វៀតណាមកំពុងដើរតាមទិសដៅដ៏ត្រឹមត្រូវក្នុងដំណើរការផ្លាស់ប្ដូរថ្មី
(VOVWORLD) -វៀតណាមបានដំឡើង ២ ថ្នាក់ បើប្រៀបនឹងឆ្នាំ ២០១៧ ពោលគឺឈានឡើងចំណាត់ថ្នាក់ទី 45/126 នៃប្រទេស និងខឿនសេដ្ឋកិច្ចអំពីសន្ទស្សន៍ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតលកល (GII) ។ ចំណុចសំខាន់ជាងនេះទៅទៀត គឺវៀតណាមទទួលបានពិន្ទុខ្ពស់ក្នុងសសរទ្រូងស្នូលទាំង ៧ ដែលត្រូវបានយកមកធ្វើជាមូលដ្ឋានសម្រាប់ការវាយតម្លៃនិងរៀបចំណាត់ថ្នាក់។ នេះគឺជាលទ្ធផលគួរលើកទឹកចិត្តក្នុងក្រុមបណ្ដាប្រទេសដែលមានប្រាក់ចំណូលទាប ក៏ដូចជានៅក្នុងតំបន់អាស៊ាន ដោយសរឲ្យឃើញថាវៀតណាមកំពុងដើរតាមទិសដៅដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ច។
វៀតណាមទទួលបានពិន្ទុខ្ពស់ក្នុងសសរទ្រូងស្នូលទាំង ៧ (រូបថត៖ Vov.vn) |
សន្ទស្សន៍ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតសកល (Global Innovation Index ហៅកាត់ថា GII ) គឺជាឧបករណ៍មួយសម្រាប់វាយតម្លៃ ការរៀបចំណាត់ថ្នាក់សមត្ថភាពផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតនៃប្រទេសនីមួយៗ ដែលត្រូវបាន អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) រួមសហការគ្នាជាមួយវិទ្យាស្ថាន INSEAD (បារាំង) និង មហាវិទ្យាល័យ Cornell (អាមេរិក) អនុវត្តន៍។
វៀតណាមមានកំណើនចំណាត់ថ្នាក់នៅសសរទ្រូងសំខាន់
ក្នុងឆ្នាំ ២០១៨ ពិន្ទុនៃសសរទ្រូងទាំង ៧ របស់វៀតណាម គឺសុទ្ទតែខ្ពស់ជាងមធ្យមនៃក្រុមបណ្ដាប្រទេសដែលមានប្រាក់ចំណូល មធ្យមទាប។សសរទ្រូងសំខាន់ៗទាំង ៧ របស់វៀតណាមគឺសុទ្ធតែមានពិន្ទុខ្ពស់។ នោះគឺ៖ របៀបរបបម៉ាក្រូ ប្រភពធនធានមនុស្ស ការសិក្សាស្រាវជ្រាវ ហេដ្ឋារចនាសម្ព័ន្ធ ទីផ្សារ បរិយាកាសធ្វើអាជីវកម្ម ផលិតផលបញ្ញា បច្ចេកវិទ្យា និងផលិតផល ច្នៃប្រឌិត។ ឧទាហរណ៍គឺ របៀបរបបម៉ាក្រូបន្តបានកែលម្អដោយមានសន្ទស្សន៍អំពី សមត្ថភាពប្រកបដោយប្រសិទ្ធភាពក្នុងការអនុវត្តន៍ច្បាប់បានកើនឡើងខ្ពស់ ពីចំណាត់ថ្នាក់ទី ៧៤ ឡើងចំណាត់ថ្នាក់ទី ៥៧។
សន្ទសន៍ទាំងនេះបានសរឲ្យឃើញការដឹកនាំ និងដំណោះស្រាយរបស់រដ្ឋាភិបាលក្នុងការធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងតុល្យភាពសំខាន់ៗនៃសេដ្ឋកិច្ច ក៏ដូចជាដំណោះស្រាយដែលផ្តោតទៅលើការកាត់បន្ថយអត្រាប្រាក់កម្ចីមធ្យមនៃប្រព័ន្ធធនាគារពាណិជ្ជកម្ម និងជំរុញកំណើនឥណទានដែលផ្ដោតសំខាន់ទៅលើវស័យអាទិភាព។
ជំនាញការជាច្រើនរូបបានវាយតម្លៃថា លទ្ធផល GII ២០១៨ បានសរឲ្យឃើញសន្ទស្សន៍ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតរបស់វៀតណាម កំពុងមានកំណើនស្ថិរភាព។ លោក Sacha Wunsch – Vincent ជំនាញការជាន់ខ្ពស់មួយរូប នៃ WIPO ដែលជាសមាជិកក្រុមសិក្សាស្រាវជ្រាវ GII បានវាយតម្លៃថា៖ វៀតណាមគឺជាប្រទេសតែមួយគត់ ដែលមានការដឹកនាំពីថ្នាក់នាយករដ្ឋមន្រ្តី ដោយមានសេចក្ដីសម្រេចចិត្តស្ដីពីការបង្ដើតក្រុមជំនាញពិសេស ដែលប្រមូលផ្តុំក្រសួងនិងស្ថាប័ន និងផ្នែកនានា ដើម្បីរួមគ្នាជំរុញរាល់គោលនយោបាយ សំដៅកែលម្អចំណាត់ថ្នាក់ក្នុងតារាងរៀបចំណាត់ថ្នាក់អំពីការផ្លាស់ប្ដូរ ច្នៃប្រឌិតសកល។ ស្ដីពីខ្លឹមសារនេះ លោក Mai Tien Dung រដ្ឋមន្ត្រី និងជាប្រធានខុទ្ធកាល័យរដ្ឋាភិបាលវៀតណាមបានឲ្យដឹងថា៖
“ម្ចាស់ការកសាង ផ្លាស់ប្ដូរថ្មីរបៀបរបគោលនយោបាយត្រូវបានចាត់ទុកជាអាទិភាពចម្បងរបស់រដ្ឋាភិបាល។ នៅក្នុងសម័យប្រជុំជាប្រចាំរបស់រដ្ឋាភិបាល អង្គប្រជុំបានលៃទុកពេលវេលាជាច្រើនដើម្បីពិភាក្សាអំពីរាល់គម្រោងការណ៍ សេក្ដីព្រៀងអនុវក្រឹត្យ ម្ចាស់ការរួមសហការជាមួយស្ថាប័ននៃរដ្ឋសភា ដើម្បីទទួលយកមតិ កែប្រែ សុក្រិដ្ឋរាល់គម្រោងច្បាប់នានា។ យើងគប្បីប្ដូរផ្ដាច់សុក្រិដ្ឋរបៀបរបបតាមទិសឯកភាព ប្រកាសជាសាធារណៈតម្លាភាពនិង ធានាការអនុវត្តយ៉ាងតឹងរឹងផងដែរ”។
វៀតណាមទទួលបានពិន្ទុខ្ពស់ក្នុងសសរទ្រូងស្នូលទាំង ៧ (រូបថត៖ Vov.vn) |
វៀតណាមបន្ត ពង្រីកសក្ដានុភាព
ដើម្បីបន្តកែលម្អចំណាត់ថ្នាក់ក្នុងសន្ទស្សន៍ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិតដោយចីរភាព វៀតណាមគប្បីបន្តផ្តោតទៅលើទាំងកត្តាច្រកចូល និងទាំងច្រកចេញក្នុងការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត ក្នុងនោះជាពិសេសគឺយកចិត្តទុកដាក់ក្នុងការកែលម្អក្រុមសន្ទស្សន៍អំពីបរិយាកាសធ្វើអាជីវកម្ម ទីផ្សារទុន វិនិយោគ អនុវត្តន៍បញ្ញា និងបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាវៀតណាម លោក Chu Ngoc Anh បានឲ្យដឹងថា៖
“យើងនឹងផ្តោតទៅលើការកែលម្អទាំងសសរទ្រូងច្រកចូល ទាំងច្រកចេញ។ បង្កើនបន្ថែមការដឹកនាំ និងដំណោះស្រាយដើម្បីទទួលបាន ប្រសិទ្ធភាពនៃបរិយាកាសធ្វើអាជីវកម្ម ទីផ្សារទុន វិនិយោគ អនុវត្តន៍បញ្ញា និងបច្ចេកវិទ្យាឲ្យកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ ហើយតាមនោះយើងនឹងទទួលបានការអភិវឌ្ឍដ៏ខ្លាំងក្លានូវសមត្ថភាពច្នៃប្រឌិតនាពេលខាងមុខផងដែរ”។
រាល់លទ្ធផលគួរឲ្យលើកទឹកចិត្តទាំងនេះ បានសរឲ្យឃើញលក្ខណៈលោតផ្លោះក្នុងការដឹកនាំយ៉ាងប្ដូរផ្ដាច់លើគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី។ នេះគឺជាកម្លាំងចលករ ដើម្បីវៀតណាមបន្តផ្លាស់ប្ដូរថ្មីឲ្យឆាប់រហ័សថែមទៀត រួមវិភាគទានលើកកម្ពស់គុណភាពកំណើន ផលិតភាព កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច និងសមត្ថភាពប្រកួតប្រជែងថ្នាក់ជាតិផងដែរ៕