(VOV)_ទទួលសេចក្ដីអញ្ជើញ របស់រដ្ឋាភិបាលអាមេរិក នាថ្ងៃទី៦ កក្កដា អគ្គ
លេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានចាប់ផ្តើមដំណើរ
ទស្សនកិច្ចជាផ្លូវការ នៅអាមេរិក ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ កក្កដា ឆ្នាំ ២០១៥។ដំណើរ
ទស្សនកិច្ចលើកនេះជាព្រឹត្តិការណ៍ដែលបានសាធារណមតិនៅក្នុងនិងក្រៅប្រ
ទេសយកចិត្តទុកដាក់ជាពិសេស។
|
អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក Nguyen Phu Trong |
នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលអគ្គលេខាបក្សកម្មុយនីស្តវៀត
ណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក។ ដំណើរទស្សនកិច្ចនេះ
បានប្រព្រឹត្តទៅចំនឹងឱកាស ប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃ
ទិវាបង្កើតទំនាក់ទំនងការទូត នាថ្ងៃទី១១ កក្កដា ឆ្នាំ ១៩៩៥។
បំរ៉ែបំរួលក្នុងអតីតកាលដើម្បីពូនជ្រុំអោយអនាគត
ក្រលែកមើលប្រវត្តិសាស្ត្រឡើងវិញ វៀតណាមនិងអាមេរិកបានមានទំនាក់
ទំនងពីយូរណាស់មកហើយ។ ក្នុងអតីតកាល ទំនាក់ទំនងវៀតណាមនិងអាមេរិក
មានការផ្លាស់ប្តូរជាច្រើន ហើយក្នុងនោះមានដំណាក់កាល១គួរអោយសោកស្ដាយ។
រហូតមកដល់ពេលនេះ ក្រោយសង្គ្រាមរយៈពេល៤០ឆ្នាំ និង២០ឆ្នាំ ប្រក្រតីទំនាក់ទំនង វៀតណាម-អាមេរិកបានមានការអភិវឌ្ឍន៍លើច្រើនវិស័យ ដោយឈរលើគ្រឹះ
ដ្ឋានគោរពគ្នាទៅវិញទៅមក សមភាព និងមានផលប្រយោជន៍ដូចគ្នា។ ឆ្នាំ២០០០
ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ខែកក្កដាឆ្នាំ
២០១៣ ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅអាមេរិក របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ភាគីទាំងពីរបានកំណត់ក្របខ័ណ្ឌទំនាក់
ទំនងដៃគូលើគ្រប់វិស័យដោយ ជំរុញទំនាក់ទំនងទំនាក់ទំនងសហប្រតិបត្តិការ
លើគ្រប់វិស័យ រវាងវៀតណាមនិងអាមេរិក។
ទំនាក់ទំនងពាណិជ្ជកម្ម វៀតណាម-អាមេរិក បានកើនឡើងជាបន្តបន្ទាប់៖នាឆ្នាំ ១៩៩៥ តំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគីទទួលបាន ៤៥១ លានដុល្លារអាមេរិក និង
ដល់ឆ្នាំ ២០១៤ ទទួលបាន៣៦ ពាន់លានដុល្លារអាមេរិក។ ពីឆ្នាំ ២០១៥ អាមេរិកបាន
ក្លាយទៅជាទីផ្សារនាំចេញធំបំផុររបស់វៀតណាម។ នាបច្ចុប្បន្ន ទុនវិនិយោគផ្ទាល់
របស់អាមេរិក ទទួលបានជិត១១ពាន់លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ទី៧ ក្នុង
ចំណោមប្រទេសនិងតំបន់ដែនដីវិនិយោគនៅវៀតណាម។
ក្នុងវិស័យអប់រំ វៀតណាមជាប្រទេស១នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានបរិមាណសិស្ស និស្សិតទៅសិក្សារៀនសូត្រនៅអាមេរិកច្រើនបំផុត ដោយមាន១៧ពាន់នាក់។
គំរោងការណ៍កសាងមហាវិទ្យាល័យតាមរូបសណ្ឋានអាមេរិក(មហាវិទ្យាល័យ
Fulbright) កំពុងបានសកម្មអនុវត្ត។ អាមេរិកបន្តផ្តល់អាហាររូបករណ៍ សំរាប់និស្សិត
ស្រាវជ្រាវវៀតណាម តាមរយៈបណ្ដាកម្មវិធីផ្តល់អាហារូបករណ៍ ដូចជា Fulbright
និងមូលនិធិអប់រំវៀតណាម ( VEF) ។ វៀតណាមជាប្រទេសអាទិភាពជួយឧបត្ថម្ភ
បន្ទាន់ របស់អាមេរិក អំពីការបង្ការ ប្រឆាំង HIV / AIDS ។
ក្នុងវិស័យសន្តិសុខ ការពារជាតិ វៀតណាមនិងអាមេរិកបានបង្កើនបណ្ដាជំនួប
សន្ទនា កម្មវិធីសហប្រតិបត្តិការ …លៗ ឆ្នាំ២០១៤ អាមេរិកបានប្រកាសលុបចោល
មួយផ្នែកនៃបទហុំព័ទ្ធអាវុធសំរាប់វៀតណាម។ ខែមិថុនាឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួង
ការពារជាតិនៃប្រទេសទាំងពីរ បានចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួម អំពីទំ
នាក់ទំនងការពារប្រទេសទ្វេភាគី។
វៀតណាមនិងអាមេរិកកំពុងសហការយ៉ាងជិតស្និទ្ធិនៅបណ្ដាវេទិកាពហុភាគី ដូចជា៖
APEC វេទិការតំបន់ Asean ( ARF ) សន្និសីទរដ្ឋមន្ត្រីក្រសួងការពារជាតិនៃបណ្ដាប្រទេសអាស៊ាន បើកទូលាយ ( ADMM +) …លៗ
ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ អនុវត្តតាមគោលមាគា៍កិច្ចការបរទេសបើកទូលាយ បក្សកម្មុយនីស្តវៀតណាមបានមានជំនួបប្រាស្រ័យជាជំហានដំបូងជាមួយគណៈបក្សចំនួន
២ ធំបំផុតនៅអាមេរិក គឺគណបក្សប្រជាធិបតេយ្យ គណបក្សសាធារណះ និងរក្សាទំ
នាក់ទំនងជាមួយគណបក្សកម្មុយនីស្តអាមេរិកផងដែរ។ ដំណើរទស្សនកិច្ចលើកនេះ
របស់អគ្គលេខាបក្ស Nguyen Phu Trong ជាព្រឹត្តិការណ៍មានអត្ថន័យប្រវត្តិសាស្ត្រ ប្រ
ព្រឹត្តទៅក្នុងដំណាក់កាលដ៏សែនសំខាន់ ចំពោះទំនាក់ទំនងអាមេរិកនិងវៀតណាម។
ថ្នាក់ដឹកនាំកំពូល របស់ប្រទេសទាំងពីរ នឹងវាយតំលៃអំពីទំនាក់ទំនងក្នុងរយៈពេល
២០ឆ្នាំកន្លងទៅ និងតម្រង់ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល២០ឆ្នាំ
ខាងមុខនេះ។ ទន្ទឹមនឹងនោះ ក៏ជាឱកាសដើម្បីប្រទេសទាំងពីរបន្តផ្លាស់ប្តូរថ្មី ចែករំ
លែកទស្សនះអំពីបញ្ហាអន្តរជាតិ និងតំបន់១ចំនួនដែលបានយកចិត្តទុកដាក់ដូចគ្នា។
ដំណើរទស្សនកិច្ចនៅអាមេរិករបស់អគ្គលេខាបក្សកម្មុយនីស្តវៀតណាម លោក
Nguyen Phu Trong គឺបន្តលាតត្រដាងអនុវត្តគោលមាគា៍កិច្ចការបរទេសប្រកបដោយសន្តិភាព ឯករាជ្យ ម្ចាស់ការ មិត្តភាព សហប្រតិបត្តិការ ពហុទិសភាវូបនីយកម្ម ពហុ
បែបភាវូបនីយកម្ម យកចិត្តទុកដាក់ទំនាក់ទំនងជាមួយប្រទេសធំៗ នាំបណ្ដាទំនាក់
ទំនងស៊ីជំរៅ លើកកំពស់ថានះរបស់វៀតណាមលើឆាកអន្តរជាតិ។ ដំណើរទស្សន
កិច្ចលើកនេះក៏បានអះអាងនូវតួនាទី ការដឹកនាំរបស់បក្សកម្មុយនីស្តវៀតណាម ក្នុង
ដំណាក់កាលដែលប្រទេសជាតិកំពុងធ្វើសមាហរណកម្មយ៉ាងខ្លាំងក្លាលើឆាកអន្តរ
ជាតិផងដែរ៕