របត់ថ្មីក្នុងទំនាក់ទំនង EU-មីយ៉ានម៉ា

Vovworld-សេចក្តីសំរេចរបស់EUស្តីពីការលុបបំបាត់ចោលបទហ៊ុំព័ទសេដ្ឋកិច្ចចំពោះ
យ៉ានម៉ាត្រូវបាននាំចេញចំរយះពេល១ឆ្នាំក្រោយពីEUបន្ឋូស្រាលភាគច្រើនវិធានការ
ដាក់ទណ្ឌកម្មសេដ្ឋកិច្ចពាណិជ្ជកម្មនិងបុគ្គលចំពោះ មីយ៉ានម៉ា។ជាក់ស្តែងគឺEUនឹងលុប
ចោលបទដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចំនួន៨០០ដែលធ្វើសកម្មភាពលើវិស័យឈើ
អាជីវកម្មរ៉ែនិងបញ្ឈប់ការហាមឃាត់ឆ្លងដែននិងការដើហើទៅវិញទៅមកចំពោះបុគ្គល
យ៉ានម៉ាជិត៥០០នាក់។

ហេតុផលដែលរដ្ឋមន្រ្តីការបរទេសនៃប្រទេសEU ចំនួន​២៧នាំចេញគឺដំណើការកែ
ទម្រង់គួឲ្យចាប់អារម្មណ៍នៅយ៉ានម៉ាជាពិសេសលើវិស័យនយោបាយនិងសេដ្ឋកិច្ច។
លោកស្រី Catherine Ashton​ទទួលបន្ទុកគោលនយោបាយកិច្ចការបរទេសEU​បានអោយ
ដឹងថា៖គោលដៅនៃប្លុកនេះគឺគាំទ្រភាពចំរើនជឿនលឿនរបស់ប្រទេសនៅអាស៊ីអគ្នេយ៍
នេះ។ប្រការនេះនឹងធ្វើឲ្យរដ្ឋាបាលយ៉ានម៉ាពេញចិត្តនិងត្រួសត្រាយផ្លូវសំរាប់បណ្តា
អង្គភាពអាជិវកម្មប្រទេសមកធ្វើសកម្មភាពនៅប្រទេសនេះ។អាចនិយាយបានថាការដែល
EUលប់ចោលស្ទើរតែទាំងអស់បទដាក់ទណ្ឌកម្មចំពោះម៉ីយ៉ានម៉ាបានបង្ហាញកិច្ចសន្យា
របស់EUក្នុងការគាំទ្រកែទំរង់ប្រជាធិបតេយ្យម៉្យាងទៀតក៏បានជួយធ្វើEUឈានចូលទៅ
ទីផ្សារម៉ីយ៉ានម៉ាបានយ៉ាងលឿនពិសេសគឺក្នុងកាលៈទេសៈដែលជប៉ុនបានប្រកាសជា
ជំហានៗលប់ចោលខ្ទង់បំណុលមានតំលៃប្រមាណ៣ពាន់៧រយលានដុល្លារអាមេរិកនិង
តភ្ជាប់ឡើងវិញកិច្ចសន្យាជំនួយឧបត្ថម្ភអភិវឌ្ឍន៍ដើម្បីគាំទ្រកែទម្រង់សេដ្ឋកិច្ចរបស់ម៉ីយ៉ាន
ម៉ាអូស្ត្រាលីក៏បានប្រកាសនឹងលប់ចោលបទដាក់ទណ្ឌកម្មចំពោះប្រធានាធិបតីម៉ីយ៉ានម៉ា
រួមជាមួយពលរដ្ឋចំនួន២រយនាក់នៃប្រទេសនេះដែលកំពុងត្រូវហ៊ុំព័ទអំពីការធ្វើដំណើរ
និងហិរញ្ញវត្ថុ។មុននោះអាមេរិកបានប្រកាសថាកំពុងបន្ធូស្រាលជាជំហានៗបណ្ដាការដាក់
គំហិតហិរញ្ញវត្ថុចំពោះប្រទេសអាស៊ី-អាគ្នេយ៍នេះ។ការបោះជំហានថ្មីរបស់EUនឹងអនុញ្ញាត
ឲ្យបណ្ដាក្រុមហ៊ុនរបស់ទ្វីបអ៊ឺរុបវិនិយោគចូលមកម៉ីយ៉ានម៉ា ជាប្រទេសមានធនធានធម្មជាតិ
ដ៏សម្បូបែបពិសេសគឺក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មអាជិវកម្មផលរ៉ែជាវិស័យដ៏ល្អចំពោះ
វិនិយោគិនអ៊ឺរុបជាងនេះទៅទៀតនាពេលថ្មីៗនេះម៉ីយ៉ានម៉ាបានដាក់ឲ្យដេញថ្លៃសិទ្ធិអាជីវ
កម្មអណ្ដូងប្រេងនិងឧស្ម័នចំនួន៣០កន្លែងនៃប្រទេសនេះក្រៅពីនោះវិស័យផ្សេងៗដូចជា
ធនាគារនិងទូរគមនាគមន៍ក៏ទាក់ទាញទ្វីបអ៊ឺរុបដែរ។សេចក្តីសំរេចចិត្តលប់ចោលបទដាក់
ទណ្ឌកម្មចំពោះម៉ីយ៉ានម៉ារបស់សហភាពអ៊ឺរុបក៏ត្រូវបានមជ្ឈដ្ឋានអង្គភាពអាជីវកម្មម៉ីយ៉ាន
ម៉ាស្វាគមទទួលយ៉ាងកក់ក្ដៅ។អនុប្រធានសម្ព័ន្ឋបណ្តាសភាពាណិជ្ជកម្មនិងឧស្សាហកម្ម​ ប្រធានសមគមបណ្តាអ្នកផលិតតម្បាញកាត់ដេរម៉ីយ៉ានម៉ាលោក​Myint Soe ចាត់ទុកថា៖សេចក្តីសំរេចរបស់EUនឹងបើកចេញទីផ្សារទំនិញសំខាន់១នៃប្រទេសនេះ។

ប៉ុន្តែចំពោះ​EU ការលុបចោលបទហ៊ុំព័ទសេដ្ឋកិច្ចចំពោះម៉ីយ៉ានម៉ាគ្រាន់តែជាជំហានដំបូង។ព្រោះថាម៉ីយ៉ានម៉ានៅខ្វះលក្ខណជាច្រើនអំពីហេដ្ឋារចនាសម្ព័ន្ឋជាពិសេសលក្ខណកតិយុត្ត។
ទោះបីជាឥទ្ឋិពលនៃសេចក្តីសំរេច របស់​EUលុបចោលបទហ៊ុំព័ទសេដ្ឋកិច្ចពាណិជ្ជកម្មចំពោះ យ៉ានម៉ាត្រូវការពេលវាលាវាយតំលៃក្តីប៉ុន្តែសេចក្តីសំរេចនេះបានត្រៀមខ្លួនជាស្រេចបើក
ចេញទំព័រថ្មី១ក្នុងទំនាក់ទំនងជាមួយយ៉ានម៉ាដាក់គ្រឹះស្ថានឲ្យការកសាងទំនាក់ទំនងដៃគូ
យុទ្ឋសាស្រ្ត១ដ៍ចីរភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ