបន់បន្តផ្តល់អាទិភាពទុនសំរាប់​ផលិតកម្មកសិកម្ម បណ្ដាកសិផល ​ផលិតផលឧស្សាហកម្មមានតម្រូវការលើទីផ្សារ បង្កើនការពន្លឿនពាណិជ្ជកម្ម និង
បើកទូលាយទីផ្សារនាំចេញ…។ល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ