វៀតណាមខិតខំប្រឹងប្រែងសម្រេចបានគោលដៅគ្រប់គ្រងជម្ងឺរាតត្បាតក្នុងពេលឆាប់ៗ

(VOVWORLD) - នាថ្ងៃទី២៩ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ជាមួយខេត្ត ក្រុងក្រោមឱវាទមជ្ឈឹមចំនួន ២០ ខ័ណ្ឌ ស្រុក ទីរួមខេត្តចំនួន ២០៩ និងឃុំ សង្កាត់ ទីរួមស្រុកចំនួន១០៦០ អំពីការងារបង្ការប្រឆាំងជម្ងឺរាតត្បាត។ នេះជាកិច្ចប្រជុំតាមអនឡាញដោយមានការចូលរួមរបស់ថ្នាក់ដឹកនាំមូលដ្ឋាន យ៉ាងច្រើនបំផុត ជាមួយគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩ បន្ទាប់ពីគណៈកម្មការត្រូវបានសុក្រិត។ កិច្ចប្រជុំបានបង្ហាញឲ្យឃើញការស្រុះចិត្តគំនិត ការប្ដេជ្ញាសម្រេចឲ្យបានគោលដៅគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងឆាប់រហ័សរបស់វៀត ណាម។

វៀតណាមខិតខំប្រឹងប្រែងសម្រេចបានគោលដៅគ្រប់គ្រងជម្ងឺរាតត្បាតក្នុងពេលឆាប់ៗ - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ប្រធានគណៈកម្មការជាតិទទួលបន្ទុកការបង្ការ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ ១៩។ (រូបថត៖ VOV)

ការបង្វែរទិសដ៏ត្រឹមត្រូវ

គិតចាប់តាំងពីការផ្ទុះរាលដាលលើកទី៤ កាលពីថ្ងៃទី២៧ មេសាមក វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ សរុបជិត ៤២ ម៉ឺននាក់ ក្នុងនោះ ៥០%បានជាសះស្បើយ ខណៈដែលករណីស្លាប់មានចំនួន ១០.៣៧០នាក់។ ទោះយ៉ាងណាក៏ដោយ ការរឹតបន្តឹងបទប្បញ្ញត្តិរក្សាគម្លាតសង្គមនាពេលកន្លងមក បានជួយឲ្យស្ថានភាពមានការប្រែប្រួលវិជ្ជមាន។ ចំនួនករណីស្លាប់កំពុងមាននិន្នាការថយចុះ អាស្រ័យដោយប្រសិទ្ធភាពជាជំហានដំបូង នៃការអនុវត្តតាមបាវចនា នាំសេវាកម្មសុខាភិបាលខិតមកជិតបំផុតនឹងប្រជាជន នៅហ្នឹងឃុំសង្កាត់។ ក្នុងចំណោមខេត្ត ក្រុងចំនួន១៦ដែលកំពុងអនុវត្តន៍ការរក្សាគម្លាតតាមសារាចរណ៍លេខ១៦នោះ មានខេត្តចំនួន៦កំពុងគ្រប់គ្រងបានការឆ្លងរីករាលដាលតាមបទដ្ឋានរបស់ក្រសួងសុខាភិ បាល រួមមាន៖ ខេត្ត Soc Trang, Binh Phuoc, Ben Tre, Hau Giang, Bac Lieu និងខេត្ត Ca Mau។ ទន្ទឹមជាមួយគ្នានោះ ខេត្ត ក្រុងចំនួន១៣កំពុងមាននិន្នាការល្អប្រសើរឡើង។ ចំណែកឯទីក្រុងហូជីមិញ ខេត្ត Binh Duong, Long An និង Tien Giang ទោះជាមិនទាន់សម្រេចបានប្រសិទ្ធភាពដូចការរំពឹងទុកដោយសារកត្តាជាច្រើនក៏ដោយ ប៉ុន្តែខេត្តទាំងនេះបាននិងកំពុងខិតខំប្រឹងប្រែង អនុវត្តន៍យ៉ាងខ្ជាប់ខ្ជួនដំណោះស្រាយបង្ការប្រឆាំងជម្ងឺរាតត្បាត ដើម្បីអាចសម្រេចបានបទដ្ឋាននានាក្នុងការគ្រប់គ្រងជម្ងឺ។

ដោយកំណត់ការងារធានាសុខុមាលភាពសង្គមគឺជាការងារស្នូល បណ្ដាក្រសួង ស្ថាប័ន ខេត្ត ក្រុង បានសម្របសម្រួលគ្នាយ៉ាងសកម្ម ធានាការផ្គត់ផ្គង់ទំនិញចាំបាច់ ស្បៀងអាហារ ដើម្បី ជួយប្រជាជននឹងនរចិត្តអនុវត្តន៍ការរក្សាគម្លាតសង្គម។ ខេត្ត ក្រុងភាគខាងត្បូងបានជួយឧបត្ថម្ភប្រជាជនតាមសេចក្ដីសម្រេចចិត្តលេខ៦៨របស់រដ្ឋាភិបាល ក្នុងថវិកាស្រូបយក ៧២,៥% បើធៀបនឹងប្រទេសទាំងមូល។ ខេត្ត ក្រុងភាគខាងត្បូងទាំង១៩ដែលកំពុងអនុវត្តន៍សារាចរណ៍លេខ១៦ បានចេញផ្សាយផែនការជួយឧបត្ថម្ភហើយបំពេញបន្ថែមមុខសញ្ញាទទួលបានផល តាមគោលនយោបាយដោយឡែក សមស្របនឹងតំបន់នីមួយៗ ដូចជា អ្នកលក់សំបុត្រឆ្នោត ម៉ូតូឌុបប្រពៃណី អ្នកលក់ដូរតាមចិញ្ចើមផ្លូវ ឬនិយោជិកក្នុងមូលដ្ឋានអាជីវកម្មដោយគ្មានកិច្ចសន្យា ជាដើម។

វៀតណាមខិតខំប្រឹងប្រែងសម្រេចបានគោលដៅគ្រប់គ្រងជម្ងឺរាតត្បាតក្នុងពេលឆាប់ៗ - ảnh 2កម្លាំងនគរបាលទីក្រុងដាណាំងជួយប្រជាជនទិញអាហារ។ 

ត្រូវទប់ស្កាត់ រុញថយក្រោយជម្ងឺរាតត្បាតឲ្យបានឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព

អញ្ជើញថ្លែងនៅកិច្ចប្រជុំ ប្រមុខរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់លើស្មារតីរួមយ៉ាងដូច្នេះ ថា វៀតណាមបានលះបង់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម ដើម្បីអនុវត្តន៍ការរក្សាគម្លាតហើយ គឺត្រូវតែសម្រេចជោគជ័យក្នុងការបង្ការប្រឆាំងជម្ងឺរាតត្បាត ត្រូវទប់ស្កាត់ រុញថយក្រោយជម្ងឺរាតត្បាតឲ្យបានឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព។

ដោយឈរលើមូលដ្ឋាននោះ លោកនាយករដ្ឋមន្រ្តីបានក្រើនរំលឹកថា ការរក្សាគម្លាតសង្គមជាវិធានការបង្ការប្រឆាំងការឆ្លងរីករាលដាល ដូច្នេះត្រូវអនុវត្តន៍ឲ្យបានតឹងរឹង ម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាព។ ក្នុងអំឡុងពេលរក្សាគម្លាតសង្គម ត្រូវអនុវត្តន៍ការធ្វើតេស្ត ការចាក់វ៉ាក់សាំងដោយល្បឿនលឿនបំផុត តាមរបៀបវិទ្យាសាស្ត្រ ប្រកបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយ។

នៅពេលរក្សាគម្លាតសង្គម ប្រជាជននឹងជួបការលំបាកអំពីសុខុមាលភាពសង្គម ដូច្នេះកម្លាំងសមត្ថកិច្ចត្រូវធានា កុំឲ្យនរណាម្នាក់ត្រូវអត់ឃ្លាន ខ្វះខាតទំនិញចាំបាច់ ជាពិសេសគឺគ្រួសារមានលក្ខណៈសេដ្ឋកិច្ចលំបាក ជនគ្មានទីបង្អែក ជនងាយរងគ្រោះក្នុងសង្គម។ ទន្ទឹមនឹងនោះ ធានាឲ្យប្រជាជនទទួលបានការថែទាំសុខាភិបាល ពីថ្នាក់មូលដ្ឋាន សំដៅរកឃើញយ៉ាងឆាប់ ធ្វើចត្តាឡីស័កយ៉ាងលឿន និងព្យាបាលយ៉ាងសកម្មនៅហ្នឹងមូលដ្ឋាន ជៀសវាងស្ថានការណ៍ហួសសមត្ថភាពចំពោះមន្ទីរពេទ្យបង្អែក; គួបផ្សំវេជ្ជសាស្ត្របុរាណជាមួយវេជ្ជសាស្ត្រទំនើបដើម្បីកាត់បន្ថយចំនួនករណីធ្ងន់ធ្ងរ ករណីស្លាប់ដោយកូវីដ ១៩។

ប្រមុខរដ្ឋាភិបាលក៏បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ស្រាវជ្រាវការបំលាស់ទីលំនៅដ្ឋានដែលមានដង់ស៊ីតេប្រជាជនលើសលុប មានហានិភ័យឆ្លងជម្ងឺខ្ពស់ ទៅកាន់ទីកន្លែងដ៏ទូលំទូលាយ មានសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាល។ ទន្ទឹមនឹងនោះ ធានាយ៉ាងគ្រប់គ្រាន់តម្រូវការចាំបាច់សម្រាប់ប្រជាជន ជាពិសេសគឺមុខសញ្ញាងាយរងគ្រោះ ងាយឆ្លងវីរុស; ធានាសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម; ឆ្លើយតបតម្រូវការសុខាភិបាលក្នុងពេលឆាប់បំផុតសម្រាប់ប្រជាជននៅហ្នឹងមូលដ្ឋាន; រៀបចំការធ្វើតេស្ត ចាក់វ៉ាក់សាំងនៅហ្នឹងឃុំ សង្កាត់ តាមការណែនាំដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធភាព។ ល។

បណ្ដាឃុំ សង្កាត់ ទីរួមស្រុក ត្រូវបង្កើតខ្សែទូរស័ព្ទបន្ទាន់ទាំង២៤/២៤ម៉ោង ហើយជូនដំណឹងឲ្យប្រជាជនគ្រប់គ្នាបានស្គាល់ ដើម្បីទាក់ទងនៅពេលត្រូវការ។ ក្រៅពីនោះ ម្ចាស់ការក្ដាប់ជាប់បំណងប្រាថ្នា មតិយោបល់របស់ប្រជាជន លើកទឹកចិត្ត ទំនុកបម្រុងជីវភាពខាងស្មារតីសម្រាប់ប្រជាជនទៀតផង។

ដោយបានកំណត់លក្ខណៈស្មុគស្មាញ កាចសាហាវ និងពិបាកទាយទុកជាមុននៃជម្ងឺកូវីដ ១៩ រដ្ឋាភិបាលវៀតណាមបានដាក់ចេញគោលដៅត្រូវទប់ស្កាត់ គ្រប់គ្រងការឆ្លងរីករាលដាល ប៉ុន្តែក៏បានកំណត់ដែរថា នេះជាការប្រយុទ្ធដ៏យូរអង្វែង ត្រូវសម្របខ្លួន ហើយមានរបៀបធ្វើដ៏សមស្រប។ ដូច្នេះ ការបង្រួបបង្រួមឆន្ទៈពីមជ្ឈឹមទៅដល់មូលដ្ឋាន ការដឹកនាំគ្រប់ជ្រុងជ្រោយនិងដិតដល់របស់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ នឹងជួយវៀតណាមគ្រប់គ្រងបានជម្ងឺរាតត្បាតជាបន្ដិចម្ដងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ