រយៈពេល២០ឆ្នាំនៃទំនាក់ទំនងវៀតណាម-អាមេរិក៖កំណាត់ផ្លូវខ្លីប៉ុន្តែការបោះជំហានដ៏វែងអន្លាយ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham -  
(VOVworld)-ការរំលឹកខួបលើកទី២០នៃទិវាប្រក្រតីទំនាក់ទំនងការទូតរវាងវៀត ណាមជាមួយអាមេរិក ជាពេលវេលាសំខាន់ដើម្បីប្រទេសទាំងពីរក្រឡែកមើល ឡើងវិញនូវអតីតកាល ឆ្ពោះទៅខាងមុខ ដើម្បីរួមគ្នាបង្កើតអនាគតមួយដ៏ល្អ
ប្រសើរសម្រាប់ប្រជាជនទាំងពីរ ក៏ដូចជាសន្តិភាព កិច្ចសហប្រតិបត្តិការនិង
អភិវឌ្ឍន៍ក្នុង តំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។ ក្នុងឱកាសរំលឹកខួប
លើកទី២០នៃទិវា វៀតណាមនិងអាមេរិកប្រក្រតីទំនាក់ទំនងការទូត (ថ្ងៃទី១១
កក្កដា)និងក្នុងឱកាស ដែលអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក
Nguyen Phu Trong ទើបនឹង បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សន
កិច្ចជាប្រវត្តិសាស្ត្រនៅអាមេរិក អ្នក និពន្ធនៃវិទ្យុសម្លេងវៀតណាមសូមធ្វើការ
ដកស្រង់អត្ថបទរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh ដោយមានចំណង ជើងថា៖ “រយៈពេល២០ឆ្នាំនៃ
ទំនាក់ទំនងវៀតណាម-អាមេរិក៖កំណាត់ផ្លូវខ្លីប៉ុន្តែការបោះជំហានដ៏វែង
អន្លាយ”។
|
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម Nguyen Phu Trong ក្នុងជំនួបសន្ទនាប្រវត្តិសាស្រ្តជាមួយនឹងប្រធានាធិបតីអាមេរិកលោក
Barack Obama (រូបថតៈ TTXVN)
|
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានអះ
អាងក្នុងទំព័រដើមថា សមិទ្ធិផលធំបំផុតដែលប្រទេសទាំងពីរសម្រេចបាននា
រយៈពេល២០ឆ្នាំកន្លងទៅ គឺប្រទេសទាំងពីបានឆ្លងផុតរាល់ការខ្វែងគំនិត
ដើម្បីបង្កើន ទំនាក់ទំនងនយោបាយនិងការយល់ដឹងគ្នាទៅវិញទៅមកដោយ
ឥតឈប់ឈរ។ តាំងពីឆ្នាំ២០០០រហូតដល់បច្ចុប្បន្ននេះ ប្រទេសទាំងពីរ បាន
ផ្លាស់ប្តូរគណៈប្រតិភូ ជាន់ខ្ពស់ចំនួន៦លើក ក្នុងនោះ ថ្នាក់ដឹកនាំនៃប្រទេស
ទាំងពីរ បានអនុម័តលើ សេចក្តីថ្លែងការណ៍រួមចំនួន៤ គឺនៅឆ្នាំ២០០៥,
២០០៧, ២០០៨, និងឆ្នាំ២០១៣។ ជាពិសេស សេចក្តីថ្លែងការណ៍រួមរវាង
ប្រធានរដ្ឋវៀតណាម Truong Tan Sang ជាមួយប្រធានាធិបតីអាមេរិក
Barack Obama បានកំណត់ទំនាក់ទំនងដៃគូលើ គ្រប់វិស័យវៀតណាម-
អាមេរិក ដោយមានវិស័យសហប្រតិបត្តិការចំនួន៩ បើក ចេញដំណាក់
កាលអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងនៃប្រទេសទាំងពីរ។
ដោយស្មារតីទុកអតីតកាលមួយអន្លើរឆ្ពោះទៅអនាគតនិងគោរព
លក្ខណៈខុសប្លែកគ្នា
លោក Pham Binh Minh បានលើកច្បាស់ថា ៖ អតីតកាលមិនងាយ
បំភ្លេច ឡើយ ជាពិសេសនៅដាក់ជាប់ជាមួយនឹងស្លាកស្នាមដែលបន្សល់
ទុកដោយសង្រ្គាមនោះ។ ប៉ុន្តែ ជាមួយនឹងការគិតឆ្ពោះទៅមុខ វៀតណាម
និងអាមេរិកបាននិងកំពុង ខិតខំប្រឹងប្រែង ឆ្លងផុតអតីតកាល កំណត់
ទំនាក់ទំនងនាពេលអនាគត។ ដោយ ឈរលើស្មារតី អត់ឱននិងមនុស្ស
ធម៌ វៀតណាមបានសហការយ៉ាងសកម្មជាមួយភាគី អាមេរិក ក្នុងការ ស្វែងរកទាហានអាមេរិកបាត់ខ្លួនក្នុងសង្គ្រាម។រហូតមកដល់ បច្ចុប្បន្ន បានរកឃើញអដ្ឋិធាតុនាយទានហានអាមេរិកចំនួន៩៥០ ក្នុងនោះ កំណត់អត្តសញ្ញាណបានចំនួន៧០០។ រីឯខ្លួនវិញរដ្ឋាភិបាលអាមេរិក
បានផ្តល់ ជនួយឧបត្ថម្ភជាប្រាក់ចំនួន១០០លានដុល្លារ សម្រាប់ការ
សម្អាតជាតិគីមីពុលពណ៌លឿងទុំ-dioxin នៅក្រុង Da Nang (ភាគកណ្តាល
វៀតណាម) និងប្រាក់ ចំនួន៨០លានដុល្លា ជួយឧបត្ថម្ភការងាររាវរកយុទ្ធ
ភ័ណ្ឌមិនទាន់ផ្ទុះ នៅសល់ក្រោយ សង្គ្រាម។ នៅមានបញ្ហាជាច្រើនត្រូវជំ
នះពុះពារ ប៉ុន្តែ រាល់ការខំប្រឹងប្រែងសកម្ម របស់ភាគីទាំងពីរ បានរួម
ចំណែកសំខាន់ចូលក្នុងការផ្សះផ្សាស្នាមរបួសនៃសង្គ្រាម ជម្រុញភាព
សម្របសម្រួល និងកសាងទំនុកទុកចិត្តរវាងប្រជាជននៃប្រទេសទាំង
ពីរ។ ទោះបីជាភាគីទាំងពីនៅមានការខ្វែងគំនិត ជាពិសេសលើវិស័យ
ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ក្តី ប៉ុន្តែប្រការសំខាន់បំផុតគឺភាគីទាំងពីរ បាន និងកំពុងសម្តែងនូវស្មារតីគោរពភាពខុសប្លែកគ្នា ពិភាក្សាគ្នាដោយស្មោះត្រង់
ដើម្បីបង្រួញគំលាតនៃការខ្វែងគំនិតសំដៅបង្កើនកិច្ចសហប្រតិបត្តិការ។
រហូតដល់បច្ចុប្បន្ន ប្រទេសទាំងពីរ បានរៀបចំសម័យសន្ទនាអំពីសិទ្ធិ
មនុស្សចំនួន១៩លើក និងប្រទេសទាំងពីរ កំពុងជាសមាជិកនៃក្រុមប្រឹក្សា
សិទ្ធិ មនុស្សផងដែរ។
វៀតណាមនិងអាមេរិកស្ថិតក្នុង “សតវត្សទ្វីបអាស៊ី”
ទំនាក់ទំនងរវាងវៀតណាមជាមួយអាមេរិកបាននិងកំពុងរួមចំណែកសកម្ម
ចូលក្នុងសន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងលើពិភពលោក។ ពីបណ្តាក្របខ័ណ្ឌដែលអាស៊ានដើរតួនាទីជាមជ្ឈមណ្ឌល
ដូចជា ជាន់ខ្ពស់អាស៊ី(EAS) សន្តិសុខតំបន់ (ARF) ជាដើម។ វៀតណាមនិងអា
មេរិក កំពុងសហការយ៉ាងស្អិតរមួតក្នុងការប្រឆាំងការរីករាយភាយ អាវុធប្រ
ល័យលោក ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ ធានាសន្តិសុខប្រភពទឹក ចូល
រួមបណ្តាសកម្ម ភាពរក្សាសន្តិភាពរបស់អ.ស.បជាដើម។ ជាមួយនឹងការបង្កើត
សហគមអាស៊ាន នាចុងឆ្នាំ២០១៥នេះ ភាគីទាំងពីរបានឆ្ពោះទៅការអនុវត្ត
ជាក់ស្តែងគោលដៅ កសាងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តអាស៊ាន-អាមេរិក
ផងដែរ។
ទស្សនវិស័យរួមសម្រាប់កំណាត់ផ្លូវខាងមុខ
កំណាត់ផ្លូវ២០ឆ្នាំកន្លងទៅ ជាពិសេសប្រទេសទាំងពីរបានកំណត់ទំនាក់ ទំនងដៃគូលើគ្រប់វិស័យនាខែកក្កដាឆ្នាំ២០១៣មុននេះ បានបង្ហាញច្បាស់ថា សន្តិភាពនិងភាពសម្បូរុងរឿងនៅតំបន់អាស៊ីអាគ្នេយ៍និយាយដោយឡែកនិង តំបន់អាស៊ីប៉ាស៊ីហ្វិកនិយាយរួមនឹងមានលក្ខណៈរក្សាល្អជាង ខណៈដែលទំ
នាក់ ទំនងរវាងវៀតណាមជាមួយអាមេរិកមានការអភិវឌ្ឍន៍ល្អប្រសើជាង។
សេចក្តីបញ្ចប់អត្ថបទ លោក Pham Binh Minh បានអះអាងថា ប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរពោរពេញទៅដោយភាពលិចអណ្តែតក៏ដោយ
ប៉ុន្តែ ការបោះ ជំហានយ៉ាងខ្លាំងក្លានារយៈពេល២០ឆ្នាំកន្លងទៅបានបញ្ជាក់ថា
វៀតណាមនិង អាមេរិកគ្មានជម្រើសណាមួយក្រៅពីកិច្ចសហប្រតិបត្តិការសម
ភាព មានផលប្រ យោជន៍ដូចគ្នាដោយឈរលើស្មារតីគោរពរបបនយោបាយ ឯករាជ្យអធិបតេយ្យភាព បូរណភាពដែនដីរបស់គ្នាទៅវិញទៅមក។ នេះក៏ជា
ផ្លូវតែមួយគត់ដើម្បីឆ្លងផុត អតីតកាល រួមគ្នាកសាងអនាគត១ល្អប្រសើជាង ក៏ដូចជារួមចំណែកសកម្មចូល ក្នុងសន្តិភាព សហប្រតិបត្តិការនិង
អភិវឌ្ឍន៍ក្នុងតំបន់និងលើពិភពលោក៕
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម Pham