វៀតណាមខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះវៀតណាមដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin

(VOV)_ការធ្វើសង្គ្រាម ដោយជាតិគីមីដោយក​ងទ័ពអាមេរិកដំណើការ​នៅ វៀតណាមបានប្រព្រឹទ្ធទៅមុននេះ៥០ឆ្នាំហើយ (ពីឆ្នាំ១៩៦១) ប៉ុន្តែផលវិបាករបស់​វាចំពោះសុខភាពមនុស្សនៅកើត​មាន​ឡើង​។ ចំពោះស្ថានភាពជាក់ស្ដែងនេះ  រដ្ឋាភិបាលវៀតណាមរួមជាមួយអង្គការ ស្ថាប័នសង្គម បាននិងកំពុងជួយ​ឧបត្ថម្ភ ជនរងគ្រោះវៀតណាម​ដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ​ឆ្លងកាត់រាល់ការលំបាកនៅក្នុងជីវភាពរស់នៅ។ 

វៀតណាមខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះវៀតណាមដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin - ảnh 1
វៀតណាមខំប្រឹងប្រែងជួយឧបត្ថម្ភជនរងគ្រោះវៀតណាមដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin

ក្នុងសង្គ្រាមអយុត្តិធម៌ឈ្លានពានវៀតណាម ​ក្នុងរយៈពេល១០ឆ្នាំ​(ពីឆ្នាំ  ១៩៦១-១៩៧១) កងទ័ពអាមេរិកបានប្រើប្រាស់ជាតិគីមីចំនួន៨០​លាន​លីត្រ
​ដែលក្នុង​នោះ ៦១%ជា ជាតិគីមីពុលពណ៌លឿងទុំ/Dioxin រោយលើ១/៤​ផ្ទៃដី
តំបន់ ភូមិភាគខាងត្បូងវៀតណាម។ ជាតិគីមីDioxinនេះ បានធ្វើអោយជនវៀត ណាមចំនួន៤,៨លាននាក់ត្រូវរងជាតិគីមី និងក្នុងនោះមាន​ជនរងគ្រោះជាច្រើន ជាកុមារ ជំនាន់ទី២ និងទី៣ហើយ។ ជនរងគ្រោះរាប់សែននាក់ត្រូវស្លាប់ក្នុងការ
ឈឺឆាប់ខ្លាំង។ មនុស្សរាប់សែន​នាក់​ទៀតកំពុងរស់នៅក្នុងជំងឺរាំរ៉ៃដោយសារ
ជាតិគីមី​។

          ពហុបែបបណ្ដារបៀបជួយឧបត្ថម្ភ

ក្រោយពីប្រទេសជាតិមានសន្តិភាព ឯកភាពឡើងវិញ រដ្ឋាភិបាលវៀតណាម
បានមានផែនការជាក់ស្ដែងដើម្បីដោះស្រាយបញ្ហាផលវិបាកដោយ ជាតិគីមី ពុលពណ៌លឿងទុំ/Dioxinបណ្ដាលឡើង។ វៀតណាមបានចេញគោលនយោ
បាយចំពោះ​អ្នកចូលរួមការតស៊ូ និងកូនរបស់គេត្រូវរងផលបះពាន់ដោយ​ ជាតិ
គីមី​ពុល​។រហូតមកដល់ពេលនេះ រដ្ឋាភិបាលវៀតណាម​ដោះស្រាយបានករណី
ចំនួន​ជាង​៣០​ម៉ឺននាក់​ ជាអ្នកចូលរួមការតស៊ូ និងកូនរបស់គេត្រូវផ្ទុក​ជាតិគីមី
ពុលពណ៌លឿង​ទុំ/​Dioxin។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Luc អគ្គលេខា
ធិការសមាគម​ជន​រងគ្រោះ​វៀតណាមដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ​
បាន​អោយដឹងថា៖

          “ រហូតមកដល់ពេលនេះ ជនរងគ្រោះដោយ​ជាតិគីមីពុលពណ៌លឿងទុំ/​Dioxin ចំនួន៣០% ត្រូវបានផ្តល់​ប័ណ្ណ​ធានារ៉ាប់រងសុខាភិបាល។ ​កុមារ​ ពី២០-២៥% ត្រូវឆ្លងដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ត្រូវបាន​ថែទាំ​។ រួមជាមួយនោះគឺបណ្ដាគោលនយោបាយជួយ​ឧបត្ថម្ភទុន កម្ចីប្រាក់ ដោយឥត សំណង ឬដោយអាទិភាព…។លៗ ដើម្បីធ្វើផលិតកម្ម អាជីវកម្ម ។”

          រួមជាមួយការជួយឧបត្ថម្ភខាង​សុខាភិបាលអប់រំ បណ្ដុះបណ្ដាល​ នោះការ
ប្រ មូលផ្តុំបណ្ដាប្រភពកម្លាំង សម្ភារះដើម្បីជួយឧបត្ថម្ភជនរងគ្រោះត្រូវបានយក
ចិត្តទុកដាក់។ លោក Nguyen The Luc បានអោយដឹងថែមទៀតថា៖ 

          “ សមាគមជនរងគ្រោះវៀតណាម​ដោយជាតិគីមីពុលពណ៌លឿង​ទុំ​/Dioxin ​បានប្រើចំនួនទឹកប្រាក់នេះដើម្បីកសាងមជ្ឈមណ្ឌលថែទាំ បីបាច់ជន​រងគ្រោះដិ យជាតិគីមីពុលពណ៌លឿងទុំ/Dioxin  កសាងផ្ទះសំរាប់​ជនរងគ្រោះ…។ល។ ការថែទាំនេះកាន់តែអភិវឌ្ឍនពហុបែប និងពហុទិសដែរ។”

          បន្តការតស៊ូទាមទារយុត្តិធម៌សម្រាប់ជនរងគ្រោះ វៀតណាមដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin

          នាថ្ងៃទី៣០មករាឆ្នាំ២០១៤ ក្នុងថានះជាតំណាងសមូហភាពសម្រាប់ ជនរង​គ្រោះ សមាគមជនរងគ្រោះវៀតណាមដោយ​ជាតិគីមីពុលព័ណ៌លឿងទុំ/dioxin ​រួម ជាមួយជនរងគ្រោះទាំង ឡាយ ធ្វើជាដើមចោទ​ប្តឹងក្រុមហ៊ុនជាតិគីមីចំនួន ៣៧របស់អាមេរិកដែលផលិត និងផ្គត់ផ្គង់ជាតិគីមីពុលឲ្យកងទ័ព អាមេរិកប្រើប្រាស់ ក្នុងសង្គ្រាមនៅវៀតណាមពី មុននេះ ដោយទាមទារសំណង់រដ្ឋប្បវេណីសំរាប់​ជន
រងគ្រោះ​។ រឿងក្តីនេះ ធ្វើឲ្យផ្លាស់ប្តូរអាកប្បកិរិយា​ និង ការយល់ដឹងរបស់មជ្ឈដ្ឋាន
មន្រ្តីអាមេរិក ជាពិសេសគឺស្ថាប័ននីតិបញ្ញត្តិ និងប្រតិបត្តិ ច្បាប់របស់អាមេរិក។ ពីចំណុចបដិសេធទាំងស្រុងអំពីបញ្ហាជាតិគីមីពុលព័ណ៌លឿង ទុំ​/dioxin​ដល់ចំណុចទទួលស្គាល់ថា មាន ជនរងគ្រោះដោយជាតិគី

មីពុលព័ណ៌លឿងទុំ និងមានចំណុចក្តៅ dioxin​ រដ្ឋាភិបាលអាមេរិក បានមាន ការជួយឧបត្ថម្ភចំណាយ ថវិកាជួយសំអាតចំណុចក្តៅទាំងនោះ។ អគ្គលេខាធិការ
សមាគម ជនរងគ្រោះដោយជាតិគីមីពុលព័ណ៌លឿងទុំ/dioxin វៀតណាម លោក
 Nguyen The Luc អះអាងថា៖

          នាសព្វថ្ងៃ យើងខ្ញុំកំពុងអនុវត្តការប្តឹងតវ៉ាបណ្តាក្រុមហ៊ុនជាតិគីមីពុលនៅ
អាមេរិក ដោយទាមទារឲ្យគេមានការទទួលខុសត្រូវអំពីផ្នែកយុត្តិធម៌ផង និង
សិលធម៌ផង ចំពោះជនរងគ្រោះនិយាយរួម ក្នុងនោះមានទាំងអតីតយុទ្ធជនអា
មេរិក និងអតីត យុទ្ធជនរបស់ប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកដែលចូលរួមស
ង្គ្រោមនៅវៀត ណាមទៀតផង។

          រាល់ការខំប្រឹងប្រែងរ​បស់រដ្ឋាភិបាលវៀតណាម ក៏ដូចជាការគាំទ្ររបស់អង្គការ បុគ្គលពីបរទេស បានរួមចំណែកកាត់បន្ថយការឈឺចាប់ របស់ ជនរងគ្រោះដោយ

ជាតិគីមីពុលព័ណ៌លឿងទុំ/dioxin វៀតណាម​ ជួយឲ្យពួកគេរឹងមាំជាងក្នុងជីវភាព រស់នៅប្រចាំថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ