(VOV)_បន្ទាប់ពីធ្វើការកែតម្រូវ ប្រមូលផ្តុំមតិរបស់ប្រជាជនទាំងមូល ខ្លឹមសារ
ទាំងមូលនៃ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ ត្រូវបាន ដាក់ជូន
យក មតិបណ្ដាសមាជិក សមាជិកាសភា លើកទី១៣ ក្នុងសម័យប្រជុំលើកទី៦។ នៅទីនេះ មតិរបស់បណ្ដាសមាជិក សមាជិកាសភាបានវាយតំលៃខ្ពស់ចំពោះគុណ
ភាពនៃ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២។ បណ្ដាដំណាងបាន យកចិត្តទុកដាក់ជាច្រើនដល់បណ្ដាខ្លឹមសារទាក់ទិនដល់របបសេដ្ឋកិច្ច បញ្ហាប្រ
មូលដីធ្លីឡើងវិញ សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់ប្រជាពលរដ្ឋ។
|
រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ |
គោរព ការពារសិទ្ធិមនុស្ស
សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ចជាសារវ័ន្តរបស់ប្រជាពលរដ្ឋត្រូវបានចាត់ទុក
ជាគ្រឹះដ្ឋានសំខាន់នៃច្បាប់ដើមរបស់ប្រទេស។ បណ្ដាសមាជិក សមាជិកាសភា
បាន ចាត់ទុកថា៖ សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ លើកនេះ
មានចំណុ ចថ្មីជាច្រើន សមស្របជាមួយបណ្ដាអនុសញ្ញាអន្តរជាតិអំពីសិទ្ធិ
មនុស្ស ដែលវៀតណាមជាសមាជិក។ ការកំណត់អំពីសិទ្ធិមនុស្ស និងសិទ្ធិពល រដ្ឋក៏សមស្របជាមួយស្ថានភាពជាក់ស្ដែងរបស់វៀតណាម និងអះអាងនូវការ
គោរពសិទ្ធិមនុស្ស សិទ្ធិរបស់មនុស្ស សិទ្ធិជាសារវ័ន្តរបស់ប្រជាពលរដ្ឋ និងស្ដែង
ចេញទស្សនះ មុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋវៀតណាម។ លោកស្រី Tran
Thi Quoc Khanh សមាជិកសភាមណ្ឌលរដ្ឋធានីហាណូយ បានអោយដឹងថា៖
“ យើងកំណត់សិទ្ធិនិមួយៗ។ សិទ្ធិនានាដែលបានកត់ត្រាក្នុងឆ្បាប់ត្រូវ
បានរដ្ឋធម្មនុញ្ញកំណត់ច្បាស់លាស់។ ប្រការនេះល្អណាស់។”
អះអាងតួនាទីរបស់សេដ្ឋកិច្ចរដ្ឋ
ស្ដីពីតួនាទីរបស់បណ្ដាសមាសភាពសេដ្ឋកិច្ច មតិជាច្រើនបានចាត់ទុកថា៖ក្នុងខឿនសេដ្ឋកិច្ចទីផ្សារនៅវៀតណាម គឺតួនាទីកំណត់ទិស ចាត់ចែងខឿនសេដ្ឋ
កិច្ចរបស់រដ្ឋ និងសេដ្ឋកិច្ចរដ្ឋដើរតួនានទីដ៏សែនសំខាន់។ម្លេះហើយរដ្ឋធម្មនុញ្ញត្រូវកំណត់ច្បាស់នូវ តួនាទីជាស្នូលរបស់សេដ្ឋកិច្ចរដ្ឋ។ លោក Nguyen Hong Son សមាជិកសភាមណ្ឌលហាណូយ បានផ្តល់មតិថា៖
“ តាមរយះការស្រាវជ្រាវបណ្ដាឯកសារ ខ្ញុំបានឃើញថា៖ រដ្ឋធម្មនុញ្ញត្រូវ
សរសេរថា៖ខឿនសេដ្ឋកិច្ចវៀតណាមជាខឿនសេដ្ឋកិច្ចទីផ្សារ មានការកំណត់ទិសដៅ គ្រប់គ្រង ចាត់ចែងរបស់រដ្ឋ ជាមួយរបៀបជាច្រើន ដូចជា៖កម្មសិទ្ធិ សមាសភាពសេដ្ឋកិច្ចជាច្រើន ។ សេដ្ឋកិច្ចរដ្ឋរួមមាន៖ ថវិការរដ្ឋ ធនធានជាតិ ទ្រព្យសម្បត្តិរដ្ឋ និងអង្គភាពអាជីវកម្មរដ្ឋដើរតួនាទីស្នូល។“
ការប្រមូលដីធ្លីឡើងវិញធានាគោលការណ៍បើកចំហរ តម្លាភាព មានការសងវិញពីការខូចខាត
ចំពោះការប្រមូលដីធ្លីឡើងវិញ មតិជាច្រើនបានចាត់ទុកថា៖សិទ្ធិប្រើប្រាស់ដីធ្លី ជាសិទ្ធិដ៏សែនសំខាន់ របស់ប្រជាជន បានជា រដ្ឋធម្មនុញ្ញ ត្រូវកំណត់ ចំពោះករណីនិមួយៗយ៉ាងម៉ត់ចត់។ ស្ដីពីបញ្ហានេះ លោក Le Nam អនុប្រធាន គណះប្រតិភូសមាជិកសភាមណ្ឌលThanh Hoa បានលើកមតិថា៖
“ ប្រមូលដីធ្លីឡើងវិញ ជាភារកិច្ចចំបាច់ប៉ុន្តែ ការកំណត់នេះត្រូវធានាការ អភិវដ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ។នោះគឺជាបញ្ហាដែលអ្នកបោះឆ្នោតព្រួយបារម្ភ។ ”
របបសេដ្ឋកិច្ច បញ្ហាប្រមូលផ្តុំដីឡើងវិញ សិទ្ធិមនុស្ស សិទ្ធិនិងកាតព្វកិច្ច ជាសារវ័ន្តរបស់ពលរដ្ឋ ជាខ្លឹមសារចំនួន៣ក្នុងចំណោមខ្លឹមសារសំខាន់ដែល បានបណ្ដាសមាជិក សមាជិកាសភាយកចិត្តទុកដាក់បេលដំណើរការពិភាក្សា
អំពី សេចក្ដីព្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២ នៅក្នុងសម័យប្រជុំ
លើកនេះដែរ។ ខ្លឹមសារទាំងនេះ នឹងបន្តយកមកពិភាក្សាយ៉ាងម៉តចត់ ក្នុង
សម័យប្រជុំជាបន្ត ដើម្បីអនុម័តលើ រដ្ឋធម្មនុញ្ញនៅសម័យប្រជុំចុងក្រោយ
ទទួលបានលទ្ធផលខ្ពស់ ធានាប្រជាធិបតេយ្យភាព បំពេញបានតាមគោល
បំណងរបស់ប្រជាន៕