រូបីយប័ណ្ណ-ប្រភពកម្លាំងជាច្រើនសំរាប់ការអភិវឌ្ឍន៍

(VOV)_បរិមាណរូបីយប័ណ្ណបង្វិលត្រឡប់មកប្រទេសវៀតណាមក្នុងរយះ
ពេលប៉ុន្មានឆ្នាំជិតៗនេះ បានកើនឡើងយ៉ាងខ្លាំង។ ឆ្នាំ ២០១២ មិនអើពើរដល់
វិប័ត្ត​សេដ្ឋកិច្ចពិភពលោក រូបីយប័ណ្ណត្រូវ​បានផ្ញើចូលមកវៀតណាមមាន​ចំនួន​ ១០ពាន់លានដុល្លារអាមេរិក។ កាណាល់រូបីយប័ណ្ណនេះបានរួមចំណែកជាប្រ
ភពកម្លាំង​មិនតិចតូច ក្នុងការកសាងនិងអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ ហើយ
មាន​តួនាទីសំខាន់ ប្រហាក់ប្រហែលគ្នានឹងប្រភពទុន​ផ្តល់ជំនួយ ឬប្រភពទុក​​
អភិវឌ្ឍន៍។    

រូបីយប័ណ្ណ-ប្រភពកម្លាំងជាច្រើនសំរាប់ការអភិវឌ្ឍន៍  - ảnh 1
រូបីយប័ណ្ណ-ប្រភពកម្លាំងជាច្រើនសំរាប់ការអភិវឌ្ឍន៍(internet)

   
ក្នុងរយះពេល ១០ឆ្នាំថ្មីនេះ បរិមាណរូបីយប័ណ្ណត្រឡប់ចូលមកប្រទេស​​វៀតណាម ទទួលបានជាង ៧០ ពាន់លានដុល្លារអាមេរិក។ រូបីយប័ណ្ណបានរួម
ចំណែក​បំពេញបន្ថែមចំនួនរូបីយប័ណ្ណ រក្សារតុល្យភាពសំរាប់វៀតណាម ជួយ​ឧបត្ថម្ភតុល្យភាពជញ្ជិងទូទាត់ជាតិ …ជាដើម។ ក្នុងរយះពេល២ឆ្នាំ ២០១១ ​និង​ឆ្នាំ ២០១២ តុល្យភាពទូទាត់​មានបរិមាណខ្ពស់ជាងការព្យាករណ៍ ​បន្ទាប់ពីប៉ុន្មាន​ឆ្នាំត្រូវឥនភាព។ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម និង​ជាប្រធានគណះ​កម្មាធិការជាតិអំពីជនវៀតណាមនៅឯបរទេស (ក្រសួងការបរទេសវៀតណាម)
បានអះអាងថា៖

          “ ក្នុងរយះពេល៤ឆ្នាំកន្លងទៅ បរិមាណរូបីយប័ណ្ណរបស់ប្រជាជននៅ​ឯបរ
ទេស​ផ្ញើចូលមកវៀតណាមគឺ​របស់ឆ្នាំក្រោយ ខ្ពស់ជាងឆ្នាំមុន ពី១០ដល់១៥%។ ទោះបីជាខឿនសេដ្ឋកិច្ចពិភពលោកមាន​ការប្រែប្រួលអសកម្មជាច្រើនក្តី ប៉ុន្តែ 
ប្រជាជននៅតែ​ផ្ញើត្រឡប់មកប្រទេសវិញដើម្បីវិនិយោគ។ តាមកាណាល់ឃ្លាំ
មើលរបស់​គណះកម្មា​ធិការ​ឃ្លាំមើលហិរញ្ញវត្ថុធនាគារជាតិថា ឆ្នាំនេះ ចំនួនរូបីយ
ប័ណ្ណគឺ​១០ពាន់លានដុល្លារអាមេរិក។ ”

         ប្រសិនបើមុននេះ រូបីយប័ណ្ណភាគច្រើនប្រមូលផ្តុំទៅលើចំណាយប្រើប្រាស់ 
ក្នុងរយះពេលប៉ុន្មានឆ្នាំជិតៗនេះ ជាមួយការអភិវឌ្ឍន៍លឿននៃខឿនសេដ្ឋកិច្ចប្រ
ទេសជាតិ សហគមន៍ជនវៀតណាមនៅឯបរទេសបានយកចិត្តទុកដាក់ជាច្រើន 
ដល់បណ្ដាឱកាសវិនិយោគរកស៊ីចំណេញនៅវៀតណាម។នាបច្ចុប្បន្ន វៀតណាម​មានគំរោងការណ៍​ចំនួន ២០០០​គំរោង ដោយជនវៀតណាមនៅឯបរទេសចុះ
ឈ្មោះវិនិយោគ ​ជាមួយចំនួនទុនសរុប ៦ ពាន់លានដុល្លារអាមេរិក នៅលើបណ្ដា
វិស័យ ​កសិកម្ម សុខមាលភាពសង្គម អប់រំ ទេសចរណ៍…ជាដើម។ លោក Hoang
 Van Lam អាណិកជនវៀតណាមនៅអាមេរិកបានអោយដឹងថា៖

          “ នាសព្វថ្ងៃ រួមជាមួយការបើកទ្វា វៀតណាមមានបណ្ដា​អាទិភាពជាច្រើន​ បង្កលក្ខណះល្អ សំរាប់ជនវៀតណាមនៅឯបរទេសផ្ញើ​ទុនវិនិយោកនៅវៀតណាម។ ជនវៀតណាមនៅឯបរទេសបានចុះឈ្មោះក្នុងលិខិតអនុញ្ញាត្តិធ្វើអាជីវកម្ម …ជា
ដើម។”

         នាបច្ចុប្បន្ន រូបីយប័ណ្ណកំពុងក្លាយទៅជាប្រភពកម្លាំងគួរអោយកត់សម្គាល់ ចំ
ពោះខឿនសេដ្ឋកិច្ច ដូច្នេះការទាក់ទាញប្រភពកម្លាំងនេះ ត្រូវបានរដ្ឋាភិបាលវៀត
ណាម បញ្ជាណែនាំគ្រប់ក្រសួង ស្ថាប័នទាក់ទិននានា ពិសេសគឺប្រព័ន្ធធនាគារ 
បង្កលក្ខណះប្រមូលផ្តុំ និងទូទាត់ងាយស្រួល។ តាមគណះកម្មាធិការជាតិ អំពីជន
វៀតណាមនៅ​ឯបរទេស ថា ឆ្នាំ ២០១៣ គណះកម្មាធិការបន្តផ្តល់មតិ កែទម្រង ​បំពេញបន្ថែមបណ្ដាឯកសារដែលទាក់ទិនដល់ច្បាប់សញ្ជាត្តិ ២០០៨ ដើម្បីបង្ក
លក្ខណះងាយស្រួល សំរាប់បណ្ដាសកម្មភាពដែលទាក់ទិនដល់សញ្ជាតិ កម្មសិទ្ធិ
ផ្ទះ វិនយោគសំរាប់ជនវៀតណាមនៅឯបរទេស។ អនុរដ្ឋមន្ត្រីក្រសួងការបរទេស​វៀតណាម លោក Nguyen Thanh Son បានអោយដឹងថា៖

“  យើងបន្តអនុវត្តលើគ្រប់វិស័យ សេចក្ដីសម្រេចចិត្ត លេខ ៣៦ របស់​ការិ
យា​ល័យនយោបាយ និងកម្មវិធីធ្វើសកម្មភាព របស់រដ្ឋាភិបាលអំពីការងារ​ចំពោះ​ជនវៀតណាមនៅឯបរទេស តាមទិសសកម្មសម្រេចយន្តការ គោលនយោបាយ
 ច្បាប់ ដើម្បីធានាសិទ្ធិ និងផលប្រយោជន៍សមស្របរបស់ជនវៀតណាមនៅឯ
បរទេស សំដៅលើកទឹកចិត្តជនវៀតណាមនៅឯបរទេស កសាងប្រទេសជាតិ។”

វៀតណាមត្រូវបានធនាគារពិភពលោក​បញ្ជូលក្នុងបញ្ជីរាយនាម បណ្ដា
ប្រទេសមាន​ចំណូលរូបីយប័ណ្ណ ដ៏សម្បូរ ហើយមានសមាមាត្រនៅក្នុង GDP។​ ដូច្នេះ ការទាក់ទាញ និងប្រើប្រាស់ប្រភពកម្លាំងនេះ អោយមានប្រសិទ្ធិភាព គឺ
បាននិងកំពុងរួមចំណែកសំខាន់ ក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ