វៀតណាមខិតខំប្រឹងប្រែងដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍​របរនេសាទត្រី​ដោយចីរភាព

(VOVWORLD) -ការទប់ស្កាត់ និងបញ្ចប់ស្ថានភាពនាវានេសាទរំលោភបំពានលើដែនទឹកបរទេសគឺជាអាទិភាពចម្បរបស់វៀតណាម ដើម្បីជំនះពុះពាលើកាតលឿងរបស់គណៈកម្មការអឺរ៉ុប ចំពោះសកម្មភាព នេសាទត្រីដែលគ្មានប្រភពច្បាស់លាស់។ ផ្នែកជលផល និងរដ្ឋអំណាចខេត្ត ក្រុងឆ្នេរសមុទ្រចំនួន ២៨ របស់វៀតណាមកំពុងខិតខំប្រឹងប្រែងដើម្បីគោលដៅនេះផងដែរ។
វៀតណាមខិតខំប្រឹងប្រែងដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍​របរនេសាទត្រី​ដោយចីរភាព - ảnh 1 សកម្មភាពនេសាទត្រីរបស់ប្រជាកសិករ

ការដែល EU បានព្រមានកាតលឿងចំពោះគ្រឿងសមុទ្រវៀតណាមគឺសំដៅតម្រង់ទិសដៅ ហើយជាសំណើរយ៉ាងច្បាស់លាស់ ដើម្បីវៀតណាមផ្លាស់ប្ដូរ និងអភិវឌ្ឍន៍របរនេសាទប្រកបដោយចីរភាព និងមានការទទួលខុសត្រូវ។

អ្នកនេសាទវៀតណាមសហប្រតិបត្តិការប្រកបដោយមានការទទួលខុសត្រូវ

ក្រោយរយៈពេល ១ ខែទៅនេសាទត្រីនោះ នាវានេសាទរបស់លោក La Van Sanh នៅស្រុក Hoai Nhon ខេត្ត Binh Dinh នេសាទបានត្រីធូណាចំនួន ២ តោន។ នៅពេលនាវាចុះចតនៅកំពង់ផែ Quy Nhon នោះ លោក Sanh បានពិនិត្យមើលសៀវភៅកំណត់ហេតុ នៃការធ្វើដំណើរ និងបរិមាណផលប្រចាំថ្ងៃ។ លោក Sanh បានឲ្យដឹងថា ក្នុងរយៈពេលជាង ១ ឆ្នាំកន្លងមក នៅពេល EU បានព្រមានកាតលឿងនោះ អ្នកនេសាទគ្រប់រូបត្រូវកត់កំណត់ហេតុប្រចាំថ្ងៃអំពីពេលវេលា ទីតាំងនាវានេសាទ បរិមាណផល និងប្រភេទគ្រឿងសមុទ្រដែលនេសាទបាន។ លោក La Van Sanh បានសំណេះសំណាលថា៖

“អ្នកនេសាទត្រូវកត់កំណត់ហេតុប្រចាំថ្ងៃយ៉ាងច្បាស់លាស់ ដើម្បីរាយការណ៍ មុនពេលលក់ជលផល។ លើសពីនេះទៅទៀត ការកត់កំណត់ហេតុប្រចាំថ្ងៃក៏បានជួយសម្រួលអ្នកនេសាទជាច្រើនក្នុងការនេសាទត្រី ដើម្បីបង្កើនបរិមាណផលនេសាទផងដែរ”។

ដើម្បីត្រួតពិនិត្យនាវានេសាទចេញចូលកំពង់ផែ និងប្រភពជលផលនោះ ខេត្តក្រុងនានាបានបង្តើតការិយាល័យអធិការកិច្ច គ្រប់គ្រងរបរនេសាទត្រីនៅកំពង់ផែ។ នៅទីនេះ តំណាងកងកម្លាំងការពារព្រំដែន គណៈគ្រប់គ្រងរបរនេសាទត្រី សាខាជលផលបានប្រចាំការ និងឃ្លាំមើលនាវាសេសាទទាំងថ្ងៃ ទាំងយប់។ លោក Ha Vien នាយកគណៈគ្រប់គ្រងកំពង់ផែខេត្ត Phu Yen បានឲ្យដឹងថា៖

“យើងខ្ញុំបានរួមសហការជាមួយកងកម្លាំងការពារព្រំដែន សាខាជលផលផ្ដោតសំខាន់លើការឃ្លាំមើលនាវានេសាទដែលមានប្រវែងជាង ១៥ ម៉ែត្រពិនិត្យឯកសារនិងឧបករណ៍។ លើសពីនេះទៅទៀត យើងខ្ញុំបានពិនិត្យសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ចំពោះនាវានេសាទទៀតផង“។ ម៉្យាងវិញទៀតយើងខ្ញុំក៏បានឃ្លាំមើល និងពិនិត្យលើឯកសារ និងវិញ្ញាបនបត្រសម្រាប់ម្ចាស់នាវានេសាទ ដែលមានលក្ខខ័ណ្ឌគ្រប់គ្រាន់ផងដែរ“។

បង្កើនការគ្រប់គ្រង និងឃ្លាំមើល

ដំណោះស្រាយដ៏សំខាន់មួយ ដើម្បីគ្រប់គ្រង ឃ្លាំមើល និងទប់ស្ដាត់នាវានេសាទរំលោភច្បាប់នៅលើដែនសមុទ្របរទេស គឺការតំឡើងឧបករណ៍ត្រួតពិនិត្យដំណើរការ។ នាបច្ចុប្បន្ននេះ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានកសាងមជ្ឈមណ្ឌលឃ្លាំមើលចំនួន ៣ នៅខេត្ត Binh Dinh  Kien Giang និង Ben Tre ។ តាមនោះ នាវានេសាទដែលមានប្រវែងពី ២៤ ម៉ែត្រឡើងទៅ គឺត្រូវបំពាក់នូវឧបករណ៍ឃ្លាំមើលដំណើរការ ដែលតភ្ជាប់ជាមួយស្ថានប័នមានសមត្ថកិច្ចនៅតាមខេត្ត ក្រុង។ ហេតុដូច្នេះហើយ ដល់ឆ្នាំ ២០២០ នាវា ដែលមានប្រវែងជាង ១៥ ម៉ែត្រ ទាំងអស់ ត្រូវបំពាក់ នូវឧបករណ៍ឃ្លាំមើលដំណើរការ។ លោក Nguyen Tang Binh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានឱ្យដឹងថា៖ ស្ថានភាពនាវានេសាទរំលោភបំពាននៅលើដែនសមុទ្របរទេសបានថយចុះជាច្រើន ពីព្រោះថាស្ថាប័នមានសមត្ថកិច្ចបានគ្រប់គ្រងនាវានេសាទយ៉ាងតឹងរឹង និង ចាត់វិធានការផាក់វិន័យយ៉ាងខ្លាំងក្លា។ លោកបានឲ្យដឹងថា៖

“ចំពោះនាវានេសាទដែលរំលោភបំពានលើដែនសមុទ្របរទេសនោះ គឺវៀតណាមមិនផ្ដល់ជំនួយគោលនយោបាយរបស់រដ្ឋជាដាច់ខាត ហើយផាក់វិន័យយ៉ាងធ្ងន់ធ្ងរបំផុត ពោលគឺ យោងតាមអនុក្រឹត្យលេខ ១០៣ របស់រដ្ឋាភិបាល គឺ ដកហូតអាជ្ញាបណ្ណនាវា អាជ្ញា ណ្ណប្រធាន នាវិកជាដើម“។

នាឆ្នាំ ២០១៨  ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានផ្ដល់វិញ្ញាបនបត្រគ្រឿងផ្សំជលផលចំនួន ៤៥៨៩ និងជលផលចំនួន ៧៥ ពាន់តោនទៅកាន់សហភាពអឺរ៉ុប។ ជាពិសេស នាវានេសាទ និងអ្នកនេសាទមិនបានរំលោភបំពាននៅលើដែនកោះប៉ាស៊ីហ្វិកឡើយ។  ទាំងនេះគឺជាលទ្ធផលនៃវិស័យកសិកម្មក្នុងការដកកាតលឿង របស់ EC ចំពោះជលផលវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ