(VOV)_រដ្ឋមន្ត្រីការបរទេសថ្មីនៃសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
លោក Ri Su Yong ដែលកំពុងបំពេញទស្សនកិច្ចនៅរុស្ស៊ីក្នុងរយៈពេល១០ថ្ងៃ។ ដំ
ណើរ ទស្សនកិច្ចជាលើកដំបូងនេះរបស់មន្ត្រីជាន់ខ្ពស់ព្យុងយ៉ាងនៅមូស្គូបានទាក់ ទាញការយកចិត្តទុកដាក់ជាច្រើនពីមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ក្រោយរយៈ ពេល ៤ឆ្នាំដែលទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានផ្អាក់។
|
រុស្ស៊ី-សាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខិតមកជិតគ្នា៖មានផលប្រយោជន៍ដូចគ្នា |
ក្រោយរយះពេលជាង៦០ឆ្នាំ តាំងពីពេលប្រទេស កូរ៉េទាំងពីរបានចុះហត្ថលេ
ខាលើកិច្ចព្រមព្រៀងឈប់បាញ់មក ទំនាក់ទំនងរវាងសាធារណះរដ្ឋប្រជាធិបតេយ្យ
ប្រជាមានិតកូរ៉េ ជាមួយប្រទេសមហាអំណាចនានារងផល់ប៉ះពាល់ដោយកត្តាសំ
ខាន់ចំនួន ២ នោះគឺភូមិសាស្ត្រ នយោបាយ និងបញ្ហានុយគ្លេអ៊ែរ។ អាចបែងចេញ
ជាពីរភាគី នោះគឺភាគីគាំទ្រ រួមមាន៖រុស្ស៊ី ចិន និងភាគីប្រឆាំងរួមមានអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ ដូច្នេះ ពីយូរណាស់មកហើយ បញ្ហាសន្តិភាព ស្ថិរភាព
ក្នុង នោះបញ្ហាគ្មានអាវុធនុយគ្លេអ៊ែរនៅលើឧបទ្វីបកូរ៉េមិនអាចអនុវត្តទៅរួបនោះទេ។
ក្នុងកាលះទេសះការចរចារអំពីនុយគ្លេអ៉ែរវាងភាគីទាំង៦ត្រូវធ្លាក់ចូលក្នុងភាព
ទាល់ច្រក ប្រទេសចិន១កំពុងក្រោកឡើងប្រកបដោយមហិច្ឆតានៅតំបន់អាស៊ី-ប៉ាស៊ីហ្វីក ហើយព្យុងយ៉ាងនិងមូស្គូសុទ្ធតែត្រូវអាមេរិកនិងបណ្ដាប្រទេសលោក
ខាងលិចដាក់ទណ្ឌកម្មនោះការពង្រីងទំនាក់ទំនងដៃគូយូរអង្វែងរវាងរុស្ស៊ីនិង
សាធារណះ រដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឡើងវិញជាប្រការចាំបាច់ណាស់។
ភាគីទាំងពីររួមមានផលប្រយោជន៍
ជាយូរមកហើយ ទស្សនមុនក៏ដូចជាក្រោយរបស់រុស្ស៊ីចំពោះបញ្ហានុយក្លេ
អ៊ែរលើឧបទ្វីបកូរ៉េ ក៏ដូចជាចំពោះព្យុងយ៉ាងនិយាយដោយឡែកគឺ ជានិច្ចកាល
រក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងជៀសវាងរាល់ការប្រើអាវុធនៅទីនេះ។
ដោយសារ មិនថាការធ្វើអន្តរាគមន៍យោធាណាមួយក្នុងតំបន់នេះ សុទ្ធតែជះឥទ្ធិ
ពលទៅលើរុស្ស៊ី ជាពិសេសទៅលើតំបន់ដែនដីរបស់រុស្ស៊ីនៅចុង បូព៌ា។ ដូច្នេះ
ហើយ រុស្ស៊ីតែងតែកំណត់គោលនយោបាយជាមួយសាធារណ រដ្ឋប្រជាធិប
តេយ្យប្រជាមានិតកូរ៉េ ជាផ្នែកសំខាន់១ ក្នុងយុទ្ធសាស្រ្តឆ្ពោះទៅ តំបន់អាស៊ី-
ប៉ាស៊ីហ្វិក។ ជាងនេះទៅទៀត ការអូសទាញបានព្យុងយ៉ាងចូលក្នុង កិច្ចចរចារ
៦ ភាគីអំពីបញ្ហានុយក្លេអ៊ែរគឺជាមហិច្ឆតារបស់រុស្ស៊ី ពិសេសក្នុងកាលៈ ទេសៈ
នាបច្ចុប្បន្ន។ ព្រោះថា បើទទួលបានជោគជ័យ រុស្ស៊ីនឹងពង្រឹងឋានៈ និងសម្លេង របស់ខ្ហួនលើឆាកអន្តរជាតិ។ ម្យ៉ាងវិញទៀត រុស្ស៊ីបានប្រើខ្ទង់ជំនួយ ដើម្បីបញ្ចុះ
បញ្ចូល ព្យុងយ៉ាងវិលត្រឡបមកតុចរចារវិញ។ ដោយហេតុនេះ ចំពោះ ព្យុងយ៉ាង រុស្ស៊ីកំពុងក្លាយទៅជាមិត្តធំ១អោយឲ្យទុកចិត្ត។
រីឯសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េវិញ មុនបង្អស់គឺពិនិត្យ
ទៅលើ ផលប្រយោជន៍សេដ្ឋកិច្ច នេះជាពេលវេលាល្អបំផុតជាងពេលណាទាំង
អស់ដើម្បីសហប្រតិបត្តិការជាមួយរុស្ស៊ី ខណៈពេលដែលព្យុងយ៉ាង
កំពុងជួបប្រទះនឹងការលំបាកដោយសារការហ៊ំព័ទ្ធសេដ្ឋកិច្ចនោះ។ សម្បីតែពា
ណិជ្ជកម្មទ្វេភាគីមានការថយចុះក៏ដោយ ប៉ុន្តែ រុស្ស៊ីនៅតែជាដៃគូរពាណិជ្ជកម្ម
ឈរលំ ដាប់ថ្នាក់ទី៣របស់ព្យុងយ៉ាង។ ទន្ទឹមនឹងនោះ រុស្ស៊ីកំពុងរៀបចំប្រគល់
ឲ្យព្យុងយ៉ាង បញ្ជីរាយនាមក្រុមហ៊ុនរបស់រុស្ស៊ី ដែលត្រៀមខ្លួនជាស្រេចចូល
រួមការធ្វើអាជីវកម្ម នៅព្យុងយ៉ាង។
បង្កើតស្ថានភាពទម្ងន់ចំពោះបណ្ដាដៃគូមានការជះឥទ្ធិពលផ្សេងៗ
តាមបណ្ដាអ្នកវិភាគថា៖ ទន្ទឹមនឹងបណ្ដាផលប្រយោជន៍ខាងសេដ្ឋកិច្ចនោះ កិច្ចសហប្រតិបត្តិការរវាងរុស្ស៊ីនិងសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ នាបច្ចុប្បន្ន បានបង្កើតឡើងស្ថានទម្ងន់ចំពោះដៃគូផ្សេងៗដែលមានការជះឥទ្ធិ
ពលនៅសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ។ ក្រលែកមើលប៉ុន្មានឆ្នាំ
ថ្មីនេះ ថ្នាក់ដឹកនាំសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ បានមានកាយ វិកានានាដើម្បីកាត់បន្ថយការចំណុះទៅលើចិន។
ទោះបីជាការស្ដាទំនាក់ទំនងរវាងព្យុងយ៉ាងនិងមូស្គូនៅជាការចាំបាច់ក្តី ប៉ុន្តែ ការដែលប្រទេសនិមួយៗ ឆ្លៀតយកឱកាសនេះបានជាអតិបរិមាបានឬទេ គឺត្រូវរងចាំពេលវេលាឆ្លើយដែរ។ ស្ថានភាពសេដ្ឋកិច្ច ទីតាំងភូមិសាស្ត្រ ឬគោល នយោ បាយផ្ទៃក្នុងរបស់ព្យុងយ៉ាង អាចជារបងរាំងស្កាត់ជាច្រើន ចំពោះដំណើរការកែលំ
អរទំនាក់ទំនងដៃគូរវាងរុស្ស៊ីនិងសាធារណះរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែរ៕