រដ្ឋាភិបាលវៀតណាមរួមកម្លាំងពលំសម្រេចគោលដៅឆ្នាំ២០១៣

(VOVworld)-ដំណោះស្រាយជាច្រើនស្តីអំពីការអនុវត្តយន្តការតម្លៃទីផ្សារ ដោះ
ស្រាយការលំបាកសម្រាប់ទីផ្សារអចលនៈវត្ថុ​ក៏ដូចជាការធានាតុល្យភាពការ ចំណូលនិងចំណាយថវិការ ត្រូវបានបណ្តាសមាជិករដ្ឋាភិបាលនាំចេញក្នុង សម័យប្រជុំជាប្រចាំខែនាថ្ងៃទី២៩កញ្ញា។ សំណើរទាំងអស់នេះឆ្ពោះទៅគោល ដៅជួយសេដ្ឋកិច្ចវៀតណាម ស្តាឡើងវិញឲ្យបានលឿន និងរឹងមាំជាង ក្នុងស្ថាន
ភាពដែល​នៅសល់តែ៣ខែទៀតដំណាច ឆ្នាំ២០១៣នេះ។

រដ្ឋាភិបាលវៀតណាមរួមកម្លាំងពលំសម្រេចគោលដៅឆ្នាំ២០១៣ - ảnh 1
សម័យប្រជុំជាប្រចាំខែ

        មុនបង្អស់ត្រូវអះអាងថា សេដ្ឋកិច្ចសង្គមបន្តអភិវឌ្ឍន៌ល្អ លើគ្រប់វិស័យ។ ប៉ុន្តែល្បឿនអភិវឌ្ឍន៌នៅមិនទាន់ដូចបំណង និងការស្តារខឿនសេដ្ឋ​កិច្ចឡើង
វិញនៅមានការយឺតយ៉ាវ។ល្បឿនប្រមូលថវិការដ្ឋសម្រេច បានឈកម្រិតទាប
ជាង។ ទីផ្សារនិងកម្លាំងទិញមានការប្រែប្រួលប៉ុន្តែនៅយឺតយ៉ាវ។ក្នុង ពេលនោះ
សកម្មភាពផលិតកម្មអាជីវកម្មនៅមានការលំបាកច្រើន។ ចំនួន អង្គភាពអាជីវកម្ម
ផ្អាកធ្វើសកម្មភាពនៅតែខ្ពស់។

        ក្នុងស្ថានភាពនោះ រដ្ឋាភិបាលត្រូវតែអនុវត្តន៌ការសន្សំសំចៃ​ ប្រឆាំងនឹងការ ខ្ជះខ្ជាយឲ្យបានខ្លាំងក្លាថែមទៀត។ តាមរដ្ឋមន្រ្តី​និងជាប្រធានខុទ្ទការល័យរដ្ឋាភិ
បាលវៀតណាម លោក Vu Duc Dam ថាចំណាយហួសកម្រិតដែលរដ្ឋសភាអនុម័ត
សម្រាប់ឆ្នាំ២០១៣នេះ គឺ៤,៨%នៃGDP ។ តាមការគិតគូរ បើបង្កើនចំណាយហួស
កម្រិតឡើង១%នៃGDP រដ្ឋនឹងមានបន្ថែមជាង៤០ពាន់លានលានដុងពីថវិការ។
ដើម្បីធានា​កំណើនសេដ្ឋកិច្ចនៅកម្រឹតសមស្រប រដ្ឋាភិបាលត្រូវមាន២៥៥ពាន់
លានលាន​ដុងសម្រាប់ការវិនិយោគអភិវឌ្ឍន៌។

        ទន្ទឹមនឹងការចេញផ្សាយគោលនយោបាយបន្ធូ បន្ថយ និងពន្យាពន្ធដើម្បី
ជម្រុញវិនិយោគ អភិវឌ្ឍន៌ផលិតកម្មអាជីវកម្ម ត្រូវដោះស្រាយត្រឹមត្រូវរាល់ សកម្ម
ភាពក្លែងបន្លំនិងគេចពន្ធ។ ​ជាពិសេសត្រូវបន្តអនុវត្តយន្តការតម្លៃទីផ្សារចំពោះ
បណ្តា មុខទំនិញចំាបាច់ដូចជា​ប្រេងសាំង អគ្គីសនីជាដើម។ រដ្ឋមន្រ្តីក្រសួង គមនាគមន៌និងដឹកជញ្ជូនវៀតណាមលោក Dinh La Thang ស្នើថា ៖“  ខ្ញុំស្នើរ
ថា៖ប្តេជ្ញាអនុវត្តតំលៃទីផ្សារដូចជាតំលៃឧស្ម័ននៃសម្ព័នក្រុមហ៊ុនប្រេងឧស្ម័ន។
ក្រោយពី​អនុវត្តភាគហូបនីយកម្មក៍ដោយក៍ទុនរបស់រដ្ឋស្មើនឹង៦០%នៅរោងចក្រ
ជីគីមី PhuMy។ក្នុងពេលនោះផ្នែកឧស្ម័ននៅទទួលរបបអោបប្រសោបដដែល។
ផលចំណេញមានពី៣ដល់៤ពាន់ពាន់លានដុងបុន្តែរដ្ឋទទួលបាន៦០%តែ
ប៉ុណ្ណោះប្រសិនបើយើងប្តេជ្ញាអនុវត្តតំលៃទីផ្សារនោះជារៀងរាល់ឆ្នាំអាចមាន
បន្ថែមរាប់សិបពាន់ពាន់លានដុង។"

      ស្តីពីវិធានការដោះស្រាការលំបាកសំរាប់ទី​ផ្សារអចលនវត្ថុរដ្ឋមន្រ្តីក្រសួងសំ
ណង់លោក Trinh Dinh Dung គូសបញ្ចាក់ថា៖តំបននានាត្រូវអនុវត្តយ៉ាងខ្លាំងក្លា
នូវការផ្ទេរគំរោងការណ៍ផ្ទះនៅពាណិជ្ជកម្មទៅផ្ទះនៅសង្គម ព្រមទាំងដោះស្រាយ
បំពុល សល់ក្នុងសំណង់សារវ័ន្តប្រកបដោយប្រសិទ្ឋភាពនិងជំរុញខ្លាំងការរំសាយ
កញ្ចប់ប្រាក់ឃជំនួយក្នុងតំលៃ៣០ពាន់ពាន់លានដុងជាដើម។ លោក Trinh Dinh Dungក៍ចាត់ទុកដែរថា៖ត្រូវពិនិត្យមើទ្រង់ទ្រាយទុនវិនិយោគចូលក្មុងគំរោងការណ៍
នានាក្នុងបំណងត្រួតពិនិត្យល្អនូវទុនវិនិយោគរបស់រដ្ឋ។ លោក Trinh Dinh Dung មានប្រសាសន៌ថា៖“ខ្ញុំស្នើរថា៖បន្តពិនិត្យម់​គំរោងការណ៍វិនិយោគទាំងឡាយពី
មជ្ឈឹមដល់តំបន់។សកម្មភាពនេះត្រូវមានការគួបផ្សំរវាងបណ្តាក្រសួង​ជំនាញអំពី
ការសាងសង់ដើម្បីមានការកែសម្រួលអោយសមស្រប។"

        វិស័យរូបិយ៌វត្ថុ-ធនាគាបានរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក Dinh Tien Dung និយាយដល់ពេលដែលសំណូមពរធនាគារជាតិ រួមជាមួយក្រសួង ផ្នែក នានាសហ
ការយ៉ាងម៉ត់ចត់ ជាមួយក្រសួងហិរញ្ញវត្ថុ ក្នុងការអនុវត្តភារកិច្ចហិរញ្ញវត្ថុ-ធនាគារ។

        ទាក់ទិនដល់ដំណើការជម្រុញការរៀបចំឡើងវិញអង្គភាពអាជីវកម្មរដ្ឋរដ្ឋមន្រ្តី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម​លោក Vu Duc Dam ឲ្យដឹងថា ៖
“មានប្រភេទអង្គភាពអាជីវកម្មជាច្រើនដែលរដ្ឋមិនចាំបាចកាន់កាប់ភាគហ៊ុន ប៉ុន្តែ
ក្នុងបណ្តាសេចក្តីសម្រេចចិត្តសំខាន់ៗចំពោះអង្គភាពអាជីវកម្មទាំងនោះ ត្រូវដាក់
ចូលក្នុងលក្ខន្តិកៈថា ទោះបីជារដ្ឋមានតែ១%ប៉ុណ្ណោះទេសគឺរដ្ឋនៅតែមានសិទ្ធ
សម្រេច។

        អនុវត្តព្រមៗគ្នារាល់ដំណោះស្រាយដែលបានបណ្តាសមាជិករដ្ឋាភិបាល
ស្នើ នឹងរួមចំណែកសកម្មសម្រាប់ការសម្រេចរាល់គោលដៅដែលរដ្ឋសភានាំ ចេញសម្រាប់ឆ្នាំ២០១៣និយាយរួម និងជម្រុញល្បឿនស្តារឡើង វិញខឿនសេដ្ឋ
កិច្ចវៀតណមនិយាយដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ