រួមកម្លាំងកាយចិត្តជាមួយប្រជាជនដើម្បីបុព្វហេតុអភិវឌ្ឍន៍រួម
THU HOA -  
(VOV WORLD) /  
(VOV5)_ថ្ងៃទី ១៥តុលា ជាថ្ងៃរំលឹកខួបអនុស្សាវរីយ៍ លើកទី ៨២ ទិវា ប្រពៃណីការងារឃោសនា ចលនាប្រជាជន របស់បក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី ១៥តុលា
ឆ្នាំ១៩៣០-ថ្ងៃទី១៥តុលាឆ្នាំ ២០១២)។ ក្នុងរយះពេល៨២ឆ្នាំកន្លងទៅបទពិសោធន៍ ជាច្រើន ត្រូវបានដកចេញពីការងារចលនាប្រជាជន។ នៅគ្រប់ពេលវេលាគ្រប់វិស័យ ការងារឃោសនា ចលនាប្រជាជន ជានិច្ចកាលដើរតួនាទីដ៏សែនសំខាន់ ជាពិសេស ជាកត្តាសម្រេចកំណត់ជោគជ័យ ឬបរាជ័យរបស់បដិវត្តន៍។
|
រួមកម្លាំងកាយចិត្តជាមួយប្រជាជនដើម្បីបុព្វហេតុអភិវឌ្ឍន៍រួម(internet) |
ក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងទៅ នៅប្រទេសវៀតណាមបានមានចំណុចលេច
ធ្លោជាច្រើន ក្នុងការងារចលនាប្រជាជន។ តំបន់និមួយៗ មានរបៀបធ្វើខុសពីគ្នាប៉ុន្តែ មានគោលដៅរួមគឺ ដើម្បីផលប្រយោជន៍របស់ប្រជាជន ដើម្បីការស្រុះចិត្តគំនិតខ្ពស់
ក្នុងសង្គម។ នៅទីក្រុងហូជីមិញ កម្មាភិបាលចលនាប្រជាជនខំប្រឹងប្រែងបញ្ជុះបញ្ជូល
បណ្ដា ម្ចាស់ផ្ទះជួល មិនបង្កើនតំលៃអគ្គីសនី តំលៃទឹក ជួយឧបត្ថម្ភប្រជា ពលករ និង និស្សិតក្រីក្រជាង១លាននាក់។
ប៉ុន្តែ តាមរបាយការណ៍ របស់អធិការកិច្ចរដ្ឋាភិបាលវៀតណាមថា៖ នៅមាន
ពាក្យ បណ្ដឹងតវ៉ា ចំនួន ៧០% របស់ប្រជាជនដែលទាក់ទិនដល់ដីធ្លី មិនទាន់បាន ដោះស្រាយនៅមូលដ្ឋាននិងជនរាប់លាននាក់ ទៅទីស្នាក់ការទទួលប្រជាជនរបស់
បក្ស រដ្ឋ ដើម្បីប្តឹង តវ៉ា។
ហេតុអ្វីនៅក្នុងប្រព័ន្ធនយោបាយដូចគ្នានិងអនុវត្តឯកសារច្បាប់ដូចគ្នា ហើយប្រ
សិទ្ធិ ភាពនៅតំបន់និមួយខុសពីគ្នា? ស្ថានភាពជាក់ស្ដែងបានសរអោយឃើងថា៖ក្រៅ ពីបណ្ដាកំហិតអំពីយន្តការ គោលនយោបាយដីធ្លី និងការកំណត់ផ្សេងៗទៀត គឺបញ្ហា
ស្នូល នៅតែជាមនុស្ស។ មនុស្សត្រូវបានចលនា និងមនុស្សធ្វើការងារចលនា។
ចំពោះមនុស្សដែលបានចលនា ប្រសិនជាទ្រពសម្បត្តិស្របច្បាប់ត្រូវបាត់ បង់ ឬ
ក៏ នៅសល់តែតិចតួចពិតជាប្រាកដណាស់ថា អ្នកណាក៏ស្តាយដែរ។ ប៉ុន្តែប្រសិនជា
ត្រូវ បានពន្យល់ក្បោះក្បាយ សមហេតុសមផលហើយ មានការយល់ដឹងច្បាស់ ប្រជា
ជន នឹងពង្រឹងជំនឿជឿជាក់ទៅលើបក្ស រដ្ឋ រដ្ឋអំណាច និងជួរកម្មាភិបាល មូលដ្ឋាន
ទៀតផង។
ចំពោះជនធ្វើការងារចលនា ក្នុងមូលហេតុជាច្រើនដែលនាំទៅដល់ឲ្យការងារ
ចលនា មហាជនមិនបំពេញបានសំណូមពរដោយសារសមត្ថភាពរបស់ជួរ កម្មាភិបាល ឃោសនានៅមានកំហិត។ ប្រសិនជារដ្ឋអំណាចមូលដ្ឋានត្រូវ ចេះផ្ទៀងស្តាប់នូវបំណង ប្រាថ្នារបស់ប្រជាជន និងដោះស្រាយទាន់ពេលវេលា ការជំពាក់ជំពិនរបស់ប្រជាជន គឺពិតជាគ្មានអំពើរំលោភច្បាប់ ក្នុងរឿងក្តីមួយចំនួន នាពេលកន្លងទៅថ្មីៗនេះឡើយ។
នៅមិនថាពេលវេលាណា ការងារចលនាប្រជាជនជានិច្ចកាលដើរតួនាទីសំខាន់ពេលខ្លះៗមានអត្ថន័យសម្រេចកំណត់ក្នុងការអនុវត្តការផ្តួចផ្តើមគំនិតរបស់បក្ស គោល នយោបាយច្បាប់របស់រដ្ឋ។ មិនត្រឹមតែជាការ ផ្សព្វផ្សាយ ចលនា ប៉ុណ្ណោះទេ ថែមទាំង ការងារឃោសនា ចលនាប្រជាជនគឺសំដៅពង្រីករាល់ការផ្តើមគំនិត ការច្នៃប្រឌិតពី ប្រជាជនទៀតផង៕
THU HOA
-VOV WORLD