របាយការណ៍ដើរបញ្ច្រាស់នឹងនិន្នាការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក

(VOVWORLD) -ក្រសួងការបរទេសអាមេរិក នាថ្ងៃទី១៥សីហា បានប្រកាសរបាយការណ៍ប្រចាំ ឆ្នាំ២០១៦ស្តីពីសេរីភាពសាសនាលើពិភពលោក ក្នុងនោះស្តីថា រដ្ឋាភិបាលរឹត ត្បិតការធ្វើសកម្មភាពរបស់អង្គការសាសនានានា ។ ប្រការនេះបង្ហាញការមាក់ ងាយនិងខ្វះសត្យានុម័តអំពីស្ថានភាពជាក់ស្តែងក្នុងការធ្វើសកម្មភាពជំនឿសាស នានៅវៀតណាមដែរ។
របាយការណ៍ដើរបញ្ច្រាស់នឹងនិន្នាការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិក - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម  Le Thi Thu Hang  

ក្នុងសេចក្តីប្រកាសមួយប្រឆាំងជំទាស់និងរបាយការណ៍ឆ្នាំ២០១៦ ស្តីពី សេរីភាពសាសនាពិភពលោករបស់ក្រសួងការបរទេសអាមេរិក  អ្នកនាំពាក្យក្រ សួងការបរទេសវៀតណាមបានអះអាងនូវគោលន យោបាយមុនក៏ដូចជាក្រោយ របស់វៀតណាមគឺគោរពនិងធានាសិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជន។

        ប្រជាជនមានសិទ្ធិទទួលយកសិទ្ធិសេរីភាពខាងជំនឿសាស នាទាំងស្រុង

        បច្ចុប្បន្ននៅវៀតណាមមានអង្គការសាសនាចំនួន៣៨ ឧបសក ឧបាសិកា ចំនួន២៤លាននាក់ អ្នកមុខអ្នកការចំនួន៨០ម៉ឺននិងទីសក្ការៈជាង២៦ម៉ឺនកន្លែង ។ តាមការព្យាករណ៍ ប្រជាជនវៀតណាមចំនួន ៩៥% មានជីវភាពសាសនា។ ពី រដ្ឋធម្មនុញឆ្នាំ១៩៤៦, ១៩៥៩,១៩៨០ ,១៩៩២ រហូតដល់រដ្ឋធម្មនុញ២០១៣ សេរីភាពខាងជំនឿសាសនារបស់វៀតណាមគឺតែងតែបានរដ្ឋវៀតណាមគោរព និងធានាជានិច្ច។ ជាពិសេស ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ សេរីភាពខាងជំនឿ សាសនាត្រូវបានកំណត់ដែលភ្ជាប់ជាមួយសិទ្ធិមនុស្ស តាមនោះត្រូវបានធានា ល្អជាង។

        ដើម្បីអនុវត្តជាក់ស្តែងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ នាឆ្នាំ២០១៦ រដ្ឋសភា វៀត ណាមបានអនុម័តលើច្បាប់ជំនឿសាសនាឆ្នាំ២០១៦ ដោយមានចំណុចថ្មីជា ច្រើនសម្រាប់ធានាសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រ សើរជាង។ សេរីភាពខាងជំនឿសាសនាបាន បើកទូលាយក្លាយទៅជាសិទ្ធិរបស់ មនុស្សគ្រប់រូប មិនគ្រាន់តែសម្រាប់ពលរដ្ឋវៀតណាមដោយឡែកនោះទេ។ ហើយ សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ជនបរទេសនៅវៀតណាមក៏ត្រូវ បានរដ្ឋវៀតណាមគាំពាផងដែរ។ ជាពិសេស សេរីភាពខាងជំនឿសាសនានៅ វៀតណាមគឺសមស្របទាំងស្រុងជាមួយនឹងច្បាប់អន្តរជាតិស្តីពីសិទ្ធិមនុស្ស។

        ធ្វើសកម្មភាពសាសនាក្នុងក្របខ័ណ្ឌច្បាប់ជាតិ

        យោងតាមស្ថានភាពជាក់ស្តែងនៅប្រទេសនីមួយៗ កម្លាំងអមិត្តនានា តែងតែចងបែងចែកសាសនាចេញពីការគ្រប់គ្រងរបស់រដ្ឋ។ នៅ វៀតណាម មាន មុខសញ្ញាមួយចំនួនដែលយកលេស “សេរីភាពសាស នា” ធ្វើជា “ប្រឆេះផ្ទុះ” សំ ដៅប្រឆាំងជំទាស់វៀតណាមជាមួយនឹងទឡ្ហីករណ៍ “សិទ្ធិមនុស្សខ្ពស់ជាងអធិប តេយ្យភាព”។ មុខសញ្ញាទាំងអស់នេះបានឆ្លៀតយករឿងហេតុដែលកើតមាន ឡើងក្នុងជីវភាពប្រចាំថ្ងៃរបស់ជនកាន់សាសនានិងការអនុវត្តគោលនយោបាយ សាសនាទាក់ទិនលើការរំដោះដីធ្លី សំណងលើការរំដោះដីធ្លី និងទីសក្ការៈរបស់រដ្ឋអំណាចគ្រប់ជាន់ ថ្នាក់ ដើម្បីញុះញូងមហាជន ឧបសក ឧបាសិកា បំផ្លាញទ្រព្យសម្បត្តិ ប្រឆំាង សមត្ថកិច្ច បណ្តាលភាពចលាចលនៅតំបន់។

        សូមបញ្ជាក់ថា ក៏ដូចជាសកម្មភាពដទៃក្នុងសង្គម ជីវភាពខាងជំនឿសាស នានៅវៀតណាមឬនៅប្រទេសណាមួយក៏សុទ្ធតែស្ថិតក្នុងក្របខ័ណ្ឌច្បាប់រដ្ឋដែរ។ រាល់សកម្មភាពរំលោភច្បាប់របស់ពលរដ្ឋ (ទោះបីកាន់សាសនាឬមិនកាន់សា សនាក៏ដោយ)ក៏ត្រូវដោះស្រាយតាមការកំណត់របស់ច្បាប់។

        ដើរផ្ទុយទៅនឹងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អាមេរិក

        ទោះបីជារបាយការណ៍ឆ្នាំ២០១៦ ស្តីពីសេរីភាពសាសនាពិភព លោករបស់ ក្រសួងការបរទេសអាមេរិក ដែលមានការកែប្រែក្នុងចំណុចសរសេរអំពីវៀត ណាមក៏ដោយ ប៉ុន្តែសនៅមិនឆ្លុះបញ្ជាំងត្រឹមត្រូវនូវស្ថានភាពជាក់ស្តែង នៃជីវភាព ខាងជំនឿសាសនានៅវៀត ណាមឡើយ។ ប្រការនេះមិនត្រឹមតែដើរ ផ្ទុយទៅនឹងទំនាក់ទំនងដៃគូ លើគ្រប់វិស័យដែលបានថ្នាក់ដឹក នាំនៃប្រទេស ទាំងពីរចុះហត្ថលេខាងប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលអសកម្មទៅលើទំនាក់ ទំនងរវាងប្រ ទេសទាំងពីរនិងមនោសញ្ជេតនារបស់ប្រជាជាតិទាំងពីរ។ ជាពិ សេស គឺរារាំង ទំនាក់ទំនងសហប្រតិបត្តិការកំពុងអភិវឌ្ឍន៍រវាងវៀតណាម ជាមួយអាមេរិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ