លើកពេលចរចារនុយគ្លេអ៊ែអ៊ីរ៉ង់៖ការបោះជំហានគួរឲ្យទុកចិត្ត

លើកពេលចរចារនុយគ្លេអ៊ែអ៊ីរ៉ង់៖ការបោះជំហានគួរឲ្យទុកចិត្ត - ảnh 1
លើកពេលចរចារនុយគ្លេអ៊ែអ៊ីរ៉ង់៖ការបោះជំហានគួរឲ្យទុកចិត្ត (vietnamplus.vn)

        Vovworld-សេចក្តីជូនដំណឹងថ្មីបំផុតនាថ្ងៃទី២៣កក្កដាពីក្រសួង​ការ​បរទេស
អ៊ីរ៉ង់ឲ្យដឹងថា ការពន្យាពេលចរចារបានសឲ្យឃើញបរិយាកាសសកម្មហើយតាម​រយៈនោះបានបង្ហាញច្បាស់ថាការខ្វែងគំនិតនៅសេសសល់នាបច្ចុប្បន្នដើម្បី
បណ្ដាភាគីធ្វើការកែតម្រូវសំដៅឆ្ពោះទៅកិច្ចព្រមព្រៀងនុយគ្លេអ៊ែលើគ្រប់ជ្រុង
ជ្រោយ។ ប្រធានាធិបតីអ៊ីរ៉ង់ក៏សម្ដែង​សុទិដ្ឋិនិយមអំពីកិច្ចព្រមព្រៀងនុយគ្លេអ៊ែ
នេះទៀតផង។ កាណាល់ទូរទស្សន៍ Press TV របស់​​អ៊ីរ៉ង់នាថ្ងៃទី២២កក្កដាបាន
ដកស្រង់ប្រសាសន៍របស់ប្រធានាធិបតីអ៊ីរ៉ង់ Rouhani លើក​ច្បាស់ថា ការសន្ទនា
ជាផ្លូវតែមួយគត់នៅចំពោះមុខនិងអ៊ីរ៉ង់ត្រៀមជាស្រេច​សហប្រតិបត្តិការក្នុង
ក្របខ័ណ្ឌនៃការកំណត់អន្តរជាតិដើម្បីទទួលបានគោលដៅប្រើប្រាស់បច្ចេកវិទ្យា
នុយគ្លេអ៊ែសំរាប់គោលដៅសន្តិភាព។

        ក្នុងពេលជាមួយគ្នានោះ ប្រធានគណៈកម្មាធិការសន្តិសុខជាតិនិងគោល​នយោបាយកិច្ចការបរទេសរបស់រដ្ឋសភាអ៊ីរ៉ង់លោក Alaeddin Boroujerdi បាន​ចាត់
ទុកថាការដែល Tehran និងក្រុម P ៥+១​ ឯកភាពលើកពេលចរចារ​នុយគ្លេអ៊ែ
ចាប់ពីថ្ងៃទី២០កក្កដាដល់ថ្ងៃទី២៤វិច្ឆិកាបានបង្ហាញបំណងប្រាថ្នា​របស់ភាគីទាំង
ពីរអំពីកិច្ចព្រមព្រៀងលើគ្រប់វិស័យ។

រាល់សញ្ញាសកម្មពីវង់ចរចារ

         តាំងពីពេលទទួលបានការព្រមព្រៀងជាបណ្ដោះអាសន្ន នាចុងឆ្នាំ២០១៣ 
ទោះបីជានៅមានការខ្វែងកំនិតជាច្រើនក្តី ប៉ុន្តែ មិនអាចបដិសេធបាន​មូលដ្ឋាន
ដើម្បី​ទទួលបានការព្រមព្រៀងចុងក្រោយ១។ ដំបូងបង្អស់ នោះគឺ ភាគីទាំងពីរ
ទទួល​បានការយល់ដឹងរួម ដោយចាត់ទុកថា៖ការជួបសន្ទនាជាដំណោះស្រាយ
តែមួយគត់សំរាប់បញ្ហានេះគឺបញ្ហានុយគ្លេអ៊ែររបស់ Tehran។ មុនការចរចារ អ៊ីរ៉ង់
បានផ្ញើសារ១យ៉ាងខ្លាំងក្លាទៅកាន់អាមេរិក និងបណ្ដា​ប្រទេសលោកខាងលិច
ថា៖ អ៊ីរ៉ង់មិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍន៍អាវុធ​នុយគ្លេអ៊ែរ និង Tehran អាចធានាការជះឥទ្ធិពលរបស់ខ្លួន ក្នុងតំបន់ដោយមិន​ចាំបាច់មានវត្តមានរបស់
អាវុធនេះដែរ។ Tehran នឹងមានបណ្ដាការបោះ​ជំហាន​ចាំបាច់ ដើម្បីបញ្ចុះបញ្ចូល
អោយពិភពលោកថា៖ ប្រទេសសាធារណៈរដ្ឋឥស្លាមនេះមិនអភិវឌ្ឍន៍ប្រភេទ
អាវុធនេះទេ។ ទំនុកទុកចិត្តចំពោះសេចក្ដីថ្លែងការណ៍​របស់អ៊ីរ៉ង់ត្រូវបានពង្រឹង
បន្ថែម ពេលដែលទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានប្រកាសជា​សាធារណះនាថ្ងៃទី២១ កក្កដាថា​ ប្រទេសនេះបានបំពេញ​រាល់មាត្រានៃការព្រម
ព្រៀងជា​បណ្ដោះអាសន្ននេះយ៉ាងម៉ត់ចត់។ ​ប្រធានាធិបតីអាមេរិក លោក Barack
Obamak ក៏បានទទួលស្គាល់ដែរថា៖ Tehran ​បានអនុវត្តយ៉ាងងម៉ត់ចត់នូវរាល់ការ
សន្យា និងចូលរួមដំណើរការចរចារប្រកបដោយមានចរិតលក្ខណៈស្ថាបនា។

ឆ្លើយតបនឹងសុឆន្ទៈ Tehran EU បានអូសបន្លាយរយៈពេលដាក់បទដាក់​ទណ្ឌកម្ម
ចំពោះអីរ៉ង់ ដល់ថ្ងៃទី២៤ វិច្ឆកាខាងមុខនេះ។ សេចក្តីសម្រេចចិត្តថ្មី​របស់ EU
បានអនុញ្ញ័ត្តអោយអនវុត្តការធានារ៉ាប់រង់ ដឹកជញ្ជូន ដែលទាក់ទិន​ដល់​បណ្ដាការ
លក់ដូប្រេងឆៅរវាងអ៊ីរ៉ង់និងអតិថិជននានា …ល។

សន្ទនាដោះស្រាយការខ្វែងគំនិត

រាល់បំរ៉ែបំរួលនាបច្ចុប្បន្នបានអនុញ្ញាតឲ្យសហគមន៍អន្តរជាតិសុទដ្ឋិនិយមអំពីកិច្ច
ព្រមព្រៀងអង្វែងកាលរវាងអ៊ីរ៉ង់និងបណ្ដាមហាអំណាចសំដៅបញ្ឈប់ស្ថានភាព
ទាល់ច្រកនុយគ្លេអ៊ែដែលងូសបន្លាយក្នុង១ទស្សវត្សកន្លងមក។​រយៈ​ពេល៤ខែពន្យា
ពេលពិតប្រាកដនឹងមានការលំបាកជាច្រើនក្នុងដំណើរការចរចារដោះស្រាយការ
ខ្វែងគំនិងសេសសល់។ នាបច្ចុប្បន្នការខ្វែងគំនិតធំបំផុតនៅ​សេសសល់គឺអំពីកម្មវិធី
ចំរើន urani របស់​Tehran។ បញ្ហាខ្វែងគំនិតមួយទៀត​គឺ​ខណៈដែលអ៊ីរ៉ង់ចង់ឲ្យរាល់
ការរារាំងចំពោះកម្មវិធីនុយគ្លេអ៊ែនៃប្រទេសនេះត្រូវបានលុបចោលក្រោយ៣ដល់៧ឆ្នាំ ភាគីអាមេរិកចង់ឲ្យរក្សាវិធានការរារាំងមាន​ការពិនិត្យនេះក្នុងអំឡុងជាង១ទស្សវត្ស។

        ប៉ុន្តែចំពោះរាល់វឌ្ឍន៍ភាពសកម្មនាពេលកន្លងមក សាធារណៈមតិ​ចាត់ទុក​ថា ៤ខែជារយៈពេលគ្រប់គ្រាន់ដើម្បីបណ្ដាភាគីឈានទៅកិច្ចព្រមប្រៀងចុង​ក្រោយ។​ ការសន្ទនានឹងជារបៀបតែមួយគត់ដើម្បីបង្រួញគំលាតការខុសប្លែក ពិសេសគឺចំពោះ
អ៊ីរ៉ង់។ ដល់ពេលប្រទេសនេះត្រូវនាំចេញការជ្រើសរើស​សំរេច​ចិត្តសហប្រតិបត្តិការ
ជាមួយសហគមន៍អន្តរជាតិដើម្បីស្ដាខឿនសេដ្ឋកិច្ចជំនួសឲ្យត្រូវឯកតោ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ