រដ្ឋសភាវៀតណាមជាមួយការអនុវត្តគោលដៅសហសវត្សអំពីសមភាពភេទ

រដ្ឋសភាវៀតណាមជាមួយការអនុវត្តគោលដៅសហសវត្សអំពីសមភាពភេទ - ảnh 1
រដ្ឋសភាវៀតណាមជាមួយការអនុវត្តគោលដៅសហសវត្សអំពីសមភាពភេទ (VOV)

        Vovworld-នាខែឧសភាឆ្នាំ២០០៨ នៅរដ្ឋសភាវៀតណាមអណត្តិទី១២ ជា
​លើកដំបូងក្រុមសមាជិការសភាត្រូវបានបង្កើតឡើងជាលើកដំបូង។ នេះជាអង្គការ
ដំបូង​របស់​សមាជិការសភាវៀតណាមក្នុងនោះគោលដៅធំបំផុតគឺជំរុញសមភាព
ភេទ។ ក្រោយរយៈពេល២អណត្តិធ្វើសកម្មភាពក្រុមសមាជិការសភាបានបង្កើត
ឡើង​វេទិការដើម្បីសមាជិការសភាមានឱកាសផ្លាស់ប្តូរព័ត៌មានវិភាគគោល
​នយោបាយបង្កលក្ខណៈងាយស្រួលដើម្បីមានសម្លេងរួមអំពីបញ្ហាទាក់ទិនដល់
​គោលនយោបាយនារីកុមារនិងសមភាពភេទ។ ហេតុនេះហើយបណ្ដាគោល​
នយោបាយដែលត្រូវបានផ្សព្វផ្សាយបានពិនិត្យមើលសមភាព​ភេទលើច្រើនជ្រុង
ជ្រោយដូចជាការបង្កើនរយៈពេលសំរាកប្រសូត្រកូនសំរាប់នារីពី៤ខែឡើង៦ខែ
កំណត់ពលករត្រូវបានសំរាកខណៈដែលប្រពន្ធប្រសូត្រកូន។ លោកស្រី Nguyen
Thi Quyet Tam សមាជិការសភាទីក្រុងហូជីមិញបានចាត់ទុកថា៖

        “សមាជិការសភាវៀតណាមជាច្រើននាក់បានបញ្ចេញបំណងប្រាថ្នា​របស់អ្នក
បោះឆ្នោតភាគច្រើន ពិសេសគឺអ្នកបោះឆ្នោតជានារី។ រាល់បញ្ហាជាក់​ស្ដែង​និង
វិទ្យាសាស្ត្រត្រូវបានថ្លែងមតិយ៉ាងខ្លាំងក្លាត្រូវបានសមាជិកសមាជិការ​សភាចែក
រំលែកឯកច័ន្ទមតិ ពីនោះនាំមកនូវសេចក្តីសំរេចចិត្តសំខាន់ៗរបស់​រដ្ឋសភាវៀត
ណាមនាពេលកន្លងទៅ។”

        មិនត្រឹមតែចូលរួមមតិនៅវេទិការសភាក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំង​ក្រុម​សមាជិការសភាវៀតណាមនៅសកម្មចូលរួមសកម្មភាពសហប្រតិបត្តិការក្នុង​ដំបន់
និងលើពិភពលោកអំពីសមភាពភេទ ដូចជាសន្និសីទប្រចាំឆ្នាំរបស់​សមាជិការសភា
AIPA (វេទិការរួមរបស់សមាជិការសភាអាស៊ាន) សន្និសីទ​សមាជិការសភា
មហាសន្នបាតសហភាពអន្តរសភាពិភពលោកប្រចាំឆ្នាំជាដើម។ លោកស្រី Truong
Thi Mai ប្រធានគណៈកម្មាធិការបញ្ហាសង្គមនិងជាប្រធាន​ក្រុម​សមាជិការសភាវៀត
ណាមបានឲ្យដឹងថា៖

“បណ្ដាប្រធានបទនិងសំណើរនៅវេទិការនេះជានិច្ចកាលឆ្ពោះទៅគោលដៅអភិវឌ្ឍន៍
ដ៏ចីរភាព ធានាសិទ្ធិមនុស្សឱកាសនិងការទទួលសមភាពសំរាប់នារី​និង​កុមារី។ ទន្ទឹម
នឹងនោះវៀតណាមបានចូលរួមបណ្ដាវេទិការនេះសំដៅ​ពង្រឹង​តួនាទីរបស់សមាជិការ
ក្នុងបណ្ដារដ្ឋសភាជាសមាជិកនិងអង្គការអន្តរជាតិ បង្ក​លក្ខណៈផ្លាស់ប្តូរបទពិសោធន៍
និងសហប្រតិបត្តិការរវាងសមាជិការសភានានា។”

        នាបច្ចុប្បន្នវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍​ចំនួន៥
នៅទ្វីបអាស៊ីមានអត្រាសមាជិការសភាខ្ពស់បំផុត។ វៀតណាមក៏ជា​សារវន្តសំរេច
គោលដៅអំពីសមភាពភេទនិងលើកកំពស់តួនាទីសំរាប់នារី។ នា​ពេលថ្មីៗនេះ ក្នុង
ជំនួបសន្ទនាជាមួយដំណាងនារីជាថ្នាក់ដឹកនាំស្ថាប័នក្នុង​ប្រទេសនិងអង្គការអន្តរជាតិ
ដែលចូលរួំ IPU-132 ប្រធានរដ្ឋសភាវៀតណាម​លោក Nguyen Sinh Hung បានសង្កត់ធ្ងន់
ថា វៀតណាមជាប្រទេសត្រូវ​បាន​កត់សម្គាល់ជោគជ័យជាច្រើនក្នុងការកសាងគោល
នយោបាយនិងក្របខ័ណ្ឌ​កត្តិយុតិដែលទាក់ទិនដល់សមភាពភេទតាំងពីរដ្ឋធម្មនុញ្ញឆ្នាំ
១៩៤៦ដល់រដ្ឋ​ធម្មនុញ្ញ២០១៣និងជាក់ស្ដែងដោយច្បាប់ឯកសារក្រោមច្បាប់នានា។

        “ជាប្រទេសកំពុងអភិវឌ្ឍន៍និងបានឆ្លងផុតពីច្រើនឆ្នាំតស៊ូអង់អាចក្លាហាន​ដណ្ដើម
ឯករាជ្យជាតិ ជាងអ្នកណាទាំងអស់ ប្រជាជនវៀតណាមជានិច្ចកាល​យល់​ដឹងថា សម
ភាពភេទជាគោលដៅសំខាន់មួយក្នុងចំណោមគោលដៅ​សំខាន់​ដើម្បីវាយតំលៃការ
អភិវឌ្ឍន៍នៃប្រទេសជាតិ។”

        ប្រធានបទរបស់ IPU-132 គឺបណ្ដាគៅលដៅអភិវឌ្ឍន៍ដ៏ចីរភាព៖ ប្រែក្លាយ​ពាក្យ
សម្ដីក្លាយទៅជាសកម្មភាព ក្នុងនោះគោលដៅសមភាពភេទក៏ជា​ចំណុច​ស្នូលមួយ។
ចូលរួម IPU-132 ក្រុមសមាជិការសភាវៀតណាមនឹងបន្តលៃទុក​ការ​យកចិត្តទុកដាក់
ដល់គោលនយោបាយបង្រួញគំលាតអំពីភេទ​ឆ្ពោះទៅ​សមភាពជាក់ស្ដែងរួមចំណែក
លើកកំពស់ថែមទៀតតួនាទីរបស់នារីវៀតណាមក្នុងដំណើរការអភិវឌ្ឍន៍និង
សមារណកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ