រដ្ឋសភាស្វែងរកដំណោះស្រាយជំរុញកំណែទម្រង់ខឿនសេដ្ឋកិច្ច

(VOV)_គំរោងការណ៍កំណែទម្រង់ខឿនសេដ្ឋកិច្ច ដំណាក់កាល ២០១៦-២០២០ ត្រូវ
បានយកមកពិភាក្សាជាលើកដំបូង នាថ្ងៃទី២វិច្ឆិកា នៅសាលប្រជុំ នៃសម័យប្រជុំលើក
ទី២ រដ្ឋសភាវៀតណាម នីតិកាលទី១៤។ គំរោងការណ៍នេះដើរ​តួនាទីដ៏សែនសំខាន់ ក្នុង
ការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ដើម្បីជំរុញ​កំណើនក្នុងដំណាក់កាលខាងមុខ។

រដ្ឋសភាស្វែងរកដំណោះស្រាយជំរុញកំណែទម្រង់ខឿនសេដ្ឋកិច្ច - ảnh 1
រដ្ឋសភាស្វែងរកដំណោះស្រាយជំរុញកំណែទម្រង់ខឿនសេដ្ឋកិច្ច

          ដំណាក់កាល ២០១១-២០១៥ វៀតណាមបានរៀបចំកំណែទម្រង់ខឿន​សេដ្ឋកិច្ច 
 ​តាមទិដៅចំនួនបួន ដែលក្នុងនោះមានការប្រមូលផ្តុំទៅលើការរៀបចំ​រចនា​សម្ព័ន្ធវិ
និយោគ ប្រព័ន្ធអង្គភាពអាជីវកម្ម ប្រព័ន្ធហិរញ្ញវត្ថុ-ធនាគារកសាង​និងអភិវឌ្ឍន៍រច
នាសម្ព័ន្ធតំបន់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធិភាព​។ ប៉ុន្តែ ​លទ្ធផលនៃ​កំណែទម្រង់ខឿន
សេដ្ឋកិច្ចមិនទាន់ឆ្លើយតបបានតម្រូវការដែល​បានដាក់ចេញ។

          ក្នុងដំណាក់កាល ២០១៦-២០២០ គោលដៅរួមនៃផែនការកំណែទម្រង់​ខឿន
សេដ្ឋកិច្ចគឺបង្កើតប្រព័ន្ធសេដ្ឋកិច្ចសមស្របនិងសកម្ម មានទិន្នផលខ្ពស់ ​មានសមត្ថ
ភាពប្រកួតប្រជែងខ្ពស់ជាងមុន ធានាកំណើនបៃតង ស្អាតនិងនិរន្តរភាព។

          កសាងសេណារីយ៉ូកែទម្រង់ខឿនសេដ្ឋកិច្ច​

        គំរោងការណ៍កែទម្រង់ខឿនសេដ្ឋកិច្ច ២០១៦-២០២០ ត្រូវបាន​កសាង​ឡើងតាម
សេណារីយ៉ូចំនួន២៖ អនុវត្តកំណែទម្រង់ខឿនសេដ្ឋកិច្ចយ៉ាងសកម្មនិងមានជំហាន
លោតផ្លោះជាច្រើន និងជំរុញកំណែទម្រង់ខឿនសេដ្ឋកិច្ចដោយល្បឿនលឿន។ ​សេណា
រីយ៉ូទាំងពីរនេះសុទ្ធតែនាំមកនូវផលវិជ្ជមានជាច្រើន សំរាប់​ខឿនសេដ្ឋកិច្ច និងរូប
សណ្ឋានកំណើន ដូចជា៖បង្កើនល្បឿនកំណើន GDP ទប់ស្កាត់អតិផរណា បង្កើនប្រ
សិទ្ធិភាព​វិនិយោគ និងរួមចំណែកជំរុញកំណែ​ទម្រង់ខឿនសេដ្ឋកិច្ច។ លោក Tran
Hoang Ngan សមាជិកសភា មណ្ឌល​ទីក្រុងហូជីមិញ បានវាយតំលៃថា៖

          “ រដ្ឋាភិបាលបាននាំចេញដំណោះស្រាយជាច្រើន ដែលក្នុងនោះមានការ​ព្យាករណ៍
អំពីឧបសគ្គនានា ដែលខឿនសេដ្ឋកិច្ចវៀតណាជួបប្រទះក្នុងដោយដំណើការធ្វើសមា
ហរណកម្ម។ ខ្ញុំគិតថាការនាំចេញសេណារីយ៉ូគឺចាំបាច់ណាស់។ ពិសេសគឺនាំចេញដំណោះ
ស្រាយអំពីការប្រមូលផ្តុំទុន ថវិការដ្ឋ និងការជះ​ឥទ្ធិពលទៅលើខឿនសេដ្ឋកិច្ច។”

          អនុវត្តខ្លឹមសារចំនួន៥ក្នុងការរៀបចំរចនាសម្ព័ន្ធ​ប្រកបដោយប្រសិទ្ធិភាព

        ផែនការបាននាំចេញខ្លឹមសារចំនួន៥ រួមមានភារកិច្ចសំខាន់នៃការរៀបចំ​រច
នាសម្ព័ន្ធ បែងចែកការងារ និងការទទួលខុសត្រូវរបស់ថ្នាក់ក្រោមជាតិ ក្នុងភារកិច្ច
ទាំង​៧០។ វិស័យស្នូលចំនួន៥នេះ មានវិស័យថ្មីចំនួន២ គឺ៖ រៀបចំរចនាសម្ព័ន្ធចំ​ណាយ​
ចំណូល​ និងបំណុលសាធារណះ ដើម្បីធានាសុវត្ថិភាពចីរភាពចំពោះ​ថវិការដ្ឋ។ ​

          ដើម្បីលើកកំពស់កំណែទម្រង់ខឿនសេដ្ឋកិច្ច លោក Phung Van Hung សមា
ជិកសភាមណ្ឌលខេត្ត Cao Bang បានស្នើថា៖ រដ្ឋាភិបាលត្រូវប្តេជ្ញាចិត្ត ​ក្តាប់ជាប់ និង
ជំរុញខ្លាំងកំណែទម្រង់នៅគ្រប់ស្ថាប័ននិងមូលដ្ឋាន៖

          “ ក្នុងផែនការកំណែទម្រង់ ២០១៦ - ២០២០ ការឃ្លាំមើលដំណើការកែទម្រង់
ខឿនសេដ្ឋកិច្ចត្រូវបានអនុវត្ត។ ខ្ញុំសង្ឃឹមថា៖ រដ្ឋសភាលើកនេះនឹងចេញសេចក្ដី
សម្រេចចិត្តស្ដីអំពីកំណែទម្រង់។ រដ្ឋាភិបាលអនុវត្ត​ងាយ​ស្រួលជាងមុន។ ក្រៅពីនោះ
ក៏ត្រូវគិតគូរអំពីកក្តាមនុស្ស។​អ្នកបោះឆ្នោតមានគោល​បំណងថា៖បក្ស រដ្ឋាភិបាល
ត្រូវជំរុញខ្លាំងថែមទៀតក្នុងការបង្កាប្រឆាំងអំពើ​ពុករលួយ និងការបែងចែកផល
ប្រយោជន៍តាមក្រុម​ ដើម្បីបុព្វហេតុកំណែ​ទម្រង់ខឿនសេដ្ឋកិច្ចប្រកបដោយជោគជ័យ។”

          លោក Pham Phu Quoc សមាជិកសភាមណ្ឌលទីក្រុងហូជីមិញ ​បាន​ចាត់​ទុកថា៖
 ផែនការកំណែទម្រង់ត្រូវបង្កើតតួនាទីរបស់សហគមន៍អង្គភាពអាជីវកម្ម ​រួមដំណើរ
ជាមួយរដ្ឋាភិបាល។ ឈរលើទស្សនះនោះ លោក Pham Phuc Quoc បាន​ស្នើថា៖

          “ ស្ដីអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន រួមជាមួយការបង្កើតអាជីព រដ្ឋាភិបាល
ក៏ត្រូវគាំទ្រការកសាងសម្ព័ន្ធក្រុមហ៊ុនសេដ្ឋកិច្ចឯកជនធំៗ។ ស្ដីអំពីកំណែទម្រង់ខឿន
សេដ្ឋកិច្ចរដ្ឋ​ខ្ញុំស្នើថា៖ត្រូវបង្កើតស្ថាប័នគ្រប់គ្រងទុន ទ្រព្យសម្បត្តិ​រដ្ឋអោយបានឆាប់ៗ
។​ខ្ញុំក៏ស្នើថែមទៀតថា៖ ត្រូវកំណត់កម្លាំងចលករស្នូលចំនួន៤​ក្នុងដំណើការកែទម្រង់
ខឿនសេដ្ឋកិច្ច នោះគឺ៖ សេដ្ឋកិច្ចឯកជន សេដ្ឋកិច្ច​រដ្ឋ មណ្ឌលទុនវិនិយោគពីបរទេស 
និងកសិករ។”

          វៀតណាមកសាងផែនការកែទម្រង់ខឿនសេដ្ឋកិច្ច ២០១៦-២០២០ ​ក្នុងសភាព
ការណ៍កំណើនសេដ្ឋកិច្ចនៅពឹងផ្អែកទៅលើកក្តានាំចូល គុណភាព​កំណើន ទិន្នផល
ផលិតកម្ម និងការប្រកួតប្រជែងរបស់ខឿនសេដ្ឋកិច្ចនៅកំរិត​ទាប ហើយមានការកែ
លំអរយឺតយ៉ាវ។ ដូច្នេះការអនុវត្តកំណែទម្រង់ខឿន​សេដ្ឋកិច្ច ២០១៦-២០២០ ប្រកប
ដោយប្រសិទ្ធិភាព នឹងមានការជះឥទ្ធិពលធំធេង ​រួមចំណែកបង្កើតនិង ជំរុញកំណែ
ទម្រង់ខឿនសេដ្ឋកិច្ចសមស្រប សំដៅអភិវឌ្ឍន៍ចីរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ