រណសិរ្សមាតុភូមិវៀតណាមកសាងផែនមហាសាមគ្គីជាតិទាំងមូល

(VOVworld)-ទិវាបុណ្យមហាសាមគ្គីជាតិវៀតណាមទាំងមូល(ថ្ងៃទី១៨វិច្ឆិកា)ដោយ
សកម្មភាពប្រកបអត្ថន័យជាច្រើនបានប្រព្រឹត្តទៅលើទូទាំងប្រទេសវៀតណាម។ នេះជាឱកាសដើម្បីប្រជាជនអះអាងនូវការគោរព ទឹកចិត្តមោទនភាពចំពោះ ប្រពៃ
ណីសាមគ្គីភាព ស្នេហាជាតិព្រមទាំងបណ្តាចលនាសាមគ្គីផ្សេងទៀតដោយរណសិរ្ស
មាតុភូមិវៀតណាមបំផុសនិងរៀបចំឡើង។

       ទិវាបុណ្យមហាសាមគ្គីបណ្តាជនជាតិវៀតណាមឆ្នាំនេះ ក៏ចំទៅនឹងឱកាស
រំលឹកខួបលើកទី៨៥នៃទិវាប្រពៃណីរបស់រណសិរ្សមាតុភូមិវៀតណាម។ចាប់តាំងពី
ឆ្នាំ១៩៤១មករហូតដល់បច្ចុប្បន្ន រណសិរ្សបានបង្ហាញនូវតួនាទីសំខាន់ របស់ខ្លួន
ក្នុងការប្រមូលផ្តុំកម្លាំងពលំ ទឹកចិត្តស្នេហាជាតិរបស់ជនជាតិទាំងមូលដើម្បីអនុវត្ត
គោលដៅរំដោះជាតិ កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

រណសិរ្សមាតុភូមិវៀតណាមកសាងផែនមហាសាមគ្គីជាតិទាំងមូល - ảnh 1
ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាមលោក
Nguyen Thien Nhan អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីនៅខេត្ត
Lao Cai (រូបថតៈ Hoang Long)

       ឃ្លាំមើលនិងបដិវាទសង្គម

       រណសិរ្សមាតុភូមិវៀតណាមមានតួនាទីសំខាន់ ជាស្ពានផ្សាភ្ជាប់រវាងបក្ស
រដ្ឋនិងប្រជាជន។ ក្នុងតួនាទីជាស្ពាននេះ ការឃ្លាំមើលនិងបដិវាទសង្គមជាខ្លឹមសារ​ដែលរណសិរ្សមាតុភូមិផ្តោតការយកចិត្តទុកដាក់ជាពិសេសនិងបានអនុវត្ត យ៉ាង
ច្រើន។ លោក Nguyen Thien Nhan ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិ
វៀតណាមបានឲ្យដឹងថា៖

       “ឃ្លាំមើល ជាការពិនិត្យមើលថា តើការប្រតិបត្តិច្បាប់របស់រដ្ឋ ការគោរពសេច
ក្តីកំណត់របស់បក្ស និងតំបន់នានាយ៉ាងដូចម្តេច។ ដើម្បីធានាថាស្ថាប័ន នានានិង
ប្រជាជនគោរពច្បាប់ដែរឬទេនោះ គឺរណសិរ្សត្រូវជាអ្នកឃ្លាំមើល។ ឃ្លាំមើលតាម
ប្រធានបទនិងត្រូវមានកម្មវិធីរួមផ្សំជាក់ស្តែង។ ក្រោយការឃ្លាំ មើលលទ្ធផលនោះ ត្រូវបានរដ្ឋអំណាចផ្ទៀងស្តាប់និងឆ្លើយតបទៅនឹងក្រោមបទប្បញ្ញត្តិនៃច្បាប់”។

       តាំងពីដើម​ឆ្នាំ២០១៤រហូតមកដល់ពេលនេះ អនុវត្តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានរួមសហការជាមួយអង្គការ ជាសមាជិក
នានានិងក្រសួង ស្ថាប័នមជ្ឈឹម អនុវត្តកម្មវិធីឃ្លាំមើលចំនួន៨ ក្នុងនោះមានការ
ឃ្លាំមើល ការអនុវត្តធានារ៉ាប់រងសុខាភិបាល ធានារ៉ាប់រងសង្គមនៅបណ្តាអង្គ
ភាពអាជីវកម្ម ការគោរពច្បាប់នៅមូលដ្ឋានសុខាភិបាល ឯកជន ឬឃ្លាំមើលលើ
ការដោះស្រាយពាក្យបណ្តឹងតវ៉ារបស់ប្រដាជនជាដើម ។បន្ទាប់មកទៀតដល់
ឆ្នាំ២០១៦​ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានប្រមូលផ្តុំ ឃ្លាំមើលលើសុវត្
ថិភាពអនាម័យម្ហួបអាហារ ព្រមទាំងបន្តតាមដានការវាយ តម្លៃនូវការពេញចិត្ត
របស់ប្រជាជន និងចាត់ទុកនេះជាមូលដ្ឋានសំខាន់ក្នុង ការវាយតម្លៃគុណភាព
ប្រសិទ្ធិភាពបម្រើរបស់ក្បាលម៉ាស៊ីនរដ្ឋអំណាចគ្រប់ ជាន់ថ្នាក់។

      រៀបចំការប្រឡងប្រណាំងស្នេហាជាតិ កសាងផែនមហាសាមគ្គីជាតិ
ទាំងមូល

       ពង្រីកស្មារតីច្នៃប្រឌិតនិងស្វ័យភាពរបស់ប្រជាជន នារយៈពេលរាប់សិព
ឆ្នាំកន្លងទៅ រណសិរ្សមាតុភូមិវៀតណាម បានអនុវត្តការចលនាប្រឡងប្រណាំង
ស្នេហាជាតិជាច្រើនក្នុងទូទាំងប្រទេស។ រណសិរ្សមាតុភូមិបានប្រមូល ផ្តុំប្រជាជន
ទាំងមូលតាមរយៈការចលនាដួចជា “ប្រជាជនទាំងមូលកសាងជីវភាពវប្ប ធម៌
នៅទីប្រជុំជន” “ទិវាប្រជាជនវៀតណាមផ្តល់អាទិភាពប្រើប្រាស់ទំនិញ វៀតណាម”
ឬ “ទិវាដើម្បីជនក្រីក្រ”។ ពីលទ្ធផលនៃបណ្តាការចលនានេះ រណសិរ្សបន្តរៀបចំ
ប្រកបដោយប្រសិទ្ធិភាពជាងទៀត ដើម្បីរាល់ការចលនា នេះជះឥទ្ធិពលសកម្មផង
និងមានលក្ខណៈផ្សាភ្ជាប់ល្អជាង។ លោក Nguyen Thien Nhan បានលើកច្បាស់ថា៖

       “ដោយឈរលើមូលដ្ឋានបូកសរុបការចលនា “ប្រជាជនទាំងមូល សាមគ្គីគ្នា
កសាងជីវភាពវប្បធម៌នៅទីប្រជុំ” និងការចូលរួមរបស់រណសិរ្សមាតុភូមិចូលក្នុង
ការកសាងជនបទថ្មី នគរអរិយ្យធម៌ ដូច្នេះ ដល់ឆ្នាំ២០១៦ រណសិរ្សនឹងអនុវត្តការ
ចលនាថ្មី គឺ “ប្រជាជនទាំងមូលសាមគ្គីកសាងជនបទ ថ្មីនគរអរិយ្យធម៌”។ នេះនឹង
ជាការចលនាស្នូលនាពេលខាងមុខ ”។

       រួមជាមួយគ្នានោះ រណសិរ្សនឹងបន្តអនុវត្តការចលនា “ជនវៀតណាម ផ្តល់អា
ទិភាពប្រើប្រាស់ទំនិញវៀតណាម” ដោយមានខ្លឹមសារសមស្រប ទៅនឹងដំណាក់
កាលប្រទេសជាតិកំពុងដំណើរការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅពីមួយថ្ងៃ
ទៅមួយថ្ងៃ។រណសិរ្សក៏បានឆ្ពោះទៅចលនាពង្រីក សមត្ថភាពរបស់ប្រជាពលករ
វៀតណាមជាង៥៥លាននាក់ ដែលគោលដៅ បានដាក់ចេញគឺ សមត្ថភាពច្នៃប្រឌិត
របស់ជនវៀតណាមក្លាយទៅជាកម្លាំង ចលករសំខាន់បំផុតក្នុងការអភិវឌ្ឍន៍ប្រ
ទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ