របាំងថ្មីក្នុងទំនាក់ទំនងអាមេរិក - EU

(VOVWORLD) - បណ្ដារការខ្វែងគំនិតរវាងអាមេរិកនិងសហភាពអឺរ៉ុប  (EU) ជុំវិញការដែល អាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មិនទាន់បន្ធូស្រាយនៅឡើយនោះគឺទំនាក់ទំនងរវាងសម្ព័ន្ធមិត្តជិតស្និទ្ធនេះនៅតែប្រឈមមុខនឹងខ្យល់ព្យុះថ្មីមួយ។ សេចក្តីសម្រេចរបស់អាមេរិកស្តីពីការយកពន្ធចំពោះផលិតផល អាលុយមីញ៉ូមនិងដែកថែបនាំចូលពី EU ចូលជាធរមានចាប់ពីថ្ងៃទី ១ មិថុនា ជា ការវាយយ៉ាងខ្លាំងទៅលើទំនាក់ទំនងសម្ព័ន្ធមិត្តដែលត្រូវបានកសាងពីយូរយា ណាស់មកហើយ។ សម្បីតែ សេចក្តីសម្រេចនេះក៏អាចបណ្តាលឡើងសង្គ្រាម ពាណិជ្ជកម្មរវាងភាគីទាំងពីរដែលធ្វើឲ្យគំលាតរវាងអាមេរិកនិង EU កាន់តែធំជាង។ 
របាំងថ្មីក្នុងទំនាក់ទំនងអាមេរិក - EU - ảnh 1 ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker

សេចក្តីសម្រេចយកពន្ធនៅកំរិត ២៥% ចំពោះផលិតផលដែកថែបនិង ១០% ចំពោះអាលុយមីញ៉ូមដែលនាំចូលពី EU ចូលជាធរមានចាប់ពីថ្ងៃទី ១ មិថុនានេះតទៅក្រោយពីពេលវេលាលើកលែងពន្ធរបស់អាមេរិកចំពោះមុខទំនិញទាំងនេះដែលអូសបន្លាយអស់រយៈពេល ២ ខែ មកហើយ(ដល់ថ្ងៃទី ៣១ ឧសភា)។

        ដោយមានបំរ៉ែបំរួលថ្មីៗនេះ ភាពតានតឹងពាណិជ្ជកម្មអាមេរិក- EU គឺជា ប្រធានបទក្តៅនៅសន្និសីទរដ្ឋមន្ត្រីហិរញ្ញវត្ថុ រដ្ឋមន្ត្រីអភិវឌ្ឍន៍និងទេសាភិ បាលធនាគារកណ្ដាលក្រុមបណ្ដាខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខលើពិភព លោក  (G7) នាថ្ងៃទី ៣១ ឧសភា នៅទីក្រុង Whistler (កាណាដា)។

        ប្រទេសអាមេរិកនាំមុខគេ

       ដោយមានផែនការយកពន្ធនេះ ជាថ្មីម្តងទៀត គោលការណ៌ «ប្រទេស អាមេរិកនាំមុខគេ» របស់លោក Donald Trump ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ លាស់។ ផលប្រយោជន៍របស់អាមេរិកគឺជាអទិភាពជួរមុខគេ ដោយមិនអើពើដល់ការបន្លំទំនាក់ទំនងសម្ព័ន្ធមិត្តសិ្នទ្ធស្នាលបំផុតជាមួយអាមេរិក។ ប្រធានាធិបតី អាមេរិក លោក Donald Trump បានការពារថា៖ ការយកពន្ធគឺសំដៅធានាសន្តិ សុខជាតិនិងក្រុមហ៊ុនរបស់អាមេរិកចំពោះការដណ្តើមទីផ្សារយ៉ាងខ្លាំងពីអ្នក ពីផលិតផលបរទេសចូលក្នុងទឹកដីអាមេរិក។

        ជាការពិតជាក់ស្តែង ការខ្វែងគំនិតពាណិជ្ជកម្មរវាងអាមេរិកនិង  EU មិនត្រឹមតែជារឿងអាស្រូវទាក់ទិនដល់ផលិតផលអាលុយមីញ៉ូមនិងដែកថែបនៅ ឡើយទេ។ នាឆ្នាំ ២០១៧ ទំហំទឹកប្រាក់នៃការនាំចេញអាលុយមីញ៉ូមនិងដែលថែបរបស់ EU ទៅទីផ្សារអាមេរិកទទួលបាន ៦ ពាន់លានដុល្លអាមេរិកតែប៉ុណ្ណោះ។  ក្នុងពេលនោះ ទំហំទឹកប្រាក់នាំចេញនាំចូលសរុបរបស់ EU ទៅកាន់អាមេរិកទទួលបានជាង ៣០០ ពាន់លានដុល្លាអាមេរិក។ ប្រការនេះមានន័យថាការខូចខាតជញ្ជីងពាណិជ្ជកម្មរបស់អាមេរិកជាមួយ EU គឺតូចតាចណាស់។ អាចឃើញថា៖ ការអនុវត្តវិធានការគាំពារពាណិជ្ជកម្មរបស់រដ្ឋអំណាច Donald Trump គឺជាហេតុផលតែប៉ុណ្ណោះ។ លោក Donald Trump នៅតែចង់បង្ហាញប្រការនេះឲ្យប្រជាជនអាមេរិកថាលោកប្តេជ្ញាអនុវត្តទិសស្លោក«ប្រទេសអាមេរិកនាំមុខគេ» របស់ខ្លួន។

        ការជះឥទ្ធិពលអាក្រក់ទៅលើពាណិជ្ជកម្មសេរី

        តាម EU ថា៖ សេចក្តីសម្រេចយកពន្ធរបស់អាមេរិកគឺជាការបែរខ្នងចំពោះ បណ្ដាដៃគូស្និតស្នាល។ ចំពោះអាកប្បកិរិយារបស់អាមេរិក EU ត្រូវធានាផ្នែក ឧស្សាហកម្មការងារធ្វើនិងផលប្រយោជន៍របស់ប្លុក។ ប្រធានគណៈកម្មាធិការអឺរ៉ុប លោក Jean Claude Juncker បានប្រកាសថា៖ EU នឹងនាំការជជែកវែក ញែកពាណិជ្ជកម្មនេះឡើងទៅអង្គការពាណិជ្ជកម្មពិភពលោក  (WTO) ហើយនឹង មានការតបវិញសមស្របនឹងការកំណតរបស់  WTO។ តាមមជ្ឈដ្ឋានអ្នកវិភាគថា លោក Donald Trump អាចមិនអើពើរឬដកខ្លួនចេញពី WTO។ ប៉ុន្តែ ប្រការគួរឲ្យ ព្រួយបាម្ភបំផុតគឺកាយវិការនេះអាចបណ្ដាលឡើងឥទ្ធិពលដូមីណូពេល ដែលប្រទេសផ្សេងៗទៀតក៏យកហេតុផលដោយសន្តិសុខជាតិដើម្បីអនុវត្តវិធាន ការពាណិជ្ជកម្មដែរ។

        សម្បីតែ ភាពតានតឹងសេដ្ឋកិច្ចបច្ចុប្បន្នរវាងអាមេរិកនិងទ្វីបអឺរ៉ុបនឹងមិន បញ្ឈប់នៅសភាពការនេះឡើយ ហើយនឹងក្លាយទៅជាសង្គ្រាមសេដ្ឋកិច្ចសកល នាអនាគត។

        នៅប្រទេសអាមេរិកក៏ដោយ ការយកពន្ធថ្មីនឹងមិនការពារឲ្យបានផលប្រ យោជន៍និងការងារធ្វើរបស់ប្រទេសនេះដូចគោលដៅរបស់លោក Donald Trump ហើយគ្រាន់តែធ្វើឲ្យតំលៃទំនិញកើនឡើង។ មុខសញ្ញាដែលរងឥទ្ធិពលធ្ងន់ធ្ងរបំ ផុតគឺអតិថិជន ព្រមទាំង សេដ្ឋកិច្ចអាមេរិកនិង EU ក៏ដូចជា សេដ្ឋកិច្ចសកលនឹង ត្រូវរងឥទ្ធិពល។ ថ្នាក់ដឹកនាំនៃសហគ្រាសជាច្រើនលើវិស័យថាមពលអាមេរិក ព្រូយបារម្ភថា ការបង្កើនពន្ធនេះនឹង «បំផ្លាញ់ចោល» គំរោងការណ៍បំពង់ប្រេង ឧស្ម័ន្ធក៏ដូចជារោងចក្រចម្រាញ់ប្រេងថ្មីនាពេលខាងមុខដែរ។

        ក្រោយសេចក្តីសម្រេចដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់របស់ អាមេរិកនាពេលថ្មីៗនេះកិច្ចព្រមព្រៀងដែល EU គាំទ្រយ៉ាងខ្លាំង ការដែល វ៉ាស៊ីនតោនបង្កើនកំរិតពន្ធចំពោះមុខទំនិញអាលុយមីញ៉ូមនិងដែកថែបនាំចូលពី EU បានធ្វើឲ្យ EU និងអាមេរិកធ្លាក់ចូលក្នុងភាពជាប់គាំង។ អាចនិយាយបានថា ទំនាក់ទំនងសម្ព័ន្ធមិត្តអាមេរិក- EU កំពុងស្ថិតក្នុងដំណាក់កាលអាក្រក់បំផុតក្នុង អំឡុងប៉ុន្មានឆ្នាំកន្លងទៅនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ