វៀតណាមកសាងគោលនយោបាយប្រកបដោយប្រជាធិបតេយ្យនិងបរានុម័ត

(VOVWORLD) - រដ្ឋសភាវៀតណាមទើបនឹងសម្រេចផ្អាកពន្យាពេលពិនិត្យមើលអនុម័តលើ គំរោងច្បាប់អំពីអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស Van Don Bac Van Phong និង Phu Quoc នៅសម័យប្រជុំលើកទី ៦ រដ្ឋសភា នីតិកាលទី ១៤ សំដៅឲ្យមាន ពេលវេលាបន្ថែមដើម្បីកែទម្រង់បំពេញបន្ថែមគំរោងច្បាប់នេះ។ សេចក្តីសម្រេច នេះបានបង្ហាញច្បាស់លាស់ថា រដ្ឋសភានិងរដ្ឋាភិបាលវៀតណាមជានិច្ចកាលផ្ទៀងស្តាប់មតិរបស់អ្នកបោះឆ្នោត សមាជិកសមាជិការសភានិងប្រជាជន ដើម្បី កសាងគោលនយោបាយច្បាប់ប្រកបដោយប្រជាធិបតេយ្យនិងបរានុម័ត។ 
វៀតណាមកសាងគោលនយោបាយប្រកបដោយប្រជាធិបតេយ្យនិងបរានុម័ត - ảnh 1 រដ្ឋសភាវៀតណាមទើបនឹងសម្រេចផ្អាកពន្យាពេលពិនិត្យមើលអនុម័តលើ គំរោងច្បាប់អំពីអង្គភាពរដ្ឋបាលសេដ្ឋកិច្ចពិសេស Van Don Bac Van Phong និង Phu Quoc នៅសម័យប្រជុំលើកទី ៦ រដ្ឋសភា នីតិកាលទី ១៤ សំដៅឲ្យមាន ពេលវេលាបន្ថែមដើម្បីកែទម្រង់បំពេញបន្ថែមគំរោងច្បាប់នេះ។ 

ការបង្កើតមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេសចំនួន ៣ គឺ Van Don Bac Van Phong និង Phu Quoc មានអត្ថន័យដ៏សំខាន់ មិនត្រឹមតែឆ្លៀតយកសក្តានុភាព ដើម្បីអភិវឌ្ឍន៍តំបន់ទាំងបីនេះ ប៉ុណ្ណោះទេ ថែមទាំង បង្កើតឡើងកំលាំងចលករ ដ៏ទូលំទូលាយទៅដល់តំបន់ផ្សេងៗទៀត។ រួមជាមួយការបង្កើតមណ្ឌលរដ្ឋបាល សេដ្ឋកិច្ចពិសេសទាំងនេះ បណ្ដាយន្តការគោលនយោបាយថ្មីក្នុងនោះមាន

ស្ថាប័នក្បាលម៉ាស៊ីនសំរាប់រដ្ឋបាលបណ្ដាមណ្ឌលរដ្ឋបាលពិសេសនេះក៏ចាំបាច់ត្រូវបាន កសាងប្រកបដោយព្រមៗគ្នាសមស្របនឹងនិន្នាការអភិវឌ្ឍន៍។

        គោលនយោបាយចាប់ផ្តើមពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាជន

       ច្បាស់លាស់ថា ការបង្កើតមណ្ឌលរដ្ឋបាលពិសេសចំនួន  ៣ រួមមាន Van Don Bac Van Phong និង Phu Quoc មានអត្ថន័យដ៏សែនសំខាន់ តាមនោះ វិមជ្ឈការនិងអវិមជ្ឈការនឹងបង្កើតបរិយាកាសអាជីវកម្មប្រកបដោយប្រសិទ្ធភាព ជំរុញការអភិវឌ្ឍរបស់ប្រទេសជាតិ។ ដោយហេតុនេះ រដ្ឋាភិបាលនិងស្ថាប័ន សមត្ថកិច្ចមានគោលបំណងថា៖ រដ្ឋសភានឹងអនុម័តលើគំរោងច្បាប់ពោលខាងលើយ៉ាងឆាប់រហ័សសំដៅបង្កើតឡើងរបៀងគត្តិយុត្តិដើម្បីដោះស្រាយបញ្ហាជាក់ ស្តែងក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ប៉ុន្តែ នេះគឺជាគំរោងច្បាប់ថ្មីស្មុគ ស្មាញមួយដែលមិនធ្លាប់មានតាំងពីមុនមក។ ការកំណត់ខាងយន្តការគោនយោបាយក្នុងគំរោងច្បាប់នេះមានចរិតលក្ខណៈលោតផ្លោះទាំងខាងការរៀបចំក្បាលម៉ាស៊ីនផងទស្សនៈនិងការកំណត់ទិសដៅអភិវឌ្ឍន៍ផងក្នុងកាលៈទសៈធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅនិងសភាពការណ៍អន្តរជាតិនិងក្នុងតំបន់មាន បំរ៉ែបំរួលដ៏ស្មុគស្មាញ។

        ក្នុងកាលៈទេសៈ មតិយោបល់របស់សមាជិកសភាកម្មាភិបាលជើងចាស់ អ្នកជំនាញការអ្នកវិទ្យាសាស្ត្រនិងអ្នកបោះឆ្នោតស្តីអំពីខ្លឹមសារមួយចំនួននៃគំ រោងច្បាប់នេះ នៅខុសពីគ្នា នាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Nguyen Xuan Phuc បានអះអាងក្នុងបទសម្ភាសជាមួយមជ្ឈដ្ឋានសារព័ត៌មានថា៖ រដ្ឋសភានិងរដ្ឋាភិបាលនឹងផ្ទៀងស្តាប់មតិរបស់ប្រជាជនដើម្បីកែទម្រង់គំរោងច្បាប់ឲ្យសមស្រប។ ដោយសារ វៀតណាមមិនធ្លាប់មានមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេសពីមុន មកដូច្នេះពេលដែលកសាងគោលនយោបាយបណ្ដាស្ថាប័នពាក់ព័ន្ធនានាត្រូវអនុវត្តនិងដកពិសោធន៍ជាបណ្តើរៗពីជោគជ័យនិងបរាជ័យនៃប្រទេសនានាដើម្បីធានាឲ្យបានការកសាងមណ្ឌលរដ្ឋបាលសេដ្ឋកិច្ចពិសេសប្រកបដោយជោគជ័យ នាំមកនូវផលប្រយោជន៍សំរាប់ប្រទេសជាតិនិងប្រជាជន។ លោកនាយករដ្ឋមន្ត្រី  Nguyen Xuan Phuc ក៏បានអះអាងជាថ្មីម្តងទៀតថា៖ ពេលដែលកសាងគំរោងច្បាប់អំពីអង្គភាពរដ្ឋបាល-សេដ្ឋកិច្ចពិសេស Van Don Bac Van Phong និង Phu Quoc បក្សនិងរដ្ឋបានជ្រួតជ្រាបទស្សនៈជានិច្ចកាលដាក់ផលប្រយោជន៍របស់រដ្ឋ និងប្រជាជនជួរមុខ។

        រដ្ឋាភិបាលនិងរដ្ឋសភាបានបង្ហាញយ៉ាងច្បាស់លាស់នូវស្មារតីបំរើដើម្បី ប្រជាជននាពេលវេលាសំខាន់នេះ។ ការស្នើឲ្យរដ្ឋាភិបាលនិងរដ្ឋសភាឯកភាព ពន្យាពេលអនុម័តលើគំរោងច្បាប់នេះគឺគួរឲ្យកត់សម្គាល់ដែលបង្ហាញដ៏ ត្រឹមត្រូវស្មារតីប្រជាធិបតេយ្យបរានុម័តនិងសេចក្តីសម្រេចចាប់ផ្តើមពីឆន្ទៈនិង បំណងប្រាថ្នារបស់ប្រជាជន។ ដោយហេតុនេះ ប្រជាជនគ្មានមូលហេតុណាដើម្បី មិនជឿជាក់ទៅលើបណ្ដាសេចក្តីសម្រេចរបស់រដ្ឋសភានិងរដ្ឋាភិបាលនាពេល ខាងមុខនោះទេ។ ទន្ទឹមនឹងនោះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានអំពាវនាវឲ្យប្រជាជននឹងនរចិត្តជឿជាក់ទៅលើសេចក្តីសម្រេចរបស់បក្សរដ្ឋដោយសារពេលដែលកសាងគំរោងច្បាប់រដ្ឋសភាជានិច្ចកាលផ្ទៀងស្តាប់មតិរបស់ប្រជាជន៕

        គោរពប្រជាធិបតេយ្យនិងរក្សារបៀបរបបសង្គម

        ការផ្អាកពន្យាពេលអនុម័តលើគំរោងច្បាប់ស្តីពីអង្គភាពរដ្ឋបាល-សេដ្ឋកិច្ច ពិសេស Van Don Bac Van Phong និង Phu Quoc គឺជាការបង្ហាញនូវភាពរវៀស រវៃដោយសារលើមូលដ្ឋានបំណងប្រាថ្នារបស់សមាជិកសមាជិការសភា របស់ ប្រជាជននិងអ្នកបោះឆ្នោតដើម្បីពិនិត្យមើលវាយតំលៃនិងធានាឲ្យបានគោលន យោបាយយ៉ាងម៉ត់ចត់ព្រមៗគ្នានិងប្រកបដោយប្រសិទ្ធភាពពេលដែលគំរោង ច្បាប់ត្រូវបានអនុម័ត។ ការមិនទាន់អនុម័តលើគំរោងច្បាប់គឺចាំបាច់ដើម្បីស្រាវ ជ្រាវស្រុក្រិតថែមទៀត ធានាឲ្យបានចរិតល្ខណៈលេចធ្លោនៃគោនយោបាយនេះ ហើយពេលដែលដាក់ឲ្យដំណើរការនឹងពង្រីកបានប្រសិទ្ធភាពកាត់បន្ថយមហន្តរាយ។ ប្រការនេះត្រូវដឹងច្បាស់លាស់ដែលសឲ្យឃើញនូវការគោរពប្រជាធិបតេយ្យសិទ្ធិមនុស្សរបស់បក្សនិងរដ្ឋវៀតណាម។

        ទន្ទឹមនឹងជាមួយគ្នានោះ រដ្ឋសភានិងរដ្ឋាភិបាលក៏បញ្ជាណែនាំក្រសួងផ្នែក តំបន់គ្រប់គ្រងយ៉ាងម៉តចត់ការប្រើប្រាស់ដីធ្លីក្នុងតំបន់ដែលគ្រោងនឹងបង្កើត មណ្ឌលរដ្ឋបាលពិសេស អនុវត្តយ៉ាងសកម្មការងារត្រៀមរៀបចំខាងធនធាន មនុស្សនិងលក្ខណៈសម្បិត្តគ្រប់គ្រាន់។ ក្រៅពីនោះ បង្កើនការផ្សព្វផ្សាយព័ត៌មាន បំភ្លឺច្បាស់បញ្ហាដែលអ្នកបោះឆ្នោតនិងប្រជាជនយកចិត្តទុកដាក់ដើម្បីបង្កើតការ ស្រុះចិត្តគំនិតជាមួយខ្លឹមសារនៃគំរោងច្បាប់៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ