លើកកំពស់សមត្ថភាពបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច

          (VOV)_ម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេល៨ខែដើមឆ្នាំ ២០១៥ ត្រូវ​បាន
គ្រប់គ្រងល្អ ដោយមានលទ្ធផលសកម្មលើគ្រប់វិស័យ។ តាមគំរោង គោលដៅ
សេដ្ឋកិច្ច សង្គមកិច្ចដែលបានដាក់ចេញ ក្នុងឆ្នាំនេះ នឹងបានសម្រេច ហើយហួស
ផែនការដែលបានដាក់ចេញទៀត។ នេះគឺជាគ្រិះដ្ឋានល្អ ដើម្បីរដ្ឋាភិបាល នាំ​ចេញ
ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ ២០១៦ ​ខ្ពស់ជាង។

លើកកំពស់សមត្ថភាពបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 1
លើកកំពស់សមត្ថភាពបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច

តាមការវាយតំលៃរបស់បណ្ដាសមាជិករដ្ឋាភិបាល នៅក្នុងសម័យប្រជុំប្រចាំ
ខែសីហា ឆ្នាំ ២០១៥ ដែលប្រព្រឹត្តទៅនាថ្ងៃទី១ កញ្ញា ឆ្នាំ២០១៥ ថា៖​គោលដៅ​ចំ
នួន១៣/១៤ អំពីសេដ្ឋកិច្ច សង្គម ក្នុងឆ្ណាំ ២០១៥ នឹងទទួលបាននិងហួសផែនការ
ដែលបាននាំចេញ។

គ្រប់គ្រងល្អម៉ាក្រូសេដ្ឋកិច្ចដោយផ្អែកទៅលើការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច

ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក និងតំបន់មានបំរ៉ែបំរួលស្មុគ្រស្មាញ 
ជះឥទ្ធិពលដល់ខឿនសេដ្ឋកិច្ចវៀតណាមក្តី ប៉ុន្តែ ដោយមានការបញ្ជាណែនាំ ​
ប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល នាយករដ្ឋមន្ត្រី ភាពម្ចាស់ការទប់ទល់របស់គ្រប់ក្រ
សួង ស្ថាប័ន និងតំបន់ ដោយមានដំណោះស្រាយ គោលនយោបាយទាន់ពេល
វេលា និងសមស្របនេះ ខឿនសេដ្ឋកិច្ចវៀតណាមបាននិរន្តរភាព ដោយលទ្ធ
ផលសកម្មលើគ្រប់វិស័យ។ ច្បាស់លាស់បំផុតគឺម៉ាក្រូសេដ្ឋកិច្ចត្រូវបានគ្រប់
គ្រងល្អ សន្ទស្សន៍តំលៃប្រើប្រាស់កើនទាប ឥណទានកើនឡើងខ្ពស់។ តាម
តួរលេខស្ថិតិរបស់អគ្គ​នាយកដ្ឋានគយថា៖ ក្នុងរយៈពេល៨ខែកន្លងទៅការនាំ
ចេញរបស់វៀតណាម​ទទួលបានជាង១០៦ពាន់លានដុល្លារអាមេរិក កើន៩%។

លើកកំពស់សមត្ថភាពបញ្ជាណែនាំអភិវឌ្ឍន៍សេដ្ឋកិច្ច - ảnh 2
សម័យប្រជុំប្រចាំ ខែសីហា ឆ្នាំ ២០១៥


ក្រសួងផែនការនិងវិនិយោគវៀតណាមបានព្យាករណ៍ថា៖ ដោយលទ្ធផលសេដ្ឋ កិច្ច សង្គម ក្នុងរយៈពេល​ ​ ៨ខែដើមឆ្នាំទទួលបានដូច្នេះ បរិមាណផលិតផលក្នុងស្រុក​ឆ្នាំ ២០១៥ ទទួលបាន៦,៤% កើន0,2% បើប្រៀបនឹងផែនការដែលបានដាក់ចេញ។

ប្រតិកម្ម គោលនយោបាយត្រូវ៖លឿន ទាន់ពេលវេលា ត្រឹមត្រូវ ប្រសិទ្ធិភាព

ទប់ទល់នឹងបណ្ដាការលំបាកសាកល្បងដែលកំពុងកើតមានឡើងនេះ ជា​ពិ
សេសគឺ​តំលៃប្រេងបានថយចុះខ្លាំង ទីផ្សារហិរញ្ញវត្ថុពិភពលោកមានបំរ៉ែបំរូល​យ៉ាង
ស្មុគ្រស្មាញ បន្ទាប់ពីពេលចិនបញ្ចុះតំលៃប្រាក់យ័ន ផលិតកម្មកសិកម្ម ​ជលផល
ជួបការលំបាកជាច្រើនដោយគ្រោះធម្មជាតិ ទាមទារអោយត្រូវមាន​គោលនយោ
បាយទប់ទល់ប្រកបដោយលឿននិងប្រសិទ្ធិភាព។ នៅក្នុងសម័យ​ប្រជុំប្រចាំខែសីហា ឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានស្នើ​អោយ​គ្រប់សមាជិក
រដ្ឋាភិបាល មិនបានអត្តនោម័តចំពោះបំរ៉ែបំរួលនានា របស់​ខឿនសេដ្ឋកិច្ចសកល 
ក្តាប់ជាប់សភាពការណ៍ ចេញគោលនយោបាយទប់ទល់ ប្រកបដោយលឿន ទាន់
ពេលវេលា ត្រឹមត្រូវ និងប្រសិទ្ធិភាព ទន្ទឹមនឹងនោះ ត្រូវក្លាយការលំបាកសាកល្បង
ទៅជាភាពងាយស្រួល ក្នុងការគ្រប់គ្រង បញ្ជា​ណែនាំខឿនសេដ្ឋកិច្ច។ គ្រប់ក្រសួង
 ស្ថាប័ននិងតំបន់ ត្រូវក្តាប់ជាប់គោលដៅ ​ភារកិច្ច ដែលបានដាក់ចេញ ប្រមូលផ្តុំ
បញ្ជាណែនាំព្រមៗគ្នាដំណោះស្រាយ​ ដើម្បីជំនះពុះពារលើការលំបាកសាកល្បង
 ប្តេជ្ញាចិត្តទទួលអោយបាន និង​ហួសកំរិតគោលដៅដែលបានដាកចេញ សំរាប់
សេដ្ឋកិច្ច សង្គមកិច្ច ក្នុងឆ្នាំ ​២០១៥នេះ។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ 
ត្រូវបន្តគ្រប់គ្រងល្អម៉ាក្រូ​សេដ្ឋកិច្ច រក្សាតំលៃប្រាក់ស្ថិរភាពតាមទីផ្សារ ។ នាយក
រដ្ឋមន្ត្រីក៏បានស្នើអោយ​បណ្ដាក្រសួង ស្ថានប័ននិងតំបន់ប្រមូលផ្តុំកែលំអរបរិ
ស្ថានវិនិយោគ អាជីវកម្ម ​ពិសេសគឺបែបបទ យន្តការ គោលនយោបាយ បង្ក
លក្ខណះងាយស្រួលអោយ​សមាសភាពសេដ្ឋកិច្ចជំរុញខ្លាំងការវិនិយោគ ផលិត
កម្ម អាជីវកម្ម ជំរុញខ្លាំងការរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ ជំរុញខ្លាំង
កិច្ចការបរទេស បង្កើនធានា​សន្តិសុខ ការពារជាតិ សណ្ដាប់ធ្នាប់សង្គម និងការ
ងារព័ត៍មាន ឃោសនាត្រូវ​ទាន់ពេលវេលា ត្រឹមត្រូវ បង្កើតឡើងការស្រុះចិត្តគំ
និតក្នុងសង្គម។

ដោយផ្អែកទៅលើការព្យាករណ៍ដ៏ល្អអំពីសភាពការណ៍សេដ្ឋកិច្ច សង្គម ឆ្នាំ 
២០១៦ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានលើកច្បាស់ទិសដៅកសាងផែន​
ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៦ ដោយមានស្មារតីកំណើនខ្ពស់ជាង
 ​ប្រសិទ្ធិភាពខឿនសេដ្ឋកិច្ចល្អជាង ក្នុងនោះកំណើនសេដ្ឋកិច្ចឆ្នាំ ២០១៦ កើន
 ​៦,៧% និង៥ឆ្នាំខាងមុខនេះពី ៦,៧ ដល់៧% ដោយផ្សាភ្ជាប់ជាមួយការស្ថិរភាព
ម៉ាក្រូសេដ្ឋកិច្ច និងអភិវឌ្ឍន៍ និរន្តរភាព៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ