របត់ថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា

របត់ថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា - ảnh 1
របត់ថ្មីក្នុងទំនាក់ទំនងរវាងអាមេរិកនិងគុយបា (Reuters)

        Vovworld-នាថ្ងៃទី១៧ធ្នូឆ្នាំ២០១៤បានក្លាយទៅជារបត់ប្រវត្តិសាស្ត្រក្នុង​ទំនាក់
ទំនងពោពេញទៅដោយការលំបាករវាងគុយបានិងអាមេរិកក្នុងជាងពាក់កណ្ដាល
សតវត្សកន្លងមកខណៈដែលប្រធានរដ្ឋគុយបាលោក Raul Castro និង​ប្រធានាធិបតី
អាមេរិកលោក Barack Obama បានប្រកាសសេចក្តីសំរេច​បង្កើត​ទំនាក់ទំនងការទូត
ឡើងវិញ បើកផ្លូវឲ្យការប្រក្រតីភាពទំនាក់ទំនងទ្វេភាគីនា​ពេលខាងមុខ។

រាល់ជំហានដំបូងសំរាប់ការប្រក្រតីភាពទំនាក់ទំនង

        ក្នុងកាយវិការដំបូងមួយនៃដំណើរការប្រក្រតីភាពទំនាក់ទំនង ភ្នាក់ងារ​ចារកម្ម
៣នាក់របស់គុយបាដែលត្រូវឃុំឃាំងនៅអាមេរិកត្រូវបានបញ្ជាក់ថាបានធ្វើមាតុភូមិ
និវត្តនាថ្ងៃទី១៧ធ្នូ។ ប្តូរទៅវិញគុយបាក៏ដំណើរការដោះលែងឲ្យ​ពលរដ្ឋអាមេរិកនិង
ចារករមួយនាក់ដែលធ្វើការឲ្យរដ្ឋាភិបាលអាមេរិកដែលត្រូវចាប់ខ្លួនមុននេះ២០ឆ្នាំ។​
អាមេរិកក៏គ្រោងបើកស្ថានទូតនៅរដ្ឋធានី Havana របស់គុយបាក្នុងប៉ុន្មានខែខាងមុខ។
បញ្ហាលំបាកបំផុតមានចរិតលក្ខណៈ​សំរេច​កំណត់គឺការដែលអាមេរិកលុបចោលទាំង
ស្រុងបទហ៊ុំព័ទ្ធចំពោះគុយបាក៏ទទួលបានសញ្ញាសកម្ម។ ប្រធានាធិបតី Barack Obama
អះអាងថា នឹងពិភាគ្សា​ជា​មួយរដ្ឋសភាអាមេរិកស្ដីពីការលុបចោលបទហ៊ុំព័ទ្ធពាណិជ្ជកម្ម
របស់អាមេរិក​ចំពោះគុយបា ទន្ទឹមនឹងនោះបញ្ជាឲ្យរដ្ឋមន្ត្រីការបរទេសអាមេរិកលោក
John Kerry ដំណើរការពិភាគ្សាជាមួយភាគីគុយបាស្ដីពីការអនុវត្តសកម្មភាពសំដៅ​ប្រក្រតី
ភាពទំនាក់ទំនងនាប៉ុន្មានថ្ងៃខាងមុខ។

សាធារណៈមតិស្វាគម

        អាចនិយាយបានថាសេចក្តីប្រកាសប្រក្រតីភាពទំនាក់ទំនងការទូតអាមេរិក-គុយបា
ជាព្រឹត្តិការណ៍ត្រូវបានប្រជាជននៃប្រទេសទាំងពីរគុយបានិងអាមេរិក​ក៏​ដូចជាសហគមន៍
អន្តរជាតិរងចាំពីយូរណាស់មកហើយ។

        ក្នុងប្រទេសអាមេរិកសេចក្តីសំរេចនេះទទួលបានការគាំទ្រដ៏ទូលំទូលាយ​មិនត្រឹមតែ
អ្នកនយោបាយអ្នកប្រាជ្ញអាជីវករប៉ុណ្ណោះទេ ថែមទាំងប្រជាជនទៀត​ផង។ រីឯនៅប្រទេស
កោះ Caribe បណ្ដាថ្នាក់ដឹកនាំនៃប្រទេសនេះបាន​អះអាង​ថា គុយបាមិនដែលជាការគំរាម
កំហែងចំពោះសន្តិសុខជាតិរបស់អាមេរិកឡើយ​និង Lahabana ត្រៀមខ្លួនជាស្រេចបង្កើត
ទំនាក់ទំនងទៅវិញទៅមកជាមួយ​វ៉ាស៊ីងតោនសមភាពនិងគោរពគ្នាទៅវិញទៅមកលើ
មូលដ្ឋានច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ។

        ខណៈពេលនោះ សេចក្តីសំរេចប្រក្រតីភាពទំនាក់ទំនងអាមេរិក-គុយបា​ត្រូវ​បានសាធារណៈមតិអន្តរជាតិស្វាគម។ អគ្គលេខាធិការអង្គការ​សហប្រជាជាតិ​លោក Ban Ki
Moon បានស្វាគមសេចក្តីសំរេចចិត្តប្រវត្តិសាស្ត្រ​នេះទន្ទឹមនឹងនោះអះអាងថា អង្គការ
សហប្រជាជាតិត្រៀមខ្លួនជាស្រេចធ្វើអ្វីៗ​ទាំងអស់ដើម្បីជួយប្រទេសទាំងពីរអភិវឌ្ឍន៍
នូវទំនាក់ទំនងថ្មី។ សម្ដេចបាប Francis បានអំណរស្វាគមអាមេរិកនិងគុយបាអំពីការ
លុបចោលសង្គ្រាមត្រជាក់​ប្រវត្តិសាស្ត្រក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។

គោលនយោបាយមួយហួសសម័យ

ទំនាក់ទំនងរវាងអាមេរិកនិងគុយបាត្រូវត្រជាក់តាំងពីបដិវត្តនៅគុយបានាឆ្នាំ១៩៥៩មក។
គិតតាំងពីពេលគុយបាដណ្ដើមរដ្ឋអំណាចពីអតីតផ្ដាច់ការ Fulgenci Batista បង្កើតរដ្ឋគុយបា
នោះ អាមេរិកបានរក្សាបទហ៊ុំព័ទ្ធគុយបាដល់​ឥឡូវ។

        លើស្ថានភាពជាក់ស្ដែង តាមការប៉ាន់ស្មានថា គិតតាំងពីពេលរដ្ឋអំណាច​អាមេរិក​
អនុវត្តបទហ៊ុំព័ទ្ធមក គុយបាត្រូវរងកំរិតការខូចខាតដ៏ធំធេងប្រមាណ​ឡើង​ដល់ជាង១
លានលានដុល្លារអាមេរិក។ បណ្ដាបទហ៊ុំព័ទ្ធរបស់អាមេរិក​ប្រឆាំង​នឹងគុយបាមិនត្រឹមតែ
បណ្ដាផលអាក្រក់ចំពោះគុយបាប៉ុណ្ណោះទេ ថែម​ទាំងបណ្ដាលការខូចខាតចំពោះប្រទេស
ជាច្រើនទៀតផង។ ហេតុនេះហើយ​គោលនយោបាយឯកតោគុយបារបស់អាមេរិកត្រូវជួប
នឹងការប្រឆាំងជំទាស់​របស់ប្រទេសជាច្រើនលើពិភពលោក។

        ក្នុងសន្ទរកថាលើទូរទស្សន៍នាថ្ងៃទី១៧ធ្នូ អ្នកប្រមុខសេតវិមានបានទទួល​ស្គាល់​ថា បណ្ដាគោលនយោបាយហ៊ុំព័ទ្ធប្រឆាំងនឹងគុយបាក្នុងអំឡុងជាង៥០ឆ្នាំ​កន្លងមកបានហួស
សម័យទៅហើយនិងការកែលំអរគោលនយោបាយជាមួយ​គុយបានឹងបង្កលក្ខណៈដើម្បី
ភាគីទាំងពីរខិតមកជិតគ្នា ស្វែងរកជំនឿជាក់គ្នា​ទៅ​វិញទៅមកដើម្បីឆ្ពោះទៅអនាគត
អភិវឌ្ឍន៍ចីរភាពនិងស្ថិរភាពមួយនៅដំបន់។ ដំណើរការប្រក្រតីភាពនេះ តាមអ្នកសង្កេត
ការមួយចំនួនថា អាចជួបនឹង​ឧបសគ្គ​មួយចំនួន ពិសេសគឺក្នុងពេលលោក Obama ត្រូវ
ទទួលបានការយល់ព្រម​របស់​រដ្ឋសភាដើម្បីអនុម័តលើការលុបចោលបទហ៊ុំព័ទ្ធ។ ទោះ
ជាដូច្នេះក្តី ប៉ុន្តែ​ព្រឹត្តិការណ៍​នេះក៏ជារបត់សំរេចចិត្តសមស្របនឹងនិន្ននាការសម័យកាល
ឆ្លើយ​តប​​នឹងបំណងប្រាថ្នាសមស្របរបស់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ