រុស្ស៊ីបង្កើនតួនាទីរបស់ខ្លួននៅមជ្ឈឹមបូពា៍

(VOV)_ការជះឥទ្ធិពលរបស់រុស្ស៊ី នៅមជ្ឈឹមបូពា៍ ដែលជាតំបន់ពោពេញទៅ​ដោយ
អស្ថិរភាព កាន់តែច្បាស់ពីមួយថ្ងៃទៅមួយថ្ងៃ។ បណ្ដាកាយវិការការទូត យោធានាពេល
ថ្មីៗនេះ របស់រុស្ស៊ី នៅតំបន់នេះ ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគចាត់​ទុកថា៖ ម៉ូស្គូកំពុង
ទទួលបន្ថែមពន្ទុ ក្នុងកិច្ចការកសាងតួនាទីរបស់ខ្លួន នៅតំបន់នេះដែរ។

រុស្ស៊ីបង្កើនតួនាទីរបស់ខ្លួននៅមជ្ឈឹមបូពា៍ - ảnh 1
រុស្ស៊ីបង្កើនតួនាទីរបស់ខ្លួននៅមជ្ឈឹមបូពា៍

ការប្តូរទិស​របស់រុស្ស៊ីនៅមជ្ឈឹមបូពា៍នេះ បានចាប់ផ្តើមពីការដែលរុស្ស៊ី​សម្រេច​​​ចិត្ត
​វាយប្រហារតាមជើងអាកាសទៅលើកងកម្លាំងរដ្ឋឥស្លាមស្វ័យ​ប្រកាស (IS) នៅស៊ីរី នា
ចុងខែកញ្ញាឆ្នាំ២០១៥។ ការចូលរួមរបស់រុស្ស៊ីនេះ បាន​ធ្វើអោយផ្លាស់​ប្តូរស្ថានភាពយោ
ធាជាច្រើនហើយបណ្ដាលអោយ IS រងការខូចខាតជាច្រើន។​ បន្ទាប់នោះគឺទំនាក់ទំ
នងរវាងរុស្ស៊ី និងតួកគី សមាជិករបស់ NATO ត្រូវបាន​ស្ដារឡើងវិញ ដោយមានកិច្ច
សហប្រតិបត្តិការជាក់ស្ដែងជាច្រើនបន្ទាប់ពីរយៈ​ពេលមួយទំនាក់ទំនងនេះត្រូវផ្អាក់។ 

          សញ្ញាសម្គាល់របស់រុស្ស៊ីនៅមជ្ឈឹមបូពា៍

        ចាប់ពីពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយគ្លេអ៉ែរ ២០១៥ អាមេរិក​បាន
កាត់បន្ថយ វត្តមានរបស់ខ្លួន នៅក្នុងតំបន់នេះ។ នេះគឺជាឱកាស​សំរាប់រុស្ស៊ីអះអាង
នូវកម្លាំងរបស់ខ្លួន នៅក្នុងតំបន់នេះ ក៏ដូចជានៅលើពិភព​លោក។

          ក្នុងចំណោមសម្ព័ន្ធមិត្តរបស់រុស្ស៊ី ស៊ីរីជាដៃគូប្រពៃណីមួយ។ ក្រោយរយៈ​ពេល
មួយឆ្នាំ បន្ទាប់ពីពេលសម្រេចចិត្តវាយប្រហារតាមជើងអាកាស ទៅលើ IS នៅស៊ីរី
 រុស្ស៊ីបានជួយឧបត្ថម្ភប្រធានាធិបតីស៊ីរី លោក Bashar Al Assad ដណ្ដើម​បានតំបន់
ជាច្រើនក្នុងប្រទេសពីភាគីប្រឆាំង ដែលបានចាត់ទុកជាតំបន់មិនអាច​ដណ្ដើមមក
វិញបានឡើយ។​ ដូច្នេះ កិត្យានុភាពរបស់រុស្ស៊ីត្រូវបានពង្រឹង​និងពង្រីកថែមទៀត។

          ចំពោះតួកគី រុស្ស៊ីទទួលពាក្យសុំទោសពីប្រធានាធិបតី Tayyip Erdogan យ៉ាង
ឆាប់រហ័ស ដោយសារប្រទេសនេះបានបាញ់ទម្លាក់យន្តហោះ Su-24 របស់រុស្ស៊ី នាខែ
វិច្ឆកាឆ្នាំ២០១៥។ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំរុស្ស៊ីក៏ជាថ្នាក់ដឹកនាំ​មួយ ក្នុងចំណោម
ថ្នាក់ដឹកនាំយ៉ាងតិចតូចលើពិភពលោក បង្ហាញនូវការគាំទ្រ​ចំពោះប្រធានាធិបតី
តួកគី ក្រោយពីអំពើរដ្ឋប្រហារបរាជ័យ នាខែកក្កដាកន្លងទៅ។ ប្រការនេះត្រូវបាន
ចាត់ទុកជាជំហានឆ្លាត របស់រុស្ស៊ី ចំពោះសមាជិកមួយរបស់ NATO។

ព្រឹត្តិការណ៍មួយទៀតក៏បានសរអោយឃើញនូវការជះឥទ្ធិពលកាន់តែធំ​ឡើងៗ
 របស់រុស្ស៊ីនៅមជ្ឈឹមបូពា៍នោះគឺ ដោយសារនាដើមខែសីហាកន្លងទៅ ជំនួប​សន្ទនា
រវាងបណ្ដាប្រធានាធិបតី Azerbaijan , អ៊ីរង់ និងរុស្ស៊ី ជាប្រទេសមាន​បរិមាណ​ប្រេង
រ៉ែច្រើនបំផុតលើពិភពលោក បានប្រព្រឹត្តទៅ នៅ Azerbaijan។​អ្នកវិភាគនយោបាយ 
​Vladimir Lepekhin ​ទីភ្នាក់ងារសារព័ត៍មាន Rossiya Segonya បានចាត់ទុកថា៖ 
ជំនួបនេះជាទំព័រថ្មី ក្នុងសភាពការណ៍នយោបាយ​នាបច្ចុប្បន្ន។ 

មិនគ្រាន់តែពង្រឹងនិងពង្រីកតួនាទីរបស់ខ្លួន ក្នុងវិស័យនយោបាយប៉ុណ្ណោះទេ 
មជ្ឈដ្ឋានអ្នកវិភាគថាគោលដៅរបស់រុស្ស៊ី នៅស៊ីរី ជាមូលដ្ឋានដើម្បីរុស្ស៊ីបើកទូលាយ
ការជះឥទ្ធិពលរបស់ខ្លួន នៅតំបន់មជ្ឈឹមបូពា៍នេះ។ ហើយចំពោះបណ្ដា​អ្វីដែលបាន
និងកំពុងប្រព្រឹត្តទៅនេះ អាចអះអាងថារុស្ស៊ីបានត្រឡប់មកមជ្ឈឹម​បូពា៍ពិតមែន
ហើយ។

រុស្ស៊ីបង្កើនតួនាទីរបស់ខ្លួននៅមជ្ឈឹមបូពា៍ - ảnh 2
ប្រធានាធិបតី លោក Vladimir Putin


បណ្ដាប្រទេសលោកខាងលិចប្រុងប្រយ័ត្ន

ការវិលត្រឡប់មកវិញយ៉ាងខ្លាំងក្លារបស់រុស្ស៊ីនៅមជ្ឈឹមបូពា៍នេះ បានប្រព្រឹត្ត
ទៅក្នុងសភាពការណ៍អាមេរិកកំពុងអនុវត្តគោលនយោបាយឆ្ពោះទៅទ្វីបអាស៊ី។ ​
គោលនយោបាយនេះរបស់អាមេរិក បានបើកផ្លូវអោយប្រទេសផ្សេងៗ ដែលក្នុង
នោះមានរុស្ស៊ី។

តាមមជ្ឈដ្ឋានអ្នកវិភាគថា៖បណ្ដាបំរ៉ែបំរូល ក្នុងទំនាក់ទំនងរវាងរុស្ស៊ី-តួកគី
និងអ៊ីរង់ដែលទាក់ទិនដល់សង្គ្រាម នៅស៊ីរីនេះ ពិតជាធ្វើអោយបណ្ដាប្រទេសលោក
ខាងលិច ត្រូវគិតគូ ជាពិសេសគឺក្នុងដំណាក់កាល ទំនាក់ទំនងរបស់​ប្រទេសនិមួយៗ
ចំពោះលោកខាងលិចសុទ្ទតែមានបញ្ហារបស់ខ្លួនដែរ។

បណ្ដាកាយវិការនេះរបស់រុស្ស៊ីនៅមជ្ឈឹមបូពា៍ក្នុងរយៈពេលកន្លងទៅ បាន​សរ
អោយឃើញនូវការពិតជាក់ស្ដែងថា៖ រុស្ស៊ីដណ្ដើមបានជ័យជំនះ ក្នុងការ​អះអាងថា
នះរបស់ខ្លួន នៅតំបន់ក្តៅគគុកនេះ។ និយាយតាមបែបផ្សេងគឺ ​ប្រទេសរុស្ស៊ី ក្រោម
ការដឹកនាំរបស់ប្រធានាធិបតី លោក Vladimir Putin ដែលកំពុងមានជំហានលោត
ផ្លោះវែងមួយ ក្នុងការកសាងតុល្យភាពឡើងវិញ លើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ