លទ្ធផលជាជំហានដំបូងក្រោយរយៈពេល១ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។
TRUNG SON -  
(VOV) /  
|
លទ្ធផលជាជំហានដំបូងក្រោយរយៈពេល១ឆ្នាំអនុវត្តសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។ |
VOV-សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤(នីតិកាលទី១១)របស់គណៈ
កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមមានចរិតលក្ខណៈតស៊ូខ្ពស់ ឆ្លើយ
តបបាននូវក្តីសង្ឃឹមរបស់ប្រជាជនទាំងមូលបក្សទាំងមូលជាមួយដំណោះស្រាយ
ជាក់ស្ដែង ដែលចំណុចស្នូលគឺការកែលំអរបក្សពីមជ្ឈឹមដល់មូលដ្ឋាន។ ក្រោយ
ពេលមានសេចក្តីសំរេចចិត្តការិយាល័យនយោបាយគណៈលេខាបានផ្សព្វផ្សាយ
ព្រមៗគ្នារាល់ឯកសារបញ្ជាណែនាំដើម្បីអនុវត្តយ៉ាងឯកភាពក្នុងបក្សទាំងមូល
ជាមួយគោលមាគ៌ានិងពេលវេលាជាក់ស្ដែង។ បញ្ហាទាំងឡាយត្រូវបានយកមក
វិភាគនិងសន្និដ្ឋានយ៉ាងច្បាស់លាស់។ ក្រោយពេលទិតៀនស្ដាប់និងប្រមូលមតិ
សមាជិកម្នាក់ៗក្នុងការិយាល័យនយោបាយគណៈលេខាឃើញច្បាស់ការទទួលខុសត្រូវក្នុងថានៈរបស់ខ្លួន មានផែនការពង្រីកគុណសម្បត្តិ កែប្រែគុណវិប្បត្តិក្រោមការឃ្លាំមើលដ៏ម៉ត់ចត់របស់សមូហភាព។ អកប្បកិរិយាក្លាហានទទួលគុណវិប្បត្តិរបស់ការិយាល័យនយោបាយគណៈលេខាជាជំហានដំបូងបានរីករាលដាល
យ៉ាងខ្លាំងក្លា។ ក្រោយនោះបណ្ដាបក្សភាគនិងបក្ខជនម្នាក់ៗសុទ្ធតែបានធ្វើការងារ
នេះជាមួយស្មារតីស្មោះត្រង់និងម៉ឹងម៉ាត់ដូចជាថ្នាក់លើបានធ្វើ។ លោក Le Khanh
Chau លេខាសាខាបក្សទី១០សង្កាត់ Tuong Mai ខ័ណ្ឌ Hoang Mai ទីក្រុងហាណូយ
បានចាត់ទុកថា៖
“គ្មានអ្នកណាធ្វើឲ្យយើងស្អាតស្អំក្រៅពីខ្លួនយើងនិងបក្សយើងស្អាតស្អំ
ឡើយ។ សំខាន់គឺអក្បកិរិយារបស់យើងចំពោះគុណសម្បត្តិគុណវិប្បត្តិរបស់
ខ្លួន។ ត្រូវសំដែងថាប្រការនេះខ្ញុំធ្វើបានប្រការនោះខ្ញុំមិនទាន់ធ្វើបាន។ ខ្ញុំគិត
ថា នោះគឺអកប្បកិរិយារបស់បក្ខជនចំពោះសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤
អកប្បកិរិយារបស់បក្ខជនចំពោះបក្ស។ នោះគឺជាការជោគជ័យរបស់សេចក្តី
សំរេចចិត្តមជ្ឈឹមលើកទី៤។”
|
សមូហភាពកម្មាភិបាលបក្ខជនម្នាក់ៗបានមានដំណោះស្រាយជាក់ស្ដែងដើម្បីអនុវត្តម៉ឹងម៉ាត់ការ
កសាងបក្សតាមស្មារតីសេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤។ |
ដំណើការត្រៀមរៀបចំនិងអនុវត្តសេចក្ដីសម្រេចចិត្តមជ្ឈឹមលើកទី៤បាន
ក្លាយទៅជាវគ្គជីវភាពនយោបាយដ៏ទូលំទូលាយនិងស៊ីជំរៅក្នុងបក្សទាំងមូល
រួមចំណែកពង្រឹងនិងពង្រីក បង្កើតការស្រុះចិត្តគំនិតក្នុងគណះកម្មាធិការបក្ស
គ្រប់ជាន់ថ្នាក់ អង្គការបក្ស បក្ខជន ឃើញច្បាស់ពីភាពចំបាច់នៃការកែលំអរបក្ស។
តំបន់ជាច្រើនបានមានរបៀបធ្វើថ្មី ដូចជា÷Dong Nai អនុវត្តការយកមតិប្រជាជនយ៉ាងមានប្រសិទ្ធិភាព ទីក្រុងហូជីមិញ បាននាំចេញក្រុមដំណោះស្រាយចំនួន៦
ជាមួយការងារជាក់ស្ដែងចំនួន៥២ …ជាដើម។ តាមរយះការត្រួតពិនិត្យ ទិតៀន
និងស្វ័យទិតៀនដោយស្មោះត្រង់បានបង្កើនសាមគ្គីភាពឯកភាពក្នុងបក្ស។ស្ដីអំពី
បញ្ហានេះ លោក Pham The Duyet អតីតអចិន្ត្រៃយ៍ការិយាល័យនយោបាយអតីត
ប្រធានគណះកម្មាធិការមជ្ឈឹមរណហសិរ្យមាតុភូមិវៀតណាមបានវាយតំលៃថា÷
“តាមរយះការបោះជំហានរបៀបធ្វើខ្ញុំឃើញថា÷មជ្ឈឹមធ្វើដូច្នេះគឺគ្រប់គ្រាន់ និងខ្លាំងក្លាណាស់។ យើងត្រូវយកការទិតៀននិងស្វ័យទិតៀនជាឱកាសដើម្បី
ត្រួតពិនិត្យ ធ្វើច្បាស់លាស់ ដើម្បីកែលំអរ ជំនះពុះពារ និងដោះស្រាយ។”
|
លោក Pham The Duyet អតីតអចិន្ត្រៃយ៍ការិយាល័យនយោបាយ
អតីតប្រធានគណះកម្មាធិការមជ្ឈឹមរណហសិរ្យមាតុភូមិវៀតណាម |
បន្ទាប់ពីការទិតៀន និងស្វ័យទិតៀន ពីមជ្ឈឹមដល់គណះកម្មាធិការបក្សតំបន់
គ្រប់ជាន់ថ្នាក់បាននិងកំពុងសកម្មកែលំអជំនះពុះពារលើគុណវិបត្តិដោយបណ្ដា
សកម្មភាពជាក់ស្ដែង មានប្រសិទ្ធិភាព ។ ការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹម លើកទី ៤ មិនគ្រាន់តែធ្វើតែម្តង់ប៉ុណ្ណោះទេថែមទាំងយើងត្រូវធ្វើ ជាប្រចាំខំប្រឹងប្រែងអំណត់ចំពោះអង្គការមូលដ្ឋានបក្សនីមួយៗក៏ដូចជាបក្ខជន
ម្នាក់ៗ។ ធ្វើបានដូច្នេះកម្មាភិបាលបក្ខជនទើបមានលក្ខណះផ្តល់មតិបង្ហាញឲ្យ
ឃើញពីគុណវិបត្តិរបស់គ្នាទៅវិញទៅមក ដើម្បីជំនះពុះពារលើការខ្វះខាត។
ការងារនេះនឹងរួមចំណែកធ្វើឲ្យផ្លាស់ប្តូរសតិអារម្មណ៍និងសកម្មភាពរបស់
កម្មាភិបាល បក្ខជន បង្កើនស្មារតីទទួលខុសត្រូវរបស់មនុស្សម្នាកៗ ក្នុងការងារ
របស់ខ្លួន។ នេះក៏គឺជាមូលដ្ឋានសំខាន់ ដើម្បីកសាង បណ្ដុះបណ្ដាលបាន
ប្រភពធនធានកម្មាភិបាលល្អ បំពេញសំណូមពរទាំងលាយអំពីការដឹកនាំ
អភិវឌ្ឍន៍ប្រទេសជាតិក្នុងដំណាក់កាលថ្មី៕
TRUNG SON
-VOV