|
របត់សំខាន់ក្នុងទំនាក់ទំនងវៀតណាម-ជប៉ុន |
Vovworld-ជឿជាក់យល់ដឹងគ្នាទៅវិញទៅមកពង្រីកផលប្រយោជន៍លើក
កំពស់ប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការខំប្រឹងប្រែងឆ្ពោះទៅអនាគត។ នោះជា
ចំណុចពិសេសងាយឃើញខណៈដែលក្រឡេកមើលឡើងវិញកំណាត់ផ្លូវអភិវឌ្ឍន៍
ទំនាក់ទំនងរវាងវៀតណាមនិងជប៉ុនក្នុងប៉ុន្មានទសវត្សកន្លងមក។
ភាគីទាំងពីរបានកសាងទំនាក់ទំនងទំនុកទុកចិត្តនិងនាបច្ចុប្បន្នទំនាក់ទំនងនេះ
កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អប្រសើរបំផុត ទទួលបានក្របខ័ណ្ឌដៃគូ
យុទ្ធសាស្ត្រស៊ីជម្រៅដើម្បីសន្តិភាពនិងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី។ ហេតុនេះ
ហើយដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនលើកនេះរបស់អគ្គលេខាបក្ស Nguyen
Phu Trong មានក្តីសង្ឃឹមនឹងបើកចេញទស្សនវិស័យថ្មីសំរាប់ទំនាក់ទំនងនៃប្រទេស
ទាំងពីរវៀតណាម-ជប៉ុន។
សហប្រតិបត្តិការស្មោះត្រង់កត្តាបង្កើតឡើងទំនាក់ទំនងយូរអង្វែង
ការជឿទុកចិត្តនយោបាយរវាងវៀតណាមនិងជប៉ុនជាចំណុចភ្លឺលេចធ្លោ។ ទោះ
បីជាមានការខុសប្លែកអំពីរបបនយោបាយនិងរូបសណ្ឋានសេដ្ឋកិច្ចប៉ុន្តែប្រទេសទាំង
ពីជានិច្ចកាលជឿទុកចិត្តគោរពគ្នាទៅវិញទៅមក។ ទំនាក់ទំនងវៀតណាម-ជប៉ុនបាន
ពង្រឹងនិងពង្រីកដោយឥតឈប់ឈរតាមរយៈដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់
ខ្ពស់នៃប្រទេសទាំងពីរ។ អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Mistuo
Sakaba បានចាត់ទុកថា៖
“ជាបន្តបន្ទាប់ក្នុងរយៈពេលដ៏ខ្លី បណ្ដាថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមបាន
ទៅបំពេញទស្សនកិច្ចនៅជប៉ុន។ បន្ថែមនោះទៀត នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo
Abe បានអញ្ចើញទៅបំពេញទស្សនកិច្ចនៅវៀតណាមដែរ។ នៅសន្និសីទវេទិការ
អន្តរជាតិបណ្ដាជំនួបសន្ទនាជាន់ខ្ពស់ក៏ត្រូវបានដំណើរការជាប្រចាំ។ តាមខ្ញុំថា នេះ
ជាសារបង្ហាញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានក្លាយទៅជាជិតស្និទ្ធនិងការជឿ
ទុកចិត្តគ្នានៅកំរិតខ្ពស់។”
ជាក់ស្ដែងប្រសិទ្ធិភាពសហប្រតិបត្តិការ
ក្រោយរយៈពេល៤០ឆ្នាំបង្កើតទំនាក់ទំនងការទូតមក វៀតណាមនិងជប៉ុននា
បច្ចុប្បន្នបានក្លាយទៅជាដៃគូជួរមុខរបស់គ្នា។ សំណង់ជាច្រើនដែលផ្លាស់ប្តូរមុខមាត់របស់វៀតណាមសុទ្ធតែមានការរួមចំណែកប្រកបដោយប្រសិទ្ធិភាពរបស់ជប៉ុន ប្រភព
ទុនបច្ចេកទេស។ ឧទារហណ៍ដូចជាសំណង់ស្ពាន Nhat Tan, ស្ថានីយ៍ T2 ព្រលាន
យន្តហោះអន្តរជាតិ Noi Bai ជាដើម។ នេះជាសញ្ញារស់រវើកនៃទំនាក់ទំនងមិត្តភាពរវាង
វៀតណាមនិងជប៉ុន។
ក្នុងអំឡុង២០ឆ្នាំកន្លងទៅជប៉ុនជានិច្ចកាលជាប្រទេសផ្ដល់ជំនួយ ODA ទ្វេភាគីធំ
បំផុតសំរាប់វៀតណាម។ ដល់ឆ្នាំសារពើព័ន្ធ២០១៥នេះ បរិមាណ ODA ដែលរដ្ឋាភិបាល
ជប៉ុនសន្យាលៃទុកសំរាប់វៀតណាមបានឡើងដល់៣ពាន់លានដុល្លារអាមេរិក ខ្ពស់ជាង
៣ដងបើប្រៀបនឹងឆ្នាំមុននោះ។ នាឆ្នាំ២០១៤ វៀតណាមនិងជប៉ុនបានលើកកំរិតទំនាក់
ទំនងឡើងកំរិតដៃគូរយុទ្ធសាស្ត្រស៊ីជម្រៅ។ ការដែលនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo
Abe បានជ្រើសរើសវៀតណាមជាប្រទេសដើមដំបូងទៅបំពេញទស្សនកិច្ចបន្ទាប់ពីទទួលដំណែង(ឆ្នាំ២០១៣) បានសឲ្យឃើញការគោរពទំនាក់ទំនងជាមួយវៀតណាម។
ទំនាក់ទំនងវៀតណាម-ជប៉ុនឆ្ពោះទៅអនាគត
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅជប៉ុនលោក Nguyen Quoc Cuong បានអះអាងថា
ដំណើរទស្សនកិច្ចជាផ្លូវការនៅជប៉ុនរបស់ថ្នាក់ដឹកនាំខ្ពស់បំផុតរបស់វៀតណាមជា
ព្រឹត្តិការណ៍ការទូតសំខាន់បំផុតក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-ជប៉ុនឆ្នាំ២០១៥៖
“បណ្ដាថ្នាក់ដឹកនាំស្នូលរបស់ជប៉ុនសុទ្ធតែវាយតំលៃខ្ពស់នូវតួនាទីនិងគិត្យានុភាព
កាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់វៀតណាមនៅដំបន់និងអន្តរជាតិ
សុទ្ធតែមានបំណងបង្កើនទំនាក់ទំនងជាក់ស្ដែងនិងប្រសិទ្ធិភាពជាមួយវៀតណាម។”
ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ អគ្គលេខា Nguyen Phu Trong និង
នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe នឹងផ្លាស់ប្តូរដោយស្មោះត្រង់អំពីវិស័យជាច្រើនដូចជា
នយោបាយសន្តិសុខនិងសេដ្ឋកិច្ច។ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក
Fukada Hiroshi បានអះអាងថា៖
“ប្រទេសទាំងពីរបានរួមសហប្រតិបត្តិការនិងពង្រីកតួនាទីរបស់ខ្លួនយ៉ាងសកម្ម
ដើម្បីសន្តិភាពសន្តិសុខនិងភាពសម្បូររុងរឿងរបស់ដំបន់ទ្វីអាស៊ីនិងពិភពលោក។ អាច
និយាយបានថាប្រការនេះជាសញ្ញានៃការជាក់ស្ដែងបនីយកម្មទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រស៊ីជម្រៅរវាងប្រទេសទាំងពីរ។”
ប្រវត្តិសាស្ត្របានបង្ហាញថា ទំនាក់ទំនងមួយខណៈទទួលបានការប្តេជ្ញានយោបាយ
ខ្ពស់របស់ថ្នាក់ដឹកនាំនានាលើមូលដ្ឋានមិត្តភាពរបស់ប្រជាជននៃប្រទេសទាំងពីរនឹងជា
ទំនាក់ទំនងនិរន្តរភាពបំផុត។ វៀតណាមនិងជប៉ុននៅមានសក្ដានុភាពសហប្រតិបត្តិការ
អាចបំពេញបន្ថែមជួយឧបត្ថម្ភរួមគ្នាអភិវឌ្ឍន៍និងប្រទេសទាំងពីរកំពុងខំប្រឹងប្រែងក្ដាប់
ជាប់ឱកាសថ្មីនេះ៕