|
រដ្ឋសភាវៀតណាមសន្យានិងធ្វើសកម្មភាពដើម្បីពិភពលោកមួយអភិវឌ្ឍន៍ដ៏និរន្តរភាព (VOV) |
Vovworld-រដ្ឋរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានលើកច្បាស់ថា
រដ្ឋសភាគឺជាតំណាងនៃខឿនប្រជាធិបតេយ្យ។ សន្និសីទកំពូលប្រធានរដ្ឋសភា
បណ្ដាប្រទេសលើពិភពលោកលើកនេះជាឱកាសក្រឡែកមើលឡើងវិញកិច្ចសន្យា
ដែលប្រធានរដ្ឋសភាបណ្ដាប្រទេសលើពិភពលោកនាំចេញនិងអះអាងឡើងវិញ
រាល់កិច្ចសន្យានោះដោយខ្លឹមសារថ្មីសមស្របនឹងស្ថានភាពអន្តរជាតិដែលកំពុង
ផ្លាស់ប្តូរជារៀងរាល់ថ្ងៃរៀងរាល់ម៉ោង។
ខំប្រឹងប្រែងកសាងរបៀបវារៈអភិវឌ្ឍន៍ដ៏និរន្តរភាព
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung អះអាងថា ប្រទេសនិងជនជាតិទាំង
អស់លើពិភពលោកសុទ្ធតែមានក្តីសង្ឃឹមអំពីពិភពលោកមួយសន្តិភាពក៏ដូចជាការ
ប្តេជ្ញាកសាងខឿនប្រជាធិបតេយ្យមួយ។ ខណៈដែលសន្តិភាពនិងប្រជាធិបតេយ្យ
បានធានានោះ មូលដ្ឋានដើម្បីជំរុញភាពសម្បូររុងរឿងនិងអភិវឌ្ឍន៍ដ៏និរន្តរភាពទើប
ត្រូវបានធានា។
តាមប្រសាសន៍លោក Nguyen Sinh Hung ថាសហគមន៍ពិភពលោកកំពុងរួមដៃ
ខំប្រឹងប្រែងកសាងរបៀបវារៈអភិវឌ្ឍន៍ដ៏និរន្តរភាពថ្មីដោយគោលដៅលុបបំបាត់ភាព
ក្រីក្រ បង្រួញគំលាតអសមភាពនិងការពារផែនដីសំរាប់ពិភពលោកក្រោយនេះ។
ដោយការប្តេជ្ញានយោបាយយ៉ាងខ្លាំងក្លាបណ្ដារដ្ឋសភាសមាជិករបស់ IPU បាន
អនុម័តលើសេចក្តីថ្លែងការណ៍រួមក្រុងហាណូយ បណ្ដាគោលដៅអភិវឌ្ឍន៍ដ៏និរន្តរភាព៖
ប្រែក្លាយពាក្យសម្ដីក្លាយទៅជាសកម្មភាព នៅមហាសន្និបាត IPU 132 ដែលបាន
រៀបចំនៅក្រុងហាណូយវៀតណាមនាខែមិនាកន្លងមក។
រដ្ឋសភាវៀតណាមដើម្បីពិភពលោកមួយសន្តិភាពនិងប្រជាធិបតេយ្យ
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung បានលើកច្បាស់ថា ឆ្លងកាត់ច្រើនឆ្នាំ
តស៊ូដណ្ដើមឯករាជ្យជាតិរួមជាមួយប្រជាជនលើពិភពលោក ប្រជាជនវៀតណាមជា
និច្ចកាលមានបំណងបានរួមរស់ក្នុងពិភពលោកសន្តិភាពនិងប្រជាធិបតេយ្យ។ ហេតុ
នេះហើយ ប្រជាជនសម្បូរធូធារ ប្រទេសជាតិខ្លាំងមាំមួន ប្រជាធិបតេយ្យសមភាព
អរិយ្យធម៍ ជាគោលដៅឆ្ពោះទៅដល់និងជាកំលាំងចលករអភិវឌ្ឍន៍របស់ប្រជាជាតិ
វៀតណាម។
ដោយមានបំណងរក្សាសន្តិភាព វៀតណាមជានិច្ចកាលដោះស្រាយជំលោះ
ដោយសន្តិវិធីលើមូលដ្ឋានគោរពគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ
ច្បាប់អន្តរជាតិសន្យាមិនប្រើប្រាស់អំពើរហឹង្សាឬគំរាមកំហែងប្រើប្រាស់អំពើរហឹង្សា
ដើម្បីផលប្រយោជន៍និងសន្តិសុខរួមរបស់ដំបន់និងលើទូទាំងពិភពលោក។ វៀត
ណាមថ្កោលទោសយ៉ាងខ្លាំងក្លាអំពើរហឹង្សាគំរាមកំហែងប្រើប្រាស់អំពើរហឹង្សា
ភេរវកម្មលើសកលលោក។
ដើម្បីអនុវត្តគោលដៅអភិវឌ្ឍន៍ដ៏និរន្តរភាពវៀតណាមកំណត់សសរស្នូលចំនួន
៣នៃការអភិវឌ្ឍន៍គឺសេដ្ឋកិច្ចសង្គមនិងបរិស្ថាន ក្នុងនោះលើកកំពស់និងពង្រីកតួនាទី
ធ្វើជាម្ចាស់របស់ប្រជាជនចាត់ទុកការអភិវឌ្ឍន៍និរន្តរភាពជាបុព្វហេតុនៃប្រជាជន
ទាំងមូល។
នាចុងបញ្ចប់ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បានសង្កត់ធ្ងន់
នូវបំណងប្រាថ្នានិងសមស្របរបស់ប្រជាជនម្នាក់ៗលើផែនដីនេះគឺបានរួមរស់ក្នុង
ពិភពលោកមួយសន្តិភាពប្រជាធិបតេយ្យសម្បូរធូធារនិងសុភមង្គល់។ សន្និសីទលើក
នេះនឹងរួមចំណែកឆ្លុះបញ្ចាំងនូវសម្លេងស្ដីពីកិច្ចសន្យារបស់រដ្ឋសភាបណ្ដាប្រទេស
បង្ហាញនូវការទទួលខុសត្រូវរបស់រដ្ឋសភាក្នុងការកសាងពិភពលោកល្អប្រសើរមួយ
តាមរយៈច្បាប់និងគោលនយោបាយប្រជាធិបតេយ្យឆ្លើយតបនឹងបំណងប្រាថ្នានិងក្តី
សង្ឃឹមរបស់ប្រជាជនលើពិភពលោក៕