រដ្ឋាភិបាលវៀតណាមអះអាងនូវការ ប្តេជ្ញាចិត្តរក្សារកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១២

(VOVworld)ឆ្នាំ 2012 រដ្ឋាភិបាលវៀតណាមអះអាងនូវការ ប្តេជ្ញាចិត្តថា នឹងនាំសន្ទស្សន៏អតិផរណាចុះកំរិត​១ខ្ទង់ ស្ថេរភាពម៉ក្រូសេដ្ឋកិច្ច កាត់បន្ថយកំរិតការប្រាក់ជាជំហានៗ…​បណ្ដាដំណោះស្រាយជាក់ស្ដែងដើម្បីអនុវត្តន៏បណ្ដាគោលដៅនេះ បានលើកឡើងនៅក្នុងសន្និសិទ្ធកាសែត បន្ទាប់ពី កិច្ចប្រជុំប្រចាំខែមករា របស់រដ្ឋាភិបាលវៀតណាម ដែល​ប្រព្រឹត្តទៅនាចុងសប្ដាហ៏កន្លងមក។

រដ្ឋាភិបាលវៀតណាមអះអាងនូវការ ប្តេជ្ញាចិត្តរក្សារកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១២ - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung (http://vnexpress.net)


          តាមរដ្ឋមន្ត្រី ប្រធានខុទ្ធកាល័យរដ្ឋាភិបាលវៀតណាម លោក Vu Duc Dam ថា៖ គោលដៅរបស់រដ្ឋាភិបាលវៀតណាមបានដាក់ចេញក្នុងស្ថានភាពសេដ្ឋកិច្ច ឆ្នាំ 2012 នៅមានការលំបាក់ និងអាចលំបាក់ជាងឆ្នាំ 2011។ ប្រការនេះក៏មានន័យថាថា៖បណ្ដាការលំបាក់សាក់ល្បង ចំពោះវៀតណាមគឺធំធេង ពិសេសគឺបណ្ដាវិស័យ ដូចជា៖ទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) នាំចេញ ទេសចរណ៏…លៗ ប៉ុន្តែតាមរដ្ឋមន្ត្រី Vu Duc Dam ក៏បាន​អោយ​ដឹងថា៖ នេះមិនមែនជាប្រការចៃដន្យទេ៖វៀតណាមនឹង រក្សារគោលដៅស្ថេរភាពម៉ក្រូសេដ្ឋកិច្ច រាំងស្កាត់អតិផរណានៅកំរិត  ១ខ្ទង់។ ទន្ទឹមនឹងនោះ គឺផលិតកម្មត្រូវមានកំណើន​ សេដ្ឋកិច្ចត្រូវមានកំណើននៅកំរិតសមស្រប ។

        វិធានការមួយក្នុងចំណោមបណ្ដាវិធានការសំខាន់ ដើម្បីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​ ដែលបានលើកឡើងនៅក្នុងសន្និសិទ្ធកាសែត គឺការធានារកំរិតចល័ត របស់ប្រព័ន្ធ​ធនាគារ ។ ទន្ទឹមនឹងនោះ គឺការអនុវត្តន៏បណ្ដាគោលនយោបាយប្រកបដោយប្រសិទ្ធភាព សំដៅ កាត់បន្ថយកំរិតការប្រាក់របស់ធនាគារ រក្សារការស្ថិរភាពអំពីគំរិតអត្រាការប្រាក់…តាមលោកស្រី Nguyen Thi Hong នាយិកា​ នាយកដ្ឋានគោលនយោបាយ​រូបីយវត្ថុ ធនាគារជាតិ ថា៖

 ​

ក្នុងដំណើការ ដោះស្រាយចរិតចល័ត ក្នុងត្រីមាសទី ១ នាបច្ចុប្បន្ន ធនាគារជាតិ បានប្រមូលផ្តុំអនុវត្តន៏វិធានការជាច្រើន។ និង ខែកម្ភះ នឹងមានសារចរបញ្ជាណែនាំ ​បណ្ដាអង្គការឥណទាន អនុវត្តន៏បណ្ដាគោលនយោបាយ ដែលរដ្ឋាភិបាលបានដាក់​ចេញ និងបណ្ដាអង្គការនោះក៏ រៀបចំបញ្ជីរាយនាមទ្រព្យសម្បាត្តិរបស់ខ្លួនឡើងវិញដែរ។

ក៏ក្នុងឆ្នាំ​២០១២​នេះដែរ​ រដ្ឋាភិបាលនឹងបន្តជំរុញខ្លាំងការរៀបចំរចនាសំព័ន្ធសេដ្ខកិច្ច

ឡើងវិញ ​ដែលក្នុងនោះនឹងផ្តោតទៅលើការរៀបចំរចនាសំព័ន្ធអង្គភាព

អាជីវកម្មរដ្ឋឡើងវិញ។នេះជាការងារដែលរដ្ឋាភិបាលវៀតណាមបានអនុវត្តក្នុងរយះពេលជាច្រើនឆ្នាំ​ ហើយនឹងបន្តអនុវត្តដោយដំណោះស្រាយជាក់ស្តែង។លោក​VU Duc Dam - រដ្ឋមន្រ្តី - ប្រធានខុទ្ទកាល័យរដ្ឋាភិបាល​ឲ្យដឹងថា៖ទី១​អង្គភាពអាជីវកម្មរដ្ឋ​ ត្រូវការប្រមូលផ្តុំបណ្តាផ្នែកមុខរបរ​​​ដើម្បីធ្វើជាឧបករណ៏

ជួយកំណត់ទឹសអភិវឌ្ឌ្យសេដ្ឋកិច្ច។​ទី២​គឺលើកកំពស់សមត្ថភាពគ្រប់គ្រងរបស់

អង្គភាពអាជីវកម្ម។ទី៣​គឺបញ្ហាគ្រប់គ្រងរបស់រដ្ឋចំពោះអង្គភាពអាជីវកម្ម។

រដ្ឋាភិបាល​នឹងដឹកនាំតាមទឹសបណ្តាអង្គភាពអាជីវកម្មរដ្ឋ​កាន់កាប់បណ្តាវិស័យ​មានប្រសិទ្ធភាព។

អាចនិយាយបានថា៖បណ្តាការសាកល្បងខាងសេដ្ឋកិច្ចដែលដាក់ចេញចំពោះរដ្ឋាភិបាលវៀតណាមក្នុងឆ្នាំ២០១២​គឺមិនតូចទេ។ការសំរេចគោលដៅរក្សាកំរិត

អតិផរណានៅត្រឹម​១ខ្ទង់​ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​គឺជាភារកិច្ចមិនងាយស្រួល

ទេ។ក៏ប៉ុន្តែ ​ដោយមានសេចក្តីប្តេជ្ញាចិត្ត​នឹងភាពម្ចាស់ការ​ក្នុងសកម្មភាពរបស់បណ្តា

ក្រសួងបណ្តាផ្នែក​និងបណ្តាតំបន់នានាតាំងពីដើមឆ្នាំមក ​​ ហើយគោលដៅទាំងនេះមិនម៉ែន

ជាចំណោទដែលពិបាក់ដោះនោះទេ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ