លំហរពាណិជ្ជកម្មសេរីលើពិភពលោក

(VOVWORLD) - ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចសកលបានទទួលរងការធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ បំផុតចាប់តាំងពីសង្គ្រាមលោកលើកទី ២ មកដោយសារតែផលប៉ះពាល់អវិជ្ជ មាននៃជម្ងឺរាតត្បាត Covid-19។ វិធានការរឹតត្បិតនិងបិទច្រកទ្វារព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលរបស់ Covid-19 បានញាំងឲ្យពាណិជ្ជកម្ម សកលត្រូវជាប់គាំង។ លើសពីនេះទៅទៀត ការរីកសាយភាយនៃលទ្ធិ គាំពារនិយមក៏បានរារាំងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មលើពិភពលោក ផងដែរ។ ប៉ុន្តែ ដល់ចុងឆ្នាំ២០២០ ពាណិជ្ជកម្មពិភពលោកបានកត់ត្រាការ ស្ដារឡើងវិញផងដែរ។

សញ្ញាវិជ្ជមាន

 លោក Robert Koopman អ្នកជំនាញសេដ្ឋកិច្ចនៃអង្គការពាណិជ្ជកម្ម ពិភពលោក (WTO) បានចាត់ទុកថា ក្រោយរយៈពេល២ឆ្នាំ ចាប់តាំងពីការផ្ទុះ សង្គ្រាមពន្ធគយរវាងអាមេរិក-ចិន មក ពាណិជ្ជកម្មអន្តរជាតិនៅតែដំណើរ ការយ៉ាងរលូន តាមរយៈបណ្ដាញអ្នកផ្គត់ផ្គង់ដ៏ធំទូលាយ។ ក្រុមហ៊ុនពហុជាតិជាច្រើន កំពុងខិតខំប្រឹងប្រែងពង្រឹងមូលដ្ឋានផលិតកម្មនៅតាម បណ្ដាប្រទេស ជំនួសឲ្យការដកខ្លួនចេញពីទីផ្សារ សកលវិញ។

រាល់ភស្តតាងនៃការស្ដារឡើងវិញយ៉ាងរឹងមាំនៃពាណិជ្ជកម្មសកលក្នុងឆ្នាំ ២០២០ កំពុងតែលំហូរចូលខែចុងក្រោយនៃឆ្នាំនេះ នៅពេលដែលប្រទេសនាំចេញ ធំៗនៅទ្វីបអាស៊ីកំពុងមានសញ្ញាវិជ្ជមាន។ កូរ៉េខាងត្បូងបានឲ្យដឹងថា ទំហំ នាំចេញរបស់ប្រទេសនេះបានកើនឡើងវិញកាលពីខែមុន ដោយសារតែ កំណើននាំចេញនៅទីផ្សារធំៗដូចជាអាមេរិកនិងសហភាពអឺរ៉ុប។ សន្ទស្សន៍ អ្នកគ្រប់គ្រងការទិញ (PMI) ក្នុងវិស័យផលិតកម្មរបស់ចិន បានកើនខ្ពស់ ត្រដែតនៅខែវិច្ឆិកាកន្លងទៅ ដោយសម្រេចបាន ៥៤,៩ ពិន្ទុ ដែលជាកម្រិត ខ្ពស់បំផុតក្នុងអំឡុងពេលទសវត្សកន្លងមក។ ចំណែកឯសន្ទស្សន៍ PMI ក្នុង វិស័យផលិតកម្មរបស់ជប៉ុន ក៏បានវិលត្រឡប់មកកម្រិតមុនការផ្ទុះជម្ងឺរាតត្បាតផងដែរ។

លំហរពាណិជ្ជកម្មសេរីលើពិភពលោក - ảnh 1ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP តាមប្រព័ន្ធវីដេអូ។ (រូបថត៖ EPA)


គួរឲ្យចាប់អារម្មណ៍ថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កិច្ចព្រម ព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រូវបាន ប្រទេសអាស៊ានទាំង១០និងប្រទេសជាដៃគូចំនួន៥ រួមមានកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលីនិងនូវែលហ្សេឡង់ ចុះហត្ថលេខាក្រោយរយៈពេល ៨ឆ្នាំចរចា។ RCEP បានបង្កើតឡើងតំបន់ពាណិជ្ជកម្មសេរីធំបំផុតលើពិភព លោក ដោយមានទីផ្សារ ២,២ពាន់លាននាក់ ស្រូបយក ៣០%នៃចំនួន ប្រជាជនពិភពលោកសរុប និងទំហំ GDP ចំនួន ២៦.២០០ ពាន់លានដុល្លា អាមេរិក ស្មើនឹង៣០%នៃ GDP សកលផងដែរ។ ការចុះហត្ថលេខាលើ RCEP ត្រូវបានចាត់ទុកថា ជាកម្លាំងចលករដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី នៅពេលដែលពហុភាគីនិយមកំពុង បាត់បង់ឥទ្ធិពលជាបណ្ដើរៗ ហើយកំណើនសេដ្ឋកិច្ចសកលក៏កំពុងតែធ្លាក់ចុះ។

ការធ្វើសាកលភាវូបនីយកម្មពាណិជ្ជកម្មនៅតែជានិន្នាការ

 កាលពីដើមឆ្នាំ២០២០ ក្នុងបរិបទដែលជម្ងឺ Covid-19 ទើបនឹងបានផ្ទុះ ឡើង WTO បានព្យាករណ៍ថា កំណើនពាណិជ្ជកម្មសកលអាចធ្លាក់ចុះរហូត ដល់៣២%ក្នុងឆ្នាំនេះ ប៉ុន្តែស្ថានភាពជាក់ស្ដែងមិនអាក្រក់យ៉ាងដូច្នេះទេ។ ក្នុងការព្យាករណ៍ថ្មីបំផុត WTO បានចាត់ទុកថា ពាណិជ្ជកម្មទំនិញសកល នឹងត្រឹមតែធ្លាក់ចុះប្រមាណ៩,២%ក្នុងឆ្នាំនេះតែប៉ុណ្ណោះ ពោលគឺទាបជាង ការធ្លាក់ចុះ ១២% នៃពាណិជ្ជកម្មសកលកាលពីឆ្នាំ២០០៩ ដែលជាឆ្នាំ អាក្រក់បំផុតនៃវិបត្តិហិរញ្ញវត្ថុសកល ជាងមួយទសវត្សមុននេះ។

ដើម្បីឆ្លើយតបនឹងជម្ងឺរាតត្បាត Covid-19 ក្រុមហ៊ុនពហុជាតិនានា បាននិងកំពុងអភិវឌ្ឍវិធីប្រតិបត្តិការថ្មីៗ ក៏ដូចជាស្វែងរកទីកន្លែងថ្មីសម្រាប់ ធ្វើផលិតកម្មនិងបែងចែកទំនិញ។ បណ្ដាប្រទេសកំពុងខិតខំប្រឹងប្រែង ធ្វើពិពិធកម្មការវិនិយោគពីបរទេស ជំរុញយ៉ាងខ្លាំងនូវការធ្វើមូលដ្ឋានីយកម្ម និងតំបន់នីយកម្ម សំដៅកាត់បន្ថយហានិភ័យ និងធានាស្ថិរភាពសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង។

ផលវិបាកនៃជម្ងឺរាតត្បាត Covid-19 ទៅលើសេដ្ឋកិច្ចសកល ត្រូវបាន ព្យាករណ៍ថា មិនទាន់ដឹងទីបញ្ចប់នៅឡើយ។ ប៉ុន្តែ ដើម្បីជួយប្រព័ន្ធ ពាណិជ្ជកម្មសកលមានលទ្ធភាពស្ដារឡើងវិញឲ្យបានល្អប្រសើរ បណ្ដា ប្រទេសត្រូវរួមកម្លាំងកាយចិត្តប្រឆាំងនឹងលទ្ធិគាំពារនិយម ហើយប្រកាន់ខ្ជាប់នូវសាកលភាវូបនីយកម្ម។ រាល់សញ្ញាវិជ្ជមានជាជំហានដំបូងនៃ លំហូរពាណិជ្ជកម្មសេរីនៅចុងឆ្នាំ២០២០នេះ កំពុងនាំមកនូវសុទិដ្ឋិ និយម សម្រាប់ពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០២១ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ