រាល់ល្បិចកលរបស់ HRW គឺជាការបំប្លែងស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម
(VOVWORLD) -ក្នុងចំណោមអង្គការដែលបានប្រកាសខ្លួនឯងថាធ្វើសកម្មភាព ដើម្បីសិទ្ធិមនុស្សក្នុងវិសាលភាពអន្តរជាតិនោះ Human Rights Watch (HRW) គឺជាអង្គការដែលតែងតែលើកឡើងនូវរាល់ល្បិចកលប្រឌិត មូលបង្កាច់បង្ខូចអំពីសិទ្ធិមនុស្សនៅប្រទេសនានា ដែលក្នុងនោះមានវៀតណាម។ ក្នុងនាមជាអង្គការសិទ្ធិមនុស្ស ប៉ុន្តែ HRW គ្មានពេលណាដែលធ្វើសកម្មភាពដើម្បីបម្រើការអភិវឌ្ឍសិទ្ធិមនុស្សនៅប្រទេសណាឡើយ ដែលក្នុងនោះ រួមទាំងវៀតណាមផងដែរ។
លោកស្រី Caitlin Wiesen នាយិការជាតិរបស់ UNDP ប្រចាំនៅវៀតណាម (រូបថត៖ cand.com.vn) |
អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW) បានប្រកាស “របាយការណ៍សកលឆ្នាំ២០១៩” កាលពីខែមករា ឆ្នាំ២០១៩ ដោយចាត់ទុកថាស្ថានភាពសិទ្ធិមនុស្សនៅវៀតណាមបានចុះខ្សោយយ៉ាងធ្ងន់ធ្ងរ វៀតណាមបានរំលោភបំពានលើសិទ្ធិស៊ីវិល និងនយោបាយជាសារវន្តដូចជាសិទ្ធិ សេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពសារព័ត៏មាន និងទាក់ទងផ្ទាល់ជាមួយព័ត៌មាន សិទ្ធិសេរីភាពបង្កើតសមាគម និងសិទ្ធិសេរីភាពប្រតិបត្តិជំនឿសាសនាផងដែររ។
រាល់ល្បិចកល មូលបង្កាច់អំពីស្ថានភាពសិទ្ធិមនុស្សវៀតណាម
ជាការពិតណាស់ “របាយការណ៍សកលឆ្នាំ២០១៩” របស់ HRW គឺមិនដើម្បីការអភិវឌ្ឍសិទ្ធិមនុស្សនៅវៀតណាមឡើយ។ ជាយូរលង់ណាស់មកហើយ រាល់វឌ្ឍនភាពអំពីសិទ្ធិមនុស្សរបស់វៀតណាមត្រូវបានអង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិវាយតម្លៃជាក់ស្ដែង។ នាខែតុលា ឆ្នាំ២០១៨ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានប្រកាសសារមួយដោយចាត់ទុកថា “ វៀតណាមកំពុងមានវឌ្ឍនភាពជាច្រើនអំពីការអភិវឌ្ឍមនុស្ស និងកាត់បន្ថយភាពក្រីក្រពហុទិស ទោះបីជានៅមានការសាកល្បងក្នុងការកាត់បន្ថយគំលាតរវាងតំបន់ និងទីប្រជុំជននានា បង្រួញគំលាតភេទ ក៏ដូចជាដោះស្រាយរាល់បញ្ហាអំពីបរិស្ថានក៏ដោយ”។ លោកស្រី Caitlin Wiesen នាយិការជាតិរបស់ UNDP ប្រចាំនៅវៀតណាមបានចែករំលែកថា វៀតណាមអាចមានមោទនភាពអំពីវឌ្ឍនភាពដែលទទួលបានក្នុងការកាត់បន្ថយភាពក្រីក្រពហុទិស ដោយជួយឲ្យប្រជាជនចំនួន ៦ លាននាក់រួចផុតពីភាពក្រីក្រក្នុងរយៈពេល ៤ ឆ្នាំ ចាប់ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៦ តាមស្តង់ដាក្រីក្រពហុទិសថ្នាក់ជាតិ។
ស្ដីពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការធានាសិទ្ធិមនុស្សសម្រាប់មុខសញ្ញាសង្គមគ្រប់រូបនោះ លោកស្រី Caitlin Wiesen បានវាយតំលៃខ្ពស់ចំពោះការដែលវៀតណាមមានយន្តការយ៉ាងច្បាស់លាស់ ដោយឥតងាករេក្នុងការ អនុវត្តរាល់អនុសាសន៍តាម យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR) ឬការដែលវៀតណាមបានផ្ដល់សច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនពិការឆ្នាំ២០១៤។ ទន្ទឹមនឹងនេះ លោក Scott Ciment ទីប្រឹក្សាគោលនយោបាយទទួលបន្ទុកនីតិរដ្ឋរបស់ UNDP ប្រចាំនៅវៀតណាមបានចាត់ទុកថា វៀតណាមបានចូលរួមសន្ធិសញ្ញាស្ដីពីសិទ្ធិមនុស្សជាសារវន្តចំនួន ៧ ក្នុងចំណោមសន្ធិសញ្ញាទាំង ៩ ហើយនេះគឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ។ លោក Scott Ciment បានបន្តថា "ខ្ញុំចាត់ទុកថាវៀតណាមទទួលបានសមិទ្ធិផលគួរឲ្យ មោទនភាពលើវិស័យសិទ្ធិមនុស្ស។ វៀតណាមក៏បានចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពសហប្រតិបត្តិការអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។ ប្រការនេះបានសរឲ្យឃើញថា វៀតណាមជានិច្ចកាលអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងធានាសិទ្ធិមនុស្សសម្រាប់ពលរដ្ឋនៃប្រទេសខ្លួន”។រាល់ការវាយតម្លៃទាំងនេះរបស់បណ្ដាអង្គការអន្តរជាតិប្រចាំនៅវៀតណាមបាន សាបរលាបរាល់ល្បិចកលបំប្លែង ការបង្កាច់បង្ខូចរបស់ HRW អំពីការអភិវឌ្ឍសិទ្ធិមនុស្សនៅវៀតណាម។
សមិទ្ធិផលសិទ្ធិមនុស្សជំរុញឲ្យវៀតណាមធ្វើសមាហរណកម្មអន្តរជាតិ។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត អតីតឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកស៊ីវិល សិទ្ធិមនុស្ស និងពលករ លោក Tom Malinowski បានធ្លាប់សង្កត់ធ្ងន់ថា៖ វៀតណាមមានវឌ្ឍនភាពជាច្រើនក្នុងការអនុវត្តសិទ្ធិមនុស្ស ជាពិសេសគឺការដែលរដ្ឋាភិបាលបានអនុវម័តលើអនុសញ្ញាអន្តរជាតិសំខាន់ៗ
ចំនួន ២ គឺ អនុសញ្ញាស្ដីពីការប្រឆាំងធ្វើទារុណកម្ម និងអនុសញ្ញាស្តីពីសិទ្ធិជនពិការ។ តាមលោក Tom Malinowski ថា ប្រការនេះជាលក្ខខណ្ឌអំណោយផលសម្រាប់ប្រទេសវៀតណាមធ្វើសសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ។
វៀតណាមបាន និងកំពុងធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងខឿនសេដ្ឋកិច្ចសកល ហើយទទួលបានសមិទ្ធិផលលេចធ្លោជាច្រើន ដែលក្នុងនោះមានសមិទ្ធិផលអំពីសិទ្ធិមនុស្ស។ រាល់ល្បិចកលបំប្លែង ការមូលបង្កាច់ ដាក់សម្ពាធ ធ្វើអន្តរាគមន៍ ឬរារាំងរាល់សកម្មភាពកិច្ចការបរទេសរបស់វៀតណាមបានសរឲ្យឃើញការបរាជ័យ ភាពឯកោរបស់ HRW ចំពោះបរិបទថ្មី ក៏ដូចជាការពិតជាក់ស្ដែង ដែលមិនអាចប្រកែកបានឡើយ អំពីប្រទេសជាតិ និងសមិទ្ធិផលសិទ្ធិមនុស្សនៅវៀតណាម៕