លើកកំពស់នូវដំលៃផលិតផលកសិកម្មវៀតណាម
រៀបចំឡើងវិញរចនាសម្ព័ន្ធផលតកម្មប្រមូលផ្ដុំទៅលើរាល់ផ្នែកទំនិញមានដំលៃខ្ពស់ជាងជាទឹសដៅរបស់ផ្នែកកសិកម្មវៀតណាមក្នុងឆ្នាំ២០១២ នេះក៏ជាគោលដៅរយៈពេលវែងនៃផ្នែកពីឥឡូវដល់ឆ្នាំ២០២០។
|
ក្នុងគំនូរសេដ្ឋកិច្ចវៀតណាមក្នុងឆ្នាំ២០១១ កសិកម្មត្រូវបានចាត់ទុកជាចំណុចភ្លឺបំផុតជាមួយតួលេខកួឲ្យចាប់អារម្មណ៍។ បរិមាណទិន្នផលស្បៀងអាហារសរុបទទួលបានប្រមាណ៤២លានតោន ការនាំចេញអង្កទទួលបានជាង៧លានតោន ខ្ពស់បំផុតពីមុនមក។ មុខទំនិញចំនួន៤មានដំលៃនាំចេញជាង៣ពាន់លានដូល្លារអាមេរីក ការនាំចេញហួសកំរិតប្រមាណ៩ពាន់២រយលានដូល្លារអាមេរីក រួមចំណែកកាត់បន្ថយការនាំចូលហួសកំរិតសំរាប់ប្រទេសទាំងមូល។ ប៉ុន្តែទោះបីបរិមាណទិន្នផលនៃផ្នែកកសិកម្មបានបង្កើនខ្ពស់ក្តីប៉ុន្តែដំលៃរបស់ផ្នែកបានមានសញ្ញាថយចុះ។ តាមរដ្ធមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម Cao Duc Phat ថា នេះជាបញ្ហាទាក់ទិនដល់រចនាសម្ព័ន្ធផ្នែកនិងគប្បីមានទឹសដៅអភិវឌ្ឍន៍។ ដូច្នេះក្នុងទឹសដៅរៀបចំឡើងវីញរចនាសម្ព័ន្ធផ្នែកនោះ នាបច្ចុប្បន្ន ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទកំពុងប្រមូលផ្ដុំលើកកំពស់អាត្រាបណ្ដាផ្នែកដាំដុះ ចិញ្ជឹមសត្វ និងជលផល។ ចំពោះការរៀបចំឡើងវិញរចនាសម្ព័ន្ធផលិតកម្មនោះផ្នែកកសិកម្មនឹងជំរុញរបៀបអភិវឌ្ឍន៍សេដ្ធកិច្ចគ្រួសារតាមទឹសផលិតកម្មទំនិញមានទ្រង់ទ្រាយធំក៏ដូចជាការរៀបចំផ្លាស់ប្ដូរថ្មីអង្គភាពអាជីវកម្មរដ្ធចំណុះក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទក្នុងឆ្នាំ២០១២នេះ។
“យើងធ្វើយ៉ាងម៉េចដើម្បីផលិតកម្មនៅតែបន្តកើនឡើងប៉ុន្តែចំណូលរបស់ប្រជាជនត្រូវកើនលឿនជាង។ យើងខ្ញុំស្នើរប្រមូលផ្ដុំខ្ពស់ជាងទៅលើជលផល ចិញ្ជឹមសត្វ ជំនួសឲ្យការប្រមូលផ្ដុំទៅលើវិស័យផ្សេងៗ។ ក្រៅពីនោះ អនុវត្តវិទ្យាសាស្ដ្រ បច្ចេកវិជ្ជាខ្ពស់ដើម្បីមានផលិតផលគុណភាពខ្ពស់ជាង ដំលៃខ្ពស់ជាង។”
ក្នុងរយៈពេល១០ឆ្នាំខាងមុខ ផ្នែកកសិកម្មបានដាក់គោលដៅកំណើនយ៉ាងតិចបំផុត២០% ធានាសន្តិសុខស្បៀងអាហារ ទន្ទឹមនឹងនោះរក្សាតួនាទីជាប្រទេសនាំចេញអង្កនាំមុខលើពិភពលោក។ តាមនោះខំប្រឹងប្រែងទទួលបានដំលៃបង្កើនរបស់អង្ករនាំចេញនឹងឡើង១៥%នាឆ្នាំ២០១៥និងពី២០ដល់២៥%នាឆ្នាំ២០២០។ តាមការព្យាករណ៍របស់អង្គការអន្តរជាតិថា ក្នុងរយៈពេល៣០ដល់៥០ឆ្នាំខាងមុខ ដំលៃកសិផលពិភពលោកនឹងបន្តកើនឡើងខ្ពស់ដោយសារដម្រូវការប្រើប្រាស់ស្បៀងអាហារកើនឡើង ការបន្តអាជីវកម្មឧត្តមភាពផលិតកម្មស្រូវអង្កវៀតណាមនៅដើរត្រូវទឹសនិងចាំបាច់។
ក្នុងវិស័យចិញ្ជឹមសត្វ ឆ្នាំ ២០១២ នឹងផ្ទេប្តូរពីការចិញ្ជឹមតូចតាច ក្លាយទៅជាការអភិវឌ្ឈន៏ចិញ្ជឹមប្រមូលផ្តុំ តាមទឹសឧស្សហកម្ម អនុវត្តន៏បច្ចេកវិទ្យា …ជាដើម។ លោក Hoang Kim Giao នាយក នាយកដ្ឋានចិញ្ជឹមសត្ថ ក្រសួងកសិកម្ម និងអភិវឌ្ឈន៏ជនបទវៀតណាម បានចាត់ទុកថា៖ នាបច្ចុប្បន្ន តាមការស្ថិតិ មានគ្រួសារប្រមាណ ៧លាន ៥សែនគ្រួទាក់ទិនដល់ការចិញ្ជឹម។ ក្នុងរយះពេលនាបច្ចុប្បន្ន យើងមិនអាចលប់ចោលបានទេ គឺត្រូវនាំគេចូលក្នុងខ្សែរគ្រប់គ្រងផលិតកម្ម ផលិតផល រៀបចំអោយគេក្លាយទៅជាសហករណ៏ ក្រុម បណ្ដាសម្ព័ន្ធ។ ក្នុងនោះ បណ្ដាអង្គភាពអាជីវកម្មជាស្នូល។
អាចឃើញថា៖ ចំពោះវិបត្តិស្បៀងអាហារ និងទស្សនវិស័យថ្មីអំពីការអភិវឌ្ឈន៏ គឺ កសិកម្មកំពុងក្លាយទៅជាវិស័យមួយ មិនគ្រាន់តែសំខាន់ប៉ុណ្ណោះទេ ហើយថែមទាំងទាក់ទាញវិនិយោគទៀតផង។ ផ្នែកកសិកម្មវៀតណាមមានសក្ដានុភាព និងឧត្តមភាពជាច្រើន ដើម្បីនាំមកបណ្ដាតំលៃសេដ្ឋកិច្ចយ៉ាងធំធេង។ ដើម្បីធ្វើបានប្រការនោះ ផ្នែកកំពុងមានការផ្លាស់ប្តូរយ់ាងខ្លាំងអំពីយន្តការ បង្កលក្ខណះអោយបណ្ដាអង្គភាពអាជីវកម្មវិនិយោគចូលមកវិស័យកសិកម្ម ។ បណ្ឌិត Dang Kim Son ប្រធានវិទ្យាស្ថានគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឈន៏កសិកម្ម ជនបទបានសង្កត់ធ្ងន់ថា៖ក្នុងរយះពេលខាងមុខនេះ ផ្នែកកសិកម្មនឹងមានការលំបាក់សាក់ល្បងជាច្រើន ប៉ុន្តែ ក៏មានឪកាសជាច្រើន។ នេះគឺជាឪកាសកម្រមានដែរ។ ខ្ញុំជឿជាក់ថា ប្រជាកសិករវៀតណាមនឹងក្ដាប់ជាប់ឪកាសនេះ និងប្រែក្លាយវាទៅជាសមិទ្ធផលអោយប្រទេសទាំងមូល៕