|
រាល់ការកែសំរួលដើម្បីមនុស្សក្នុងក្រមច្បាប់ដែលរដ្ឋសភាវៀតណាមកំពុងធ្វើវិសោធនកម្ម (VOV) |
Vovworld-ខ្លឹមសារធ្វើវិសោធនកម្មរបស់បណ្ដាគំរោងច្បាប់ភាគច្រើនប្រមូលផ្ដុំ
ទៅលើការធានាស្ថិរភាពជីវភាពរស់នៅសំរាប់ពលករ ធានាលក្ខណៈសិទ្ធិមាន
កន្លែងស្នាក់នៅរបស់ពលរដ្ឋការពារល្អថែមទៀតសិទ្ធិប្រយោជន៍របស់អ្នកទន់
ខ្សោយ។
ប្រមូលផ្ដុំស្ថិរភាពជីវភាពរស់នៅសំរាប់ពលករធានាសិទ្ធិមានកន្លែងស្នាក់
នៅរបស់ពលរដ្ឋ
ក្នុងចំណោមគំរោងច្បាប់ដែលកំពុងបានពិភាគ្សានោះ គំរោងច្បាប់ធានារ៉ាប់រង
សង្គមជានិច្ចកាលទទួលបានការយកចិត្តទុកដាក់របស់សមាជិកសភាជាច្រើន
ពីព្រោះការធានារ៉ាប់រងសង្គមជាសសរស្នូលបំផុតនៃប្រព័ន្ធសុខុមាលភាពសង្គម។
រដ្ឋធម្មនុញ្ញឆ្នាំ២០១៣បានអះអាងជាលើកដំបូងនៅមាត្រាទី៥៩ “រដ្ឋបង្កើតសមភាព
អំពីឱកាសដើម្បីពលរដ្ឋទទួលបានផលប្រយោជន៍សង្គមអភិវឌ្ឍន៍ប្រព័ន្ធសុខុមាល
ភាពសង្គម”។ ហេតុនេះហើយគំរោងច្បាប់ធានារ៉ាប់រងសង្គមធ្វើវិសោធនកម្មលើក
នេះកំណត់ទិសដៅបានចំណុចសំខាន់ស្ដីពីការបើកទូលាយមុខសញ្ញាបង់ការធានា
រ៉ាប់រងសង្គមនិងឆ្ពោះទៅការធានារ៉ាប់រងសង្គមប្រជាជនទាំងមូលនាពេលខាងមុខ។
ក្រៅពីនោះ ពង្រាងច្បាប់បានបើកទូលាយមុខសញ្ញាបង់ការធានារ៉ាប់រងចំពោះកម្មា
ភិបាលមិនជំនាញថ្នាក់ឃុំសង្កាត់ទីរួមស្រុក។ លោកស្រី Ho Thi Thuy សមាជិការ
សភាមណ្ឌល Vinh Phuc បានចាត់ទុកថា៖
“បំពេញបន្ថែមមុខសញ្ញាកម្មាភិបាលមិនជំនាញថ្នាក់ឃុំចូលរួមការធានារាប់រងសង្គម
ដាច់ខាតត្រូវបង្ហាញបានពីការយកចិត្តទុកដាក់របស់រដ្ឋចំពោះរដ្ឋអំណាចមូលដ្ឋាន
និយាយរួមនិងកម្មាភិបាលថ្នាក់ឃុំនិយាយដោយឡែក។ ប៉ុន្តែរដ្ឋាភិបាលត្រូវមាន
វិធានការគ្រប់គ្រងពិនិត្យដ៏ម៉ត់ចត់មុខសញ្ញាដើម្បីរារាំងការបង្កើនអំរែកសំរាប់ថវិការ
រដ្ឋ។”
ពង្រាងច្បាប់ធានារ៉ាប់រងសង្គមធ្វើវិសោធនកម្មត្រូវបានអនុម័តនិងដំណើរការរៀបចំ
លាតត្រដាងអនុវត្តធានាគោរពច្បាប់នឹងជាមូលដ្ឋានដើម្បីបើកទូលាយមុខសញ្ញាចូល
រួមការធានារ៉ាប់រងសង្គមទទួលបានគោលដៅដល់ឆ្នាំ២០២០មាន៥០%នៃកំលាំង
ពលករចូលរួមការធានារ៉ាប់រងសង្គម ស្មើនឹង២៤,៤លាននាក់។
ប្រសិនបើពង្រាងច្បាប់ធានារ៉ាប់រងសង្គម(វិសោធនកម្ម)សំដៅស្ថិរភាពជីវភាពរស់
នៅសំរាប់ពលករក្នុងពេលទទួលការធានារ៉ាប់រងនោះ ពង្រាងច្បាប់ផ្ទះស្នាក់នៅ
(វិសោធនកម្ម)បានមានការកំណត់ជាច្រើនអនុវត្តការកំណត់នៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិ
មានកន្លែងស្នាក់នៅរបស់ពលរដ្ឋ កាំពារសិទ្ធិកម្មសិទ្ធិផ្ទះនៅសិទ្ធិនិងកាតព្វកិច្ចរបស់
ម្ចាស់កម្មសិទ្ធិអ្នកប្រើប្រាស់ផ្ទះស្នាក់នៅ។
ការពារល្អថែមទៀតសិទ្ធិប្រយោជន៍របស់អ្នកទន់ខ្សោយ
តាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៍វៀតណាមលោក Ha Hung Cuong ថា ការធ្វើវិសោធនកម្ម
បំពេញបន្ថែមមាត្រាមួយចំនួនក្រមច្បាប់រដ្ឋប្បវេណីសំដៅកត់សម្គាល់និងការពារល្អថែម
ទៀតសិទ្ធិរបស់បុគ្គលនិងនីតិបុគ្គល។ ស្ដិពីបុគ្គល ពង្រាងក្រមច្បាប់បានបំពេញបន្ថែម
យន្តការកត្តិយុតថ្មី សមស្របដើម្បីការពារល្អថែមទៀតសិទ្ធិរបស់អ្នកទន់ខ្សោយអំពី
សមត្ថភាពសកម្មភាពរដ្ឋប្បវេណី ពិសេសគឺការឃ្លាំមើលចំពោះអ្នកមិនទាន់ពេញវ័យ
អ្នកបាត់សមត្ថភាពសកម្មភាពរដ្ឋប្បវេណីជាដើម។ ស្ដីពីនីតិបុគ្គលដើម្បីធ្វើឲ្យជាក់ស្ដែង
ខ្លឹមសារស្មារតីនៃរដ្ឋធម្មនុញ្ញស្ដីពីសិទ្ធិបង្កើតសមាគម សិទ្ធិពាណិជ្ជកម្មសេរី ពង្រាងច្បាប់
បានកំណត់បុគ្គលអង្គការនានាសុទ្ធតែមានសិទ្ធិបង្កើត លើកលែងតែករណីច្បាប់មានការ
កំណត់ផ្សេងទៀត។
ទន្ទឹមនឹងការពិភាគ្សាពិនិត្យធ្វើវិសោធនកម្មគំរោងច្បាប់នានា សមាជិកសភាពក៏
នឹងពិភាគ្សាអំពិការអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិចំនួន២គឺអនុសញ្ញាស្ដីពី
សិទ្ធិរបស់ជនពិការនិងអនុសញ្ញប្រឆាំងការធ្វើទារុណកម្មនិងរបៀបប្រព្រឹត្តឬផ្ដន្ទាទោសយ៉ាងឃោឃៅអមនុស្សធម៍ឬបន្ទាបមនុស្ស។ ការអនុម័តទៅលើអនុសញ្ញាចំនួន២នេះនឹង
ធានាកាន់តែល្អថែមទៀតសិទ្ធិមនុស្សសារវន្តនៅវៀតណាម។ រដ្ឋមន្ត្រីក្រសួងការងារ
យុទ្ធជនពិការនិងសង្គមកិច្ចលោកស្រី Pham Thi Hai Chuyen បានអះអាងថា៖
“ការអនុម័តទៅលើអនុសញ្ញាសិទ្ធិមនុស្សរបស់ជនពិការជារបត់សំខាន់រួមចំណែក
បង្កើនរបៀងកត្តិយុតដើម្បីជនពិការចូលរួមដ៏សមភាពដូចជាសមាជិកផ្សេងៗក្នុងសង្គម
រួមចំណែកទៅក្នុងការអភិវឌ្ឍន៍រួមនៃប្រទេសជាតិ។ ស្មារតីនៃអនុសញ្ញាសិទ្ធិរបស់ជន
ពិការគឺចលនាការចូលរួមរបស់សហគមន៍សង្គមទាំងមូលចំពោះការជួយឧបត្ថម្ភជនពិការ។”
ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាលោក Tran Van Hang បានវាយ
តំលៃថា៖
“ការអនុម័តលើអនុសញ្ញាសមស្របនឹងការកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ ក្នុង
នោះអះអាងថា ជនគ្រប់រូបមានសិទ្ធិមិនត្រូវធ្វើទារណកម្មអំពើរហឹង្សាឬរបៀបប្រព្រឹត្ត
ណាមួយផ្សេងទៀតរំលោភទៅលើរាងកាយសុខភាពរំលោភដល់កិត្តិយសគុណធម៍។”
ការពារសិទ្ធិមនុស្សគឺអាស្រ័យទៅលើលក្ខណៈផ្សេងៗគ្នាដូចជាសេដ្ឋកិច្ច
នយោបាយច្បាប់វប្បធម៍ ក្នុងនោះច្បាប់មានសារសំខាន់ជួរមុខ។ ពីព្រោះសិទ្ធិមនុស្សក្នុង
ពេលបានបង្កើតច្បាប់នឹងមានចរិតលក្ខណៈចាប់បង្ខំ ត្រូវបានសង្គមទទួលស្គាល់និង
ការពារ។ ការដែលសម័យប្រជុំលើកទី៨រដ្ឋសភានីតិកាលទី១៣ពិនិត្យធ្វើវិសោធនកម្ម
បំពេញបន្ថែមខ្លឹមសារមួយចំនួននៃគំរោងច្បាប់ដែលទាក់ទិនដល់សិទ្ធិប្រយោជន៍របស់
ប្រជាជននឹងរួមចំណែកធានាល្អថែមទៀតការអនុវត្តសិទ្ធិមនុស្សទន្ទឹមនឹងនោះជាជំហាន
សំខាន់ដើម្បីរដ្ឋធម្មនុញ្ញឆ្នាំ២០១៣ឈានចូលជីវភាពរស់នៅ៕