(VOV5)_អនុប្រធានាធិបតីអាមេរិក លោក Joe Biden បានបន្តដំណើរទៅបំ
ពេញទស្សន កិច្ចនៅប៉េកាំងនាថ្ងៃទី៥ ធ្នូ ជាទីកន្លែងទីពីរក្នុងដំណើរទៅបំពេញទស្សន កិច្ចនៅប្រទេសចំនួន៣គឺ៖ជប៉ុន ចិន និងកូរ៉េខាងត្បូង។ ក្នុងកាលះទេសះដែលកំពុ
ប្រព្រឹត្តទៅដ៏តានតឹងកំពុងឡើងជណ្ដើរពីមួយថ្ងៃទៅមួយថ្ងៃ ដែលទាក់ទិនដល់ការ
ដែលចិន ប្រកាសបង្កើតតំបន់ហោះហើរយោធាយោធា (ADIZ) នៅសមុទ្រហ្វាទុង
បណ្ដាអ្នកសង្កេតការណ៍បានរំពឹងទុកថា៖ដោយកិត្យានុភាពរបស់ខ្លួន និងទំនាក់ទំ
នងដ៨ជិត ស្និទ្ធជាមួយថ្នាក់ដឹកនាំចិន លោក Xi jinping ដំណើរទស្សនកិច្ចលើកនេះ
របស់លោក Joe Biden នឹងបន្ធូស្រាលភាពតានតឹងនេះ។
|
អនុប្រធានាធិបតីអាមេរិក លោក Joe Biden (internet) |
ពីការរំពឹងទុកនាគ្រាដំបូងអំពីបេសកកម្មពាណិជ្ជកម្មមួយ តែដំណើរទស្សនកិច្ច
លើកនេះ របស់លោក Joe Biden បានប្រែប្រមូលផ្តុំចូលក្នុងសភាពការណ៍តានតឹង នៃសន្តិសុខកំពុងឡើងជណ្ដើនេះ។ នាបច្ចុប្បន្ន ជប៉ុន ចិន និងកូរ៉េខាងត្បូង ជាចំ
ណុចស្នូលនៃជំលោះអំពីការប្រកាសអធិបតេយ្យភាពចំពោះកោះចំនួន២។ បណ្ដាជំលោះពាក្យក៏បានធ្វើតានតឹងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ និងគំរាមគំហែង ទៅ
ដល់ ការប្រឈមមុខអំពីយោធា។ ដូច្នេះការជ្រើសរើសដំណើរមកដល់ដំបូងនិង
បញ្ជប់នៃដំណើរទស្សនកិច្ចលើកនេះ បានសរអោយឃើញថា៖មិនគ្រាន់តែបន្ធូ ស្រាលទំនាក់ទំនងជាមួយប៉េកាំងប៉ុណ្ណោះទេ ថែមទាំងអះអាងនូវការសន្យាជា
មួយជប៉ុន និងកូរ៉េខាងត្បូងគឺ៖ផែនការផ្ទេរប្តូរយុទ្ធសាស្ត្រទៅដល់ទ្វីបអាស៊ីរបស់ អាមេរិកដោយគ្មានការប្រែប្រួលឡើយ
ប្រកាសដោយពាក្យសំដីតែការអនុវត្តជាក់ស្ដែង
ទោះបីជាមិនប្រឆាំងជំទាស់ជាផ្លូវការជាមួយចិនក្នុងការជំលោះដែនសមុទ្រ
ជាមួយជប៉ុន ប៉ុន្តែវ៉ាស៊ីនតោនបានអះអាងជាច្រើនលើកថា៖ប្រជុំកោះ Senkaku នៅលើកោះហ្វាទុង នៅស្ថិតនៅក្នុងអនុសញ្ញាសន្តិសុខរួមនៃប្រទេសទាំងពីរ ហើយ
ប្រឆាំងជំទាស់រាល់ការខំប្រឹងប្រែងណា ដែលធ្វើអោយផ្លាស់ប្តូរការគ្រប់គ្រង់ស្ថាន
ភាពរបស់ជប៉ុន។
ក្រោយរយះពេល៣ថ្ងៃ ដែលចិនប្រកាសបង្កើត ADIZ មកវ៉ាស៊ីនតោនបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន២គ្រឿង ទៅកាន់តំបន់នេះ
និងអះអាងថា៖មិនទទួលស្គាល់ ADIZ របស់ចិន។ ប៉ុន្តែ ក្រោយរយះពេល៣ថ្ងៃ
បន្ត អាមេរិកបានមានសកម្មភាពមួយដែលធ្វើអោយសម្ព័ន្ធមិត្តមិនអោយយល់ បាន នោះដោយប្រកាសថា៖បណ្ដាយន្តហោះស៊ីវិលរបស់អាមេរិកត្រូវគោរព
បណ្ដា ការកំណត់របស់ចិនក្នុងតំបន់។ កាយវិការនេះរបស់អាមេរិកបានធ្វើអោយ
ជប៉ុន ខឹងសម្បារ ហើយឡើងសម្លេងរិះគន់យ៉ាងធ្ងន់ធ្ងរ។ ដូច្នេះ ទើបមកដល់
ជប៉ុន លោក Joe Biden បានអះអាងថា៖សម្ព័ន្ធភាពយោធារវាងប្រទេសពីឆ្នាំ ១៩៥០នៅមានសុពលភាព ហើយអាមេរិក បាននិងកំពុងប្រកៀកស្មារជាមួយ
បណ្ដាសម្ព័ន្ធមិត្តនៅក្នុងតំបន់ទៀតផង។
អាចនិយាយបានថា៖ លោក Joe Biden ត្រូវបានធ្លាក់ចូលក្នុងសភាពការ៖ “ដ៏ពិបាកនិយាយ និងពិបាកធ្វើ”ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ។ មុន ពេលមកដល់ប៉េកាំង លោក Joe Biden ត្រូវបានស្វាគមន៍ដោយកាយវិកាដ៏ប្រយ័ត្ន ប្រយែងរបស់មជ្ឈដ្ឋានផ្សព្វផ្សាយចិន។ នាថ្ងៃទី៤ ធ្នូ ChinaDaily បានព្រមានថា៖ការគាំទ្ររបស់លោក Joe Biden ចំពោះជប៉ុន អាចបង្ខូចកិត្យានុភាពរបស់លោក
នៅចិន។
បេសកកម្មដ៏លំបាក
ពិតប្រាកដថា៖ទោះបីមានការព្រួយបារម្មណ៍ខ្លាំងអំពីការងើបឡើងវិញ
របស់ចិនក្តី ប៉ុន្តែចំពោះគូប្រជែងដ៏សម្បើម អាមេរិកក៏មិនចង់ប្រឈមផ្ទាល់ដែរ។
ប្រធានាធិបតីអាមេរិក Barack Obama មិនចូលរួមសន្និសីទកំពូលចំនួន២ ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វីក ក្នុងខែតុលាកន្លងទៅ ក៏បានធ្វើអោយអាមេរិកត្រូវយល់
ថា៖ត្រូវប្រយ័ត្នប្រយែងក្នុងការប្រាស្រ័យការទូតជាមួយមហាអំណាចនានាក្នុងតំ
បន់អាស៊ីខាងកើត។ បណ្ដាការប្រព្រឹត្តនេះបានសរអោយឃើញថា៖បេសកកម្ម
ការទូតរបស់ អនុប្រធានាធិបតីអាមេរិក Joe Biden លើកនេះគឺលំបាកណាស់។
ដំណើរទស្សនកចិ្ចលកនេះរបស់លោក អាចមិនទទួលបានលទ្ធផលណាទេ ក្រៅពីការបង្កើតសញ្ញាមានវត្តមានរវាងអាមេរិកក្នុងតំបន់តែប៉ុណ្ណោះដែរ៕