លេសសម្រាប់អាមេរិកដាក់សម្ពាធបច្ខំឲ្យ អ៊ីរ៉ង់ចូលអង្គុយតុចរចាវិញ
(VOVWORLD) -រុមឧទ្ទាម Houthi នៅយេម៉ែនបានឲ្យដឹងថា គេបានបង្ហោះ យន្តហោះដ្រូន (UAV) ទៅលើរោងចក្រចម្រាញ់ប្រេង ចំនួន ២ កន្លែង គឺ Abqaiq (មូលដ្ឋានផលិតប្រេងធំបំផុតនៅលើពិភពលោក) និង Khurais នៅភាគខាងកើតអារ៉ាប់ប៊ីសាអូឌីត ដើម្បីតបតវិញនឹងការវាយប្រហារតាមជើងអាកាសរបស់សម្ព័ន្ធភាពយោធា ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ធ្វើការប្រយុទ្ធមួយក្នុងអំឡុងពេល ៥ ឆ្នាំនៅយេម៉ែន។
ទោះបីការវាយប្រហារទៅលើមូលដ្ឋានប្រេងរ៉េរបស់អារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ១៤ ខែកញ្ញា ត្រូវបានក្រុមឧទ្ទាម Houthi នៅយេម៉ែនទទួលខុសត្រូវហើយក៏ដោយ ប៉ុន្តែសាធារណជនកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើអ៊ីរ៉ង់វិញ ក្រោយពីអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួននៅមជ្ឈឹមបូព៌ាបានទម្លាក់កំហុសឲ្យអ៊ីរ៉ង់វិញ។ ស្ថានភាពកាន់ តែក្ដៅឡើងៗ ខណៈដែលកាលពីថ្ងៃទី ១៨ ខែកញ្ញា ប្រធានាធិបតីអាមេរិកបានចេញបញ្ជា“ បង្កើនបទទណ្ឌកម្មយ៉ាងខ្លាំងក្លា” ទៅលើអ៊ីរ៉ង់ ស្របពេលដែលប្រទេសឥស្លាមនេះ បានអះអាងថានឹងតបតវិឲ្យសមស្របចំពោះរាល់ទង្វើបង្កររឿងហេតុ។ ពិតណាស់ថា អាមេរិកទំនងជាកំពុងរកគ្រប់វិធីដើម្បីដាក់សម្ពាធចាប់បង្ខំឲ្យអ៊ីរ៉ង់ចូលអង្គុយតុចរចានុយក្លេអ៊ែរវិញប៉ុន្តែរឿងនេះមិនដែលងាយស្រួលឡើយ។
ក្រុមឧទ្ទាម Houthi នៅយេម៉ែនបានឲ្យដឹងថា គេបានបង្ហោះ យន្តហោះដ្រូន (UAV) ទៅលើរោងចក្រចម្រាញ់ប្រេង ចំនួន ២ កន្លែង គឺ Abqaiq (មូលដ្ឋានផលិតប្រេងធំបំផុតនៅលើពិភពលោក) និង Khurais នៅភាគខាងកើតអារ៉ាប់ប៊ីសាអូឌីត ដើម្បីតបតវិញនឹងការវាយប្រហារតាមជើងអាកាសរបស់សម្ព័ន្ធភាពយោធា ដែលដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ធ្វើការប្រយុទ្ធមួយក្នុងអំឡុងពេល ៥ ឆ្នាំនៅយេម៉ែន។ ទោះជាយ៉ាងណាក៏ដោយ សម្ព័ន្ធភាពយោធានេះបាននិយាយថា រោងចក្រចម្រាញ់ប្រេងចំនួន ២ កន្លែងនៅអារ៉ាប់ប៊ីសាអូឌីតអាចរងការវាយប្រហារដោយ“អាវុធមកពីអ៊ីរ៉ង់” ។អ្នកនាំពាក្យសម្ព័ន្ធភាពនេះបានអះអាងថាការវាយប្រហារទាំងនេះ មិនមែនជាចេញពីទឹកដីយេម៉ែនឡើយ ហើយក្រុមឧទ្ទាម Houthi កំពុង ធ្វើពុតជាទទួលខុសត្រូវ។
ការចោទប្រកាន់ជាបន្តបន្ទាប់
បន្ទាប់ពីកើតមានឡើងរឿងហេតុនេះ ទាំងប្រធានាធិបតីអាមេរិកលោក Donald Trump សហការី និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈឹមបូព៌ាសុទ្ធតែបានចោទប្រកាន់អ៊ីរ៉ង់ អ្នកបង្កហេតុ។ ពួកគេបានចាត់ទុកថា គ្មានភ័ស្តុតាងណាមួយដែលថាការវាយប្រហារនេះមានប្រភពដើមនៅយេម៉ែន ហើយអះអាងថាការវាយប្រហារនេះមានការជួយឧត្ថម្ភពីភាគីអ៊ីរ៉ង់។ ក្នុងប្រតិកម្មមួយ លោក Mike Pompeo រដ្ឋមន្រ្តីការបរទេសអាមេរិកបានធ្វើដំណើរទៅកាន់អារ៉ាប់ប៊ីសាអូឌីតដើម្បី ដើម្បីពិភាក្សាអំពីលទ្ធភាពតបតវិញ ទោះបីជាលោក Mike Pompeo បានទទួលស្គាល់ជាមួយប្រព័ន្ធផ្សព្វផ្សាយថា នៅតែមិនទាន់មានភស្តុតាងណាមួយ ដែលសរឲ្យឃើញថាការវាយប្រហារទាំងនេះបានផ្តើមចេញពីអ៊ីរ៉ង់ឡើយ។ រដ្ឋមន្រ្តីការពារជាតិលោក Mark Esper បាននិយាយថាសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងរួមសហការគ្នាដើម្បីការពារ“សណ្ដាប់ធ្នាប់ ដោយផ្អែកលើបទបញ្ញត្តិអន្តរជាតិ ដែលកំពុងរងសំណឹកដោយអ៊ីរ៉ង់។ ក្នុងពេលនោះ ម្ចាស់សេតវិមាន លោក Donald Trump បានចេញបញ្ជាឲ្យ រដ្ឋមន្រ្តីក្រសួងរតនាគារលោក Steven Mnuchin “ តម្លើងបទដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លា។ លោក Trump បាននិយាយថា“ សហរដ្ឋអាមេរិកមានជំរើសជាច្រើន។មានជម្រើសជាអតិបរមា ហើយមានជំរើសតិចជាងនេះ។ ជម្រើសជាអតិបរិមាគឺមានន័យថាឈានចូលសង្គ្រាមមួយ“។
ក្នុងពេលនោះ រដ្ឋអំណាចអារ៉ាប៊ីសាអូឌីតបានប្រកាសថាកំទេចកំទីដែលបានរកឃើញនៅកន្លែងកើតហេតុនៃការវាយប្រហារទៅលើមូលដ្ឋាន ចម្រាញ់ប្រេងចំនួន ២ កន្លែងគឺជារបស់មីស៊ីលចង្អុលទិស និងយន្តហោះដ្រូនរបស់អ៊ីរ៉ង់។
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានបដិសេធតួនាទីរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារទៅលើរោងចក្រចម្រាញ់ប្រេងរបស់អារ៉ាប៊ីសាអូឌីត ហើយអះអាងថា ក្នុងស្ថានភាពដែលទីក្រុងវ៉ាស៊ីនទទួលបរាជ័យក្នុង យុទ្ធសាស្ត្រ“ សម្ពាធជាអតិបរិមា”នោះ សហរដ្ឋអាមេរិកកំពុងងាកទៅរកយុទ្ធសាស្ត្រ "បោកបញ្ឆោតជាអតិបរមា" ។អ៊ីរ៉ង់ក៏បានព្រមានថា នឹងតបតវិញភ្លាមមួយរំពេចចំពោះរាល់ទង្វើរបស់អាមេរិក។
បង្ខំឲ្យ អ៊ីរ៉ង់ត្រឡប់ចូលអង្គុយតុចរចាវិញ
ពិតណាស់ថា សាធារណៈមតិអន្តរជាតិបានសង្កេតឃើញនូវយុទ្ធវិធីដាក់សម្ពាធរបស់អាមេរិកដើម្បីបង្ខំឱ្យអ៊ីរ៉ង់ចូលអង្គុយតុចរចានុយក្លេអ៊ែរវិញ។ ហេតុដូច្នេះហើយ ប្រទេសជាច្រើនបានស្នើឲ្យរៀបចំការស៊ើបអង្កេតប្រកបដោយសត្យានុម័ត និងហ្មត់ចត់។ អង្គការសហប្រជាជាតិក៏បានបញ្ជូនអ្នកជំនាញទៅកាន់អារ៉ាប់ប៊ីសាអូឌីតដើម្បីបើកការស៊ើបអង្កេតអន្តរជាតិចំពោះការវាយប្រហារតាមក្របខ័ណ្ឌនៃសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ជាមួយអ៊ីរ៉ង់ និងសេចក្ដីសម្រេចផ្សេងទៀតស្ដីពីការហាមប្រាមអាវុធចំពោះយេម៉ែន។
តាមរយៈការចោទប្រកាន់អ៊ីរ៉ង់ពីបទជាប់ពាក់ព័ន្ធនឹងការវាយប្រហារទៅលើ រោងចក្រចម្រាញ់ប្រេងអារ៉ាប៊ីសាអូឌីតចំនួន ២ កន្លែង បានសរឲ្យឃើញជាថ្មីម្ដងទៀតថា អាមេរិកកំពុង ដាក់“ សម្ពាធជាអតិបរិមា”ទៅលើអ៊ីរ៉ង់ សំដៅទទួលឲ្យបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី។ ហើយរាល់ការចោទប្រកាន់ទំនងនឹងបន្តប្រព្រឹត្តិទៅ រហូតដល់ពេលណាដែលភាគីទាក់ទិននានាបានចូលអង្គុយតុចរចាវិញ ឬកើតមានឡើងជម្លោះនៅក្នុងតំបន់ផងដែរ៕