រាល់ការសាកល្បងដែល EUទួរគីប្រឈមមុខក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍

(VOVworld)-ក្រោយរយៈពេល១២ម៉ោងចរចារដ៏តានតឹងនៅទីក្រុងព្រុចសែល
បែលហ្សិកមក នាថ្ងៃទី៧មិនា ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាព
អឺរ៉ុប (EU) និងទួរគីពុំដាក់ចេញដំណោះស្រាយណាមួយសម្រាប់ដោះស្រាយវិបត្តិ ជនចំណាក់ស្រុកដែលមិនធ្លាប់កើតមានឡើងនៅអឺរ៉ុប។ ផ្ទុយទៅវិញ ភាគីនានា គ្រាន់តែឯកភាពគ្នាពន្យាពេលចរចារបន្ថែម១០ថ្ងៃទៀត មុននឹងឈានដល់ការចុះ
ហត្ថ លេខាលើកិច្ចព្រមព្រៀងជាក់ស្តែង។

រាល់ការសាកល្បងដែល EUទួរគីប្រឈមមុខក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ - ảnh 1
ជនអន្តោប្រវេសន៍ឆ្លងកាត់ទួរគីត្រូវបានទទួលនៅក្រិក

        តាមគំរោង សន្និសីទកំពូលរវាងសហភាពអឺរ៉ុប EU ជាមួយទួរគីនឹងបាន ប្រព្រឹត្តទៅក្នុងរយៈពេល៣ម៉ោងប៉ុណ្ណោះ ប៉ុន្តែអូសបន្លាយដល់១២ម៉ោង ហើយ មិនទាន់ដោះស្រាយដល់ឬសគល់នូវបញ្ហាជនចំណាកស្រុកនបាន។ នៅ ក្នុងសន្និ
សីទកាសែតមួយ ភាគីទាំងពីរបានជូនដំណឹងថា ត្រូវមានពេលវេលា ពិភាគ្សា
បន្ថែម ទើបអាចឈានដល់ការចុះហត្ថលេខានូវកិច្ចព្រមព្រៀងលំអិតសំដៅរាំង
ស្កាត់ជូនចំណាកស្រុកចូលអឺរ៉ុប។

        សំណើរពិបាកអនុវត្តរបស់ទួរគី

        ដូចជាការព្យាករណ៍របស់មជ្ឈដ្ឋានអ្នកវិភាគមុននឹងសន្និសីទ ទួរគីបានប្រើ
ប្រាស់រាល់ប្រៀបខ្លាំងដែលខ្លួនមានដើម្បីនាំចេញសំណើរនាំមកនូវផលប្រយោជន៍
សម្រាប់ ខ្លួន នោះគឺ ថ្នាក់ដឹកនាំ EU សុទ្ធតែផ្អែកទៅលើ Ankara ដើម្បីស្វែងរកច្រក
ចេញ សម្រាប់វិបត្តិជនអន្តោប្រវេសន៍ ដែលភាគច្រើនជនភៀសខ្លួនសុទ្ធតែឆ្លង
កាត់ទួរគី ។ ដោយហេតុនេះ នៅសន្និសីទកំពូល Ankara បានសំណូមពរ EU ជួយ
ឧបត្ថម្ភ ប្រាក់បន្ថែមចំនួន៣ពាន់លានអឺរូនារយៈពេល២ឆ្នាំខាងមុខ(ក្រៅពីតួរលេខ
៣ពាន់ លានអឺរូដែលបានសន្យាមុននោះ) និងអនុវត្តយន្តការតំបន់ Schengen
សម្រាប់ ពលរដ្ឋទួរគីនាខែមិថុនាខាងមុខ រួមទាំងជម្រុញការពិភាគ្សា ស្តីពីបញ្ហាប្រ
ទេស នេះចូលរួម EU។

        ចំពោះមុខរាល់ការទាមទារហួសហេតុរបស់ទួរគីនេះ ប្រហែលជា EU ពិបាក
ឆ្លើយតបវិញដែរ ដោយគ្រាន់តែសន្យាថា នឹងផ្តល់ឲ្យទួរគីជាង៣ពាន់លានអឺរ៉ូ តែប៉ុណ្ណោះសម្រាប់ជួយឧបត្ថម្ភមនុស្សធម៌ឲ្យជនភៀសខ្លូន ប៉ុន្តែមិនអាចឡើង ដល់៦ពាន់លានអឺរ៉ូនោះទេ។

        ចំណុបភ្លឺដ៏កម្រមួយដែល EU និងទួរគីឯកភាពគ្នានៅក្នុងសន្និសីទកំពូល​នេះគឺភាគីទាំងពីរដោយការជួយឧបត្ថម្ភរបស់ NATO នឹង ចាប់ខ្លួនជាបន្ទាន់ ឧក្រិដ្ឋជនជួញដូរមនុស្សលើសមុទ្រ Egee លួចនាំជនភៀសខ្លួនពីទួរគីទៅកាន់
ក្រិក។

        សន្និសីទកំពូល EU-ទួរគីបានបិទបញ្ចប់ហើយមិននាំចេញសេចក្តីសម្រេច ណាមួយទាក់ទិនដល់ដំណោះស្រាយទប់ទល់ជាមួយវិបត្តិជនចំណាកស្រុក។​
ដោយហេតុនេះ ទោះបីជាលទ្ធផលពុំឆ្លើយតបទៅនឹងតម្រូវការនៃភាគីនីមួយៗក៏
ដោយ ប៉ុន្តែការដែលថ្នាក់ដឹកនាំ EU ប្រកាសថា គាំទ្រសំណើររបស់ Ankara គឺ​
បញ្ជាក់ថា ប្លុកនេះចង់ទទួលយកកិច្ចព្រមព្រៀងរាំងស្កាត់ជនចំណាកស្រុកចូល
អឺរ៉ុបយ៉ាងដូចម្ត៉េច ជាពិសេសក្នុងបរិបទវិបត្តិកំពុងជាការសាកល្បងយ៉ាងធ្ងន់ធ្ងរ ទៅលើសាមគ្គីភាពរវាងសមាជិក EU នានា។

        កិច្ចព្រមព្រៀងលំអិតនៅរងចាំខាងមុខ

        ដូច្នេះ ត្រូវរងចាំដល់សន្និសីទកំពូលនាពេលខាងមុខរបស់ EU ដែលគ្រោង នឹងរៀបចំឡើងនាថ្ងៃទី១៧និង១៨សប្តាហ៍ក្រោយ ទើបដឹងថា ប្រទេសអឺរ៉ុបនានា អាចផ្អែកទៅលើដំណោះស្រាយរបស់ទួរគីសម្រាប់ចាត់ចែងចរន្តជនអន្តោប្រវេស ន៍ទៅកាន់អឺរូបដែរឬទេ។ ប៉ុន្តែបន្ទាប់ពីសន្និសីទនេះ បានលិចឡើងការព្រួយបារម្ភ
ថា ការដែល EU យល់ព្រមនូវលក្ខ័ណ្ឌរបស់ទួរគីនឹងបង្កើតឡើងទម្លាប់គ្រោះថ្នាក់ ។ អ្នករិះគន់ជាច្រើនបារម្ភថា EU នឹងបាត់កិត្យានុភាពយ៉ាងធ្ងន់ធ្ងរខណៈដែលបិទ ភ្នែកឆ្លើយតបទៅនឹងសំណូមពររបស់ Ankara ។

        ស្តីពីតួនាទីជាសមាជិក EU ប្រធានសភាអឺរ៉ុប (EP) Martin Schulz បាន ប្រ
កាសថា ការចូលរួម EU មិនអាចយកជាលក្ខ័ណ្ឌដើម្បី Ankara អនុវត្តភារកិច្ច របស់ខ្លួនក្នុងបញ្ហាអន្តោប្រវេសន៍។​លោកបានសង្កត់ធ្ងន់ថា អឺរ៉ុបនឹងបែងចែក ច្បាស់លាស់រាល់ការចរចារស្តីពីការចូលរួម EU របស់ទួរគីចំពោះវិបត្តិជនចំណាក់ ស្រុកនាបច្ចុវប្បន្ន។

        សេចក្តីសម្រេចចុងក្រោយអំពីសំណើររបស់ទួរគីនឹងបាន EU នាំចេញនៅ សន្និសីទកំពូលនាសប្តាហ៍ខាងមុខ។ តើនឹងមានដំណោះស្រាយសមស្រប សម្រាប់ភាគីទាំងពីរដែរឬទេ។ ចំលើយកំពុងស្ថិតនៅលក្ខ័ណ្ឌលំអិតដែល EU និង ទួរគីទទួលបាននៅសន្និសីទកំពូលនា១០ថ្ងៃខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ