របត់នៃកំណាត់ផ្លូវ៤០ឆ្នាំសហប្រតិបត្តិការវៀតណាម-សឹង្ហបុរី

របត់នៃកំណាត់ផ្លូវ៤០ឆ្នាំសហប្រតិបត្តិការវៀតណាម-សឹង្ហបុរី - ảnh 1
នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee Hsien Loong (VOV)



        VOV-វៀតណាមនិងសឹង្ហបុរីបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី១សីហា
​ឆ្នាំ១៩៧៣។ ក្រឡែកមើលលើកំណាត់ផ្លូវ៤០ឆ្នាំកន្លងមកអាចបានឃើញ​លទ្ធផលលេចធ្លោបំផុតក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរគឺការអភិវឌ្ឍន៍នៃ
ទំនាក់ទំនងនយោបាយដ៏មានទំនុកទុកចិត្តនិងលើគ្រប់វិស័យ។ ថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរ​ជានិច្ចកាលមានដំណើរទស្សនកិច្ចការងារទៅវិញទៅមក នា
ពេលថ្មីៗនេះគឺដំណើរ​ទស្សនកិច្ចការងារនៅសឹង្ហបុរីរបស់អគ្គលេខាបក្ស
កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong។ កិច្ចសហប្រិតបត្តិការអំពី
សេដ្ឋកិច្ចរវាងវៀតណាមនិង​សឹង្ហបុរី​ក៏បានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Quang Vinh បានចាត់ទុកថា៖

        “អាចនិយាយបានថា​ក្នុងអំឡុង៤០ឆ្នាំកន្លងមក ទំនាក់ទំនងសហប្រតិបត្តិ
ការ​វៀតណាម-សឹង្ហបុរីបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ សឹង្ហបុរីជាប្រទេសចាប់ផ្ដើម
ឲ្យកិច្ច​សហប្រតិបត្តិការនិងជួយឧបត្ថម្ភវៀតណាមក្នុងកិច្ចការផ្លាស់ប្តូរថ្មី។
​សឹង្ហបុរីជា​ដៃគូ​មួយក្នុងចំណោមដៃគូជួរមុខរបស់វៀតណាមក្នុងច្រើនឆ្នាំកន្លង
មក។ គិតមក​ដល់ចុងឆ្នាំ២០១២កន្លងមក តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួល
បាន៩ពាន់៦រយលាន​ដុល្លារ​អាមេរិក។ អំពីការវិនិយោគ ដល់ខែកក្កដាឆ្នាំ២០១៣
សឹង្ហបុរីបានមាន​គំរោងការ​វិនិយោគចំនួន១១០០គំរោងនៅវៀតណាមក្នុងតំលៃ
ជាប្រាក់​ប្រមាណ​ជាង២៤ពាន់លានដុល្លារអាមេរិក។”

        នាបច្ចុប្បន្ននេះ វៀតណាមនិងសឹង្ហបុរីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​សហប្រតិបត្តិការជាង២០។ ជាពិសេស បណ្ដាមណ្ឌលឧស្សាហកម្មវៀតណាម-
សឹង្ហបុរី (VSIP) ដែលបានចាត់ទុកជាគំរូក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​វៀត​
ណាម​-សឹង្ហបុរីកាន់តែបានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនោះ ភាគី
ទាំងពីរ​កំពុង​នៅជំរុញខ្លាំងកិច្ចសហប្រតិបត្តិការលើបណ្ដាវិស័យដែលសឹង្ហបុរី
មានឧត្តមភាព​និងវៀតណាមមានតម្រូវការដូចជា អប់រំ វិទ្យាសាស្ត្របច្ចេកវិទ្យា
ជាដើម។ រដ្ឋមន្ត្រី​ក្រសួងឧស្សាហ-ពាណិជ្ជកម្មសឹង្ហបុរី Lim Hong Kieng បាន
អះអាងថា៖

        “បណ្ដាអង្គភាពអាជីវកម្មសឹង្ហបុរីបានឃើញថា​វៀតណាមមានសក្ដានុភាព​
ដ៏​ធំធេងមិនត្រឹមតែក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងក្នុងរយៈពេលវែងទៀត
ផង។ ដូច្នេះ ក្រុមហ៊ុនជាច្រើនបានមករកវៀតណាមវិនិយោគនិងទទួលបាន
លទ្ធផលដ៏​ល្អប្រសើរ។ ខ្ញុំជឿជាក់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកាន់
តែបានបើក​ទូលាយនិងមានបន្ថែមដៃគូរសាជីវកម្មត្រូវបានបង្កើតឡើងរវាង
អង្គភាពអាជីវកម្មនៃ​ប្រទេសទាំងពីរ។”

        មិនត្រឹមតែសហប្រតិបត្តិការទ្វេភាគីប៉ុណ្ណោះទេ វៀតណាមនិងសឹង្ហបុរីបាន
​សហការ​យ៉ាងជិតស្និទ្ធក្នុងក្របខ័ណ្ឌពហុភាគី។​ប្រទេសទាំងពីរក៏បានគាំទ្រ​យ៉ាង​ខ្លាំងក្លាគោលជំហរគោលការណ៍របស់អាស៊ានអំពីការធានាសន្តិភាពស្ថិរភាព​សន្តិសុខសុវត្ថិភាពនិងសេរីភាពខាងនាវាចរណ៍នៅសមុទ្រខាងកើត ដោះស្រាយ​
ជំលោះ​ដោយសន្តិវិធីលើមូលដ្ឋាននៃច្បាប់អន្តរជាតិនិងអនុសញ្ញាអង្គការ​
សហប្រជាជាតិ​ឆ្នាំ១៩៨២ គាំទ្រអនុវត្តយ៉ាងពេញលេញសេចក្តីថ្លែងការស្ដីពី​ការ​ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងកសាងក្រមប្រតិបត្តិ
ដំបន់​នៅសមុទ្រខាងកើត (COC) ឆាប់រហ័ស។

        នាខែកញ្ញាឆ្នាំ២០១១ ក្នុងដំណើរទស្សនកិច្ចការងារថ្នាក់រដ្ឋរបស់ប្រធានរដ្ឋ​
វៀតណាមលោក Truong Tan Sang នៅសឹង្ហបុរី ភាគីទាំងពីរបានឯកភាពជា​គោលការណ៍នាំទំនាក់ទំនងនៃប្រទេសទាំងពីរឡើងដៃគូយុទ្ធសាស្ត្រ។ និងក្នុង​
ដំណើរ​ទស្សនកិច្ចរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu
Trong នាខែកញ្ញាឆ្នាំ២០១២ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការរួមអះអាង
លើក​កំរិតទំនាក់ទំនងឡើងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំនេះ។ ជាមួយដំណើរទស្សន
កិច្ចជា​ផ្លូវការ​នៅវៀតណាមលើកនេះរបស់ នាយករដ្ឋមន្ត្រី Lee Hsien Loong ជា
មួយ​រាល់​លទ្ធផលដែលទទួលបានក្នុងអំឡុង៤០ឆ្នាំកន្លងមក​ភាគីទាំងពីរកាន់
តែមានកំលាំង​ចលករដើម្បីជំរុញថែមទៀតទំនាក់ទំនង។ អនុរដ្ឋមន្ត្រីការបរទេស
Pham Quang Vinh បានចាត់ទុកថា៖

         “ទំនាក់ទំនងនយោបាយរវាងភាគីទាំងពីរដ៏មានទំនុកទុកចិត្តដូច្នេះទំនាក់
ទំនងនេះកាន់តែត្រូវបានរឹតបន្តឹងថែមទៀត។ រាល់ឧត្តមភាពក្នុងកិច្ចសហប្រតិបត្តិ
ការ​រវាងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមកពិសេសគឺក្នុងវិស័យសេដ្ឋកិច្ចត្រូវ
បាន​ជំរុញ ទន្ទឹមនឹងនោះត្រូវបង្កើនថែមទៀតកិច្ចសហប្រតិបត្តិការនិងសហការ
លើ​បណ្ដា​វេទិការដំបន់និងអន្តរជាតិ។”

        ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីសឹង្ហបុរី Lee
Hsien Loong ចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣កញ្ញាអាចត្រូវបានចាត់ទុកជារបត់សំខាន់​ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំងពីរ​បង្កើត​ទិសដៅក្នុងទំនាក់ទំនងវៀតណាម-សឹង្ហបុរី​អំពីទ្វេភាគីនិងពហុភាគីនៅកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ