វៀតណាមខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគ អាជីវកម្ម

(VOVworld)-ជាប្រទេសកំពុងអភិវឌ្ឍន៍១ វៀតណាមបាននិងកំពុង សុក្រិតគោល
នយោបាយសេដ្ឋកិច្ចជាច្រើន ក្នុងនោះមានគោលនយោបាយទាក់ទាញការវិនិយោគ
ផ្ទាល់ពីបរទេស (FDI)និងគោលនយោបាយអភិវឌ្ឍន៍មណ្ឌលវិនិយោគក្នុងប្រទេស។ រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគវៀតណាមលោក Bui Quang Vinh បានអះអាង
ដូច្នេះ ក្នុងបទឆ្លើយសម្ភាសជាមួយអ្នកយកព័ត៌មាននៃបណ្តា ស្ថាប័នសាព័ត៌មាន
ក្នុងនោះមានអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនាចុង សប្តាហ៍មុននេះ។

       តាមតួលេខស្ថិតិថ្មីបំផុតថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៤ វៀតណាមទាក់
ទាញបាន ទុន FDI បាន៤,៨៥៥ពាន់លានដុល្លាពីប្រទេសនិងតំបន់ដែនដីចំនួន
៣៦លើ ពិភពលោក។ កូរ៉េខាងត្បូងបាននាំមុខដោយទុនវិនិយោគសរុបចំនួន១,១
ពាន់ លានដុល្លារអាមេរិក ស្រូបយកជាង២៣%នៃទុនវិនិយោគសរុបចូលវៀតណាម
។ជប៉ុនឈរលំដាប់ទី២ ដោយទុនវិនិយោគសរូបគឺ៥៣០លានដុល្លារ ស្របយក ១១%នៃទុនវិនិយោគសរូប។ សឹង្ហបុរីឈរលំដាប់ទី៣ ដោយទុនវិនិយោគសរុប គឺ
៤៧៩លានដុល្លាអាមេរិក ស្រូបយក៩,៩%នៃទុនវិនិយោគសរុបចូលវៀតណាម។
ក្នុងពេលនោះ នាត្រីមាសទី១ឆ្នំា២០១៤ វៀតណាមមានអង្គភាពអាជីវកម្មជាង ១៨ពាន់បានចុះបញ្ជីបង្កើតថ្មី ដោយទុនចុះបញ្ជីជិត៩៩ពាន់ពាន់លានដុង។ នេះ ជាត្រីមាសទី៤ដែលវៀតណាមមានចំនួនអង្គភាពអាជីវកម្មចុះបញ្ជីបង្កើតថ្មីកើនឡើង បន្តបន្ទាប់បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។

វៀតណាមខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគ អាជីវកម្ម - ảnh 1
កម្មករក្រុមហ៊ុនPanasonic វៀតណាម ដំឡើងគ្រឿងបន្លាសអេឡិតត្រូនិក
 (រូបថតៈ nhandan.com)​

        ការខិតខំប្រឹងប្រែងកែលំអរបរិយាកាសទាក់ទាញវិនិយោគពីបរទេស

        បណ្តាអ្នកជំនាញការខាងសេដ្ឋកិច្ចបានសម្តែង សុទិដ្ឋិនិយមអំពីស្ថានភាព
ទាក់ ទាញទុន FDI និងចាត់ទុកថា វៀតណាមកំពុងមានឱកាសដើម្បីទាក់ទាញ
ទុន FDI ដោយសារមានប្រៀបខ្លាំងប្រគួតប្រជែងក្នុងតំបន់អាស៊ាន  នោះគឺ
ស្ថិរភាពនយោបាយសន្តិសុខសង្គម។ មិនត្រឹមតែក្រឡែកមើលអំពីស្ថិរភាពនយោ
បាយ​ សក្តានុភាពទីផ្សារប៉ុណ្ណោះទេ បណ្តាវិនិយោគិនបរទេសថែមទាំងបាន ឃើញពីការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងការកែលំអរបរិយាកាស
វិនិយោគ។ រីឯខ្លនវិញ រដ្ឋមន្រ្តីក្រួងផែនការនិងវិនិយោគវៀតណាមលោក Bui
Quang Vinh បានសម្តែងទស្សនៈថា៖

        “បរិយាកាសវិនិយោគ អាជីវកម្មនៅវៀតណាមពុំទាន់សុក្រិតឲ្យបានទាំង
ស្រុងឡើយពីព្រោះថាវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះ ប្រព័ន្ធច្បាប់
ក៏បានសុក្រិតជាជំហានៗវាខុសពីប្រទេសអភិវឌ្ឍន៍នានាជាច្រើនណាស់។ ប៉ុន្តែ
 វៀតណាមក៏កំពុងសកម្មកែលំអរបរិយាកាសវិនិយោគ អាជីវកម្មរបស់ខ្លួន និង
បានបណ្ដាវិនិយោគិនបរទេសទទួលស្គាល់ដែរ។”

        បណ្ដាការផ្លាស់ប្តូរថ្មីជាគន្លឹះដើម្បីមណ្ឌលសេដ្ឋកិច្ចក្នុងប្រទេសអភិវឌ្ឍន៍
       រួមជាមួយបណ្ដាការខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគពីបរទេសនោះ
វៀតណាមយល់ដឹងថា៖ ត្រូវយកចិត្តទុកដាក់ដល់ផែនអង្គភាពអាជីវកម្មនៅក្នុង
ប្រទេសទៀតផងដើម្បីបង្កើតកម្លាំងពលំអភិវឌ្ឍន៍ប្រទេសជាតិ។ តាមនោះ បណ្ដា
អង្គភាពអាជីវកម្មរដ្ឋ បាននិងកំពុងរៀបចំរចនាសម្ព័ន្ធអង្គភាពអាជីវកម្មឡើងវិញ 
ដើម្បីលើកកំពស់ប្រសិទ្ធិភាពធ្វើអាជីវកម្ម។ ចំពោះមណ្ឌលអង្គភាពអាជីវកម្មឯក
ជន រដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគវៀតណាម លោក Bui Quang Vinh បាន
អោយដឹងថា៖

        “យើងត្រូវយកចិត្តទុកដាក់យ៉ាងច្រើននិងពេញលេញ ដល់ផែនអង្គភាពអាជីវ
កម្មឯកជន ពីព្រោះនេះគឺជាកងកម្លាំងធំបំផុត។ ហើយខ្ញុំអាចនិយាយបានថា៖ នេះ
ជាកម្លាំងសំខាន់បំផុតចំពោះខឿនសេដ្ឋកិច្ចវៀតណាម។”

    ដើម្បីបង្កើនការទាក់ទាញវិនិយោគ ច្បាប់អង្គភាពអាជីវកម្ម និងច្បាប់វិនិយោគ
 កំពុងបានវៀតណាមធ្វើវិសោធនកម្ម ដើម្បីជំរុញខ្លាំងការងារដំណើការភាគហ៊ុន
ភាវូបនីយកម្មអង្គភាពអាជីវកម្មរដ្ឋ និងរៀបចំរចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចវៀតណាម
ឡើងវិញ។ ច្បាប់ចំនួន២នេះ សុទ្ធតែយកចិត្តទុកដាក់ដល់ការលើកកំពស់តួនាទី
របស់អង្គភាពអាជីវកម្ម រួមវិភាគទានសំរាប់ខឿនសេដ្ឋកិច្ច តាមទិសមុខរបរទាំង
ឡាយដែលច្បាប់មិនហាមឃាត់គឺប្រជាជននិងអង្គភាពអាជីវកម្មអាចចូលរួមវិនិ
យោគផលិតកម្មនិងអាជីវកម្មគ្រប់លិខិតនឹងបង្កលក្ខណះងាយស្រួលអោយ
សកម្មភាពផលិតកម្មអាជីវកម្ម​ធានាថាគ្រប់សមាសភាពសេដ្ឋកិច្ចសុទ្ធតែសមភាព​បង្កើតកម្លាំងចលករដើម្បីប្រទេសជាតិអភិវឌ្ឍនពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ