(VOVworld)-ការបោះឆ្នោតសមាជិក សមាជិកាសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ ដែលជាការបោះឆ្នោតមានទ្រង់ទ្រាយធំបំផុត
តាំងពី មុនមកគឺទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។នេះជាការបោះឆ្នោតប្រ
ជាធិប តេយ្យ មានការផ្លាស់ប្តូរថ្មី និងពង្រីកបានភាពជាម្ចាស់របស់ប្រជាជន។
អ្នកបោះ ឆ្នោតបានបង្ហាញច្បាស់នូវការទទួលខុសត្រូវនិងកាតព្វកិច្ចក្នុងការ
ជ្រើសរើស បេក្ខជនដែលសក្តិសមជាតំណាងរបស់ខ្លួនពីអាជ្ញាធររដ្ឋពីមជ្ឈឹមទៅ
ដល់តំបន់ ។លទ្ធផលនៃការបោះឆ្នោតបានបង្ហាញថា អ្នកបោះឆ្នោតរំពឹងទុក
ទៅលើតំណាង របស់ខ្លួនដែលប្រើបញ្ញារួមចំណែកនាំប្រទេសជាតិអភិវឌ្ឍន៍
ទៅមុខ។
ការបោះឆ្នោតនាថ្ងៃទី២២ឧសភាឆ្នាំ២០១៦ជាការបោះឆ្នោតមានទ្រង់ទ្រាយ ធំបំផុតតាំងពីមុនមកដោយមានអ្នកបោះឆ្នោតជាង 69 លាននាក់។នេះក៏ជាការ បោះឆ្នោតដំបូងនៅវៀតណាមបានអនុវត្តច្បាប់បោះឆ្នោតរដ្ឋសភានិងក្រុមប្រឹក្សា ប្រជាជនគ្រប់ជាន់ថ្នាក់។ ហើយនេះក៏ជាលើកដំបួងដែលក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតបានបង្កើតនិងដំណើរការសកម្មភាព។ប្រការទាំងអស់នេះបាន
បញ្ជាក់ឲ្យឃើញថា កិច្ចការត្រៀមរៀបចំការបោះឆ្នោតឆ្នាំ២០១៦នេះមានការបោះ ជំហានគួរឲ្យកត់សម្គាល់។
អត្រាអ្នកបោះឆ្នោតទៅបោះឆ្នោតខ្ពស់
តាមខុទ្ធការល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតថា ចំនួនអ្នកបោះ ឆ្នោតចូលរួមការបោះឆ្នោតគឺស្រូបយក ៦៨.៨៣០.៣៦០នាក់ ទទួលបាន
៩៨,៧៩%។ មានខេត្ត ក្រុង ចំនួន៤៧ក្នុងចំណោមខេត្ត ក្រុង៦៣ ដែលមាន អត្រាអ្នកបោះឆ្នោតចូលរួមការបោះឆ្នោតទទួលបានពី៩៩%ឡើងទៅ។ ក្នុង
នោះ មានខេត្តចំនួន២គឺខេត្ត Thua Thien –Hue និងខេត្ត Yen Bai មាន អ្នក
បោះឆ្នោតទៅបោះឆ្នោតខ្ពស់បំផុតគឺ៩៩,៩៩%ដែរ។ មណ្ឌលបោះឆ្នោត ស្ទើតែទាំងអស់លើទូទាំងប្រទេសសុទ្ធតែប្រកាសថាការបោះឆ្នោតបានទៅ
បោះឆ្នោតតាមកាលកំណត់។ ជោគជ័យនៃការបោះឆ្នោតនេះមិនត្រឹមតែស្ថិត
ក្នុងបរិមាណ អ្នកបោះឆ្នោតទៅបោះឆ្នោតខ្ពស់ប៉ុណ្ណោះទេ ហើយសំខាន់បំ
ផុតគឺការយល់ដឹង អំពីនយោបាយរបស់អ្នកបោះឆ្នោតចំពោះសន្លឹកឆ្នោត
របស់ខ្លួនទៀតផង។ តាម លោកស្រី Tran Thi Hoa Sinh សមាជិកាសភា
នីតិកាលទី១៣ មណ្ឌល Lang Son ថា៖
“ឆ្លងតាមការបោះឆ្នោតនីមួយៗនោះ ខ្ញុំសង្កេតឃើញថា ការវាយតម្លៃរបស់អ្នក បោះឆ្នោតចំពោះបេក្ខជនសមាជិក សមាជិកាសភានិងក្រុមប្រឹក្សាប្រជាជនគ្រប់ ជាន់ថ្នាក់គឺប្រុងប្រយ័ត្នខ្លាំងណាស់ ដែលទាមទារឲ្យបេក្ខជនម្នាក់ៗត្រូវមាន សមត្ថភាពពេញលេញ។ចំពោះការបោះឆ្នោតលើកនេះ អ្នកបោះឆ្នោតមាន មនសិការនិងការទទួលខុសត្រូវខ្ពស់។ខ្ញុំវាយតម្លៃខ្ពស់ចំពោះជម្រើសរបស់
អ្នកបោះឆ្នោត”។
|
លោក Le Minh Thong អនុប្រធានខុទ្ធការល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត |
តាមលោក Le Minh Thong អនុប្រធានខុទ្ធការល័យក្រុមប្រឹក្សាជាតិ
រៀបចំការបោះឆ្នោតថា អ្នកបោះឆ្នោតទៅបោះឆ្នោតដោយមានការទទួល
ខុសត្រូវខ្ពស់ ដូច្នេះ គឺដោយសារខ្លួនបានយល់ច្បាស់នូវអាត្ថន័យនៃការ
បោះឆ្នោត និងតម្លៃធំ ធេងនៃសន្លឹកឆ្នោតដែលខ្លួនកាន់នៅដៃ៖
“ពួកគាត់យល់ច្បាស់នូវតួនាទីកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃរបស់
រដ្ឋសភា ក្រុមប្រឹក្សាប្រជាជន។ ពួកគាត់ឃើញថា គ្រាន់តែតាមរយៈកា
ណាល់នេះ ទើបមតិ របស់ពួកគាត់ត្រូវបានអ្នកផ្ទៀងស្តាប់ និងត្រូបានបង្ហាញ
នៅក្នុងការរៀបចំគោល នយោបាយរួមទាំងការសម្រេចរាល់បញ្ហាសំខាន់ៗ
របស់ប្រទេសជាតិ។ច្បាស់ លាស់ថា អ្នកបោះឆ្នោតមានការយកចិត្តទុកដាក់
ខ្លាំងទៅលើស្ថាប័នរដ្ឋ ”។
ទទួលបានជោគជ័យដោយសារបានត្រៀមរៀបចំយ៉ាងម៉ត់ចត់
ជោគជ័យរួមនៃការបោះឆ្នោតគឺដោយសារមានការត្រៀមរៀបចំយ៉ាងហ្មត់
ចត់រដ្ឋអំណាច ស្ថាប័នគ្រប់ជាន់ថ្នាក់ និងដោយសារកិច្ចការផ្សព្វផ្សាយគ្រប់គ្រាន់
អំពីច្បាប់ គោលដៅនិងអាត្ថន័យរបស់ការបោះឆ្នោត សិទ្ធិនិងកាតព្វកិច្ចរបស់
អ្នកបោះឆ្នោត តាមនោះ អ្នកបោះឆ្នោតបានសកម្មចូលរួមការបោះឆ្នោតនិងអនុ វត្តសិទ្ធិនិងកាតព្វកិច្ចពលរដ្ឋរបស់ខ្លួន។អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ធការ ល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោក Nguyen Hanh Phuc បានវាយ
តម្លៃថា៖
“ជោគជ័យនៃការបោះឆ្នោតគឺមានការរួមចំណែកសកម្មរបស់ថ្នាក់ដឹកនាំ ដែលបានបញ្ជាណែនាំត្រឹមត្រូវពីមជ្ឈឹមទៅដល់តំបន់។ ប្រសិនបើនៅតំបន់មាន ការកែប្រែគឺប្រការនេះក៏បានរួមចំណែកចូលការងារត្រៀមរៀបចំដែរ។ ដោយ
មានច្បាប់ថ្មី ដូច្នេះក៏ត្រូវការហ្វឹកហាត់ហ្មត់ចត់ដែរ តាមនោះជួយឲ្យក្រុមការ ងាររៀបចំការបោះឆ្នោតបំពេញល្អកិច្ចការរបស់ខ្លួន។ ខ្ញុំវាយតម្លៃថាការងារ
ផ្សព្វ ផ្សាយល្អណាស់និងសម្បូរបែបទៀត ពីនោះបានលើកស្ទួយមនសិកា
របស់ប្រជា ជនដែរ”។
|
ប្រធានខុទ្ធការ ល័យក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោក Nguyen Hanh Phuc |
តាមច្បាប់ យ៉ាងយឺតបំផុតគឺបន្ទាប់ពីការបោះឆ្នោតរយៈពេល២០ថ្ងៃ
គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតទើបប្រកាសលទ្ធផលបោះឆ្នោត។
អ្នកបោះ ឆ្នោងរំពឹងទុកថា សមាជិកសមាជិកាជាប់ឆ្នោតលើកនេះ នឹងអនុវត្
តល្អការសន្យា របស់ខ្លួន សក្តិសមទៅនឹងការជឿទុកចិត្តរបស់អ្នកបោះឆ្នោត
រួមចំណែកអភិវឌ្ឍន៍ ប្រទេសជាតិសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ៕