|
លើកកំពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឡាវឡើងកំពស់ថ្មី |
VOVឆ្នាំ២០១២ជាឆ្នាំពិសេសនៃទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ
វៀតណាម-ឡាវ។ នេះជាឆ្នាំសាមគ្គីភាពមិត្តភាពវៀតណាមឡាវក្នុងឱកាស
រំលឹកខួប លើកទី៥០ទិវាបង្កើតទំនាក់ទំនងការទូត (ទី៥កញ្ញា) និងលើកទី៣៥
ទិវាចុះហត្ថលេខា លើសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការវៀតណាម-ឡាវ
(ទី១៨កក្កដា) ជាមួយសកម្មភាពជាក់ស្ដែងមានអត្ថន័យជាច្រើន ដែលសម្ដែង
ចេញដ៏រស់រវើសចំណង សាមគ្គីភាពមិត្តភាពពិសេសនិងទំនាក់ទំនង
សហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ក្នុងក្របខ័ណ្ឌបណ្ដា
សកម្មភាពរលឹកខួបអនុស្សាវរីយ៍នេះ លេច ធ្លោបំផុតគឺបណ្ដាការផ្លាស់ប្តូរគណៈ
ប្រតិភូជាន់ខ្ពស់ មិទ្ទិញដ៏មហោឡារឹករំលឹកខួបអនុស្សាវរីយ៍ទំនាក់ទំនង ពិសេស
វៀតណាម-ឡាវ និងមិទ្ទិញរំលឹកខួបអនុស្សាវរីយ៍ប្រពៃណីសម្ព័ន្ធមិត្តប្រយុទ្ធ
វៀតណាម-ឡាវជាដើម។ ដំណើរទស្សនកិច្ចរបស់អគ្គលេខានិងជាប្រធានរដ្ឋ
ឡាវ Choummaly Sayasoneបានប្រព្រឹត្តទៅក្នុងពេលវេលាប្រទេសទាំងពីរបូក
សរុបឆ្នាំសាមគ្គីភាព មិត្តភាពជាមួយជោគជ័យយ៉ាងល្អប្រសើរជាច្រើន។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាន នៃវិទ្យុសម្លេងវៀតណាមមុននឹងដំណើរទស្សន
កិច្ច អនុរដ្ឋមន្ត្រីការបរទេសឡាវ Sunthoong Sayachac បានអះអាងថា៖ “យើងខ្ញុំវាយតំលៃខ្ពស់បណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំ
នៃប្រទេសទាំងពីរ។ តាំងពីរដើមឆ្នាំនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangបានអញ្ចើញមកបំពេញទស្សនកិច្ចការងារនៅឡាវនិងដល់ចុងឆ្នាំគឺដំណើរ
ទស្សនកិច្ចរបស់អគ្គលេខាប្រធានរដ្ឋឡាវមកវៀតណាម។ បណ្ដាដំណើរទស្សន
កិច្ច នេះបានបង្កើតឡើងរបត់ថ្មីឲ្យទំនាក់ទំនងនៃប្រទេសទាំងពីរ។ទំនាក់ទំនង
នយោ បាយដ៏ល្អប្រសើរជាមូលដ្ឋានឲ្យបណ្ដាទំនាក់ទំនងផ្សេងៗ។” វៀតណាមនិងឡាវជាប្រទេសជិតខាងជិតស្និទ្ធ ប្រជាជននៃប្រទេស ទាំងពីរមាន ទំនាក់ទំនងយ៉ាងស្អិតរមួតតាំងពីយូយាមកហើយ។ ជាពិសេសគឺតាំងពីរ ពេល បង្កើតនិងថ្នាក់ដឹកនាំរបស់បក្សកុម្មុយនីស្តឥណ្ឌូចិន ក្រោយនេះជាបក្សកុម្មុយនីស្ត វៀតណាមនិងបក្សប្រជាជនបដិវត្តឡាវ ទំនាក់ទំនងនេះត្រូវបានពង្រឹងនិងពង្រីក ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងដំណាក់កាលនាបច្ចុប្បន្ន ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស ទាំងពីរអះអាងនឹងបន្តអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-ឡាវកាន់តែស៊ីជម្រៅ ជាក់ស្ដែងនិងមានប្រសិទ្ធភាពលើគ្រប់វិស័យ។ មុន នឹងដំណើរទស្សនកិច្ច គណៈ កម្មាធិការសហប្រតិបត្តិការអន្តររដ្ឋាភិបាលវៀត ណាម-ឡាវបានប្រជុំក្នុងរយៈ ពេល៥ថ្ងៃនៅវៀតណាមសំដៅជំរុញទំនាក់ទំនងលើ គ្រប់វិស័យរវាងប្រទេស ទាំងពីរក្នុងឆ្នាំ២០១៣។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ប្រធានគណៈកម្មាធិការសហប្រតិបត្តិការវៀតណាម-ឡាវបានឲ្យដឹងថា៖ “ក្នុងឆ្នាំ២០១២បានមានជនវៀតណាមនិងឡាវរាប់ម៉ឺននាក់ជួបប្រាស្រ័យជាមួយ
គ្នា បណ្ដាក្រសួងស្ថាប័នដំបន់និងមិទ្ទីញកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់ការ
ប្រឡង ដោយមានការចូលរួមរបស់មនុស្សរាប់លាននាក់សំដៅបង្កើនទំនាក់ទំនង
នយោបាយនិងការទូត។ ក្នុងឆ្នាំ២០១៣យើងត្រូវជំរុញខ្លាំងកិច្ចសហប្រតិបត្តិការ
សេដ្ឋកិច្ចរួមមានវិនិយោគនិងពាណិជ្ជកម្ម។”
|
អគ្គលេខាបក្សប្រជាជនបដិវត្តឡាវនិងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ Choummaly Sayasone |
ក្នុងកាលៈទេសៈសេដ្ឋកិច្ចជួបការលំបាកវៀតណាមនិងឡាវខំប្រឹងប្រែងប្រមូលផ្តុំ ប្រភពកម្លំាងដើម្បីសម្រេចជាសារវ័នគរោងការណ៌ សំណង់ចំនួន១១ ក្នុងឆ្នាំ២០១១។ ការវិនិយោគរបស់វៀតណាមទៅកាន់ឡាវក៏ទទួលបានកម្រិកខ្ពស់ ក្នុង នោះមាន
គំរោងការណ៌មួយចំនួនមានទ្រង់ទ្រាយធំដូចជា ដំានិងកែច្នៃកាហ្វេ ទូរគមនាគមន៍
ធនាគា ជាដើម។ ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទលើវិស័យ
សន្តិសុខ ការពារជាតិនិងលើបណ្តាវេទិការអន្តរជាតិផងដែរ។
មហាសន្និបាតលើកទី១១របស់បក្សកុម្មុយនិស្តវៀតណាម និងមហាសន្និបាត
លើកទី៩ របស់បក្សប្រជាជនបដិវត្តឡាវបានអះអាងពីគោលមាគ៌ា គោលនយោបាយ
ពិសេស យកចិត្តទុកដាក់និងពង្រឹងដោយឥតឈប់ឈរ បង្កើនទំនាក់ទំនង ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម ឡាវ នឹងចាត់ទុកនេះជា ទ្រពសម្បត្តិ
ដោយមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិទាំងពីរ។ ដំណើរទស្សន កិច្ចមិត្តភាពជា
ផ្លូវការវៀតណាមរបស់អគ្គលេខា ប្រធានរដ្ឋឡាវ Chummaly Sayasone នឹងរួមចំណែក
រឹតបន្តឹងថែមទៀតទំនាក់ទំនងវៀតណាម ឡាវ លើក ទំនាក់ទំនងកិច្ច
សហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម ឡាវឡើងកំពស់ថ្មី ផងដែរ៕