(VOV)_រូបសណ្ឋានសេដ្ឋកិច្ចរបស់វៀតណាម ក្រោយដំណាក់កាលផ្លាស់ប្តូរថ្មី
(១៩៨៦) ទទួលបានជោគជ័យជាច្រើន ដោយបានបង្កើតឡើងកំណើនខ្ពស់ រួមចំ
ណែកជំរុញប្រជាជនរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅសម្បូរធូធារជាង។
ប៉ុន្តែ នាបច្ចុប្បន្ន អសមភាពកើនឡើងក្នុងសង្គម បានក្លាយទៅជាបញ្ហាមួយ
ទទួលបានការយកចិត្តទុកដាក់ជាច្រើនពីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់។
|
វៀតណាមខំប្រឹងប្រែងកាត់បន្ថយអសមភាពក្នុងសង្គម |
ប្រាក់ចំណូលគិតជាមធ្យមរបស់ជនវៀតណាម ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ
បានកើនឡើងជាច្រើន ចាប់ពី១០០ដុល្លារអាមេរិក នាឆ្នាំ ១៩៩០ ឡើងដល់ ២៣០០
ដុល្លារ ក្នុងឆ្នាំ២០១៥។ ប្រជាជនជាង៣០លាននាក់បានរួចផុតពីភាពក្រីក្រ កំណើន
សេដ្ឋកិច្ចគិតជាមធ្យមទទួលបានពី៥-៦% /ឆ្នាំ។ បក្ស រដ្ឋ និងរដ្ឋាភិបាលបានចេញ
គោលនយោបាយសុខុមាលភាពសង្គមសកម្មជាច្រើន ប៉ុន្តែ គំលាតរវាងអ្នកមាន
និងអ្នកក្រីក្រនៅមានសញ្ញាកើនឡើងខ្លាំង។
កាត់បន្ថយអសមភាពពីគោលនយោបាយដល់ការអនុវត្ត
ការដោះស្រាយបញ្ហាអសមភាពជាការទទួលខុសត្រូវរបស់រដ្ឋ សំដៅឆ្ពោះទៅដក់
សង្គមមួយប្រកបដោយសមភាព ប្រជាធិបតេយ្យ អរិយ្យធម៌។ លោក Ngo Truong
Thi ប្រធាននាយកដ្ឋាន និងជាប្រធានការិយាល័យជាតិស្ដីអំពីការងារកាត់បន្ថយ
ភាពក្រី នៃក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានផ្តល់មតិថា៖
“ ក្នុងគោលនយោបាយទាំងឡាយ បក្ស រដ្ឋ និងរដ្ឋាភិបាលកំពុងខំប្រឹងប្រែង
អស់ពីកម្លាំងកាយចិត្តរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាអសមភាព ដោយយន្តការ
គោលនយោបាយ ដំណោះស្រាយផ្សេងៗ ជាពិសេសគឺក្នុងវិស័យសុខាភិបាលអប់រំ
គោលនយោបាយសំរាប់ជនក្រីក្រ។ ខ្ញុំចាត់ទុកថា៖ យើងមានទំនុកទុកចិត្ត និង
បង្កើតទំនុកទុកចិត្តសំរាប់គេ ជាច្បាស់លាស់ថា៖ជីវភាពរស់នៅរបស់គេនឹងបាន
ល្អប្រសើរជាង បន្ថយគំលាត និងធានាសមភាពអំពីឋានះផង និងសូរសម្លេងផង។”
ក្នុងពេលជាមួយគ្នានោះ នាពេលកន្លងទៅ ក្រសួងស្ថាប័នគ្រប់ជាន់ថ្នាក់
បានខំប្រឹងប្រែងកាត់បន្ថយអសមភាព ក្នុងសង្គម តាមរយៈគំរោងការណ៍កាត់
បន្ថយភាពក្រីក្រជាច្រើន។ លទ្ធផលនៃគំរោងការណ៍ជួយឧបត្ថម្ភកាត់បន្ថយភាព
ក្រីក្រដំណាក់កាល ២០១២-២០១៥ ដោយកម្មវីធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ
(UNDP) ស្ថានទូតអៀឡង់ ប្រចាំនៅវៀតណាម ជួយឧបត្ថម្ភក្រសួងការងារ យុទ្ធ
ជនពិការ និងសង្គមកិច្ច គណៈកម្មាធិការជនជាតិអនុវត្តនៅតំបន់មួយចំនួន
ដូចជា៖ ខេត្ត Cao bang, ខេត្ត Ha Giang ខេត្ត Dien Bien ខេត្ត Bac Kan ខេត្ត
Thanh Hoa ខេត្ត Quang Ngai ខេត្ត Kon Tum ខេត្ត Tra Vinh។ លោក Pham Truong
Tho អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Ngai បានវាយតំលៃថា៖
“ យើងខ្ញុំបានបង្កើតឡើងរូបសណ្ឋានបង្កើតអាជីពសំរាប់ជនក្រីក្រ។ ប្រការ
ថ្មីនោះគឺពង្រីកបានស្មារតីម្ចាស់ការ ច្នៃប្រឌិតថ្មី ចាប់ពីរដ្ឋអំណាចមូលដ្ឋាននិង
ក្រុមគ្រួសារក្រីក្រ។ តាមរយៈការអនុវត្តនេះ ប្រជាជនបានគាំទ្រ អនុវត្តតាមនិង
ទទួលបានលទ្ធផលល្អជាច្រើន។”
កែទម្រង់ព្រមៗគ្នាដើម្បីកាត់បន្ថយអសមភាពភេទ
លោកស្រី Babeth Ngoc Han Lefur នាយិកាជាតិ អង្គការOxfam នៅវៀតណាម
បានអោយដឹងថា៖ រូបសណ្ឋានសេដ្ឋកិច្ចរបស់វៀតណាម ក្រោយដំណាក់កាលផ្លាស់ប្តូរ
ថ្មី ទទួលបានជោគជ័យជាច្រើន ដោយមានកំណើនខ្ពស់ ជួយឧបត្ថម្ភប្រជាជនរួច
ផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅសម្បូរធូធារ។ ប៉ុន្តែ ដើម្បីកាត់បន្ថយគំ
លាតអភិវឌ្ឍន៍រវាងអ្នកមាននិងអ្នកក្រីក្រ នាបច្ចុប្បន្ននេះ វៀតណាមត្រូវអនុវត្ត
គោលនយោបាយផ្សេងៗ ស្ដីអំពីការគ្រប់គ្រងរដ្ឋ ប្រព័ន្ធពន្ធ ចំណាយសាធារណះ
សេវាកម្មសាធារណះ សិទ្ធិរបស់ពលករ និងការចូលរួមរបស់ប្រជាជន។ ស្ដីអំពីបញ្ហា
នេះ ប្រធាននាយកដ្ឋាន និងជាប្រធានខុទ្ទកាល័យជាតិអំពីការងារកាត់បន្ថយ
ភាពក្រីក្រ លោក Ngo Truong Thi បានចាត់ទុកថា ៖
“ បក្ស រដ្ឋ និងរដ្ឋាភិបាលកំពុងប្រមូលផ្តុំអនុវត្តកំណែទម្រង់អំពីបែបបទ
ធានាតម្លាភាព បើកចំហ ប្រសិទ្ធភាពក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ពិ
សេសគឺក្នុងវិស័យវិនិយោគ។ បន្តអនុវត្តល្អ បណ្ដាគោលនយោបាយស្ដីអំពីសុខុ
មាលភាពសង្គម។”
ទោះបីជាវៀតណាមបានមានគោលនយោបាយជាច្រើន ធានាសុខុមាល
ភាពសង្គមហើយក្តី ប៉ុន្តែ ផ្នែកអ្នកទទួលបានអត្ថប្រយោជន៍នៅមានកំហិត។
ដូច្នេះ ដោយមានការខំប្រឹងប្រែងនាបច្ចុប្បន្ន ការផ្លាស់ប្តូរថ្មីក្នុងការងារកាត់
បន្ថយអសមភាពក្នុងសង្គមនេះ វៀតណាមបាននិងកំពុងនាំអត្ថប្រយោជន៍
ត្រឹមត្រូវសំរាប់ប្រជាជន តាមរយៈការអភិវឌ្ឍន៍ប្រទេសជាតិ៕